Tuesday, April 30, 2024
Homeព័ត៌មានជាតិប្តីកំណាចចាប់ប្រពន្ធចង សម្រាតខោអាវ វះពោះយកកូនក្រក

ប្តីកំណាចចាប់ប្រពន្ធចង សម្រាតខោអាវ វះពោះយកកូនក្រក

អ្នករៀន មន្តអាគមតែងយល់ថា កូនក្រក មានអនុភាពខ្លាំងពូកែស័ក្តិសិទ្ធិ អាច ការពារខ្លួនបានគ្រប់ពេលវេលា។ ជាក់ស្តែង បុរសប្រមឹកម្នាក់នេះ មិនដឹងជាទៅលួចរៀនមន្តអាគមមកពីណាទេ ស្រាប់តែសុំវះពោះប្រពន្ធយក កូនធ្វើកូនក្រក លុះប្រពន្ធមិនព្រម ស្រាប់តែខឹងច្រឡោត ចាប់ប្រពន្ធចងដៃជើង សម្រាតខោអាវឱ្យនៅតែខ្លួន ននលគក បំណងវះពោះប្រពន្ធយកកូនក្រក តែសំណាងល្អ ត្រូវសាច់ញាតិឃើញទាន់ ក៏ រាយការណ៍ទៅសមត្ថកិច្ចអន្តរាគមន៍ ចុះចាប់ឃាត់ខ្លួន…។

នាងពេជ្រ គិ អាយុ៣៣ឆ្នាំ រស់នៅភូមិកោះត្រាច ឃុំស្វាយទងខាងត្បួង ស្រុកកំពង់ត្រាច ខេត្តកំពត បានរៀបរាប់ទាំងឈឺចាប់ ដ្បិតអីប្តីចាប់ចង ដៃចងជើងនាងប៉ងវះពោះឱ្យដឹងថា នាងជាកួនច្បង ក្នុងចំណោមបងប្អូន៧នាក់ ដែលម្តាយមានឈ្មោះ អ៊ុក គីម អាយុ៥២ឆ្នាំ ឪពុកស្លាប់។ កាលពីក្មេង នាងមិនបានរៀនសូត្រជ្រៅជ្រះនឹងគេទេ ស្គាល់តែ ការងារស្រែចម្ការជាមួយឪពុកម្តាយគ្មានទំនេរដៃ។ លុះធំពេញក្រមុំអាយុ២២ឆ្នាំ ម្តាយបានរៀបចំទុកដាក់ ឱ្យនាងរៀបការ ជាមួយប្តីឈ្មោះង៉ា អាយុប្អូននាង២ឆ្នាំ ជាអ្នកស្រុកភូមិជាមួយគ្នា។ ប្តីរូបនេះ

នាងពេជ្រ គិ បង្ហាញស្នាមប្តីដុត និងធូប

ពិតជាស្រលាញ់ប្រពន្ធណាស់ មិនហ៊ានលើកដៃវាយនាង មួយប៉ូកឱ្យឈឺសាច់ឡើយ និងដឹងតែខំប្រឹងធ្វើការរកប្រាក់ឱ្យតត្រុក ធ្វើឱ្យជីវិតនាងរស់នៅមានសេចក្តីសុខសុភមង្គលជាខ្លាំង ប៉ុន្តែព្រហ្មលិខិតឥតមេត្តា ក្រោយពីរួមរស់ជាមួយគ្នាបង្កើតបានកូន២នាក់ ប្តី ដ៏ល្អរបស់នាងមានជំងឺចុកក្អួត ស្លាប់ចោលប្រពន្ធកូន ទៅ។ ក្រោយពីធ្លាក់ខ្លួនជាស្រីមេម៉ាយកំព្រារងាចិត្ត កាយ បានរយៈពេល១ឆ្នាំ នាងក៏បានជួបស្នេហ៍ជាមួយ ប្តីទី២ ឈ្មោះអ៊ួ យន់ អាយុស្របាលគ្នា ដែលជាអ្នក រស់នៅក្នុងឃុំជាមួយគ្នា។

ជនដៃដល់អ៊ូ យន់ (ប្តីទី២)

នាងពេជ្រ គិ បញ្ជាក់ថា ប្តីទី២នេះ នៅកំលោះ មិនធ្លាប់មានប្រពន្ធកូនទេ លុះគ្រាន់តែដឹងថា នាងធ្លាក់ ខ្លួនមេម៉ាយប្តីស្លាប់ចោល គេចេះតែមកក្រវែលលួងលោមប្រលោមសុំស្នេហ៍ព្រឹកល្ងាច ដូចជាស្រមោល អន្ទោលតាមប្រាណ រហូតនាងទន់ចិត្តក៏ទទួលយកគេ ធ្វើជាប្តីតែម្តង ដោយត្រឹមតែ សែនព្រេនមួយព្រឹក បង្គ្រប់កិច្ច កាលពីអំឡុងខែវិច្ឆិកា ឆ្នាំ២០១៦ កន្លងមកនេះ។ ពេលចាប់ដៃគ្នា នាងតែងបម្រើចំណីកាមគុណប្តី មិនដែលខ្វះខាតម្តងណាឡើយ មិនយូរប៉ុន្មាន នាងក៏មានអាការឃ្លានម្ជូរ ចាញ់កូនតែម្តង។ លុះនាងពោះធំ២ខែ ស្រាប់តែប្តីបែកគំនិតដើរផឹកស្រាជាមួយបនភឿនស្រវឹងធ្លាក់ភ្នែករាល់ថ្ងៃ រហូតឡប់ខួរមានចិត្តប្រចណ្ឌលែងជឿទុកចិត្តប្រពន្ធ តែងជេរបញ្ចោរចោទនាងមានប្រុសសហាយ ឈានដល់ការប្រើអំពើហិង្សាវាយតប់នាងទៀត ប៉ុន្តែនាងមិនដែលទម្លាយរឿងនេះ ប្រាប់ក្រុមគ្រួសារឱ្យដឹងឡើយ។

នាងពេជ្រ គិ ពេលត្រូវប្តីធ្វើទារណកម្ម

នាងពេជ្រ គិ បន្តថា ដើមឡើយនាងមិនបានដឹងថា ប្តីនាងចេះមន្តអាគមអូមអាមអ្វីទេ តែក្រោយពី នាងមានផ្ទៃពោះ ប្តីចេះតែសុំនាងវះពោះយកកូនធ្វើកូនក្រក ដើម្បីធ្វើឱ្យមន្តអាគមរបស់គេខ្លាំងពូកែ និងមានអ្នកការពារខ្លួន អាចដឹងពីអ្វីៗមុនសព្វបែបយ៉ាង ប៉ុន្តែនាងប្រកែកមិនព្រមឱ្យប្តីវះពោះយកកូនក្នុងផ្ទៃធ្វើកូនក្រកទេ

ផ្ទះម្តាយនាងពេជ្រ គិ ត្រូវប្តីធ្វើទារណកម្ម

ព្រោះបើធ្វើដូចនេះ ជីវិតនាងច្បាស់ជាស្លាប់ជាមិនខាន។ លុះដល់ថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៧ ប្តីបានសុំវះពោះនាងយកកូនក្រកទៀត តែនាងនៅតែប្រកែក ធ្វើឱ្យប្តីខឹងច្រឡោតបានប្រើអំពើ ហិង្សាវាយដំនាង ធ្វើឱ្យនាងភិតភ័យខ្លាចត្រូវប្តីចាប់វះពោះ ក៏រត់មកដេកផ្ទះម្តាយ ហើយរំលងបាន១ថ្ងៃ នៅពេលល្ងាចម៉ោង៥ ខណៈដែលនាងកំពុងដេកក្នុងអង្រឹងក្រោមផ្ទះ ស្រាប់តែប្តីតាមមកអង្គុយអង្អែលសក់នាង។ ចំណែកនាងវិញ ដោយនឹកស្មានថា ប្តីមកអង្វរនាំនាងត្រឡប់ទៅផ្ទះវិញ ក៏ចេះតែសំងំដេកទៅ តែដឹងអី! ប្តីកំណាចនេះ មានបំណងមិនល្អ បានចាប់ចងដៃចងជើងនាង ប្រៀបដូចជាមនុស្សកំរោលចូលអីចឹង ហើយបានយកកូនកាំបិត និងផ្លែឡាម

នាងពេជ្រ គា

មកអារផ្តាច់ខោអាវនាងចេញពីខ្លួនអស់ ដេកអាក្រាតកាយនៅនឹងកន្លែង។ បន្ទាប់មក ប្តីបានយកភ្លើងធូបមួយបាច់មកដុតរាងកាយ នាងនិងយករំពាត់ឫស្សីមកវាយខ្លួននាង បណ្តាលឱ្យរងរបួសពេញខ្លួន ទើបនាងខំប្រឹងស្រែកឱ្យក្រុមគ្រួសារជួយសង្គ្រោះ ព្រោះខ្លាចប្តីចាប់វះពោះយកកូនក្នុងផ្ទៃ ធ្វើកូនក្រកមែន ធ្វើឱ្យប្តីកាន់តែខឹងច្រឡោតទាត់ចំពោះនាង២-៣ ជើង បណ្តាលឱ្យសន្លប់ស្តូកតែម្តង លុះពេលដឹងខ្លួន ឡើងវិញ កំពុងតែដេកនៅលើគ្រែពេទ្យទៅហើយ ចំណែកកូនក្នុងផ្ទៃរបស់នាង ក៏ត្រូវរលូតដែរ។
នាងពេជ្រ គា អាយុ២៥ឆ្នាំ និងនាងពេជ្រ ណាង អាយុ២១ឆ្នាំ ជាប្អូនបានឱ្យដឹងស្របគ្នាថា តាមពិត ទៅ បងថ្លៃកំណាចនេះ ជាមនុស្សមានចិត្តប្រចណ្ឌប្រពន្ធ តែងរករឿងឈ្លោះប្រើអំពើហិង្សាវាយតប់ប្រពន្ធ ធ្វើ ឱ្យបងស្រីនាងរស់នៅជាមួយទឹកភ្នែកឥតស្បើយ។ ហើយចុងក្រោយនេះមិនដឹងជាបងថ្លៃទៅរៀនមន្តអាគមមកពីណាទេ

នាងពេជ្រ ណាង

ស្រាប់តែសុំវះពោះប្រពន្ធយក កូនធ្វើកូនក្រក លុះបងស្រីពួកនាងមិនព្រមឱ្យវះពោះ យកកូន ស្រាប់តែប្តីកំណាចរូបនេះចាប់ប្រពន្ធចងដៃ ចងជើង យកភ្លើងធូបដុត និងយករំពាត់វាយរហូត បងស្រីនាងបាត់បង់ស្មារតី។ តែសំណាងហើយដែល ក្រុមគ្រួសារប្រទះឃើញទាន់ពេលវេលា ក៏ទៅប្តឹង សមត្ថកិច្ចឱ្យជួយអន្តរាគមន៍ភ្លាមៗ កុំអី ប្រហែល ជាបងស្រីនាង ត្រូវប្តីកំណាចនោះចាប់វះពោះស្លាប់ បាត់ទៅហើយ ដើម្បីយកកូនក្នុងផ្ទៃធ្វើកូនក្រក។
ក្រោយកើតហេតុ បុរសជាប្តីឈ្មោះអ៊ួ យន់ ត្រូវបានកម្លាំងសមត្ថកិច្ចព័ទ្ធចាប់ខ្លួនបានភ្លាមៗ យកទៅ សាកសួរ និងកសាងសំណុំរឿងបញ្ជូនខ្លួនទៅតុលាការ ចាត់ការតាមផ្លូវច្បាប់ និងយកទៅដាក់ទ្រុងដែកបាត់ ទៅហើយ។

ផ្ទះនាងពេជ្រ គិ

ជុំវិញនឹងសកម្មភាពប្តីចាប់ប្រពន្ធចងដៃជើង សម្រាតខោអាវអស់ និងធ្វើទារុណវាយដំយ៉ាងសាហាវ ព្រៃផ្សៃ រហូតធ្វើឱ្យស្ត្រីជាប្រពន្ធសន្លប់បាត់បង់ស្មារតី ដេកននលគក ហើយរលូតកូនក្នុងផ្ទៃនេះ ធ្វើឱ្យមហាជនគ្រប់មជ្ឈដ្ឋាន ក៏ដូចជាប្រជាជនក្នុងមូលដ្ឋាននេះ នាំគ្នាថ្កោលទោសជាខ្លាំង និងសំណូមពរដល់តុលាការ ខេត្តកំពត ដាក់ទោសជនកំណាចរូបនេះទៅតាម អំពើដែលបានប្រព្រឹត្ត មិនត្រូវមានការយោគយល់ ជួយសម្រាលទោសឡើយ ដើម្បីរាងចាលថ្ងៃក្រោយ និងទុកជាមេរៀនមួយមិនឱ្យមនុស្សប្រុសដទៃទៀត យកតម្រាប់តាម…”៕

RELATED ARTICLES