ខេត្តព្រះសីហនុ៖ ឡចំហេះធ្យូងថ្ម នៃរោងចក្រអគ្គិសនីដើរដោយថាមពលធ្យូងថ្ម របស់ក្រុមហ៊ុន (ខេមបូឌាន អេនើជី លីមីធីត) មួយកន្លែង ស្ថិតនៅក្នុងឃុំអូរត្រេះ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ បានផ្ទុះឡើង លាន់សូរដូច គ្រាប់បែក បណ្តាលឲ្យបុគ្គលិក កម្មករ ចំនួន៦នាក់ ដែលកំពុងបំពេញការងារ រងរបូសធ្ងន់ ។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោងប្រមាណ១០ព្រឹក ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ ២០១៦ ក្រុមជនរងគ្រោះត្រូវបានគេដឹកបញ្ជូនទៅកាន់មន្ទីរពេលឯកជន(ក្លិនិចសេតេ) ហៅ ពេទ្យ ដើមស្វាយដើម្បីធ្វើការជួយសង្គ្រោះភ្លាមៗផងដែរ ក្រោយមកដោយសារស្ថានភាព របូស ធ្ងន់ធ្ងរពេក ជនរងគ្រោះក៏ត្រូវបានបញ្ជូន បន្តទៅកាន់ប្រទេសវៀតណាម ហើយជុំវិញពត៏មានហេតុការខាងលើនេះត្រូវបានភាគីក្រុមហ៊ុន ព្យាយាមមិនធ្វើអត្ថាធិបាយ ជាមួយក្រុមអ្នកការសែតនោះឡើយ ។
ពាក់ពន្ធ័ករណីខាងលើនេះ បើយោងតាមប្រភពពត៏មានពីរ បុគ្គលិក ម្នាក់ដែល បំរើ ការងារ ក្នុងក្រុមអគ្គីសនីខាងលើនេះ បានលូចបង្ហើបប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ គេ ឃើញ បុគ្គលិកជំនាញជនជាតិ ម៉ាឡេស៊ី ម្នាក់ ដែលទទូលខុសត្រូវក្នុងឡចំហេះធ្យួងថ្ម បាន ប្រើឲ្យកម្មករខ្មែរម្នាក់ ចូលទៅដុតហ្គាសនៅក្នុងឡ ដើម្បីបញ្ឆេះធ្យួងថ្ម ក៏ស្រាប់តែឆេះផ្ទុះឡើងភ្លាមៗ បណ្តាលឲ្យមនុស្សដែលកំពុងបំពេញការងារនៅក្បែរៗនោះ ចំនួន៦នាក់ ដែរមានជនជាតិវៀតណាម ៣នាក់ ម៉ាឡេស៊ីម្នាក់ និងខ្មែរ២នាក់ រងរបួសក្នុងពេលនោះតែម្តង ។
ព័ត៌មានលម្អិត នឹងផ្សាយជូនលើទំព័រកាសែត នគរធំ ៕