Tuesday, January 21, 2025
Homeសន្ដិសុខសង្គមបុកគូទឡិចស៊ីស 570 ភ័យពេក ម្ចាស់រថយន្តសាំយ៉ុងរត់គេចទាំងបែកក្បាល

បុកគូទឡិចស៊ីស 570 ភ័យពេក ម្ចាស់រថយន្តសាំយ៉ុងរត់គេចទាំងបែកក្បាល

ភ្នំពេញៈ រថយន្តឡិចស៊ិច៥៧០មួយគ្រឿង បានបើកបត់ឆ្វេងត្រលប់ក្រោយ ខណៈពេលនោះក៍ស្រាប់តែបុរសម្នាក់បានបើករថយន្តប្រភេទសាំយ៉ុង ក្នុងទិសដៅស្របគ្នា ព្រមទាំងស្រវឹងផងនោះ បានជ្រុលទៅបុកចំពីក្រោយពេញទំហឹង បណ្តាលអោយរងការខូចខាតរថយន្តទាំងសង្ខាង និងធ្វើអោយមនុស្សរងរបួសតិចតួច ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១១និង១០នាទីយប់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅទល់មុខនិងស្ថានទូតម៉ាឡេស៊ី ផ្លូវព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានអោយដឹងថា មុនពេលកើតហេតុ គេបានឃើញរថយន្តឡិចស៊ីស៥៧០ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2Z-6688 មួយគ្រឿងជិះគ្នាបីទាំងអ្នកបើកបរ បានធ្វើដំណើរតាមផ្លូវព្រះនរោត្តម ក្នុងទិសដៅពីជើងទៅត្បូង ខណៈមកដល់ចំណុចកើតហេតុ បានបត់ឆ្វេងត្រលប់ក្រោយ ស្របពេលនោះដែរ ក៍ស្រាប់តែបុរសម្នាក់អាយុជាង៣៩ឆ្នាំ មិនដឹងថាចេញពីផឹកស៊ីវិញនៅកន្លែងណានោះទេ បានបើករថយន្ដបង្ក ប្រភេទ១៥កៅអី ម៉ាកម៉ែសឺដេស ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2A-8266 ធ្វើដំណើរតាមផ្លូវព្រះនរោត្តម ក្នុងទិសដៅស្របគ្នា ព្រមទាំងល្បឿនលឿន ហើយស្រវឹងផងនោះ បានជ្រុលទៅបុកនិងរថយន្តឡិចស៊ីស ៥៧០ ដែលកំពុងតែបត់ត្រលប់ក្រោយ ពេញទំហឹងបណ្តាលអោយរងការខូចខាត រថយន្តឡិចស៊ីសខ្ទេចផ្នែកខាងក្រោយយ៉ាងដំណំ តែសំណាងល្អមិនមានគ្រោះថ្នាក់ដល់អ្នកជិះក្នុងរថយន្ត ។

ដោយឡែករថយន្តបង្កវិញ រងការខូចខាត ខ្ទេចផ្នែកខាងមុខ ផុងកាប៊ីនចូលក្នុង និងធ្វើ
អោយអ្នកបើកបរ រងរបួសបែកក្បាលបន្តិចបន្តួច ហើយភ្លាមនោះអ្នកបើកបររថយន្តបង្កបានរត់គេចខ្លួនបាត់ស្រមោល ។

ក្រោយពេលកើតហេតុ រថយន្តទាំងពីរគ្រឿងត្រូវបានសមត្ថកិច្ចជំនាញធ្វើការវាស់វែងយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោករាជធានីភ្នំពេញ ដើម្បីរងចាំធ្វើការដោះស្រាយនៅពេលក្រោយ ៕

RELATED ARTICLES