ពុំដឹងជាអកុសលយីអ៊ុនដាក់ អារក្សអ្វីវាធ្វើបណ្តាលឱ្យ បុរសម្នាក់នេះ ជួបតែរឿងស៊យត្រូវប្រពន្ធពីរនាក់សុំលែង ខណៈដែលខ្លួនមិនទាន់បានភ្លក្សរសជាតិព្រហ្មចារីពួកនងផង។ លុះសាកសួរភាគីខាងស្រី ទើបដឹងថា មកពីប្តីនេះផ្សំដំណេក ខុសរបៀប ដោយប្រើម្រាមដៃលូករួមរ័ក បណ្តាលឱ្យប្រពន្ធទី១ និងទី២ សុំដកខ្លួនថយ…។
លោកសុខ ដុះ អាយុ២៩ឆ្នាំ រស់នៅភូមិ ដំណាក់ត្រាច ឃុំកណ្តោល ស្រុកទឹកឈូ ខេត្តកំពត ជាទឹកដីក្នុងភូមិសាស្ត្រភ្នំវល្លិ កាលពីសម័យសង្គ្រាម គ្រប់គ្រងដោយពួកឧទ្ទាមខ្មែរក្រហម បានរៀបរាប់ថា រូបលោកជាកូនច្បងក្នុងចំណោមបងប្អូន៥នាក់ ដែលឪពុកម្តាយនៅរស់ទាំងពីរ។ កាលនៅកំលោះ លោកធ្លាប់ចេញទៅធ្វើកម្មករសំណង់ នៅទីក្រុង និង ឆ្លងដែនទៅរកស៊ីដល់ប្រទេសថៃ ទៀតផង។ តាមពិត លោកមានស្រុកកំណើតនៅឃុំដងទង់ ស្រុកដងទង់ ខេត្តកំពត ឯណោះទេ តែបានមកចាប់ដីថ្មីនៅទីនេះ កាច់សម្បុកកវែកកឆ្នាំងជាច្រើនឆ្នាំមកហើយ។ ក្នុងមួយជីវិតយុវវ័យនេះ លោកធ្លាប់មានប្រពន្ធ២នាក់ ហើយ ប៉ុន្តែអកុសលអ្វីត្រូវប្រពន្ធសុំលែងទាំងពីរ ធ្វើ ឱ្យលោកអាម៉ាស់មុខ ខ្មាសគេពេញស្រុក។ ប្រពន្ធ ទាំងពីរនាក់នោះ សុទ្ធតែក្រមុំព្រហ្មចារី តែលោកមិន បនាស្គាល់រសជាតិព្រហ្មចារីពួកនាងទេ បានត្រឹមតែ ស្ទាបបន្តិចបន្តួចប៉ុណ្ណោះ។
លោកសុខ ដុះ បន្តទៀតថា កាលពី៣ឆ្នាំមុន លោកបានរៀបការជាមួយប្រពន្ធទី១ ឈ្មោះស្រីនាង អាយុជាង២០ឆ្នាំ ដោយខាងស្រីបង្គាប់ថ្លៃបណ្ណាការ ២០០០ដុល្លារ។ នៅរាត្រីផ្សំដំណេកដំបូងនោះ លោក ពិបាកផ្សាំងណាស់ ព្រោះប្រពន្ធចេះតែផ្អើលៗដូចគោ ស្ទាវមិនស្គាល់នឹម ពេលលោកលូកដៃទៅប៉ះ នាង ផាត់ចេញ ប៉ុន្តែលោកមិនចេះក្បួនចាប់រំលោភប្រពន្ធ តាមកម្លាំងបាយនោះឡើយ ពេលដឹងថា នាងមិនព្រម ឱ្យ ក៏ប្រះដេកទទូរភួយលង់លក់ទៅ បានត្រឹមតែស្រង់ ក្លិនខ្លួននាងពីចម្ងាយប៉ុណ្ណោះ។ លោករួមរស់ជាមួយ នាងបាន១ខែ គឺពេលថ្ងៃនិយាយគ្នាចុងមាត់ចុងក ជួនកាលប្រពន្ធគេចទៅផ្ទះម្តាយនាងបាត់ លុះពេលយប់ ទើបមកដល់ តែមិនឱ្យលោកលូកលាន់ទេ។ ជាចុងក្រោយ ដោយអត់ទ្រាំមិនបាន លោកក៏ស្រវាឱបនាង រួចប្រើម្រាមដៃលូកចូល ប្រដាប់ភេទនាង ដោយសារតែឮមិត្តភក្តិប្រាប់ថា កន្លែងហ្នឹងជាចំណុច ដែលស្រីឡើងសម្រើប។ ដឹងអី! ស្រាប់តែនាងខឹងសម្បា ចុះចេញពីគ្រែលែងដេកជិតប្តី លុះស្អែកឡើងក៏ចេញពីស្រុកទៅធ្វើជាអ្នកបម្រើតាមផ្ទះគេនៅទីក្រុង ដោយប្រកាសឈប់យកលោកជាប្តីទៀតហើយ។ លោកក៏មិនខ្ចីអង្វរនាងដែរ ដោយបានដាក់ពាក្យ បណ្តឹងទារលុយបណ្ណាការ២០០០ដុល្លារ បានមកវិញ និងបើក សេរីភាពឱ្យប្រពន្ធនេះយកប្តីទៀតចុះ។
បុរសអភ័ព្វស្នេហ៍បន្តទៀតថា លុះចូលមកដល់ខែមីនា ឆ្នាំ២០១៧ លោក បានពឹងចាស់ទុំឱ្យចូលស្តីដណ្តឹងនារីម្នាក់ទៀត នៅភូមិជាមួយគ្នាឈ្មោះឡាច ស្រីអូន អាយុ១៧ឆ្នាំ ជាក្រមុំព្រហ្មចារី។ លោករួមរស់ជាមួយប្រពន្ធនេះបាន៥ ខែឯណោះ តែនាងទី២ ក៏ដូចទី១ ប៉ះមិនបានទេ ចេះតែកាល់ការពារខ្លួន ឬត្អូញឈឺ នោះមិនចេះចប់។ មុនថ្ងៃចែកផ្លូវគ្នា ពេលនាងដេកលក់ លោកក៏ស្រវាឱប រួចបបោស អង្អែលតាមអ្វីដែលមិត្តភក្តិបង្រៀន ធ្វើយ៉ាងណាឱ្យនាងមានសម្រើបសិន។ លោកមិនសូវដឹង ក៏លូកម្រាមដៃចូលចំណុចសំខាន់ដូចមុន ស្រាប់តែប្រពន្ធច្រឡោត តោតតូងចោទប្រកាន់ប្តីថា រួមរ័កខុសរបៀប។ បន្ទាប់មក នាងក៏រត់ទៅដេកផ្ទះម៉ែ ទាំងយប់ និងគេចវេះលែងមកជួបប្តី និងបានទាំងប្តឹងសុំលែងប្តីទៀតផង។ ឥឡូវ រឿងប្តឹងផ្តល់នេះមិនទាន់ដាច់ស្រេចទេ ព្រោះប្រពន្ធប្តឹងសុំលែង ឯរូបលោកក៏ប្តឹង ទារជំងឺចិត្តដែរ ទើបអាជ្ញាធរដោះស្រាយមិនចេញ បានត្រឹមផ្សះផ្សាឱ្យយកគ្នាវិញ។
ដោយឡែក នាងឡាច ស្រីអូន អាយុ១៧ឆ្នាំ ជាប្រពន្ធទី២ បានឱ្យដឹងតាម ទូរស័ព្ទថា ពេលនេះ នាងកំពុងស៊ីឈ្នួលស្រោបផ្លែស្វាយឱ្យគេនៅចម្ការស្វាយ ក្នុងភូមិ។ តាំងពីចូលវ័យក្រមុំមក នាងមិនដែលមានសង្សារឯណាទេ លុះប្តីនេះ ពឹងចាស់ទុំចូលស្តីដណ្តឹងតាមប្រពៃណី ក៏យល់ព្រមរៀបការទៅ ដោយមិនប្រកាន់ ថា គេជាពោះម៉ាយប្រពន្ធលែងនោះទេ។ នាងត្រៀម ព្រហ្មចារីទុកជូនប្តីជានិច្ច គ្មានគំនិតបោកប្រាស់អ្វីទេ ប៉ុន្តែ ពេលផ្សំដំណេកយប់ដំបូង នាងមិនឱ្យប្តីប៉ះពាល់ភ្លាមទេ ព្រោះជាពេលមានរដូវ។ លុះស្ងួតរដូវ ត្រៀមនឹងប្រគល់ព្រហ្មចារីដែរ តែប្តីនេះលេងដៃធ្ងន់ៗ ពេកដោយប្រើម្រាមដៃរុករានគ្មានដឹងខ្យល់អ្វីទេ ព្រោះអាកន្លែងហ្នឹងបើមុតក្រចកដៃ ច្បាស់ជារងរបួស
ក្លាយជាមហារីកមិនខាន ព្រោះប្តីនេះទុកក្រចកវែងៗ ណាស់។ បើសិនជាគេចេះស្ទាបអង្អែលស្រាលៗ និង រួមរ័កតាមធម្មជាតិនោះ នាងមានទៅថាអី តែស្អប់ បំផុតត្រង់ប្រើម្រាមដៃហ្នឹងឯង ក៏រត់ចោលប្តីទាំង យប់។ ឥឡូវនាងបានទៅប្តឹងមេភូមិសុំលែងប្តីនេះ ហើយ ព្រោះបើគេខុសម្តង នាងអាចអត់ឱនបាន តែខុសច្រើនដងណាស់ បន្ទាប់ពីរួមរស់បាន៥ខែ។ ទោះយ៉ាងណា រូបនាងនៅតែរក្សាបានព្រហ្មចារីដដែល ដោយខូចខាតខ្លះៗប៉ុណ្ណោះ និងដាច់ខាតមិនយកប្តី នេះវិញទេ។
លោកសេង ចុង អាយុ៥៥ឆ្នាំ និងអ្នកស្រីង៉ូវ សុខា អាយុ៥០ឆ្នាំ ជាសាច់ញាតិ បានឱ្យដឹងថា លោកសុខ ដុះ ពិតជាធ្លាប់មានប្រពន្ធក្រមុំ២នាក់មែន តែត្រូវប្រពន្ធលែងទាំងអស់។ កាលប្រពន្ធទី១ លោកដុះ ទារ ជំងឺចិត្តអភ័ព្វគូបាន២០០០ដុល្លារ ឯប្រពន្ធទី២ ក៏ទារ ២០០០ដុល្លារដែរ តែនាងស្រីអូន គ្មានអីសង និង នៅតែបន្តប្តឹងផ្តល់គ្នាមិនដាច់ស្រេច។ បើតាមគាត់ដឹង មកពីប្តីនោះ លេងដៃធ្ងន់ពេក ព្រោះប្រពន្ធបានរៀបការ ពេញច្បាប់ទៅហើយ គួរចេះថ្នាក់ថ្នមទើបល្អ តែបើ លេងម្រាមដៃរបៀបនេះ គ្មានស្រីឯណាទ្រាំបានទេ។
គួរបញ្ជាក់ថា ធម្មតាស្រីក្រមុំព្រហ្មចារី ទោះជា ប្រពន្ធពេញច្បាប់ក៏ដោយចុះ តែរបៀបផ្សំដំណេក គេមិន លេងក្បួនដៃធ្ងន់ ដោយប្រើម្រាមដៃជំនួសអង្គជាតនោះទេ។ បើប្តីធ្វើបែបនេះ ប្រពន្ធក្រមុំបរិសុទ្ធមានការអៀនខ្មាសផង មិនទុកចិត្តប្តីផង ឬយល់ថា មកពីប្តី ខ្លាចឆ្លងរោគពីនាងផង បានជាគេប្រើដៃជំនួសកេរឪ ចែក។ កាលបើប្រពន្ធដកសេចក្តីទុកចិត្តយ៉ាងនេះ សុភមង្គលស្នេហ៍នឹងត្រូវរលាយមិនខាន ប៉ុន្តែ ករណី លោកដុះ ជាមួយប្រពន្ធទី២នោះ មិនទាន់ហួសពេល គួរលោកតាមអង្វរនាងមកវិញល្អជាងប្តឹងទារលុយ ហើយបើនាងយល់ព្រមរួមរស់ជាមួយគ្នាវិញ គួរ ឈប់ប្រើម្រាមដៃតទៅទៀត ទើបធានាថា សុភមង្គល ស្នេហ៍នឹងទទួលបានមិនខានឡើយ…”៕