Tuesday, January 21, 2025
Homeសន្ដិសុខសង្គមគ្រាន់តែតមាត់2-3ម៉ាត់សោះ!!! ប្តីកំណាចទាញ AK មកភ្ជង់គំរាមសម្លាប់ប្រពន្ធនិងកូន

គ្រាន់តែតមាត់2-3ម៉ាត់សោះ!!! ប្តីកំណាចទាញ AK មកភ្ជង់គំរាមសម្លាប់ប្រពន្ធនិងកូន

ខេត្តបាត់ដំបង ៖ បុរសម្នាក់ ក្រោយពីផឹកស៊ីស្រវឹងធ្លាក់ភ្នែក ក៏ស្រាប់តែកើតមានទំនាស់ពាក្យសម្តីជាមួយប្រពន្ធ រហូតដល់ទប់កំហឹងមិនបាន ក៏ស្ទុះទៅទាញយកកាំភ្លើង អាកា ដែលខ្លួនបានលាក់ទុកជាយូរមកហើយ មកភ្ជង់គំរាម បាញ់សម្លាប់ប្រពន្ធកូនចោល តែសំណាងល្អ ត្រូវសមត្ថកិច្ចចុះជួយអន្តរាគមន៍ទាន់ពេលវេលា និងចាប់ឃាត់ខ្លួនជនកំណាចរូបនេះ នាំយកមកចាត់ការតាមច្បាប់។

ករណីប្តីស្រវឹងស្រាទាញកាំភ្លើងគំរាមបាញ់សម្លាប់ប្រពន្ធកូននេះ បានកើតឡើង កាលពីវេលាម៉ោង៨យប់ ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ ២០១៧ នៅចំណុចក្រុមទី២ ស្ថិតក្នុងភូមិកណ្តាល ឃុំស៊ុង ស្រុកសំឡូត។

ជនសង្ស័យដែលគំរាមបាញ់សម្លាប់ប្រពន្ធកូនចោលនោះ មានឈ្មោះហុង ស្រេង អាយុ ៥៨ឆ្នាំ មានប្រពន្ធឈ្មោះសួស ផល្លី អាយុ៥៦ ឆ្នាំ មានលំនៅក្នុងភូមិកើតហេតុខាងលើ។

តាមប្រភពពីកន្លែងកើតហេតុបានឱ្យដឹងថា ជនសង្ស័យជាប្តីខាងលើ គឺជាមនុស្សចូលចិត្តផឹកស្រាស្រវឹងអួទីនួជារៀងរាល់ថ្ងៃហើយឱ្យតែស្រវឹងស្រាម្តងៗ តែងមានចិត្តកាចសាហាវខ្លាំងណាស់ ឧស្សាហ៍រករឿងឈ្លោះប្រកែក វាយធ្វើបាបប្រពន្ធកូនមិនឈប់ ហើយសូម្បីតែអ្នកជិតខាងក៏ស្អប់មុខបុរសខាងលើ ស្ទើរលែងចង់រាប់រកទៀតផង។

ប្រភពដដែលបន្តថា នៅមុនពេលកើតហេតុជនសង្ស័យបានចេញទៅផឹកស៊ីជាមួយមិត្តភក្តិក្រៅផ្ទះ រហូតដល់ស្រវឹងដាប ទើបវិលចូលផ្ទះវិញ លុះពេលមកដល់ក៏ចាប់ផ្តើមរករឿងឈ្លោះប្រកែកជាមួយប្រពន្ធ ស្រាប់តែពេលប្រពន្ធខឹងតមាត់២-៣ម៉ាត់ ប្តីកំណាចរូបនេះ ក៏ផ្ទុះកំហឹងស្ទុះទៅយកកាំភ្លើងអាកា១ដើម ដែលខ្លួនបានលាក់ទុកមិនដឹងតាំងពីពេលណា មកយកមកភ្ជង់គំរាមរកបាញ់សម្លាប់ប្រពន្ធ និងកូនចោល ធ្វើឱ្យប្រពន្ធ និងកូនភ័យញ័រខ្លួនដូចកូនសត្វ។

ប្រភពខាងលើបញ្ជាក់ថា លុះឃើញសភាពបែបនេះអ្នកជិតខាងក៏ប្រញាប់រាយការណ៍ប្រាប់ សមត្ថកិច្ច ឱ្យចុះមកជួយអន្តរាគមន៍បានទាន់ពេលវេលា បើពុំនោះទេ មិនដឹងថាវាសនាប្រពន្ធកូននឹងទៅជាយ៉ាងណានោះទេ។

សមត្ថកិច្ចមូលដ្ឋានបានបញ្ជាក់ថា ក្រោយទទួលបានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋល្អ ថាមានអំពើហិង្សាក្នុងគ្រួសាររហូតដល់ថ្នាក់ ទាញកាំភ្លើងអាកាគំរាមបាញ់សម្លាប់ប្រពន្ធកូនទៀតនោះ សមត្ថកិច្ចក៏ប្រញាប់ដឹកនាំកម្លាំងចុះអន្តរាគមន៍ភ្លាមៗដោយបានចាប់ខ្លួនជនសង្ស័យទាន់ពេល ព្រមទាំងដកហូតវត្ថុតាង រួមមានកាំភ្លើង AK ស្វាយបទ ១ដើម និងបង់១ (មាន១៧គ្រាប់)។

បច្ចុប្បន្ន ជនសង្ស័យ រួមទាំងវត្ថុតាងត្រូវបានបញ្ជូនទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES