Tuesday, December 24, 2024
Homeព័ត៌មានជាតិស្រីស្រស់ប៉ះប្តីស្ទាវ រកម៉ែជួយ

ស្រីស្រស់ប៉ះប្តីស្ទាវ រកម៉ែជួយ

ចំណងស្នេហ៍ដែលផ្តើមចេញដោយការជ្រើសរើសគូដោយខ្លួនឯង ភាគតិចណាស់ ដែលសមប្រកបឯភាគច្រើន រងផលវិបាកដូចភ្លើងចំបើង ដែលឆាបតែមួយវឹបក៏រលត់ទៅ។ យ៉ាងណាមិញ ស្រីស្រស់ក្មេងម្នាក់នេះ បានប្តីស្ទាវញៀនថ្នាំ ល្អូកល្អិនតែមួយខ្យល់ លុះទ្រាំនឹងប្តីចាប់ បង្ខំរួមភេទគ្មានចេះគិត ក៏រត់រកម៉ែជួយ…។

នាងលឹម សា អាយុ២០ឆ្នាំ រស់នៅភូមិរលាំងបែក ឃុំយាអង្គ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ បានឱ្យដឹងថា រូបនាងជាកូនទី២ ក្នុងចំណោមបងប្អូន៣នាក់ ឪពុកស្លាប់ នៅតែម្តាយឈ្មោះអ៊ូ យឿន អាយុ៥៥ឆ្នាំ។ នាងមានប្តីឈ្មោះថៃ បុណ្យ អាយុ២០ឆ្នាំ ដំណាលគ្នា ជាអ្នកស្រុកអង្គស្នួល ខេត្តកណ្តាល ដោយមានប្រវត្តិស្នេហ៍ជួបគ្នាកាលនាងទៅធ្វើកម្មការិនី រោងចក្រកាត់ដេរ។
នាងរំព្ញករឿងដើមថា ថ្ងៃមួយនាងបានទៅចូលរួមក្នុងពិធីខួបកំណើតមិត្តភក្តិ ក៏បានជួបកំលោះ បុណ្យ ដែលគេអញ្ជើញទៅចូលរួមដែរ ព្រោះជាកម្មកររោងចក្រដូចគ្នា។ កាលនោះចៃដន្យអ្វី នាង និងកំលោះបុណ្យ បានអង្គុយរួមតុជាប់កៅអីគ្នា ធ្វើឱ្យគេចាប់អារម្មណ៍នឹង សម្រស់របស់នាង ដែលតុបតែងកាយដោយសំពត់អាវតាមសម័យ និយម ផាត់ក្រែមថែមម្សៅ បាញ់ទឹកអប់ក្រអូបឆួល ទាក់ចិត្តប្រុសឱ្យ ភ្លេចអ្វីៗទាំងអស់។ គេចាប់ម្ហូបដាក់ចានឱ្យនាង សួរនាំនាងដោយ ពាក្យសម្តីពីរោះពិសា ជាមួយឥរិយាបថសុភាពទន់ភ្លន់ ដោយប្រាប់ នាងតិចៗថា ពេលបានឃើញនាងដោយចៃដន្យបែបនេះ គេនឹកឃើញ ទៅដល់ទំនាយព្រះសង្ឃ១អង្គដែលថា នៅពាក់កណ្តាលខែនេះ រូបគេ នឹងបានជួបគូព្រេងពីអតីតជាតិមិនខាន ដូច្នេះគូព្រេងនោះ គ្មានស្រីណា ក្រៅពីរូបនាងឡើយ។ គេបានទាំងសរសើរនាងថា ជាស្រីស្អាតបរិសុទ្ធ ដែលជាតិនេះ គេប្រាថ្នាឱ្យបានជួប ឥឡូវ ស្របតាមបំណងហើយ គេនឹងជម្រាបចាស់ទុំឱ្យ ចូលស្តីដណ្តឹងនាងរៀបការតាមប្រពៃណី។

នាងលឹម សា និងលោកថៃ បុណ្យ

នាងលឹម សា បន្តទៀតថា ដំបូងឡើយ គ្រាន់តែបានឮពាក្យគេ នាងបែរជាអស់ សំណើច ដោយយល់ថា ជាពាក្យគេប្រឌិតក្នុងបំណងស្ទូចបេះដូងរបស់នាងតែ ម្តង។ ក្រោយមក គេបានបង្ហាញប្រវត្តិច្បាស់ ជាពិសេស បានណែនាំនាងឱ្យ ស្គាល់ស្រុកកំណើត ឪពុកម្តាយគេឈ្មោះអី? បងប្អូនប៉ុន្មាននាក់ ឈ្មោះ អីខ្លះ? រួចមកក៏ជឿស្តូកថា គេជាកំលោះមានពូជអម្បូរត្រឹមត្រូវ ពុំមែនជា មនុស្សខ្ចាត់ព្រាត់នោះទេ។ រូបនាងកាត់មកពីស្រែដែរ មិនសូវមានចំណេះ ដឹង ក៏លង់ជឿពាក្យសម្តីលួងលោមរបស់គេ ស្របពេលដែលភ្លើង ស្នេហ៍ក៏ឆាបឆេះឡើងដូចផ្លេកបន្ទោរ។ នៅពេលប្រុសថ្លៃសុំជួប នាងក្នុងបន្ទប់ជួលស្ងាត់ៗ តែ២នាក់ បណ្តាលឱ្យតណ្ហាក្តៅរោលរាល ទប់មិនជាប់ ក៏ហ៊ានប្រគល់ព្រហ្មចារីឱ្យគេទៅ បន្ទាប់ពីជឿ អស់សង្ស័យពីភាពស្មោះត្រង់របស់សង្សារ។
នាងលឹម សា បន្តទៀតថា ពន្លកស្នេហ៍លួចលាក់ក្រៅរង្វង់ អាពាហ៍ពិពាហ៍បានប្រហែល១សប្តាហ៍ នាងក៏បង្ខំប្រុសស្នេហ៍ឱ្យចូលស្តីដណ្តឹង និងបានសម្រេចដូចបំណងមែន។ លុះរៀបការរួច នាងបានចេញទៅនៅខាងប្តី មានសុភមង្គលបានប្រហែល ៣ខែដែរ ទើបភ្ញាក់ខ្លួនដឹងថា ប្តីនេះជាក្មេងពាល ដែលពិបាក ក្នុងការរស់នៅជាមួយ។ នាង

នាងលឹម សា បង្ហាញរូបថតអនុស្សាវរីយ៍

ចេះតែឆ្ងល់ថា ហេតុអ្វីមួយយប់ៗ ប្តីនេះអត់ដេកពួន គិតតែកេះកៀវនាងឡើងឋានសួគ៍ មិនឈប់? មុនដំបូង កម្លាំងនាងនៅមាន បន់ឱ្យតែប្តីថ្នាក់ថ្នមហ្នឹង ទោះមួយ យប់៥ដង ក៏នៅតែពេញចិត្ត។ លុះយូរៗទៅ កម្លាំងនាងថយចុះ ឯប្តីកាន់តែខ្លាំងទៅៗ ពេលនាងមិនព្រមបំពេញបំណងគេ ស្រាប់តែ គេបែកគំនិតចេះទះតប់ ជេរដៀលប្លែកពីមុន។ អ្វីដែលនាងឈឺ ចាប់បំផុតនោះ គឺពេលនាងមកពីធ្វើការម្តងៗ ឱ្យតែចូលដល់ផ្ទះ ប្តីក៏ស្ទុះមកទាញដៃចូលបន្ទប់សិន ទើបគេបើកឱ្យទៅរកបាយទឹក។ ពេលយប់ ភាគច្រើន ប្តីដើរលេងបាត់ៗពីផ្ទះ រហូតដល់កណ្តាលអធ្រាត្រ ទើបមកដល់ ចាប់ផ្តើមរករឿងឱ្យនាងបម្រើនេះបម្រើនោះ ជេរផង អីៗ ផង គឺពេលនោះហើយ ដែលនាងដឹងច្បាស់ថា ប្តីជាមនុស្សញៀនថ្នាំ ដោយចេញទៅក្រៅលួចសេពថ្នាំញៀន ជាមួយមិត្តភក្តិញៀនថ្នាំដូចគ្នា។ លុះមកដល់ផ្ទះ ឥទ្ធិពលថ្នាំញៀនធ្វើឱ្យគេកើនកម្លាំង ដូចគោឡើងក មិនឱ្យនាងដេកពួនបានឡើយ។
នាងលឹម សា បន្ថែមទៀតថា នាងទ្រាំទ្របានតែ៣ ខែ ក៏សម្រេចចិត្តឱបបង្វេចរត់មករកម្តាយបង្កើតឱ្យ ជួយ ក៏ស្រាប់តែប្តីតាមមកហៅទៅវិញ។ គេតាមហៅ ជាច្រើនដង តែនាងប្រកែកដាច់អហង្ការថា សុខចិត្ត មេម៉ាយវិញ ដាច់ខាតមិនយកប្តីនេះទៀតទេ ហើយ ទៅអនាគតក៏នាងមិនយកប្តីឯណាទៀតដែរ ព្រោះ ប៉ះប្តីស្ទាវនេះធ្វើឱ្យនាងបាក់ស្បាត បើសិនជាយកប្តី ទៀតជាប្រភេទមនុស្សតែមួយហ្នឹង នាងច្បាស់ជា ស្លាប់មិនខានឡើយ។ នាងចាត់ទុកខ្លួនឯងថា ចាញ់បោកប្រុសទៅចុះ ទោះជាប្រុសនេះជាប្តីខាន់ស្លាក៏ ដោយចុះ ព្រោះមុនដំបូងមើលឃើញថា គេល្អមួយ ចប់ ក៏ប្រថុយខ្លួនប្រាណឱ្យគេស៊ីចុកមុន លុះបាន រួមរស់ជាមួយគ្នា ដូចឃើញខ្មោចងើបពីក្នុងដី ទើប នាងភ្ញាក់ស្មារតី។

អ្នកស្រីអ៊ូ យឿន

អ្នកយកព័ត៌មានយើងមិនអាចទាក់ទងសុំការ បំភ្លឺពីលោកថៃ បុណ្យ អាយុ២០ឆ្នាំ ជាប្តីបានឡើយ ព្រោះប្តីប្រពន្ធក្មេងៗនេះ ដាច់ដោចគ្នា ផ្តាច់ទាំងលេខ ទូរស័ព្ទ មិនអាចទាក់ទងបាន។
អ្នកស្រីអ៊ូ យឿន អាយុ៥៥ឆ្នាំ ជាម្តាយ បានឱ្យដឹងថា កូនប្រសាគាត់ពិតជាស្ទាវញៀនម៉ាទឹកកក ប្រាកដមែន ប៉ុន្តែកូនស្រីស្រលាញ់ចិត្តឯង ទើបគាត់ រៀបការឱ្យទៅ។ គាត់មានកូនប្រុស២ កូនស្រីតែម្នាក់ ហ្នឹង បានបណ្តោយឱ្យចេញទៅធ្វើការរោងចក្រ មិន បានប៉ុន្មាន ក៏នាំសង្សារមកបង្ហាញ ដោយអួតថា សង្សារនាងត្រឹមត្រូវណាស់ ព្រោះមានពូជអម្បូរថ្លៃថ្នូរ លុះបានទៅនៅជាមួយ ទើបដឹងថា ឃើញសត្វខ្លា ស្មាន ថា កូនឆ្មា។ គាត់អាណិតកូនណាស់ ពេលនាងរត់មក រកម៉ែជួយ ខណៈដែលប្តីវាតាមហៅទៅវិញ ដោយ គំរាមផង អង្វរផងនោះ បើសិនជាគ្មានគាត់ជួយ ម៉្លេះសម ប្តីនោះចាប់រំលោភរហូតដល់ស្លាប់មិនខានឡើយ។
គួរបញ្ជាក់ថា ក្រមុំធ្វើការរោងចក្រ បើសំណាង ល្អបានប្តីសុភាពបុរសនោះ គ្មានបញ្ហាទេ តែសម័យនេះ សម្បូរដោយយុវវ័យញៀនថ្នាំ ជួនកាលស្រីក៏ញៀន ដូចប្រុសដែរ ដែលសមត្ថកិច្ចល្វីងមុខរាល់ថ្ងៃក្នុងការ បង្ក្រាប បើបានគ្នាជាប្តីប្រពន្ធនោះ ច្បាស់ជាពិបាករត់ រកម៉ែជួយដូចនារីខាងលើមិនខានឡើយ…”៕

RELATED ARTICLES