ភ្នំពេញៈ នារីម្នាក់ចេញពីសាលារៀនត្រលប់ទៅផ្ទះវិញ ជិះម៉ូតូជិតដល់ផ្ទះទៅហើយ ក៍ស្រាប់តែមានបុរសជាជនសង្ស័យ២នាក់ បានជិះម៉ូតូចំនួន២គ្រឿង បានធ្វើសកម្មភាពភ្ជង់ប្លន់យកកាបូបលុយបានសំរេច តែបន្សល់ទុកម៉ូតូរបស់ជនសង្ស័យមួយគ្រឿងនៅកន្លែងកើត។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ៨និង៣០នាទីយប់ ថ្ងៃទី១៤ ខែ វិច្ឆកា ឆ្នាំ២០១៧ ចំណុចផ្លូវបេតុងអត់លេខ ក្បែរនិងតេប៉ូប្រេងឥន្ធនៈតេលា ភូមិភ្នាត សង្កាត់ស្ទឹងមានជ័យ ២ ខណ្ឌមានជ័យ ។
ជនរងគ្រោះមានឈ្មោះ ឈាវ វិច្ឆិកា ភេទស្រី អាយុ២២ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុនឯកជន ស្នាក់នៅផ្ទះលេខ១២ ផ្លូវលេខបេតុង១៨ ភូមិភ្នាត សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ ។ សម្ភារៈដែលជនសង្ស័យប្លន់យកទៅនៅក្នុងកាបូបមានទូរសព្ទ័ចំនួន២គ្រឿងម៉ាក iphone-5 មួយ និង iphon-7 មួយគ្រឿង កាត ATM ចំនួន៤សន្លឹក កាតវីងមួយសន្លឹក និងលុយមួយចំនួនតូច ។
តាមមសម្តីជនរងគ្រោះបានអោយដឹងថា មុននៅមុនពេលកើតហេតុ រូបនាងបានជិះម៉ូតូម៉ាក ស៊ុយសុគី ឡេត ពណ៌ស ចេញពីសាលាច្បាប់ នៅបឹងត្របែក គោលបំណងត្រលប់ទៅវិញ ជិតកន្លែងកើតហេតុ ខណៈធ្វើដំណើរមកដល់ចំណុចកើតហេតុ ក៍ស្រាប់តែមានជនសង្ស័យ២នាក់ បានជិះម៉ូតូពីគ្រឿង មកឈប់ចាំតាំងពីពេលណានោះទេ ហើយពេលឃើញរូបនាងជិះម៉ូតូទៅដល់ ស្រាប់តែជនសង្ស័យទាំងនោះបានដកកាំភ្លើងខ្លីមួយដើម មកភ្ជង់គំរាមរូបនាង អោយចុះពីលើម៉ូតូ តែពេលនោះរូបនាងបានឆោឡោឡើង ស្រែកថាចោរៗ ផ្អើលដល់ប្រជាពលរដ្ឋនោះចេញមកព្រោងព្រាត ធ្វើអោយជនសង្ស័យភ័យពេក ក៍បានយកកាបូបស្ពាយពីរូបនាង ហើយជិះម៉ូតូគេខ្លួនបាត់ តែជនសង្ស័យបានបន្សល់ទុកម៉ូតូរបស់ពួកគេមួយគ្រឿង ម៉ាក AIR BLADE ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1L-5648 នៅកន្លែងកើតហេតុ ។
ក្រោយក្រោយពេលកើតហេតុ រូបនាងជាជនរងគ្រោះ ត្រូវបានក្រុមគ្រួសារដឹកយកទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិនគរបាល ស្ទឹងមានជ័យ២ ឲ្យជួយអន្តរាគមន៍ ៕