Friday, April 19, 2024
Homeព័ត៌មានជាតិបោះ​ឆ្នោត​៥​អាណត្តិ​មេបក្ស​ថ្មី​ថា គណបក្ស​នៅ​កម្ពុជា មាន​តែ​៣​ប្រ​ភេទ

បោះ​ឆ្នោត​៥​អាណត្តិ​មេបក្ស​ថ្មី​ថា គណបក្ស​នៅ​កម្ពុជា មាន​តែ​៣​ប្រ​ភេទ

ភ្នំពេញ ៖ ប្រធានគណបក្សអំណាចខ្មែរ  ដែលជាគណបក្សបង្កើតថ្មី ក្រោយការបោះឆ្នោត អាណត្តិទី៥ នៅកម្ពុជា លោកសួន សេរីរដ្ឋា បានលើកឡើងថា ការបោះឆ្នោត៥អាណត្តិ កន្លងមកនេះ មានតែគណបក្ស៣ប្រភេទប៉ុណ្ណោះ ដែលចូលរួមបោះឆ្នោតបង្គ្រប់កិច្ច គឺគណបក្សស៊ី គណបក្សសូក និង គណបក្សសុំ។

លោកសួន សេរីរដ្ឋា បានសរសេរនៅក្នុង ហ្វេសប៊ុករបស់លោក នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៦ ថា “ការបោះឆ្នោតតាំងពីឆ្នាំ១៩៩៣ រហូតមកដល់ឆ្នាំ២០១៣ មានតែគណបក្ស៣ ប្រភេទប៉ុណ្ណោះ ដែលចូលរួមបោះឆ្នោតបង្គ្រប់កិច្ច គឺគណបក្សស៊ី គណបក្សសូក និងគណបក្ស សុំ។

បក្សស៊ី គឺបានកាន់អំណាចគិតតែពីស៊ី ហើយបក្សសុំ ពេលបានកៅអីក្នុងសភា គឺគិត- តែពីសុំចែកកៅអីអង្គុយ ចំណែកឯបក្សសូក ទោះបីគ្មាន១កៅអីក្នុងសភា ក៏ខំសូកទឹកចិត្ត អង្វរលន់តួគេ ដើម្បីឱ្យគេចិញ្ចឹមបន្តជីវិតនយោបាយ។ បក្សទាំង៣ប្រភេទនេះហើយ (បក្សស៊ី បក្សសុំ និងបក្សសូក) ដែលបំផ្លាញជាតិ តាំងពី ឆ្នាំ១៩៩៣ រហូតមកទល់នឹងបច្ចុប្បន្ន ហើយ បើពលរដ្ឋខ្មែរ នៅតែបន្តគាំទ្រ បក្សស៊ី បក្សសុំ និងបក្សសូកទាំងនេះ ឱ្យបន្តជីវិតនយោបាយ ទៀតនោះ គឺប្រទេសខ្មែរ នឹងលែងជារបស់ ពលរដ្ឋខ្មែរទៀតហើយទៅថ្ងៃមុខ”។

បន្ថែមលើសំណេរតាមហ្វេសប៊ុកខាងលើ នេះ លោកសួន សេរីរដ្ឋា បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៦ ថា ពលរដ្ឋជាម្ចាស់អំណាច ជាអ្នកសម្រេចវាសនា របស់អ្នកនយោបាយ។ ដូច្នេះលោកសុំឱ្យពលរដ្ឋ ត្រូវហ៊ានប្រើអំណាច និងសិទ្ធិនយោបាយឱ្យ ច្បាស់លាស់ក្នុងការចូលរួម ឬគាំទ្របក្សនយោបាយមួយ ដើម្បីដឹកនាំប្រទេស។ ជាពិសេស បើជ្រើសបក្សទាំង៣ប្រភេទ ដែលលោកបាន លើកឡើងនោះ ពិតជាគ្រោះថ្នាក់ខ្លាំងណាស់ សម្រាប់ប្រទេសជាតិ។

លោកសួន សេរីរដ្ឋា មានប្រសាសន៍ថា “ដូចខ្ញុំបានពន្យល់អ៊ីចឹង គឺថា ពី៩៣ រហូតមក ដល់២០១៣ហ្នឹង គឺថា គណបក្សចូលរួមនៅ ក្នុងសភា ទាំងគណបក្សចូលរួមក្នុងរដ្ឋាភិបាល គឺវាមានតែ៣ក្រុមហ្នឹងទេ គឺគណបក្សស៊ី គឺថា គេកាន់អំណាច គេស៊ីខ្ទេចស៊ីខ្ទីទាំងអស់ ស៊ីអស់ ទ្រព្យសម្បត្តិជាតិ ស៊ីអស់ព្រៃឈើ ស៊ីអស់រ៉ែ ស៊ីអស់ភ្នំ ស៊ីអស់អ្វីដែលជារបស់ពលរដ្ឋខ្មែរ ដែលដូនតាខ្មែរទុកឱ្យខ្មែរ ហើយគេកាន់អំណាច គឺថាផ្តាច់ការ គេហ៊ានធ្វើអ្វីគ្រប់បែបយ៉ាងទាំងអស់ ឱ្យតែអ្នកណាសូក អ្នកណាហុច គឺថាគេ ប្រមូលស៊ីទាំងអស់តែម្តង។ គណបក្សសុំហ្នឹង គឺថា ចូលទៅក្នុងសភា គឺសុំតួនាទី សុំកៅអី សុំចែកអំណាចគ្រប់សព្វបែបយ៉ាង ហើយគណបក្សសូកហ្នឹង ទោះបីគ្មានសំឡេងក្នុងសភា ក៏ដោយ ក៏សុខចិត្តសូកសម្តី សូកការយកចិត្ត យកថ្លើមគេគ្រប់សព្វបែបយ៉ាង ដើម្បីឱ្យគេ ចែកកៅអីឱ្យខ្លួនឯងអង្គុយដែរ ទោះបីគ្មាន១ កៅអីក្នុងសភា ក៏ដោយ។ អ៊ីចឹង ដោយសារពួក គណបក្សទាំង៣ក្រុមហ្នឹង គឺគណបក្សស៊ី គណបក្សសូក គណបក្សសុំហ្នឹង ដែលធ្វើឱ្យប្រទេស របស់យើងរលាយដល់ថ្ងៃហ្នឹង។ ចំពោះការ មើលឃើញរបស់ខ្ញុំ ដើម្បីជួយប្រទេសជាតិ របស់យើង គឺទាល់ពលរដ្ឋខ្មែរ រើសគណបក្ស ផ្សេង ក្រៅពីបក្យស៊ី បក្សសុំ បក្សសូកហ្នឹង បាន យើងអាចជួយប្រទេសជាតិខ្មែយើងបាន គឺបក្ស ដែលធ្វើកិច្ចការនយោបាយ ដោយតម្កល់ជាតិ នៅពីលើក្បាលពិតប្រាកដ ធ្វើកិច្ចការនយោបាយ ដើម្បីឱ្យពលរដ្ឋខ្មែរឈ្នះ គឺមិនមែនធ្វើនយោបាយ ដើម្បីទៅកាន់អំណាច ហើយស៊ីបំផ្លាញ ប្រទេសជាតិ សុំបំផ្លាញធនធានធម្មជាតិ ទ្រព្យសម្បត្តិរបស់ពលរដ្ឋទេ ហើយក៏មិនមែន ដើម្បី ចូលទៅក្នុងសភា ដើម្បីសុំចែកអំណាច ចែក កៅអី ចែកតួនាទីគ្នា ចែកការងារឯកឧត្តម ជំទាវដែរ ហើយក៏មិនមែនធ្វើនយោបាយ ដើម្បី សូកអ្នកទុច្ចរិត សូកអ្នកពុករលួយ សូកអ្នក ផ្តាច់ការ ដើម្បីឱ្យគេបែងចែកកៅអី បែងចែក អំណាចឱ្យខ្លួនខ្លះ ដើម្បីបន្តជីវិតនយោបាយ ដែរ។ គណបក្សដែលអាចជួយប្រទេសជាតិ ខ្មែរបាន វាទាល់តែមិនមែនគណបក្សស៊ី បក្ស សុំ បក្សសូកហ្នឹង គឺថា មានតែជាគណបក្សដែល តម្កល់ជាតិនៅពីលើក្បាល ដែលធ្វើនយោបាយ ឱ្យពលរដ្ឋខ្មែរឈ្នះ ហើយនិងគឺជាបេសកកម្ម នយោបាយរបស់គណបក្សអំណាចខ្មែរ ដែល យើងចង់ឱ្យពលរដ្ឋខ្មែរយើង មើលឃើញឱ្យ ច្បាស់ពីប្រភេទ និងសារជាតិរបស់អ្នកនយោ- បាយ ក្នុងគណបក្សនីមួយៗ”។

លោកសួន សេរីរដ្ឋា មានប្រសាសន៍បន្ត ថា “ខ្ញុំឃើញថា ក្នុងគណបក្សទាំង៣ហ្នឹង គឺ ថា អាបក្សស៊ីហ្នឹង គ្រោះថ្នាក់ជាងគេហើយ ព្រោះបក្សស៊ីហ្នឹង បើបានកាន់អំណាចហើយ ដូចខ្ញុំជម្រាបពីខាងដើមអ៊ីចឹង គឺថា ស៊ីខ្ទេចខ្ទី ទាំងអស់ មិនគិតថា អាហ្នឹងគឺជារបស់ដូនតាខ្មែរ ទុកសម្រាប់កូនខ្មែរ យុវជនខ្មែរជំនាន់ក្រោយ ឱ្យស្គាល់ ឱ្យដឹងថា ដូនតាខ្មែរទុកអីខ្លះឱ្យខ្លួន ទេ យើងមើលទៅ គឺថាបានកាន់អំណាច ស៊ី ខ្ទេចស៊ីខ្ទីទាំងអស់ ហើយមិនមែនស៊ីម្នាក់ឯង ទេ គឺឱ្យបរទេស យួន ចិន សៀម កូរ៉េ ចូលមក គឺថាស៊ីបំផ្លាញខ្ទេច ចំពោះធនធានធម្មជាតិរបស់ ប្រទេសជាតិខ្មែរ។ ចំពោះបក្សសុំ ដែលក្នុងសភា សុំតួនាទី សុំកៅអី សុំអំណាចគ្រប់សព្វបែប យ៉ាងនោះ គឺបានតែលម្អលទ្ធិប្រជាធិបតេយ្យ ជាមួយនឹងក្រុមបក្សស៊ីហ្នឹងឯង គឺថាអត់បាន កែប្រែវាសនាជាតិ អត់បានផ្លាស់ប្តូរអ្វីទាំងអស់ ហើយអត់បានយកឆន្ទៈរបស់ពលរដ្ឋយកទៅ ទាមទារឱ្យទទួលបានជោគជ័យអ្វីទេ។ ចំពោះ បក្សសុំ គឺថាអត់មានកៅអី អត់មានអីនៅក្នុង សភា ក៏ដោយ គឺថា ធ្វើម៉េចឱ្យតែគេសុំបាន កៅអីខ្លះ ដើម្បីចែកមន្ត្រីបក្សរបស់គេ ពីព្រោះ បក្សរបស់គេហ្នឹង គឺជាអតីតបក្សដែលធ្លាប់ បានមានកៅអី មានសំឡេងក្នុងសភា ដល់ពេល វារលាយអស់ទៅវាខ្មាស ធ្វើនយោបាយខ្មាស ខ្លួនឯង គឺចង់បានកៅអីខ្លះរក្សាទុកមុខមាត់ ងារឯកឧត្តម ងារសម្តេច ងារជំទាវ អ៊ីចឹងទៅ។ អ៊ីចឹងចំពោះខ្ញុំគឺថា បក្សទាំង៣ប្រភេទហ្នឹង គឺគ្រោះថ្នាក់សម្រាប់ប្រទេសជាតិទាំងអស់ បើសិនជាយើងនៅតែបោះឆ្នោតផ្តល់ការគាំទ្រ ចំពោះបក្សស៊ី បក្សសុំ បក្សសូក ដែលកំពុងធ្វើ នយោបាយ តាំងពី៩៣ រហូតមកដល់២០១៣ ហ្នឹង។ ពលរដ្ឋខ្មែរ ត្រូវរើសបក្សថ្មីមួយ ដែល ជាជម្រើសថ្មី ដែលមានគោលនយោបាយបេសកកម្ម នយោបាយថ្មីពិតប្រាកដ សម្រាប់ធ្វើ យ៉ាងណាឱ្យពលរដ្ឋខ្មែរឈ្នះ។ អាហ្នឹងបានយើង អាចកែប្រែវាសនាជាតិបាន យើងអាចប្តូរអ្នក- ដឹកនាំនៅក្នុងប្រទេសរបស់យើងបាន។ ខ្ញុំសូម ជម្រាប និងផ្តាំទៅពលរដ្ឋខ្មែរ ទូទាំងប្រទេស ថា ១អាណត្តិ មាន៥ឆ្នាំ ហើយបើសិនជាក្នុង រយៈពេល៥ឆ្នាំនេះ ពលរដ្ឋផ្តល់សេចក្តីទុកចិត្ត ឱ្យទៅចោរម្នាក់ ធ្វើជានាយករដ្ឋមន្ត្រី គឺគណៈរដ្ឋមន្ត្រីដែលចោរហ្នឹងដឹកនាំ គឺគណៈរដ្ឋមន្ត្រី ចោរទាំងអស់។ បើពលរដ្ឋផ្តល់សេចក្តីទុកចិត្ត ឱ្យជនក្បត់ជាតិម្នាក់ ឡើងធ្វើនាយករដ្ឋមន្ត្រី គណៈរដ្ឋមន្ត្រីដែលជនក្បត់ជាតិនោះមកដឹកនាំ គឺក្បត់ជាតិទាំងអស់ ហើយបើពលរដ្ឋផ្តល់ទំនុក ចិត្តឱ្យអ្នកជាតិពិតប្រាកដម្នាក់ឡើងដឹកនាំ គឺ គណៈរដ្ឋមន្ត្រីដែលអ្នកជាតិម្នាក់ ឡើងដឹកនាំ គឺជាអ្នកជាតិទាំងអស់។ អ៊ីចឹង គឺការសម្រេច លើពលរដ្ឋ ដូច្នេះសូមពលរដ្ឋពិចារណា ព្រោះ យើងបោះឆ្នោត៤-៥អាណត្តិមកហើយ យើង អត់បានប្តូរអ្វីទាំងអស់ បែរជាយើងរឹតតែពិបាក វេទនាទៅ។ ៩៣ យើងនៅសល់ព្រៃច្រើន សល់រ៉ែ សល់ភ្នំ សល់សម្បត្តិធម្មជាតិខ្លះ តែមក ដល់ពេលនេះ យើងរលាយជិតអស់ហើយ ដូច្នេះ សិនជាពលរដ្ឋនៅតែបណ្តែតបណ្តោយ ហើយ នៅតែមិនយកចិត្តទុកដាក់ចំពោះអ្នកនយោបាយ និងអំណាចរបស់ខ្លួន ដើម្បីប្តូរអ្នកដឹកនាំ ដើម្បី រើសអ្នកដឹកនាំទេ គឺប្រទេសជាតិនឹងក្លាយទៅ ជាជ័យភណ្ឌ ក្លាយទៅជារបស់ដែលពួកអ្នក- នយោបាយដណ្តើមគ្នាកម្ទេច សម្រាប់យកលាភ តែខ្លួនឯង ដែលមិនគិតពីប្រទេសជាតិ និង ពលរដ្ឋទេ”៕

ដោយ ៖ កុលបុត្រ

RELATED ARTICLES