ព័ត៌មានពីប្រភពដែលគួរឱ្យជឿជាក់ បានឱ្យដឹងថា ខៀវ សុខារ៉ាវី មិនទាន់បញ្ចប់អាជីពសិល្បៈនៅឡើយទេ។ នាងគ្រាន់តែសម្រាកមួយរយៈ ដើម្បីមើលថែគភ៌ក្នុងផ្ទៃ ដែលជាកូនទី២របស់នាងតែប៉ុណ្ណោះ។
ប្រភពជាអ្នកសិល្បៈឈ្មោះល្បី និងជាអ្នកមានការប្រាស្រ័យ ទាក់ទងជិតដិតនឹងខៀវ សុខារ៉ាវី បានប្រាប់ “អង្គរធំ” ដោយសុំមិនបញ្ចោញឈ្មោះ ក្នុងជំនួបមួយ កាលពីថ្ងៃទី០២ ខែកក្កដា ឆ្នាំ ២០១៦ ថា សុខារ៉ាវី កំពុងពពោះកូន ដែលមានអាយុប្រហែលជា៦ខែ ហើយកូនទី២នោះ ជាកូនស្រី។
ប្រភពខាងលើនិយាយថា “ខ្ញុំខានឃើញអាវី យូរដែរហើយ ព្រោះគេមិនសូវចេញក្រៅ ប្រហែលនៅផ្ទះថែខ្លួន ព្រោះតាមដឹង សុខារ៉ាវី ជិតសម្រាលកូនហើយ នៅ សល់៣ខែទៀតអីហ្នឹង”។
មានព័ត៌មានថា រ៉ាវី នឹង ទៅសម្រាលកូននៅប្រទេស ថៃ ដូចកាលនាងមានកូនទី១ ដែរ ព្រោះដើម្បីសុវត្ថិភាព និងការចេញឆ្ងាយពីភ្នែក មហាជនដែលអាចស្គាល់នាងថាជាតារាសិល្បៈ។
ស្រដៀងគ្នានឹងប្រភព ជាអ្នកសិល្បៈខាងលើនេះដែរ “អង្គរធំ” បានសាកសួរ អ្នកជិតខាងហាង Mini Mart របស់នាង ដែលស្ថិតនៅតាមបណ្តោយផ្លូវសុធារស អមមាត់ទន្លេ។ នៅទីនោះ មានពាក្យខ្សឹបខ្សៀវដូចគ្នាដែរថា ពោះរបស់សុខារ៉ាវី ខ្ទាតធំដូចអ្នកមានផ្ទៃពោះ។ ពួកគេថា យូរៗម្តង នាងបង្ហាញមុខនៅហាងលក់ដូរនេះ ដោយស្លៀក- ពាក់រលុងៗ និងធាត់ជាងមុន។
សូមរំលឹកថា កូនទី១របស់សុខារ៉ាវី ជាកូនប្រុស ដែលពេលនេះ មានអាយុជាង៤ឆ្នាំហើយ។ ស្វាមីរបស់នាង ត្រូវគេល្បីថា ជាយោធាផ្កាយពីរដែលសម្បូរទ្រព្យ។ ប៉ុន្តែ មានដំណឹងជាហូរហែថា នាងបានបែកបាក់ពីលោកឧត្តមសេនីយ៍នោះ កាលពីឆ្នាំ២០១៤ បន្ទាប់មកក៏សម្រេចចិត្តត្រឡប់ចូលប្រឡូកក្នុងវិស័យសិល្បៈវិញ នៅខែកញ្ញា ឆ្នាំដដែល។
ទោះយ៉ាងណា រ៉ាវី មិនដែលទទួលស្គាល់ថាចំណងស្នេហ៍ គ្មានអាពាហ៍ពិពាហ៍របស់នាងនេះបានដាច់ដោចទេ។ ចេញមុខលើឆាកសិល្បៈមិនបានប៉ុន្មានផង នៅដើមឆ្នាំ២០១៦ នេះ នាងស្រាប់តែបាត់មុខឈឹងសាជាថ្មីម្តងទៀត។ ច្រើនខែមកនេះ មានពាក្យចចាមរ៉ាមថា នាងបានដកខ្លួនពីសិល្បៈទៅធ្វើជំនួញ ផ្នែកទិញលក់អចលនទ្រព្យ និងខ្លះទៀតថា នាងបានវិលជួប មន្ត្រីយោធាសាងស្នេហ៍ជាថ្មី ហើយដូចពេលមុនដែរ ហើយស្វាមីរបស់នាង បានជំទាស់មិនឱ្យនាងលេចមុខមាត់ ក្នុងនាមជាអ្នកសិល្បៈទេ។
“អង្គរធំ” បានព្យាយាមទាក់ទងទៅសុខារ៉ាវី តាមរយៈ លេខទូរស័ព្ទដែលនាងធ្លាប់ប្រើ ប៉ុន្តែ ត្រូវបានអ្នកផ្សេងលើកជំនួសទៅវិញ។ ចំណែកអ្នកនៅហាងលក់ទំនិញរបស់នាង មិនហ៊ាននិយាយអ្វីជាមួយអ្នកសារព័ត៌មានឡើយ។ ពួកគេ ផ្តល់ចម្លើយខុសគ្នា ដោយខ្លះថា នាងបានសេងហាងនេះឱ្យគេហើយ និងអ្នកខ្លះថា ហាងនេះនៅតែជារបស់នាង តែនាងមិន ដែលមកមើលការខុសត្រូវទេ។
គួរកត់សម្គាល់ដែរថា ខៀវ សុខារ៉ាវី ជាសិល្បការិនីដ៏រួសរាយរាក់ទាក់។ នាងតែរក្សាទំនាក់ទំនងល្អជាមួយស្ថាប័នព័ត៌មាន និងអ្នកសិល្បៈរួមអាជីព។ ប៉ុន្តែ គេសង្កេតឃើញថា នៅពេលនាងបាត់មុខម្តងៗ គឺនាងរមែងផ្តាច់ខ្លួនទាំងស្រុងពី មនុស្សជុំវិញខ្លួន។
ដោយសារតែមិនទាន់អាចទាក់ទងសុំការបំភ្លឺពីខៀវ សុខារ៉ាវី បាន ទើបមិនទាន់ដឹងនៅឡើយថា ឪពុករបស់កូនទី២ របស់ជាលោកយោធាផ្កាយពីរ ឬក៏ជាអ្នកថ្មីណាម្នាក់ដែលនាង ទើបបានជួបប្រសព្វជាគូនោះទេ។
យោងតាមប្រភពជាអ្នកសិល្បៈខាងលើ សុខារ៉ាវី មិនធ្លាប់បានប្រាប់ពីអត្តសញ្ញាណរបស់ស្វាមីនាង ឱ្យមិត្តភក្តិសិល្បៈណាម្នាក់បានដឹងទេ។ យ៉ាងណាក៏ដោយ ពួកគេជឿថា រ៉ាវី នឹងវិលមករកការងារសិល្បៈវិញ នាពេលខាងមុខ…៕ ប្រុសតូច