Tuesday, December 24, 2024
Homeព័ត៌មានជាតិប្តីល្អិតតែធំខ្លាំង ប្រពន្ធស្គមខ្លួន

ប្តីល្អិតតែធំខ្លាំង ប្រពន្ធស្គមខ្លួន

ពាក្យលេងសើចចំអែចំអន់គ្នាថា ប្រុសៗមាន មាឌតូចល្អិតប្រៀបដូចជាដំឡូងអ៊ីចឹង តូចតែដើមទេ តែមើមមិនធម្មតាឡើយ។ យ៉ាងណាមិញ នារីម្នាក់នេះ ប្រាប់ថា កុំមើលស្រាលប្តីនាងឱ្យសោះ ដ្បិតតែមានរូបរាងតូចល្អិត ស្វិតបន្តិចមែន ប៉ុន្តែអាវុធវិញមិនអាចលេងសើចជាមួយបានទេ គឺធំវែង ហើយខ្លាំងធ្វើឱ្យនាងធ្លាក់ខ្លួនស្គម ទប់ទល់លែង ចង់ជាប់…។

នាងសាន អ៊ិត អាយុ៣០ឆ្នាំ រស់នៅភូមិក្រាំងដូង ឃុំព្រៃក្រសាំង ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ បានរៀបរាប់ឱ្យដឹងថា នាងមានឪពុកឈ្មោះកាន់ ជា អាយុ៦៥ឆ្នាំ ម្តាយឈ្មោះសួន ស៊ីម អាយុ៦៥ឆ្នាំ ដូចគ្នា រូបនាងជាកូនកណ្តាល ក្នុងចំណោមបងប្អូន៣នាក់។ នាងមានប្តីឈ្មោះគើន សត់ អាយុ២៨ឆ្នាំ ជាអ្នកស្រុកជាមួយគ្នា ដែលចំណងស្នេហ៍ប្តីប្រពន្ធពួកនាងកើតឡើងដោយ ការរៀបចំរបស់ឪពុកម្តាយ បើគិតមកដល់ពេលនេះ មានអាយុ៩ឆ្នាំ និងរួមរស់ជាមួយគ្នា បង្កើតបានកូន២នាក់ ទុកជាចំណងដៃនិស្ស័យស្នេហ៍ ដោយនាងចាប់ របរធ្វើការក្នុងរោងចក្រកាត់ដេរ រីឯប្តីធ្វើស្រែចម្ការ និងឡើងត្នោត។ តាមពិត នាងមិនបានស្រលាញ់ប្តីរូបនេះបន្តិចឡើយ ព្រោះនាងមានគូកំណាន់ទៅហើយ ដោយគេក៏មាន​បំណងចូលស្តីដណ្តឹងនាងរៀបការយកធ្វើជាប្រពន្ធដែរ។

នាងសាន អ៊ិត និងលោកគើន សត់

នាងសាន អ៊ិត ឱ្យដឹងទៀតថា ហេតុតែគូព្រេង ប្តីរបស់នាងសព្វថ្ងៃនេះ បាននាំឪពុកម្តាយរបស់គេចូលស្តីដណ្តឹងនាងដល់មេបាមុន ពេលនោះ នាងប្រកែកមិនឈ្នះ អ្នកមានគុណ ក៏ព្រមចូលរោងការជាមួយប្តីរូបនេះតែម្តង ព្រោះឪពុកម្តាយនាងជឿសម្តី គ្រូហោរណាស់ថា ខែឆ្នាំប្តីប្រពន្ធពួកនាងល្អ រៀបការហើយដឹងតែរកស៊ីមានបាន។ ម៉្យាងទៀតប្តីរបស់នាងជាក្មេងល្អប្រចាំភូមិ មិនចេះដើរផឹក ស៊ីក្នុងក្រុមបងតូចបងធំដើរអុកឡុកគេឯងឡើយ គេដឹងតែ ពីខំប្រឹងជួយធ្វើការរកប្រាក់ជាមួយឪពុកម្តាយ និយាយ ស្តីដឹងខុសត្រូវ អ្នកភូមិផងអាណិតស្រលាញ់គ្រប់គ្នា។

នាងសាន អ៊ិត និងលោកគើន សត់ (កាលថ្ងៃរៀបការ)

នាងសាន អ៊ិត រំលឹកពីរាត្រីផ្សំដំណេកថា ពេលរៀបការហើយថ្មីថ្មោង នាងមិនស្គាល់រាត្រីក្រេបចន្ទទឹកឃ្មុំ យ៉ាងណាទេ ព្រោះប្តីចាប់បង្ខំរួមភេទយកតែម៉ាឈ្នះដៃ ធ្វើឱ្យនាងមានការឈឺចាប់ជាខ្លាំង ស្ទើរតែស្រែកយំឱ្យ ឪពុកម្តាយជួយ តែនឹកខ្លាចខ្មាសគេពេកក៏ចេះតែទ្រាំទៅ រហូតអស់រយៈពេល១ខែ ទើបនាងស្គាល់រសជាតិស្រណុកស្រួលពីការឡើងឋានសួគ៍លោកិយនឹងគេបានខ្លះ។ តែយ៉ាងណា នាងនៅតែទុរន់ទុរាខ្លួនដដែល ក៏នឹកឆ្ងល់ពេក មានយប់មួយ នាងចាប់ឆែកអាវុធរបស់ប្តីមើល លុះពេលឃើញហើយ ស្ទើរលស់ព្រលឹង ព្រោះប្តីនាងមាឌ តូចល្អិតស្វិតទេ តែប្រដាប់ភេទវិញ និយាយលែងចេញ ធំហើយ វែង ទៀត ប្រវែងជិត២ចំអាមឯណោះ មិនខុស ពីដំឡូងនោះទេ តើឱ្យស្រីណាស៊ូបាននោះ? និយាយតាម ត្រង់ទៅ កាលពីរួមរស់ជាមួយគ្នាថ្មីថ្មោង នាងចង់វេចបង្វេចរត់ចោលប្តីម្តងហើយ ប៉ុន្តែក្រោយមកដោយសារ ប្តីចេះថ្នាក់ថ្នមបន្តិច ទើបនាងបានស្គាល់រសជាតិសេចក្តីសុខលើគ្រែ។ តែយ៉ាងណា នាងនៅតែយ៉ាប់ខ្លួនដដែល ព្រោះកម្លាំងតណ្ហារបស់ប្តីមិន ថមថយសោះ ទោះជាពីថ្ងៃ ប្តីចំណាយកម្លាំងឡើងត្នោតច្រើនដើមយ៉ាងណា តែយប់ឡើងមិនដែលភ្លេចកេះកៀវប្រពន្ធឱ្យកំដរឡើងឋានសួគ៌នោះឡើយ។

ស្ត្រីជាប្រពន្ធបានឱ្យដឹងថា ពេលប្រពន្ធបាក់កម្លាំងសុំប្តីសម្រាកខ្លះ ប្តីប្រាប់ថា មកពីគេស្រលាញ់ប្រពន្ធខ្លាំងពេក ទើបចេះតែគ្រឺតក្នាញ់ឥតឈប់ឈរ។ តែយ៉ាងណា ក៏ប្តីបញ្ជាក់ថា រូបគេមិនអាចខ្វះចំណីយប់ ព្រលប់បានដែរ បើមិនព្រមប្រគល់ខ្លួនប្រាណឱ្យគេនែបនិត្យ មានតែរូបគេ ទៅរកស្រីថ្មីនៅខាងក្រៅរំដោះកាមកិលេស ម៉្លោះហើយទើបនាងចេះតែទ្រាំ បម្រើប្តីឡើងធ្លាក់ខ្លួនស្គមរីងរៃដូចសព្វថ្ងៃនេះ។ ពេលនេះ កម្លាំងនាងទ្រុឌទ្រោមណាស់ទៅហើយ ចេះតែញ័រដៃជើង និងដើមទ្រូងស្ទើរតែលែងមាន ចំណង់តណ្ហាទៅហើយ ប៉ុន្តែប្តីវិញនៅតែខ្លាំងដដែលប្រៀបដូចជាក្របី ឡើងកអ៊ីចឹង។ ខ្លាចតែថ្ងៃណាមួយ នាងទៅលែងរួច ហើយប្តីបែកគំនិត ទៅរកស្រីថ្មីទេ ព្រោះបើនិយាយពីកូនសរុបវិញ មានទៅដល់១០នាក់ឯណោះ តែអកុសលស្លាប់ទៅវិញ ជាបន្តបន្ទាប់ នៅរស់រានមានជីវិតតែ២នាក់ប៉ុណ្ណោះ។ ចំពោះកម្លាំងតណ្ហារបស់ប្តីគឺមានមកពីធម្មជាតិពិតៗ តែម្តង ដោយមិនប្រើថ្នាំប៉ូវជាជំនួយ ឬវត្ថុស័ក្តិសិទ្ធិ អ្វីទាំងអស់។

លោកកាន់ ជា

លោកគើន សត់ ជាប្តីដែលទើបចុះពីចុងត្នោត មកនោះ បានឱ្យដឹងថា រូបលោកជាកូនទី២ ក្នុងចំណោម បងប្អូន៦នាក់ ឪពុកឈ្មោះកែវ គើន ម្តាយឈ្មោះសុខ នី ស្លាប់ទាំង២នាក់។ ចំពោះរឿងយប់ព្រលប់វិញ គឺ ដូចប្រពន្ធបានលើកឡើងពីខាងដើមអ៊ីចឹង លោកមិន ចង់និយាយអ្វីបន្ថែមទៀតទេ តែលោកគ្រាន់តែចង់ បញ្ជាក់ថា លោកមានកម្លាំងពីធម្មជាតិពិតៗ មិនប្រើ ថ្នាំប៉ូវជាជំនួយអ្វីឡើយ ហើយក៏មិនដឹងជាធ្វើយ៉ាង ម៉េចដែរ បើលោកចេះតែកើតមានអារម្មណ៍ផ្លូវភេទ យ៉ាងនេះ ទើបចេះតែកេះកៀវប្រពន្ធឱ្យនាងកំដរឡើង ឋានសួគ៌លោកីយ៍តែម្តងទៅ។ បើប្រៀបធៀបជាមួយ ឪពុកលោកវិញ លោកមិនអាចប្រៀបផ្ទឹមបានឡើយ ព្រោះឪពុកលោកមានប្រពន្ធ៤នាក់ នៅលើផ្ទះតែមួយ នៅចាំបម្រើទើបទប់ជាប់។ ចំណែកលោកវិញមានតែ ប្រពន្ធ១ ស្មោះនិង១ប៉ុណ្ណោះ មិនអាចស្មើខ្មោចឪពុក បានទេ តែក៏សូមឱ្យប្រពន្ធយល់ចិត្តប្តីដែរ កុំឱ្យលោក ដើរកន្លងខ្មោចឪពុកយកប្រពន្ធច្រើនទាន់។

អ្នកស្រីសួន ស៊ឹម

អ្នកស្រីសួន ស៊ឹម និងលោកកាន់ ជា ជាឪពុក ម្តាយបានឱ្យដឹងស្របគ្នាថា ពួកគាត់លើកកូនស្រីឱ្យ រៀបការជាមួយកូនប្រសា ព្រោះតែឃើញគេជាក្មេង ល្អឧស្សាហ៍ធ្វើការ មានចរិតស្លូតបូត ស្គាល់ខុសត្រូវ អាចឱ្យកូនស្រីផ្ញើជីវិតបាន ម៉្យាងទៀតសុទ្ធតែជាអ្នកស្រុកភូមិជាមួយគ្នា ស្គាល់ពូជអម្បូរស្រាប់ ទើប ពួកគាត់ជ្រើសរើសផ្លូវជួញជិតប្រសើរជាងជួញឆ្ងាយ។ សូម្បីតែខែឆ្នាំប្តីប្រពន្ធពួកគេទាំង២នាក់ ក៏ល្អទៀត ក្រោយរៀបការហើយ ឃើញថា កូនប្រសាពិតជា ស្រលាញ់ថ្នាក់ថ្នមប្រពន្ធមែន មិនធ្វើឱ្យពួកគាត់ជា ឪពុកម្តាយក្មេកអស់សង្ឃឹមឡើយ តែអារឿងយប់ ព្រលប់របស់កូន ពួកគាត់សូមមិនបរិយាយទេ សើច… ទុកឱ្យកូនៗខ្លួនឯង ជាអ្នកដោះស្រាយទៅចុះ។

អ្នកស្រីយ៉ុង សម្បត្តិ

អ្នកស្រីយ៉ុង សម្បត្តិ អាយុ៦១ឆ្នាំ ព្រមទាំងអ្នកស្រុកមួយចំនួនទៀតបានឱ្យដឹងថា កាលពីខ្មោច ឪពុករបស់លោកគើន សត់ នៅមានជីវិត មានប្រពន្ធ ច្រើនណាស់ តែយ៉ាងណា គាត់មានទំនួលខុសត្រូវខ្ពស់ និងពូកែធ្វើការរកប្រាក់ចិញ្ចឹមប្រពន្ធកូនទាំងអស់។ ចំពោះរឿងលោកគើន សត់ ដែលប្រពន្ធត្អូញត្អែរថា ប្តីមានអាវុធវែងហើយធំខ្លាំងរឿងយប់ព្រលប់នោះ  ប្រហែលជាការពិតហើយ ព្រោះឃើញនាងអ៊ិត ជា ប្រពន្ធស្រកសាច់ស្គមប្រាណច្រើនណាស់ គួរតែបុរស ជាប្តីស្គាល់សុខទុក្ខប្រពន្ធខ្លះផង…”៕

RELATED ARTICLES