Wednesday, May 22, 2024
Homeព័ត៌មានជាតិបុរសងាប់សរសៃ ប្រចណ្ឌប្រពន្ធនឹងកូនប្រសា

បុរសងាប់សរសៃ ប្រចណ្ឌប្រពន្ធនឹងកូនប្រសា

ឥទ្ធិពលស្រា-ស ផលិតខុសរូបមន្ត ជួនកាលបណ្តាលឱ្យអ្នកផឹកខូចសុខភាព បាត់បង់ សមត្ថភាពផ្លូវភេទ ក៏សឹងមាន។ ជាក់ស្តែង បុរសម្នាក់នេះ ត្រូវប្រពន្ធកូនអះអាងថា គាត់ងាប់សរសៃ ព្រោះប្រមឹករាល់ថ្ងៃ លុះធ្វើអីប្រពន្ធ មិនកើត ក៏បែកប្រាជ្ញាប្រចណ្ឌប្រពន្ធនឹងកូនប្រសា ហើយសូម្បីបុរសៗឯទៀតក្នុងភូមិ ក៏ប្រចណ្ឌដែរ…។

លោកហ៊ុម ហេង អាយុ៤៨ឆ្នាំ រស់នៅភូមិច្រាច់ ឃុំច្រាច់ ស្រុកជ័យសែន ខេត្តព្រះវិហារ បានរៀបរាប់ថា លោកមានប្រពន្ធឈ្មោះឈួន ភ័ណ អាយុ៤៦ឆ្នាំ ដោយបង្កើតបានកូន៥នាក់ (ប្រុស៣ ស្រី២) ក្នុងនោះ ក៏មានកូន២នាក់ មានប្តីប្រពន្ធអស់ហើយ តែមិនទាន់ទៅណាឆ្ងាយពីឪពុក ម្តាយទេ។ លោកមិនមែនជាមនុស្សប្រចណ្ឌប្រពន្ធនោះទេ ប៉ុន្តែឥរិយាបថ ប្លែកៗរបស់ប្រពន្ធ ដូចជាមិនព្រមឱ្យប្តីប៉ះពាល់នោះ ធ្វើឱ្យលោកសង្ស័យ ថា ពិតជាមានអីៗជាមួយបុរសខ្លះក្នុងភូមិ ឬកូនប្រសាតែម្តង។ កន្លងមក ប្រពន្ធនេះបញ្ចោញភាពស្និទ្ធស្នាលជាមួយកូនប្រសាហួសហេតុពេក តែលោកក៏មិនបង្ហាញឈ្មោះបុរសនិងកូនប្រសានោះដែរ បានត្រឹមស្តីប្រដៅ ណែនាំប្រពន្ធឱ្យបោះបង់គំនិតថោកទាបនេះចេញទៅ។ លុះលោកណែនាំប្រពន្ធ ស្រាប់តែកូនៗកាន់ជើងម្តាយវា នាំគ្នាទម្លាក់កំហុសមកលើលោកថា មកពីលោកប្រមឹក ក៏កើតជំងឺប្រចណ្ឌ តាមពិត លោកផឹកបន្តិចបន្តួចទេ មិនគួរ កូនៗ មើលស្រាលឪពុកយ៉ាងនេះសោះ។

លោកហ៊ុម ហេង

ដោយឡែក អ្នកស្រីឈួន ភ័ណ ជាប្រពន្ធបានឱ្យដឹងថា គាត់មិនបាន អូសទាញកូនៗ ឱ្យគាំទ្រម្តាយ និងថ្កោលទោសឪពុកនោះទេ តែសព្វថ្ងៃ ពួកគេធំៗ ដឹងខុសត្រូវអស់ហើយ និងចេះពិចារណាថា អ្នកណាខុស អ្នកណាត្រូវ។ សព្វថ្ងៃកូនៗធុញទ្រាន់នឹងឪពុកប្រមឹក ដែលបង្កអំពើ ហិង្សាក្នុងគ្រួសារ និងប្រចណ្ឌគាត់ខុសរឿង ទើបពួកគេមិនអាច ទទួលយកបាន ក៏ព្យាយាមគាបឪពុកឱ្យវិលមករកផ្លូវត្រូវវិញ។ កន្លងមកឱ្យតែស្រវឹងម្តងៗ ប្តីនេះ ធ្វើទុក្ខបុកម្នេញគាត់ជានិច្ច ឥឡូវ ចូលវ័យកាន់តែចាស់ ក៏ប្តីមិនព្រមកាត់បន្ថយស្រា រហូតដល់ងាប់សរសៃ រស់ធ្វើអីមិនកើត ក៏ខឹងប្រពន្ធឆ្លងរាលដាលដល់កូនប្រសា (សុំមិនប្រាប់ ឈ្មោះ) ឯណោះ។ តាមពិតកូនប្រសាជាមនុស្សល្អសោះ ចេះជួយសម្រាល បន្ទុកឪពុកម្តាយក្មេក តែឪក្មេកនេះ មិនជួយលើកទឹកចិត្តកូនប្រសាទេ បែរជាមកពាក់ព័ន្ធនឹង រឿងផ្តេសផ្តាសខ្វះការពិតទៅវិញ។

អ្នកស្រីឈួន ភ័ណ

នាងហេង តឿត អាយុ២៣ឆ្នាំ ជាកូនស្រីទី២ បានឱ្យដឹងថា ឪពុកនាង ផឹកតែស្រា-ស តាំងពីក្មេងដល់ចាស់ ឡើងវង្វេងស្មារតីអស់ទៅហើយ ទើបគាត់លែងដឹងខុសត្រូវបែបនេះ។ តាមពិត ប្តីនាងជាមនុស្សល្អ ស្រលាញ់នាងស្មោះណាស់ និងគោរពឪពុកម្តាយនាង ដូចឪពុកម្តាយ បង្កើតរបស់គេ ដោយគ្មានគំនិតអាក្រក់ស្រលាញ់ម៉ែក្មេក ដូចអ្វីដែល ឪចោទប្រកាន់នោះឡើយ។ ប៉ុន្មានឆ្នាំចុងក្រោយនេះ ឪពុកប្រចណ្ឌម៉ែ ទៅនឹងបុរសៗក្នុងភូមិ និងប្តីរបស់នាង បន្ទាប់ពីគាត់ធ្លាក់ខ្លួនឈឺ រហូត បាត់បង់សមត្ថភាពជាបុរស។ ដូច្នេះការដែលឪប្រចណ្ឌម៉ែ គឺមកពីធ្វើអ្វីម៉ែ មិនកើត ក៏ប្រឌិតរឿងនេះឡើង បង្កឱ្យមានជម្លោះយ៉ាងនេះទៅ។

អ្នកស្រីឃុន ខម

នាងហេង មឿន អាយុ២០ឆ្នាំ ជាកូនទី៣ បានឱ្យដឹងថា នាងធុញទ្រាន់នឹងសកម្មភាពឪពុកដែលក្លាយជាមនុស្សប្រមឹកហ្នឹងណាស់ ថែមទាំងខ្មាសអ្នកភូមិទៀត។ ឱ្យតែយប់ឡើងពេលមកពីផឹកម្តងៗ ឪពុកស្រែក ឡូឡាជេរម្តាយនាងថា មានសហាយជាមួយអ្នកនេះ អ្នកនោះ សូម្បីតែបងថ្លៃនាងក៏ឪពុកប្រចណ្ឌដែរ តែបងថ្លៃនោះចិត្តធ្ងន់ មិនដែលតបតទេ ទុកឱ្យឪពុកថាអីថាទៅ។

អ្នកស្រីម៉ា ឡម

អ្នកស្រីម៉ា ឡម អាយុ៥១ឆ្នាំ និងនាងឌឿម សុន អាយុ៣៩ឆ្នាំ ជាអ្នកជិតខាងបានឱ្យដឹងស្របគ្នាថា រឿងហេតុទាំងអស់នេះ គឺមកពីលោកហ៊ុម ហេង ផឹករហូតងាប់សរសៃ ធ្វើអ្វីប្រពន្ធមិនកើត ក៏ចេញក្បួនប្រចណ្ឌ ចោទប្រកាន់ប្រពន្ធតែម្តងទៅ ដែលតាមពិត ស្រីជាប្រពន្ធនេះស្លូតបូត សុភាពរាបសាណាស់ មិនឆ្កួតអ្វីទៅខូចកាចជាមួយកូនប្រសានោះទេ។

នាងឌឿម សុន

អ្នកស្រីឃុន ខម អាយុ៥៦ឆ្នាំ ជាអនុភូមិច្រាច់ ក៏បានឱ្យដឹងដែរ ថា លោកហេង តែងតែបង្កហិង្សាក្នុងគ្រួសារ គ្មានគ្រូអាចារ្យណាប្រដៅ ព្រះអង្គបានឡើយ។ ទោះជាអាជ្ញាធរអប់រំណែនាំយ៉ាងណាក៏បុរសនេះមិនស្តាប់ដែរ ថ្ងៃណាក៏ស្រវឹង ត្រាងរួចចោទប្រកាន់ប្រពន្ធថា មានសហាយ ដែលតាមពិតមកពីខ្លួនឯងមិនកើត បាត់បង់សមត្ថភាពអស់ទៅហើយ ក៏ចោទប្រពន្ធយ៉ាងនេះទៅ។

នាងហេង មឿន

រីឯអ្នកភូមិមួយចំនួន ជាពិសេស បុរសម្នាក់ធ្លាប់ព័ទ្ធវង់ផឹកជាមួយលោកហេង (ដោយ មិនបញ្ចោញឈ្មោះ) បានខ្សឹបប្រាប់អ្នកយកព័ត៌មានយើងថា លោកហ៊ុម ហេង ពីមុនខ្លាំង ណាស់ អាចធ្វើឱ្យប្រពន្ធមានផ្ទៃពោះបង្កើតបានកូនឱ្យរដឹក។ លុះគាត់ផឹកស្រា-ស ជោកជាំ ពេកទៅក៏ធ្លាក់ខ្លួនឈឺធ្ងន់ បន្ទាប់មកប្រដាប់កេរឪចែកនោះងាប់ស្តូកកែលែងឡើង។ លុះ ពេលយប់ ទោះជាប្រដាប់ប្រើការមិនកើត ក៏លោកហេង មិនទាន់អស់ចំណង់ បានប្រើប្រពន្ធ ឱ្យជួយបញ្ឆឹក តែបញ្ឆឹកយ៉ាងណាក៏មិនងើប ធ្វើឱ្យប្រពន្ធធុញទ្រាន់ព្រោះរួយដៃ ក៏លែងដេក ជិតប្តី។ តាំងពីពេលនោះមក លោកហេង ឈឺចិត្តផឹកលើសដើម រួចប្រើប្រពន្ធដដែល។ លុះ ប្រើលែងបានក៏ជេរបញ្ចោរ និងប្រចណ្ឌប្រពន្ធ លើកដាក់ពីប្រុសម្នាក់ទៅម្នាក់ សូម្បីតែកូនប្រសា ក៏លើកដាក់ដែរ។

ផ្ទះអ្នកស្រីឈួន ភ័ណ

គួរបញ្ជាក់ថា ករណីបុរសងាប់សរសៃ បាត់បង់សមត្ថភាពផ្លូវភេទបែបនេះ “អង្គរធំ” ធ្លាប់ចុះ ផ្សាយជាហូរហែ ដោយបានទាំងបង្ហាញវិធីកែកុនទៀតផង។ បើចង់កែកុន លុះត្រាតែបន្ថយស្រា រួចរវៀសរវៃរកថ្នាំប៉ូវកម្លាំង ជាឱសថបុរាណ ឬថ្នាំសម័យមកផឹករាល់ថ្ងៃ ទើបបាន។ ឱសថខ្លះមានចែងក្នុងក្បួនបុរាណ ជាប្ញសឈើ សំបកឈើ អាចទៅរកខ្លួនឯងមកដាំទឹកផឹក ដូចថ្នាំម៉្យាង ជាពាក្យសម្ងាត់ថា “ក្តាំងអាកាស (ឃ្មុំ) ដាសព្រះធរណី (ស្មៅជើងក្រាស) ប្រដាប់យាយជី (ផ្លែសំរោង) របស់លោកនេន (ផ្កាត្នោតឈ្មោល)” ទាំងប៉ុន្មានមុខ នេះ យកមកដាំទឹកផឹករាល់ថ្ងៃ តែជា ឬមិនជា មានប្រសិទ្ធភាព ឬអត់ ស្រេចលើការសាកល្បង ព្រោះយើងសរសេរតាមក្បួនទេ…”៕

RELATED ARTICLES