Wednesday, May 22, 2024
Homeសង្គម និងជីវិតធ្លាក់ភ្នែកខ្លាំងពេក!!! បុករះបង្កាន់ដៃអមសងខាងផ្លូវ និងជ្រុលទៅលេបម៉ូតូមួយគ្រឿង

ធ្លាក់ភ្នែកខ្លាំងពេក!!! បុករះបង្កាន់ដៃអមសងខាងផ្លូវ និងជ្រុលទៅលេបម៉ូតូមួយគ្រឿង

ភ្នំពេញ៖ បុរសម្នាក់ស្រវឹងជោកជាំបើកបររថយន្តបោះពួយយ៉ាងលឿន ជ្រុលទៅបុកបង្កាន់ដៃអមសងខាងផ្លូវ និងទៅបុកម៉ូតូមួយគ្រឿងទៀតចំពីក្រោយពេញទំហឹង បណ្តាលអោយបុរសម្នាក់រងរបួសធ្ងន់ ហើយរថយន្តព្យាយាមបើករត់គេចខ្លួនក៏ជ្រុលទៅបុករថយន្តមួយគ្រឿងទៀត បង្កអោយមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង១០ និង៣០នាទីយប់ ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ ត្រង់ចំណុចខាងជើងរង្វង់មូលចោមចៅ៥០០ម៉ែត្រ តាមបណ្តោយផ្លូវសហព័ន្ធរុស្ស៉ី ស្ថិតក្នុងសង្កាត់ចោមចៅទី៣ ខណ្ឌសែនសុខ។

រថយន្តបង្កម៉ាកហាយឡែនឌ័រ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2AB-5489 បើកបរដោយបុរសម្នាក់ឈ្មោះ ឡាំ សុផានិត អាយុ៣១ឆ្នាំ មុខរបរជាងកាត់ដេរ ស្នាក់នៅភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ។ ចំណែកឯម៉ូតូរងគ្រោះម៉ាក ហុងដាឌ្រីម សេរី០១២ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1BF-7532 បើកបរដោយបុរសម្នាក់វ័យ៣៥ឆ្នាំ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញរថយន្តបង្កបើកបរក្នុងស្ថានភាពស្រវឹងជោកជាំ តាមបណ្តោយផ្លូវសហព័ន្ធរុស្ស៉ី ក្នុងទិសដៅពីត្បូងទៅជើងនិងក្នុងល្បឿនយ៉ាងលឿន។ លុះមកដល់ចំណុចកើតហេតុក៏បានរេចង្កូតទៅខាងស្តាំទៅកៀរនិងបង្កាន់ដៃដែកអមសងខាងផ្លូវបណ្តាលអោយវៀច រីឯរថយន្តរងការខូចខាតរយះទ្វារខាងស្តាំ ហើយរថយន្តនៅមិនទាន់អស់ល្បឿនក៏ជ្រុលទៅបុកម៉ូតូរងគ្រោះមួយគ្រឿងទៀតដែលធ្វើដំណើរស្របទិសគ្នា ចំពីក្រោយពេញទំហឹងបណ្តាលអោយម៉ូតូផុងជាប់នឹងក្បាលរថយន្ត រីឯបុរសដែលជាអ្នកបើកម៉ូតូរងរបួសក្បាលធ្ងន់ធ្ងរ ត្រូវបានរថយន្ត
សង្គ្រោះដឹកបញ្ជូនទៅព្យាបាលនៅឯក្លីនិកឯជន។ ភ្លាមៗនេះរថយន្តបង្កបានព្យាយាមបើករត់គេចខ្លួនទាំងជាប់ម៉ូតូរងគ្រោះនៅខាងមុខរថយន្ត រហូតបានចម្ងាយប្រមាណ១០០ម៉ែត្រពីកន្លែងកើតហេតុ ក៏ជ្រុលទៅបុកគូទរថយន្តមួយគ្រឿងទៀតម៉ាកហាយលែនឌ័រ ពណ៌ខ្មៅ មិនចាំស្លាកលេខ បើកបរដោយបុរសបីនាក់ ក្នុងទិសដៅស្របទិសគ្នា ចំពីក្រោយចំហៀងខាងស្តាំពេញបណ្តាលអោយក្រពឹតកាង ទើបរថយន្តបង្កបើកទៅមុខលែងរួច។

ក្រោយពេលកើតហេតុរថយន្តបង្កបានចេញសំណងចំនួន២០០ដុល្លារអោយទៅភាគីខាងរថយន្តហាយលែនឌ័រ រងគ្រោះដើម្បីបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុ។ ដោយឡែករថយន្តបង្កនិងម៉ូតូរងគ្រោះខាងលើត្រូវបានសមត្ថកិច្ចជំនាញចរាចរណ៍ចុះធ្វើការវាស់វែងយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដើម្បីរងចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយ៕

RELATED ARTICLES