Tuesday, May 21, 2024
Homeព័ត៌មានជាតិប្តីចាស់ខ្លាំងយប់ ប្រពន្ធក្មេងទប់លែងជាប់

ប្តីចាស់ខ្លាំងយប់ ប្រពន្ធក្មេងទប់លែងជាប់

ដោយសារតែ ឮម្តាយ បងប្អូន មីងមាប្រាប់ថា យកប្តី ក្មេង ពូកែបោកប្រាស់ យកប្តីចាស់ពូកែថ្នម ទើបនារីម្នាក់នេះ ព្រមយកប្តីចាស់ នឹងបានរស់នៅស្រណុកស្រួល មិនលំបាករឿងការងារស្រែចម្ការ តែដឹងអី! ប៉ះប្តី ចាស់ខ្លាំងយប់ រហូតនាងទប់ទល់កម្លាំងតណ្ណា របស់ ប្តីចាស់លែងជាប់ ក៏ចេះតែកិកកុកខ្លះៗទៅ ធ្វើ ឱ្យប្តីមួម៉ៅក្តៅក្រហាយបង្កឱ្យមានភាពរកាំរកូស ក្នុងគ្រួសារឥតស្វាង…។

នាងឡំ សុន អាយុ២៧ឆ្នាំ រស់នៅភូមិច្រាច់ ឃុំច្រាច់ ស្រុកជ័យសែន ខេត្តព្រះវិហារ បានរៀបរាប់ឱ្យដឹងថា នាងមាន ឪពុកឈ្មោះមាស ឡំ (ស្លាប់) ម្តាយឈ្មោះម៉ា ឡម អាយុ៦៦ឆ្នាំ។ នាងរៀបការយកប្តីតាំងពីអាយុ១៧ឆ្នាំ តាមបំណងក្រុមគ្រួសាររៀបចំទុកដាក់ ដោយប្តីនាងមានឈ្មោះពៅ ឈាង អាយុ៤២ឆ្នាំ ពោលគឺបងនាងទៅដល់១៥ឆ្នាំ និងរួមរស់ជាមួយគ្នា បង្កើតកូនបានចំនួន៥នាក់ (ស្រី៣ ប្រុស២) ជាចំណងអាពាណ៍ពិពាណ៍។ មូលហេតុដែលនាងព្រមយកប្រុសចាស់ធ្វើប្តី គឺធ្វើតាម បំណងរបស់ម្តាយ និងមីងមា ក្រោមហេតុផលយកប្តីចាស់មានសំណាង បានប្តី

លោកពៅ ឈាង

ស្រលាញ់ថ្នាក់ថ្នម រកស៊ីចិញ្ចឹមឱ្យរស់នៅសុខស្រួល មិនលំបាករឿង ការងារស្រែចម្ការ ហាលថ្ងៃភ្លៀងខ្យល់ជាដើម មិនដូចយកប្តីក្មេងទេ ស្រលាញ់ ប្រពន្ធផ្អែមល្ហែមបានតែគ្រាដំបូង ក្រោយពីរួមរស់ជាមួយួគ្នាតែមួយខ្យល់ក៏ជួបរឿង រ៉ាវរកាំរកូសឥតស្វាង រហូតប្តីប្រពន្ធក្មេងវ័យមួយចំនួនចែក ចានឆ្នាំងគ្នាទៀតផង។ ដូច្នេះនាងក៏រំពឹងថា ក្រោយពីរៀបការ យកប្តីចាស់ ជីវិតនាងមានសេចក្តីសុខសុភមង្គលដូចដែល អ្វីដែលក្រុមគ្រួសារខាងលើបានប្រាប់មែន។
នាងឡំ សុន បន្តទៀតថា ពេលរៀបការហើយ ប្តីប្រពន្ធ នាងមិនខុសពីគោចាស់ប្រទះស្មៅខ្ចីឡើយ ព្រោះប្តីរបស់ នាងដ្បិតតែមានអាយុចាស់បន្តិចមែន ប៉ុន្តែមានកម្លាំងដូចជា ក្របីឡើងក មិនចាញ់ប្រុសក្មេងៗនោះទេ។

នាងឡំ សុន

មួយយប់ៗ ប្តី កេះកៀវប្រពន្ធរួមរ័កមេត្រីមិនដែលរំលងឡើយ ហើយ នាងក៏ខំប្រឹងបម្រើប្តីមិនឱ្យខកបំណងដែរ ដោយយល់ថា ក្លាយជាប្តីប្រពន្ធជាមួយគ្នាទៅហើយៗ ប្តីពូកែគ្រឺតក្នាញ់ យ៉ាងនេះ គឺមកពីប្តីស្រលាញ់ប្រពន្ធនេះឯង។ លុះក្រោយមក ដោយសារតែនាងធ្វើការងារស្រែចម្ការហត់នឿយ ក៏ចេះតែគេចវេះមិនផ្តល់ចំណីយប់ព្រលប់ប្តីខ្លះទៅ ស្រាប់តែប្តីកើត រោគប្រចណ្ឌហួងហែង មិនឱ្យនាងដើរហើរទៅណាឆ្ងាយ មួយជំហានបានទេ ពុំនោះទេច្បាស់ជាប្តីចាស់នោះ រករឿង បង្កជម្លោះក្នុងុគ្រួសារ បែកជាអូរហូរជាស្ទឹងដោយចោទប្រកាន់ នាងទៅជួបប្រុសឈ្មោលជាដើម។ តាមពិតប្តីរូបនេះ មាន ចរិតស្លូតបូតសត្វរុយទំសឹងមិនបក់ផង ប៉ុន្តែបើមានជាតិ ស្រាចូលពោះ គឺនិយាយច្រើនបែកពពុះមាត់ កម្រើកតណ្ហា កប់ពពក មិនចង់ចុះពីលើបង្គងទេ។ តែបើប្រពន្ធប្រកែកមិន ព្រមបំពេញបំណង ប្តីរករឿងចោទប្រកាន់ថានាងមាន ស្នៀតលួចមានសហាយ។
ស្ត្រីជាប្រពន្ធរូបនេះ បញ្ជាក់ថា នាងមានចិត្តស្មោះស្ម័គ្រ ជាមួយប្តីណាស់ តែមកពីនាងធ្វើការងារអស់កម្លាំងពេក ការងារស្រែចម្ការផង មើលថែកូនផង ដាំបាយស្លស្លុកទៀត តើមានកម្លាំងឯណា បម្រើប្តីឡើងឋានសួគ៌រាល់យប់នោះ? បើការងារសព្វបែបយ៉ាង នាងរ៉ាប់រងតែម្នាក់ឯងនោះ។ ដូច្នេះប្តីគួរតែយល់ ស្គាល់ទុក្ខធុរៈប្រពន្ធផង មិនត្រូវបណ្តោយ ខ្លួនឱ្យតណ្ណាដឹកមុខ ព្រោះតែប្រពន្ធបន្ថយចំណីលើគ្រែ បន្តិចបន្តូច ក៏រករឿងបង្កជម្លោះក្នុងគ្រួសារ ធ្វើឱ្យបាត់បង់ សេចក្តីសុខអស់រលីង។

លោកពៅ ឈាង និងនាងឡំ សុន ជាមួយកូនៗ

លោកពៅ ឈាង ជាប្តីបានទទួលស្គាល់ថា លោកពិតជា បានរករឿងប្រចណ្ឌតាមហួងហែងប្រពន្ធពិតមែន ព្រោះតែ លោកស្រលាញ់ប្រពន្ធក្មេងនេះខ្លាំងណាស់ មិនណ្តោយ នាងធ្លាក់ទៅដៃប្រុសថ្មីនែបនិត្យដាច់ខាត។ បើលោកមិនផឹក ស្រា លោកក៏មិនចេះរករឿង ឬមិនជឿទុកចិត្តប្រពន្ធឡើយ ប៉ុន្តែឱ្យតែថ្លោះធ្លោយផឹកស្រាស្រវឹង លោកបាត់បង់ម្ចាស់ការ ខ្លួនឯងអស់ មិនដឹងថាបានធ្វើអ្វីដាក់លើប្រពន្ធឡើយ។ ទើបតែពេលនេះ ប្រពន្ធទម្លាយចេញមក ទើបលោកដឹងខ្លួននឹង ទង្វើមិនគប្បីមួយចំនួនដែលបានប្រព្រឹត្តទៅលើនាង។

ផ្ទះនាងឡំ សុន

បុរសជាប្តី អះអាងថា ចាប់ពីថ្ងៃនេះទៅ លោកតាំង ចិត្តមិនប្រចណ្ឌផ្តេសផ្តាសទៅលើប្រពន្ធ និងរករឿងបង្កជម្លោះ ក្នុងគ្រួសារឡើយ ដើម្បីធ្វើជាប្តីនិងឪពុកល្អ រកសេចក្តីសុខផ្តល់ ភាពកក់ក្តៅឱ្យប្រពន្ធកូនវិញ ហើយលោកក៏សុំចិត្តប្រពន្ធ សូមអធ្យាស្រ័យឱ្យប្តី ដែលបានប្រព្រឹត្តមិនគប្បីចំពោះក្រុមគ្រួសារកន្លងមក។ ជាមួយគ្នានេះដែរ លោកព្រមទទួលកំហុសគ្រប់យ៉ាង ប៉ុន្តែរឿងចំណីយប់ព្រលប់ លោកមិនអាចផ្តាច់បានឡើយ គ្រាន់តែមិនហ៊ាន រំលោភបំពានលើរូបរាងកាយប្រពន្ធ ទៀតប៉ុណ្ណោះ ទាល់តែប្រពន្ធបើកភ្លើងខៀវជាមុនសិន ទើបលោក ហ៊ានប្រថុយដឹកដៃនាងឡើងឋានសួគ៌លោកិយ ទាំង អស់គ្នា ចៀសវាងមានការខ្វែងគំនិត ឈ្លោះប្រកែក គ្នាទៅថ្ងៃមុខទៀត។

លោកយាយម៉ា ឡម

លោកយាយម៉ា ឡម ជាម្តាយបានឱ្យដឹងថា តាម ពិតកូនប្រសារូបនេះ មានចរិតស្លូតបូតណាស់ និង ពូកែធ្វើការងារស្រែចម្ការគ្មានទំនេរដៃ ប៉ុន្តែទាស់តែ ម៉្យាង ឱ្យតែមានជាតិស្រវឹងចូលពោះ គឺមានភ្លើងប្រចណ្ឌ ឆាបឆេះឡើងគ្មានហេតុផល ដោយចោទប្រកាន់ប្រពន្ធ ក្បត់ចិត្តលួចមានប្រុសឈ្មោល រករឿងបង្កជម្លោះ ជាមួយប្រពន្ធកូន។ តែយ៉ាងណា គាត់យល់ថា មកពី កូនប្រសារូបនេះស្រលាញ់ប្រពន្ធពេក ខ្លាចប្រុសថ្មី មកដណ្តើម ទើបរូបគេចេះតែកើតរោគប្រចណ្ឌ ប្រពន្ធបែបនេះ តែមិនហ៊ានលើកដៃគោះប្រពន្ធមួយ ប៉ូកឡើយ។ ទៅថ្ងៃក្រោយ បើកូនប្រសាព្រមគ្រវាត់ ចោលដបស្រា និងឈប់ប្រចណ្ឌប្រពន្ធខុសទំនង តទៅទៀត ប្តីប្រពន្ធពួកគេប្រាកដជារស់នៅមានសេចក្តីសុខសុភមង្គលជាមិនខាន។

អ្នកស្រី ឃុន ខម

អ្នកស្រីឈឿន ថន អាយុ៤៩ឆ្នាំ និងអ្នកស្រី ឃុន ខម ជាអ្នកភូមិផងរបងជាប់គ្នាបានឱ្យដឹងស្របគ្នាថា លោកពៅ ឈាង ខូចតែពេលស្រវឹងស្រាប៉ុណ្ណោះ ដែលពូកែរករឿងបង្កជម្លោះជាមួយប្រពន្ធ បើមិន ផឹកស្រាវិញជាបុរសល្អគ្រប់១០ ដូចសំពត់ក្នុងផ្នត់ អ៊ីចឹង និងខំប្រឹងធ្វើការរកប្រាក់ចិញ្ចឹមប្រពន្ធកូនជាធម្មតា។ ជាពិសេសទៅទៀតពេលដែលបុរសជាប្តីរូបនេះ ស្រវឹងស្រាម្តងៗ ហើយរករឿងឈ្លោះជាមួយ ប្រពន្ធនោះ គឺគ្មានអ្វីក្រៅពីរឿងយប់ព្រលប់

អ្នកស្រីឈឿន ថន

ប្រពន្ធ ក្មេងទប់មិនជាប់ ក៏កើតរោគប្រចណ្ឌប្រពន្ធជាមួយ ប្រុសឈ្មោលយ៉ាងនេះទៅ។ តែបើលោកឈាង ពិតជាកែខ្លួនចំណុចទាំងអស់នេះបានមែន ប្តីប្រពន្ធ ពួកគេគ្មានរឿងអ្វីត្រូវឈ្លោះគ្នាទៀតទេ។
គួរបញ្ជាក់ថា សម្ព័ន្ធប្តីប្រពន្ធរស់នៅមានសេចក្តីសុខសុភមង្គលទៅបាន គឺអាស្រ័យរឿងយប់ព្រលប់ នេះឯង ប៉ុន្តែបើមានភាគីណាមួយខ្លាំង និងម្ខាងទៀត ខ្សោយ ក៏មានបញ្ហាដែរ…”៕

RELATED ARTICLES