ភ្នំពេញ៖ ជនជាតិចិនមួយក្រុមបានចូលផឹកស៊ីក្នុងហាងមួយកន្លែង លុះស្រវឹងស្រឿងៗបានទាស់សំដីជាមួយខ្មែរ ដែលកំពង់ផឹកស៊ីក្នុងហាងជាមួយគ្នា រហូតប្រើអំពើហិង្សារងរបួសតិចតួចទាំង សងខាង ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង២និង៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៧ ស្ថិតនៅតាមបណ្ដោយផ្លូវព្រះមុនីវង្ស ក្នុងហាងសឹងជី ស្ថិតនៅ សង្កាត់បឹងកេង២ ខណ្ឌចំការមន ។
យោងតាមសំដីបុរសម្នាក់ជាជនរងគ្រោះមានឈ្មោះ វី អាយុ៣៤ឆ្នាំ មុខរបរលក់ដូរ ស្នាក់នៅសង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ បានឲ្យដឹងថា មុនពេលកើតហេតុរូបគេមានគ្នាបួននាក់ទើបចេញពីក្លឹបអេបិច ហើយបានចូលទៅផឹកស៊ីក្នុងហាងខាងនោះដែរ ហើយរូបគាត់បាននិយាយលេងជាមួយមិត្តភក្តិ និងបានហៅបបរគន្ធាយមួយឆ្នាំយកមកហូប ស្រាប់តែមានជនជាតិចិនមួយក្រុមមានគ្នា៦នាក់ ក្នុងនោះស្រី២នាក់ និងប្រុស៣នាក់ ព្រមទាំងតៃកុងរថយន្តម្នាក់ជាជនជាតិខ្មែរ បានអង្គុយហូបចុកផឹកស៊ី ក៏មានជនជាតិចិនម្នាក់បានមកដើរមកជិតមកជេរពួកគាត់ជាភាសាចិនថា បិទមាត់កុំនិយាយច្រើន ពេលនោះមានមិត្តភក្តិរបស់គាត់ចេះចិនបានតបទៅវិញ ធ្វើឲ្យជនជាតិនោះច្រឡោតលើគ្នា មកវាយពួកគាត់តែម្ដងបណ្ដាលដួលរងរបួសដៃខាងស្តាំ ចំណែកជនជាតិម្នាក់ក្នុងចំណោមជាច្រើនអ្នកបានរត់ទៅយកកាំបិត បំរុងកាប់តែត្រូវសមត្ថកិច្ចចុះទៅទាន់ពេលវេលាបានឃាត់កុំឲ្យឈ្លោះគ្នាមានរឿងអីយើងត្រូវដោះស្រាយគ្នាតាមសម្រួលទៅ តែជនជាតិចិននោះនៅតែមិនស្ដាប់ទៀត។
ក្រោយពីមានជំលោះជាមួយខ្មែរ ហើយជនជាតិចិនទាំងនោះបានឈ្លោះជាមួយបក្សពូករបស់ខ្លួនមួយប្រាវទៀតផងដែរ។
ក្រោយកើតហេតុ ដោយសារនិយាយគ្នាស្ដាប់មិនបានក៏ឲ្យជនជាតិចិនទាំងនោះទៅប៉ុស្តិ៍បឹងកេងកង២ ដើម្បីដោះស្រាយគ្នាតាមផ្លូវច្បាប់ ៕