Tuesday, January 21, 2025
Homeសន្ដិសុខសង្គមប៊ិះកូនស្រីបាត់បង់ដោយសារឪតិរច្ឆាន! ប្រចណ្ឌប្រពន្ធខុសរឿង ហើយថែមទាំងចាប់កូនស្រីគំរាមសម្លាប់

ប៊ិះកូនស្រីបាត់បង់ដោយសារឪតិរច្ឆាន! ប្រចណ្ឌប្រពន្ធខុសរឿង ហើយថែមទាំងចាប់កូនស្រីគំរាមសម្លាប់

ភ្នំពេញ ៖ បុរសម្នាក់សង្ស័យប្រើប្រាស់នូវសាធាតុញៀន កើតជម្លោះរវាងប្តីប្រពន្ធ បែរជាចាប់កូនស្រីប៉ុនប៉ង ដៃប្រដាប់ដោយកាំបិតប៉ុនប៉ងសម្លាប់កូនចោល គម្រាមទាំងសមត្ថកិច្ច បើអ្នកណាចូលទៅជ្រៀតជ្រែករឿងរបស់គេ អស់រយៈពេលជាច្រើនម៉ោង ទីបំផុតកម្លាំងសមត្ថកិច្ចជួយរំដោះក្មេងស្រីបានរួចផុតពីកណ្តាប់ដៃឪពុកចិត្តតិរច្ឆាន កាលពីវេលាម៉ោង៥និង១៥នាទីល្ងាចថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៧ ស្ថិតនៅក្នុងភូមិខ្វែ សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិសែនជ័យ ។

ជនល្មើសខាងលើឈ្មោះ សាំង វណ្ណី ភេទប្រុស អាយុ៤១ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិខ្វែ សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិសែនជ័យ ។ មានប្រពន្ធឈ្មោះ នាង ភ័ស្ត អាយុ៣៨ឆ្នាំ មុខរបរលក់ខោអាវ តាមមុខរោងចក្រ មានស្រុកកំណើត ភូមិល្វេ ឃុំក្រាំងស្វាយ ស្រុកឈូក ខេត្តកំពត ។

តាមសម្តីស្រី្តជាប្រពន្ធបានឲ្យដឹងថា ខ្លួនរៀបការជាមួយបុរសខាងលើជាង៣ឆ្នាំមកហើយ ក្នុងរបរលក់ខោអានៅតាមមុខរោងចក្រ មានកូនស្រីម្នាក់ អាយុ៨ខែ តែដោយសារការរស់នៅជាមួយគ្នា ប្តីតែងតែប្រើអំពើហឹង្សា ផឹកស្រវឹងរករឿង ចោទខ្លួនថាមានប្រុសឈ្មោល គ្មានហេតុផល មួយថ្ងៃៗដើរដឹកខោអាវលក់តាមរោងចក្រ ទីប្រជុំជន រកប្រាក់ចំណូលចិញ្ចឹមគ្រួសារ និងកូន បែរជាប្តីចោទ វាយធ្វើបាបឥតត្រាប្រណី ថាមានសហាយទៅវិញ ដោយទ្រាំនូវទារុណកម្ម ទាំងផ្លូវចិត្ត ទាំងផ្លូវកាយ លែងបានសាច់ញាតិឲ្យចាកចេញ ទៅស្នាក់អាស្រ័យផ្ទះបងប្អូនមួយរយៈ។

លុះមកដល់រសៀលថ្ងៃទី១៧ ខែវិច្ឆិកានេះ ទឹកចិត្តប្រពន្ធ ក្រោយពីប្តីចិត្តខ្មៅ ហៅផ្តាំឲ្យយកកូនមកលេង មិនដឹងគម្រោងផែនការ រៀបគ្រោងទុកពីពេលណា លុះមកដល់បានកូនដល់ដៃហើយ បែរជាបង្កបញ្ហា ឈ្លោះរករឿងប្រពន្ធ គម្រាមប៉ុនប៉ងសម្លាប់កូនស្រីចោល កាលបើមានអ្នកមកឈឺឆ្អាល ស្រែកឡូឡាពេញភូមិ ។ ហេតុការណ៍ខាងលើត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ចុះទៅអន្តរាគមន៍ ប្រើគ្រប់វិធីសាស្រ្ត ដើម្បីរំដោះក្មេងចេញ អស់រយៈពេលជាច្រើនម៉ោង គម្រាមទាំងអ្នកសារព័ត៌មាន។

ទីបំផុតពេលជនល្មើសអង្គុយភ្លេចខ្លួន ត្រូវបានកម្លាំងប៉ូលិសស្ទុះចាប់គ្រៀក ជនសង្ស័យ ព្យាយាមច្របាច់កកូនស្រីបំរ៉ុងសម្លាប់ចោល តែមិនបានសម្រេច កម្លាំងនគរបាល ប្រតាយប្រតប់ដណ្តើមយកកូនស្រីចេញពីកណ្តាប់ដៃ ឪពុកចិត្តតិរិច្ឆាន រួចផុតពីគ្រោះថ្នាក់ ។

តាមសម្តីជនដៃដល់វិញ បានឲ្យដឹងថា ប្រពន្ធខ្លួនមានសាហាយ ទើបរូបគេខឹងប៉ុនប៉ងសម្លាប់ចោលទាំងម្តាយ ទាំងកូន គម្រាមទាំងប៉ូលីសកាលបើចូលមកជួយ រូបគេសុខចិត្តប្តូរ ជីវិត ។

តាមប្រជាពលរដ្ឋឃើញហេតុការណ៍បានឲ្យដឹងថា ជម្លោះរវាងប្តីប្រពន្ធសោះ មិនគួរណាប្តីចាប់កូនស្រីមិនដឹងអីមកធ្វើជាចំណាប់ខ្មាំង ប៉ុនប៉ងសម្លាប់កូនស្រីចោលទៅវិញ ដូចជាសាហាវហួស សំណាងហើយត្រូវបានកម្លាំងសមត្ថកិច្ច ជួយអន្តរាគមន៍ រំដោះក្មេង បានរួចពីកណ្តាប់ដៃ ឪពុកចិត្តតិរច្ឆាន គ្មានក្តីមេត្តា ករុណាធម៌ ខឹងសម្លាប់ម្តាយមិនបានមកប៉ងសម្លាប់កូនខ្លួនឯង មិនដឹងអីទៅវិញ គម្រាមមកមកលើសមត្ថកិច្ច យកឧបករណ៍ម្យ៉ាង បម្រុងចុចឲ្យផ្ទុះ តែមិនបានសម្រេច ប៉ូលិសចាប់គ្រៀកបានមុន ។

ក្រោយពីចាប់ខ្លួនជនល្មើសបាន កូននិងប្រពន្ធរងគ្រោះ ក៏រួចផុតពីគ្រោះថ្នាក់ ប៉ូលិសចាប់វាយខ្នោះ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅផ្នែកជំនាញអធិការដ្ឋានខណ្ឌ ចាត់ការបន្តទៅតាមនីតិវិធី ៕

RELATED ARTICLES