ខេត្តរតនគីរី ៖ នារីវ័យក្មេងជាមនុស្សមានសតិមិនប្រក្រតីម្នាក់ កំពុងអង្គុយក្រោមម្លប់ឈើ តែម្នាក់ឯង លុះធាតុអាកាសក្តៅពេក ក៏សើយអាវឡើងខ្ពស់ធ្វើឱ្យលេចគល់សុដន់ ស្រាប់តែត្រូវប្រុសព្រានល្មោភកាមម្នាក់ប្រទះឃើញផ្ទុះអារម្មណ៍តណ្ហា ក៏ស្ទុះចូលទៅចាប់អូសដៃនារីរងគ្រោះចូលទៅក្នុងព្រៃ រួចក៏ធ្វើសកម្មភាពចាប់ចងដៃជាប់ និងបានចាប់សម្រាតខោអាវ រំលោភសេពសន្ថវៈរហូតដល់បានសម្រេច កាលពីវេលាម៉ោង៨ព្រឹក ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅចំណុចចម្ការស្វាយចន្ទី ក្រោយផ្ទះ ឈ្មោះស៊ី កែប ស្ថិតក្នុងភូមិបាតាង ឃុំបាតាង ស្រុកលំផាត់។
នារីរងគ្រោះ ដែលត្រូវប្រុសល្មោភកាម ចាប់រំលោភសេពសន្ថវៈនោះ មានឈ្មោះស.ស.ត អាយុ១៨ឆ្នាំ ជាជនជាតិទំពួន មុខរបរកសិករ និងជាមនុស្សមានសតិមិនប្រក្រតី មានលំនៅ ក្នុងភូមិកើតហេតុខាងលើ។ ចំណែកជនសង្ស័យ មានឈ្មោះឡែ ទឺយ អាយុ៣០ឆ្នាំ ជាជនជាតិ ទំពួន មុខរបរកសិករ មានលំនៅក្នុងភូមិកើតហេតុខាងលើជាមួយគ្នា។
តាមប្រភពពីក្រុមគ្រួសារនារីរងគ្រោះ បានរៀបរាប់ប្រាប់ថា នារីរងគ្រោះគឺជាមនុស្សមានសតិមិនសូវប្រក្រតីនោះទេ ហើយនៅមុនពេលកើតហេតុ កាលពីល្ងាចថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៧ ខណៈដែលឪពុកម្តាយ ទើបនឹងត្រឡប់មកពីទីរួមខេត្តវិញ នារីរងគ្រោះបានប្រាប់ឪពុកម្តាយថា នាងត្រូវបុរសម្នាក់ ចាប់រំលោភសេពសន្ថវៈ ប៉ុន្តែម្តាយឪពុកមិនជឿ ព្រោះយល់ថា កូនស្រីចេះតែនិយាយផ្តេសផ្តាស់។ រហូតមកដល់ព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៧ នារីរងគ្រោះបានទៅរៀបរាប់ប្រាប់ម្តាយមីងរបស់នាងថា នាងត្រូវប្រុសម្នាក់ចាប់រំលោភសេពសន្ថវៈ ហើយពេលនេះ នាងកំពុងឈឺក្នុងប្រដាប់ភេទខ្លាំងណាស់ ទើបស្ត្រីជាម្តាយមីងសង្ស័យ ក៏ពិនិត្យមើល ទើបដឹងថា ក្មួយស្រីពិតជាទទួលរងអំពើរំលោភសេពសន្ថវៈមែន ក៏ប្រាប់ទៅឪពុកម្តាយបង្កើតនារីរងគ្រោះ ធ្វើឱ្យកើតមានការភ្ញាក់ផ្អើលឡើង និងនាំគ្នាទៅដាក់ពាក្យបណ្តឹងឱ្យសមត្ថកិច្ចជួយអន្តរាគមន៍។
សមត្ថកិច្ចមូលដ្ឋាន បានបញ្ជាក់ឱ្យដឹងថា ក្រោយពីទទួលបានពាក្យបណ្តឹងពីក្រុមគ្រួសារនារីរងគ្រោះខាងលើរួចហើយ សមត្ថកិច្ចក៏បានចុះធ្វើការស្រាវជ្រាវរហូតឈានដល់ការចាប់ឃាត់ខ្លួនជនសង្ស័យឈ្មោះឡែ ទឺយ នាំយកមកសាកសួរ។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យឈ្មោះ ឡែ ទឺយ បានសារភាពថា រូបគេពិតជាបានធ្វើ សកម្មភាពចាប់រំលោភសេពសន្ថវៈនារីរងគ្រោះ រហូតដល់បានសម្រេច១លើកប្រាកដមែន។
ជនសង្ស័យបានបន្តសារភាពថា នៅមុនពេលកើតហេតុ កាលពីវេលាម៉ោង៨ព្រឹក ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៧ រូបគេទើបនឹងដើរត្រឡប់មកពីមើលចម្ការស្វាយចន្ទី ក៏បានឃើញប្រទះឃើញនារីរងគ្រោះកំពុងអង្គុយក្រោមម្លប់ចន្ទី ក្នុងចម្ការបស់ឈ្មោះស៊ី កែប តែម្នាក់ឯង ហើយគាប់ជួនពេលនោះទំនងជាក្តៅស្អុះស្អាប់ខ្លាំងពេក ទើបនារីរងគ្រោះបានសើយអាវឡើងលើខ្ពស់ធ្វើឱ្យលេចចេញគល់សុដន់មូលក្បំទាំងសងខាង ជាហេតុធ្វើឱ្យរូបគេកើតមានអារម្មណ៍តណ្ហាចង់រួមភេទ ក៏បានដើរចូលទៅចាប់អូសដៃនារីរងគ្រោះចូលទៅក្នុងព្រៃ បន្ទាប់មកក៏យកខ្សែគោចងដៃនារីរងគ្រោះជាប់គ្នា ហើយក៏ចាប់សម្រាតខោនារីរងគ្រោះចេញ និងបានធ្វើសកម្មភាពចាប់រំលោភសេពសន្ថវៈរហូតដល់បានសម្រេចតែម្តង។
ជនសង្ស័យ បានសារភាពទៀតថា ក្រោយពេលចាប់រំលោភសេពសន្ថវៈនារីរងគ្រោះរួចហើយ រូបគេក៏បានដើរត្រឡប់ទៅផ្ទះវិញ ធ្វើដូចមិនដឹងរឿងអ្វី ហើយថែមទាំងបានគិតក្នុងចិត្តថា ច្បាស់ជាមិនមានរឿងអ្វីវែងឆ្ងាយនោះទេ ព្រោះនារីរងគ្រោះជាមនុស្សសតិមិនល្អ មិនអាចចាប់កំហុសរូបគេបានឡើយ តែទីបំផុត រំលងបានតែ១យប់ ក៏មានសមត្ថកិច្ចចុះមកចាប់ខ្លួនរូបគេដល់ផ្ទះតែម្តង។
ជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចរៀបចំកសាងសំណុំរឿង បញ្ជូនខ្លួនទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី៕