Wednesday, December 25, 2024
Homeព័ត៌មានជាតិម៉ែឪទៅស្រែ កូនស្រីរួមស្នេហ៍សង្សារក្នុងចម្ការពោត

ម៉ែឪទៅស្រែ កូនស្រីរួមស្នេហ៍សង្សារក្នុងចម្ការពោត

ភ្លើងស្នេហ៍យុវវ័យ បើឆាបឆេះដល់កម្រិត មិនអាចគ្រប់គ្រងបានហើយ នៅទីកន្លែងណាក៏អាចប្តូរ សាច់ឈាមគ្នាបានដែរ។ ជាក់ស្តែង ប្តីប្រពន្ធវ័យក្មេងមួយគូ កាលនៅជាកំលោះក្រមុំ បានស្រលាញ់ គ្នាឡើងក្តៅងំ រហូតខាងស្រីរួមស្នេហ៍ជាមួយសង្សារ ក្នុងចម្ការពោត នៅពេលដែលឪពុកម្តាយខាងស្រី ទៅស្រែ លុះឪពុកម្តាយដឹងក្លិនក៏ចាប់គូស្នេហ៍សែនព្រេនមួយ ព្រឹកបង្ក្រប់កិច្ចទៅ…។

នាងឌឿ ថាន់ អាយុ២១ឆ្នាំ រស់នៅភូមិណារ៉ុង ឃុំឆែបពីរ ស្រុកឆែប ខេត្តព្រះវិហារ បានរៀបរាប់ ឱ្យដឹងថា នាងមានឪពុកឈ្មោះតឿ ឌឿ អាយុ៤៩ឆ្នាំ ម្តាយឈ្មោះហួន ទឿង អាយុ៥០ឆ្នាំ រូបនាងជា កូនច្បងក្នុងចំណោមបងប្អូន៥នាក់។ កាលពីពេលធំពេញក្រមុំ នាងមាន ទំនាក់ទំនងស្នេហាទុំមុនស្រគាល នៅក្នុងចម្ការពោតជាមួយបុរសជា អ្នកស្រុកភូមិជាមួយគ្នាម្នាក់ ឈ្មោះសឿន ណយ អាយុ២០ឆ្នាំ លុះពេល ឪពុកម្តាយដឹងក្លិនរឿងអាស្រូវនេះ ក៏ចាប់គូស្នេហ៍ពួកនាងសែនព្រេន មួយព្រឹកអស់មាន់ស្ងោរ១គូ ក្បាលជ្រូក១ បង្គ្រប់កិច្ច ផ្តាច់ព្រលឹងខ្មោច មេបាតែម្តងទៅ។ ពេលសែនព្រេនរួច ឪពុកម្តាយបាននាំគ្នាទៅដេកចាំ ចម្ការ ទុកផ្ទះឱ្យប្តីប្រពន្ធពួកនាងរស់នៅតែ២នាក់

នាងឌឿ ថាន់ និងលោកសឿង ណយ

យូរៗទើបពួកគាត់ ត្រឡប់មកដេកមួយយប់ ឬ២យប់ ក៏ត្រឡប់ទៅចម្ការវិញ។ ចំណែក ប្តីប្រពន្ធនាងវិញ ទោះបីផ្ទះមួយនៅតែ២នាក់ ក៏មិនសូវមានសេចក្តីសុខសុភមង្គលដែរ ពោលគឺតែងជួបរឿងរ៉ាវរកាំរកូសគ្នាជាបន្តបន្ទាប់ ដោយសារប្តីមិនសូវយកចិត្តទុកដាក់ជាមួយួប្រពន្ធ ដើរលេងយប់ ព្រលប់ជាមួយមិត្តភក្តិបាត់ៗ ទុកឱ្យនាងដេកនៅចាំផ្ទះតែម្នាក់ឯង យ៉ាងត្រមង់ត្រមោចទាំងខ្លាចខ្មោចលងផង រាល់យប់ជ្រៅ ទើបប្តីលូនចូលដេក ម៉្លោះហើយនាងចេះតែរអ៊ូរទាំ ខ្លះទៅ រហូតអាក់អន់ស្រពន់ចិត្ត មើលមុខគ្នាមិនត្រង់ និងដេកគ្រែផ្សេងគ្នាទៀតផង។

លោកសឿង ណយ

នាងឌឿ ថាន់ បញ្ជាក់ទៀតថា ប្តីប្រពន្ធទម្រាំ បានរួមរស់ជាមួយគ្នាមិនមែនជាការស្រួលឡើយ ដោយបាន ឆ្លងកាត់ឧបសគ្គជាច្រើនរាប់មិនអស់ មិនត្រឹមតែប៉ុណ្ណោះ នាងសុខចិត្តលះបង់ព្រហ្មចារីជូនប្រុសថ្លើមថ្លៃឆី មុនបាចផ្កាស្លា ក្នុងព្រៃចម្ការពោត ធ្វើឱ្យខ្មោច ចាស់ទុំប្រកាន់កាច់បងប្អូនឱ្យឈឺមិនដឹងមុខ ដាក់ថ្នាំព្យាបាលមិនត្រូវ ជិតក្ស័យសង្ខារទៀតផង សូម្បីតែកិត្តិយសគ្រួសារក៏ផ្ទុះអាស្រូវដែរ។ នាងលះបង់ប៉ុណ្ណឹងហើយ ប្តីនៅមិនយល់ពីអារម្មណ៍ និងក្តីស្រលាញ់របស់ប្រពន្ធទៀត តើមិនឱ្យស្រីឯណា តូចចិត្តតូចថ្លើមឈឺចិត្តស្អិតទ្រូងនោះ?។

នាងឌឿ ថាន់

នាងបញ្ជាក់ទៀតថា ជាធម្មតា នារីទូទៅសុទ្ធតែប្រាថ្នាស្លៀកពាក់ជាកូនក្រមុំរៀបការគគ្រឹកគគ្រេង មានចាស់ទុំមិត្តភក្តិទាំងសង ខាងចូលរួមបាចផ្កាស្លាឱ្យពរជ័យ។ ប៉ុន្តែសម្រាប់នាងវិញ ព្រោះដើម្បីបានរួមរស់ជាមួយ មនុស្សប្រុសដែលខ្លួនស្រលាញ់ បានត្រឹមតែអង្គុយសំពះផ្ទឹមមួយព្រឹក សូម្បីតែ ភ្លេងប្រពៃណីប្រគំ ជាកិច្ចកំដរកម្មវិធីក៏គ្មានដែរ តើប្តីមានយល់ពីអារម្មណ៍របស់ ប្រពន្ធដែលបានលះបង់ទាំងអស់នេះទេ? ដូច្នេះនាងគ្មានអ្វីត្រូវតាមទ្រអង្វរលន់តួប្តីទៀតទេ បើមិនព្រមសុំទោសប្រពន្ធ នាងក៏មិនខ្ចីត្រូវរ៉ូវជាមួយប្តីវិញដែរ។

នាងឌឿ ថាន់ និងលោកសឿង ណយ

លោកសឿង ណយ អាយុ២០ឆ្នាំ ជាប្តី បានទទួលស្គាល់ថា លោកពិតជា បនាដើរលេងពេលយប់ជាមួយមិត្តភក្តិ ទុកប្រពន្ធថ្មីថ្មោងឱ្យដេកផ្ទះតែម្នាក់ឯង មែន ប៉ុន្តែលោកទៅដើរបាញ់សត្វយកមកធ្វើម្ហូប និងជួបជុំគ្នាផឹកស៊ីបន្តិចបន្តួច ប៉ុណ្ណោះ។ បើលោកមិនទៅរកម្ហូប តើបានអ្វីហូប? ហើយលោកគិតថា រឿងហ្នឹងក៏មិនចាំប្រាប់សុំច្បាប់ប្រពន្ធជាមុនអ្វីដែរ បើឃើញមកដល់ផ្ទះហើយ ប្រពន្ធគួរតែយល់ពីរឿងនេះ។ តាមពិតទៅ លោក ស្រលាញ់ស្មគ្រ័ស្មោះ ហើយក៏មានបំណងនាំចាស់ទុំចូល ស្តីដណ្តឹងដល់មេបា រៀបការពេញមុខពេញមាត់នឹងគេដែរ ប៉ុន្តែមកពីឪពុកម្តាយក្មេករបស់នាង មិនទុកពេល វេលាឱ្យក្រុមគ្រួសារ របស់លោកគិតគូររឿង ហ្នឹងទាន់ ពោលគឺគ្រាន់តែរឿងអាស្រូវ ស្នេហ៍ពួកលោកបែកធ្លាយ ពួកគាត់ចាប់គូស្នេហ៍លោកសែនព្រេនតែម្តង។ លុះរួមរស់ជាមួយគ្នា បែរជាប្រពន្ធតូចចិត្តតូចថ្លើមរំលឹក ពីរឿងអតីតកាលឡើងវិញ ធ្វើឱ្យមានការអាក់អន់ស្រពន់ចិត្តពាក់មុខយក្សដាក់គ្នា ព្រមទាំងដេកគ្រែ បែកគ្នាទៀតផង។ បុរសជាប្តីបញ្ជាក់ថា លោកមិនដឹងថា ប្រពន្ធងរងក់ដេកគ្រែបែកពីប្តី

ផ្ទះនាងឌឿ ថាន់

ព្រោះតែចង់ឱ្យ លោកតាមអង្វរសុំទោសនាងសោះ ហើយបើលោក ដឹងថា ប្រពន្ធចង់បានតែប៉ុណ្ណឹងនោះ លោកសុំទោស នាងតាំងពីមុន បញ្ចប់រឿងបាត់ទៅហើយ មិនទុកឱ្យ ប្រពន្ធបង្អត់ចំណីយប់ប្តីដល់ពេលនេះទេ។
នាងហួន ធាង អាយុ៣៥ឆ្នាំ ជាមីងបានឱ្យដឹងថា ជម្លោះប្តីប្រពន្ធក្មួយស្រី គឺដោយសារពួកគេទាំង ពីរនាក់នៅមានអាយុក្មេងខ្ចីពេក មិនសូវចេះគិតពិចារណាឱ្យបានវែងឆ្ងាយ និងម្នាក់ៗចង់ចាញ់ឈ្នះគ្នា។ តែយ៉ាងណា អ្នកទាំងពីរស្តាប់ការអប់រំទូន្មានប្រៀន ប្រដៅរបស់ចាស់ទុំណាស់។ ពេលនេះ ក្រោយពីជួប រឿងរកាំរកូសដេកគ្រែផ្សេងគ្នាមួយរយៈ បុរសជាប្តី បានសុំទោសប្រពន្ធរួចហើយៗពួកគេត្រូវរ៉ូវចុះ ដំណេកជាមួយគ្នាវិញដូចធម្មតា។

លោកឡឹម ឡា

លោកឡឹម ឡា អាយុ៤៩ឆ្នាំ និងអ្នកស្រីឱ បុប្ផា អាយុ៤៥ឆ្នាំ ជាអ្នកជិតខាង បានឱ្យដឹងស្របគ្នាថា ប្តីប្រពន្ធមួយគូនេះ បានបង្កាត់ភ្លើងស្នេហាក្តៅរោលរាលជ្រុលជ្រួសខ្លួន ប្រាណតាំងពីនៅកំលោះក្រមុំមកម៉្លេះ លុះពេលរឿងអាស្រូវស្នេហ៍បែកធ្លាយដល់ ឪពុកម្តាយនាងឌឿ ថាន់ ខាងស្រី ធ្វើឱ្យពួកគាត់ខឹង ច្រឡោតជាខ្លាំង ហើយក៏ចាប់គូស្នេហ៍ពួកគេសែនព្រេនមួយព្រឹកបង្គ្រប់កិច្ចតែម្តង មិនទុកពេលវេលា ឬគិតគូររៀបការឱ្យពួកគេគគ្រឹកគគ្រេងឡើយ។

អ្នកស្រីឱ បុប្ផា

តែយ៉ាងណា ពេលនេះ ពួកគេក្លាយជាប្តីប្រពន្ធពេញ ច្បាប់ មានខាន់ស្លាត្រឹមត្រូវទៅហើយ គ្មានរឿងអ្វីត្រូវ និយាយទៀតទេ ទាស់តែម៉្យាង ពួកគេនៅក្មេងខ្ចីចិត្ត គំនិតឆេវឆាវខ្វះការពិចារណាឱ្យបានវែងឆ្ងាយ និង ខ្វះបទពិសោធន៍ជីវិត បង្កឱ្យអ្នកទាំងពីរឧស្សាហ៍ ជួបរឿងរ៉ាវរកាំរកូសគ្នាដូចចាននៅក្នុងរាវ។

នាងហួន ធាង

ចំពោះអ្នកស្រុកមួយចំនួនទៀតបានឱ្យដឹងស្រប គ្នាថា កាលពីកំលោះក្រមុំ ប្តីប្រពន្ធនាងថាន់ បាន ស្រលាញ់គ្នាដើរហួសគន្លងប្រពៃណីមួយជំហាន ដោយបាននាំគ្នាសម្ងំប្តូរសាច់ប្តូរឈាមនៅក្នុងចម្ការ ពោត ព្រោះម៉ែឪទៅស្រែអស់ នាំឱ្យចាស់ទុំប្រកាន់ ធ្វើឱ្យសាច់ញាតិខាងស្រីឈឺមិនដឹងមុខមាត់។ លុះ ក្រុមគ្រួសារបានដឹងពួកគេកំពុងសាងក្បូនស្នេហ៍ក្តៅ រោលរាលបែបនេះ ក៏ចាប់សែនព្រេនតែម្តង ដើម្បី បង្គ្រប់កិច្ច លួងចិត្តខ្មោចមេបា។ ពួកគាត់ផ្តាំថា បើ បានគ្នាជាប្តីប្រពន្ធ មានឪពុកម្តាយ ចាស់ទុំដឹងឮ សែនព្រេនឱ្យមានខាន់ស្លាត្រឹមត្រូវហើយ ដូច្នេះអ្នកទាំង ពីរត្រូវចេះស្រលាញ់ថែរក្សាគ្នា ទើបចំណងស្នេហា មានន័យដល់ចាស់កោងខ្នង…”៕

RELATED ARTICLES