Friday, April 19, 2024
Homeព័ត៌មានជាតិជនសង្ស័យ៨នាក់ ជិះម៉ូតូ៤គ្រឿង ឆក់កាបូបស្ពាយនារីម្នាក់ អស់ប្រាក់២៥០០ដុល្លារ

ជនសង្ស័យ៨នាក់ ជិះម៉ូតូ៤គ្រឿង ឆក់កាបូបស្ពាយនារីម្នាក់ អស់ប្រាក់២៥០០ដុល្លារ

ភ្នំពេញ ៖ ​២នាក់បងប្អូន​ជិះម៉ូតូមួយគ្រឿង ​មកពីញ៉ាំអាហារ ត្រូវជនសង្ស័យមួយក្រុមជិះម៉ូតូ៤គ្រឿង​ ធ្វើសកម្មភាពឆក់កាបូបបានសម្រេច ហើយជិះគេចខ្លួនបាត់ស្រមោល កាលពីវេលាម៉ោង១១និង៤០នាទីយប់​ ថ្ងៃទី២២​ ខែវិច្ឆិកា​ ឆ្នាំ២០១៧ ត្រង់ចំណុចក្បែរវិទ្យាស្ថានអាស៊ីអឺរ៉ុប​ តាមបណ្តោយផ្លូវលេខ២៥៧ ស្ថិតក្នុងសង្កាត់ទឹកល្អក់ទី២​ ខណ្ឌទួលគោក។

ជនរងគ្រោះទី១ មានឈ្មោះ រៀល សនវិច្ជនា ភេទស្រី​ អាយុ២២ឆ្នាំ​ ជាបុគ្គលិកក្រុមហ៊ុនឯកជន​ស្នាក់នៅផ្ទះលខ១៤៣​ ផ្លូវលេខ១៦៣​ សង្កាត់សង្កាត់ទឹកល្អក់ទី២​ ខណ្ឌទួលគោក​ ។ ជនរងគ្រោះទី២ ជាប្អូន អង្គុយពីក្រោយ មានឈ្មោះ រៀល សាវតា ភេទស្រី អាយុ១៩ឆ្នាំ មុខរបរនិស្សិតឆ្នាំទី១ ស្នាក់នៅជាមួយគ្នា។

យោងតាមប្រភពពីជនរងគ្រោះប្រាប់ឲ្យដឹងថា មុនកើតហេតុរូបគាត់ទាំងពីរនាក់ជិះម៉ូតូ១គ្រឿង ម៉ាក​ហុងដាឌ្រីម ​ស៊េរីឆ្នាំ២០១៣​ ​ពណ៌ខ្មៅ​ ​ទើបនិងចេញមកពីហូបអីនៅម្តុំស្ពានអាកាស៧មករា បំណងជិះត្រឡប់មកផ្ទះវិញនៅម្តុំកន្លែងកើតហេតុ​ បាន​ជិះតាមបណ្តោយផ្លូវ​២៥៧​ ក្នុងទិសដៅពីជើងទៅត្បូង​។​ លុះមកដល់ចំណុចកើតហេតុខាងលើបម្រុងជិះចូលផ្ទះស្រាប់តែលេចមុខជនសង្ស័យប្រមាណជា៨នាក់ ជិះម៉ូតូ៤គ្រឿង មិនចាំម៉ាក​បានជិះមកពីក្រោយ ហើយធ្វើសកម្មភាពឆក់កាបូបស្ពាយពីជនរងគ្រោះឈ្មោះរៀល សនវិជ្ជនា​ ស្ពាយនៅខាងមុខបានសម្រេច​ ហើយក្រុមជនសង្ស័យបានជិះរត់គេចខ្លួនបាត់ស្រមោលដោយសុវត្ថិភាព។​ នៅក្នុងកាបូបស្ពាយរបស់ជនរងគ្រោះដែលក្រុមជនសង្ស័យឆក់យកទៅបាត់ មានលុយចំនួន២៥០០ដុល្លារ ទូរស័ព្ទIPHONE 6 ១គ្រឿង កុំទ្យូទ័រDELL១គ្រឿង​ និងសម្ភារះមួយចំនួនទៀត​។

ក្រោយពេលជនរងគ្រោះបានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកល្អក់ទី២ ដើម្បីឲ្យសមត្ថកិច្ចធ្វើការស្រាវជ្រាវចាប់ជនសង្ស័យយកមកដាក់ទោសទៅតាមផ្លូវច្បាប់៕​

RELATED ARTICLES