ចំណីកាមគុណ ពិតជាឆ្ងាញ់ជាប់ចិត្តខ្វះ មិនបាន ស៊ីមួយហើយ មិនឆ្អែត ចងស៊ីមួយទៀត។ តួយ៉ាង បុរសម្នាក់នេះ យកស្រីមេម៉ាយកូន ៣វ័យចំណាស់ធ្វើប្រពន្ធ ដែលប្រសប់បម្រើ ផ្តល់សេចក្តីសុខស្រួលឱ្យប្តីណាស់ ទាស់តែប្រពន្ធនេះ ចិត្តមិនស្មោះ ស៊ីមិនចេះឆ្អែត ឱបបង្វេចរត់តាមប្រុសថ្មី បាត់ធ្វើឱ្យប្តីដេកស្តាយ គ្រប់វេលា…។
លោកចន ជេន អាយុ២៣ឆ្នាំ រស់នៅភូមិស្តុកអក ឃុំចាន់សែន ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ បានរៀបរាប់ពីដំណើរ ជីវិតឱ្យដឹងថា លោកមានឪពុកឈ្មោះស៊ា ចន (ស្លាប់) ម្តាយឈ្មោះសោម សុខុម អាយុ៥៥ឆ្នាំ ហើយលោកជាកូនទី២ ក្នុងចំណោមបងប្អូន៥នាក់ (ស្រី២ ប្រុស៣)។ នៅពេលធំពេញវ័យ លោកបានយកប្រពន្ធឈ្មោះ ប៉ុល ឃី អាយុ៤៦ឆ្នាំ ជាស្រីមេម៉ាយកូន៣ ដែលចំណងស្នេហ៍របស់លោកកើតឡើងខណៈ ដែលលោកទៅធ្វើការរោងចក្រកាត់ដេរ ម្តុំជម្ពូវ័ន រាជធានីភ្នំពេញ។ កាលនោះគ្រាន់តែ បានស្គាល់គ្នាភ្លាម ពួកលោកហាក់បី ដូចជាមាននិស្ស័យជាមួយគ្នាភ្លែត ម៉្យាងទៀតប្រពន្ធរបស់លោក ជាមនុស្សមានមន្តស្នេហ៍ណាស់ ទោះបីជាមេម៉ាយកូន៣ និងមានអាយុច្រើនក្តី។
លោកចន ជេន បញ្ជាក់ថា គ្រាន់តែជួបមុខគ្នាបានតែ២-៣លើក ប៉ុណ្ណោះ លោកបានធ្លាក់ក្នុងអន្ទង់ស្នេហ៍នាងដ៏សែនជ្រៅ ក៏ប្រថុយចូលទៅលួងលោមអង្វរសុំស្នេហ៍នាង ដោយយកទ្រឹស្តី “កកក៏បាយ មេម៉ាយក៏ស្រី” ដាក់ខ្លួនហើយ ពេលនោះ នាងក៏មិនលាក់បាំងពីប្រវត្តិរបស់ខ្លួនជាមួយ លោកដែរ ថែមទាំងចោទសំណួរមកលោកវិញ តើលោក ហ៊ានយកស្រីមេម៉ាយវ័យចំណាស់ដូចរូបនាងធ្វើប្រពន្ធទេ? ព្រោះតែឥទ្ធិពលស្នេហ៍កំពុងដឹកមុខទៅហើយនោះ លោកក៏ឆ្លើយតបទៅនាងយ៉ាងម៉ឹងម៉ាត់ថា “កុំថាឡើយ មេម៉ាយកូន៣ ទោះជាកូន៥ និងមានអាយុច្រើនអាចយក ធ្វើជាម៉ែបាន ក៏មិនរួញរាដែរ ព្រោះរឿងស្នេហា គេមិនដែល ប្រកាន់អាយុវណ្ណៈអ្វីឡើយ”។
លោកចន ជេន បន្តទៀតថា បន្ទាប់ពីសួរចិត្តគ្នារួចរាល់ ពួកលោកទាំងពីរនាក់ចាប់ផ្តើមបង្កាត់ភ្លើងស្នេហ៍ នឹងគ្នានៅគ្រាសម្រាកពីការងារ ដោយកាលនោះស្រីថ្លើមថ្លៃធ្លាប់មានបទពិសោធន៍រឿងលើគ្រែស្រាប់ បានចាប់ផ្តើម បង្ហាត់បង្ហាញផ្លូវទៅកាន់ឋានសួគ៌ដល់លោក រហូតដល់ ត្រើយលោកីយ៍ទៅដល់៦ដងឯណោះ ដោយទទួលស្គាល់ ថាអ្នកមេម៉ាយរូបនេះ ពិតជាមានរសជាតិឈ្ងុយឆ្ងាញ់ ក្រមុំមិនដូរឡើយ។ និយាយតាមត្រង់ទៅ ពេលនោះ គឺជាការរួមភេទជាលើកដំបូងរបស់លោក ហើយក៏មិននឹកស្មានថា ខ្លួនឯងអាចមានកម្លាំងលោតរួចបានច្រើនទឹក តាមការចង់បានរបស់ស្រីស្នេហ៍ដែរ។ តាមពិត ប្រពន្ធរបស់ លោក ជាស្រីមានចំណង់ផ្លូវភេទខ្ពស់ណាស់ ឱ្យតែនៅក្បែរប្តី នាងចាប់ផ្តើមបំពក់ភ្លើងតណ្ហាជានិច្ច។ ហើយលោក បានសង្កេតឃើញថា នាងមានប្រជ្រុយធំៗចំនួន២ ទី១ នៅលើដើមទ្រូងចន្លោះកូនភ្នំទាំងពីរ និងទី២ គឺនៅប្រដាប់ភេទរបស់នាងតែម្តង។ អ៊ីចឹងហើយ បានជានាងតែងអួត ប្រាប់លោកថា នាងជាមនុស្សស្រីមានមន្តស្នេហ៍ណាស់ ប្រុសណាក៏ដោយ ឱ្យតែបានឡើងគ្រែជាមួយនាងម្តង ញៀនញ៉ាមដូចស៊ីក្តាមដុតអ៊ីចឹង។
បុរសរូបនេះបន្តទៀតថា ចាប់តាំងពីរួមរស់ជាមួយ គ្នាជាប្រពន្ធប្តីមក លោកទទួលស្គាល់ថា ប្រពន្ធរូបនេះ ពិតជាមានបច្ចេកទេសខ្ពស់ ប្រសប់បម្រើរឿងលើគ្រែណាស់ ធ្វើឱ្យលោកពេញចិត្តស្តូកតែម្តង រស់នៅយ៉ាងមាន សេចក្តីសុខ ប៉ុន្តែមួយរយៈក្រោយមក ប្រពន្ធហាក់បីដូចជាប្លែកណាស់ តែងឧស្សាហ៍ដើរបាត់ៗពីបន្ទប់ជួល១ ឬ ២ម៉ោង ទើបត្រឡប់មកវិញ។ លុះពេលប្តីសួរនាំទៅ នាងប្រាប់ថាទៅផ្សារ ឬទៅលេងផ្ទះមិត្តភក្តិជាដើម ហើយ លោកក៏មិនចាប់អារម្មណ៍ថា នាងក្បត់ចិត្តប្តី លួចទៅទំនាំក់ទំនងជាមួយប្រុសឈ្មោលនៅខាងក្រៅដែរ ព្រោះឱ្យតែចូលដល់បន្ទប់ភ្លាម នាងចាប់ផ្តើមបំពក់ភ្លើងកាមគុណនាំប្តីឡើងឋានសួគ៌ មួយថ្ងៃ២-៣ដងឯណោះ ទើបធ្វើឱ្យលោកមិនមានការសង្ស័យលើរូបនាង។
លោកចន ជេន បន្តទាំងអួលដើមកថា នៅពេលដែលលោកកំពុងរស់នៅ មានសេចក្តីសុខ និងស្រលាញ់នាងពេញក្នុងបេះដូង ស្រាប់តែប្រពន្ធជើងល្អ រូបនេះ លួចបង្កាត់ភ្លើងស្នេហ៍ជាមួយប្រុសម្នាក់ទៀត រួមរ័កមេត្រីជាមួយគ្នា ជាច្រើនដងរាប់មិនអស់។ លុះពេលលោកដឹងរឿងអាស្រូវស្នេហ៍របស់នាង និងប្រុសសហាយ ពួកគេក៏ពង្រត់គ្នាទៅបាត់ បើគិតមកដល់ពេលនេះមានរយៈពេលជិតមួយខែមកហើយ ធ្វើឱ្យលោកឈឺចាប់ពើតផ្សា។ តែយ៉ាងណា លោក នៅតែចិត្តមិនដាច់ពីប្រពន្ធប្រសប់បម្រើប្តីរូបនេះ ដោយដេកស្តាយនាងរាល់ថ្ងៃ ប៉ុន្តែមិនសង្ឃឹមថា នាងត្រឡប់ក្រោយទេ ព្រោះប្រុសស្នេហ៍របស់នាងនៅក្មេង សង្ហាជាងលោកទៀតផង។
ដោយឡែក អ្នកស្រីម៉ុល ឃី អាយុ៤៦ឆ្នាំ ជាប្រពន្ធ អ្នកយកព័ត៌មានយើងមិនអាចទាក់ទងសុំការ បកស្រាយបានទេ តែយ៉ាងណា យើងនឹងរង់ចាំអ្នកស្រី បំភ្លឺគ្រប់ពេលជានិច្ច។
អ្នកស្រីសោម សុខុម ជាម្តាយឱ្យដឹងថា គាត់អាណិតកូនប្រុសម្នាក់នេះណាស់ ចាប់តាំងពីប្រពន្ធ ក្បត់ចិត្តរត់តាមប្រុសសហាយទៅ គេពិបាកចិត្តស្អិត ទ្រូងជាខ្លាំង មួយថ្ងៃៗឃើញតែកាន់ដបស្រា ផឹកស្រវឹង ធ្លាក់ភ្នែករាល់ថ្ងៃ ដើម្បី
បំបាត់ទុក្ខស្នេហ៍។ តាមពិតទៅ ប្តីប្រពន្ធពួកគេបានសាងស្នេហ៍រួមគ្នាជិតមួយួឆ្នាំទៅហើយ គាត់សង្កេតឃើញថា កូនប្រុសគាត់ស្រលាញ់ ប្រពន្ធមេម៉ាយកូន៣ វ័យចំណាស់រូបនេះណាស់ មិនគួរណាកូនប្រសាស្រីជើងល្អហ៊ានក្បត់ចិត្តប្តី រត់តាមប្រុសថ្មីបែបនេះសោះ។
អ្នកស្រីយាន គា អាយុ៤៧ឆ្នាំ អ្នកស្រីតាប អូន អាយុ៤១ឆ្នាំ និងអ្នកស្រីម៉ៅ ខន អាយុ៤៨ឆ្នាំ បានឱ្យដឹងស្របគ្នាថា លោកចន ជេន ស្រលាញ់ប្រពន្ធរបស់ ខ្លួនស្ម័គ្រស្មោះអស់ពីបេះដូង លុះពេលប្រពន្ធមាន ស្នៀតរត់តាមប្រុសថ្មី ធ្វើឱ្យ
គេមានការឈឺចាប់ខ្លាំងណាស់ ពោលគឺការស្រលាញ់មានទំហំប៉ុនណា ការឈឺចាប់ក៏ប៉ុននោះដែរ។ ចំពោះនាងម៉ុល ឃី ជាប្រពន្ធ ដែលមានអាយុច្រើនណាស់ទៅហើយនៅតែភ្លើតភ្លើនលិចលង់ក្នុងសមុទ្រកាមគុណក្បត់ចិត្តប្តី រត់តាមប្រុសឈ្មោលទៀត មិនគិតអនាគតរបស់ខ្លួន និងកូន ទៅមុខយ៉ាងណានោះទេ។ ពួកគាត់សូមប្រាប់ដល់នារី គ្រប់រូប កុំយកតម្រាប់តាមនាងម៉ុល ឃី ឱ្យសោះប្រយ័ត្ន មិនវិប្បដិសារីអស់មួយជីវិត…”៕