Monday, May 6, 2024
Homeព័ត៌មានជាតិម៉ែឪបង្ខំឱ្យយកប្តី កូនស្រីរត់តាមសង្សារ

ម៉ែឪបង្ខំឱ្យយកប្តី កូនស្រីរត់តាមសង្សារ

យុវវ័យសម័យនេះ ភាគច្រើនបានភ្ជាប់ចំណងស្នេហ៍ជាមួយគ្នាតាមរលកធាតុអាកាស គឺយកទូរស័ព្ទធ្វើមេអណ្តើក ដែលគូខ្លះបានតែមួយវឹប ក៏សាបស្នេហ៍នោះទៅ ឯគូខ្លះទៀតស្រលាញ់គ្នាស្អិត បេះមិនចេញ។ យ៉ាងណាមិញនាងក្រមុំម្នាក់នេះ ទើបមកពីម៉ាឡេស៊ី បានជួបស្នេហ៍តាមទូរស័ព្ទ លុះម៉ែឪ បង្ខំឱ្យយកប្តី នាងសុខចិត្តឱបបង្វេចរត់តាមសង្សារ ទោះជាកម្សត់អត់ឃ្លានយ៉ាងណាក៏មិនរាថយឡើយ…។

នាងមន ឃីម អាយុ២៩ឆ្នាំ សព្វថ្ងៃ បានមករស់នៅខាងប្តី នាភូមិមនោសុខ ឃុំតាកែន ស្រុកឈូក ខេត្តកំពត បានរៀបរាប់ថា តាមពិត នាងមានស្រុកកំណើតនៅស្រុកបាកាន ខេត្តពោធិ៍សាត់ ឯណោះទេ ដោយមានឪពុកឈ្មោះមឿន មន អាយុ៥៥ឆ្នាំ ម្តាយឈ្មោះជ្រិន ម៉ាន អាយុ៥៣ឆ្នាំ នាងជាកូនទី២ ក្នុងចំណោមបងប្អូន៦នាក់។

លោកចៀម ស្តើង និងនាងមន ឃីម ជាមួយកូន

នាងពុំបានរៀនសូត្រអ្វីឡើយ ព្រោះតែជីវភាពឪពុកម្តាយយ៉ាប់យ៉ឺនពេក លុះមាន អាយុ២១ឆ្នាំ ក៏បានចេញទៅធ្វើការបម្រើតាមផ្ទះនៅ ប្រទេសម៉ាឡេស៊ី។ នាងមានកុងត្រាតែ២ឆ្នាំទេ ប៉ុន្តែ បានសុំគេបន្ថែមគ្រប់៥ឆ្នាំ ដោយខំសន្សំប្រាក់ផ្ញើមក ជូនឪពុកម្តាយជាហូរហែដែរ។ ផ្ទះដែលនាងទៅបម្រើ នេះ ប៉ះថៅកែចិត្តធម៌ជាអ្នកកាន់ព្រះពុទ្ធសាសនា មិន ដែលធ្វើបាបនាងទេ ជាឱកាសឱ្យនាងអាចផ្ញើខ្លួន មាន ម្ហូបអាហារឆ្ងាញ់ៗរាល់ថ្ងៃ រហូតបែកសាច់ទ្រលុកទ្រលន់។ លុះគ្រប់៥ឆ្នាំ នាងត្រឡប់មកដល់ស្រុកវិញ មិនខ្វះទេ កំលោះៗចោមរោមសុំស្នេហ៍ ប៉ុន្តែ នាងបដិសេធរហូត ព្រោះតែគ្មាននិស្ស័យជាមួយ កំលោះភូមិផងរបងជាមួយ។

លោកចៀម ស្តើង

នាងមន ឃីម បន្តថា ថ្ងៃមួយស្រាប់តែមានប្រុសម្នាក់ ប្រើប្រព័ន្ធស្មាត ច្រឡំលេខចូលទូរស័ព្ទរបស់នាងក្នុងប្រព័ន្ធស្មាតដូចគ្នា លុះនាងសួរនាំ ទៅ គេប្រាប់ថា គេឈ្មោះចៀម ស្តើង អាយុជាង២០ឆ្នាំ មានស្រុកកំណើត នៅខេត្តកំពត តែបានមកធ្វើការរត់តុ ក្នុងភោជនីយដ្ឋាននារាជធានីភ្នំពេញ។ តាំងពីពេលនោះមក គេចេះតែចុចហៅមកនាងមិនឈប់ ឯរូបនាងហាក់ មាននិស្ស័យចង់តែឆ្លើយឆ្លងជាមួយគេ ទោះជាដឹងគេមាន

នាងមន ឃីម ជាមួយកូន

អាយុតិចជាង នាងដល់ទៅ៥ឆ្នាំ ក៏ស្រមៃឃើញថា គេចាស់ចិត្តចាស់គំនិតជាងនាង។ គេបានត្អូញត្អែរប្រាប់នាងថា គ្រួសារគេក្រណាស់ ឯរូបគេក៏គ្មានជំនាញអ្វីក្រៅពី ប្រើកម្លាំងស៊ីឈ្នួលជួលព័ទ្ធគេនោះឡើយ។
នាងមន ឃីម បន្តទៀតថា ក្រោយមកក៏មានកំលោះម្នាក់ជាកូនអ្នក មានធូរធារក្នុងភូមិជាមួយគ្នា ចូលស្តីដណ្តឹងនាង ប៉ុន្តែនាងឱ្យពាក្យទៅគេវិញថា នាងមានម្ចាស់ស្នេហ៍តាមទូរស័ព្ទរួចហើយ។ ទោះយ៉ាងនេះក្តី ក៏ឪពុកម្តាយនាងបានជេរស្តី និងបង្ខំឱ្យនាងរៀបការជាដាច់ខាត ធ្វើឱ្យនាងគ្មាន ជម្រើស ក៏សម្រេចចិត្តណាត់ជួបសង្សារដែលមិនទាន់ស្គាល់មុខគ្នានោះ។ កំលោះស្តើង ក៏បានណាត់ឱ្យនាងទៅជួបគេនៅភ្នំពេញ ចាំគេទៅទទួលនៅចំណតរថយន្ត ហើយទីបំផុត នាងក៏រៀបបង្វេចលួចចេញពីផ្ទះ ទៅឡើង ឡានឈ្នួល ដោយកាន់ទូរស័ព្ទទាក់ទងទៅសង្សារមិនដាច់។ ពេលទៅដល់ បេនឡាន បានឃើញមុខគ្នា ក៏ផុសសេចក្តីស្នេហាទ្វេឡើង ហើយក៏មិនច្រឡំ មនុស្សដែរ ព្រោះចំណាំសម្តីគ្នាបាន គេក៏នាំនាងទៅដល់ប់ន្ទប់ជួល ដែលរាត្រីនោះ នាងសុខចិត្តបូជាព្រហ្មចារីឱ្យសង្សារដោយមិនស្តាយស្រណោះ។

នាងមន ឃីម ឱ្យដឹងទៀតថា តាំងពីពេលនោះមក នាងនិងប្តីអត់ខាន់ស្លា បានទៅសុំគេធ្វើការងារសំណង់ទាំងពីរនាក់ រហូតដល់នាងមានផ្ទៃពោះ ទើប នាងកាត់កេរ្តិ៍ខ្មាសដឹកដៃប្តីទៅក្រាបសំពះ សុំទោសអ្នកមានគុណរបស់នាងនៅខេត្តពោធិ៍សាត់ ឯឪពុកម្តាយក៏មិនប្រកាន់ទោសអូសដំណើរអីដែរ ព្រោះអង្ករ ក្លាយជាបាយទៅហើយ ក៏សែនព្រេនឱ្យទៅ។ បន្ទាប់មក ពួកនាង បានចេញទៅ ស៊ីឈ្នួលកាប់ដំឡូងហាល នៅខេត្តប៉ៃលិន រហូតដល់បង្កើតបានកូនស្រីមួយ ពុំដែលទាស់អធ្យាស្រ័យគ្នាទេ។ លុះចូលមកដល់ខែកក្កដា ឆ្នាំ២០១៦ នេះ ក៏មានពូមីងខាងប្តី នៅខេត្តកំពត បានហៅពួកនាងមកនៅក្បែរពួកគាត់ បានទាំង ខ្នះខ្នែងឱ្យសង់ខ្ទម មួយជ្រកកោន ដោយចាប់មុខរបរកាប់ប្ញស្សីលក់ម្តងទោះជា លំបាកលំបិនយ៉ាងណា ក៏ពួកនាងនៅតែល្អូកល្អិននឹងគ្នាជានិច្ច។

លោកកែវ សុខហេង

ដោយឡែក លោកចៀម ស្តើង អាយុ២៤ឆ្នាំ ជាប្តី បានឱ្យដឹងថា រូបគេជាកូនកសិករក្រីក្រ ឈប់ រៀនដោយសារឪពុកម្តាយបែកបាក់គ្នា តាំងពីគេមាន អាយុ៦ឆ្នាំ។ គេរស់ដោយសារការឧបត្ថម្ភពីមាមីង លុះមានវ័យកំលោះ ក៏រសាត់អណ្តែតចេញពីស្រុក ដើរស៊ីឈ្នួលគេគ្រប់ច្រកល្ហក និងបានទៅទើរនៅ ហាងបាយមួយកន្លែង បានតួនាទីជាអ្នករត់តុ។ គេមាន ទូរស័ព្ទតម្លៃថោកមួយសម្រាប់ផ្សងរកគូ ក៏ស្រាប់តែ ច្រឡំលេខទៅចូលលេខទូរស័ព្ទនាងមន ឃឹម រស់នៅ ខេត្តពោធិ៍សាត់ ក៏ភ្ជាប់ចំណងស្នេហ៍តស៊ូជាមួយគ្នា ដូចអ្វីដែលប្រពន្ធរៀបរាប់មិនបំផ្លើសទេ សព្វថ្ងៃគេ មិនទាន់ហ៊ាននាំប្រពន្ធកូនទៅលេងឪពុកម្តាយក្មេក នៅឯខេត្តពោធិ៍សាត់ នោះទេ ព្រោះក្រពេក ខ្លាចពួកគាត់មិនពេញចិត្ត ចាំមើលថ្ងៃក្រោយ បើបានធូរធារ នឹងទៅលេងពួកគាត់មិនខាន។

លោកលី ឆាយា

លោកកែវ សុខហេង អាយុ៤៥ឆ្នាំ និងលោកលី ឆាយា អាយុ២៨ឆ្នាំ ជាឪពុកមា និងជាបងប្រុស របស់លោកស្តើង បានឱ្យដឹងស្របគ្នាថា ប្រវត្តិគូស្នេហ៍ នេះ កម្សត់កម្រនឹងគ្នាណាស់ ដោយភាគីខាងស្រី សុខចិត្តឱបបង្វេចរត់តាមសង្សារ ដើម្បីចៀសឱ្យ ផុតពីការបង្ខិតបង្ខំរបស់ឪពុកម្តាយ ដែលរុញកូន ស្រីឱ្យយកប្តីដែលនាងមិនស្រលាញ់។ អ្នកទាំងពីរ នេះគ្មានដើមទុនរកស៊ី ចេះតែរសាត់អណ្តែតគ្រប់ទីកន្លែង ទើបពួកគាត់អាណិតពេក ក៏ហៅមកនៅក្បែរ ដើម្បីឱ្យមានគោលបង្អែកងាយស្រួលក្នុងការរកស៊ី សាងអនាគតថ្មី។
គួរបញ្ជាក់ថា សេចក្តីស្នេហាបរិសុទ្ធ គ្មានមាស ប្រាក់អ្វីទិញដូរបានទេ ដែលគូស្នេហ៍ខ្លះសុខចិត្តស្លាប់ រស់ជាមួយគ្នា ប្រឆាំងនឹងគំនាបទ្រព្យសម្បត្តិ ប៉ុន្តែ ស្នេហាមិនបរិសុទ្ធ ឱ្យតែមានលុយក្រាស់បន្តិចហុចឱ្យ ក៏ស្រវាដៃពីរ…”៕

RELATED ARTICLES