Monday, May 6, 2024
Homeព័ត៌មានជាតិឳពុកក្មេកបកអាក្រាត កូនប្រសាស្រីជើងល្អនាំសហាយរួមរ័កលើផ្ទះ ពេលប្តីទៅធ្វើការឆ្ងាយ

ឳពុកក្មេកបកអាក្រាត កូនប្រសាស្រីជើងល្អនាំសហាយរួមរ័កលើផ្ទះ ពេលប្តីទៅធ្វើការឆ្ងាយ

ខេត្តតាកែវ ៖ បុរសម្នាក់ ក្រោយពីរៀបការប្រពន្ធរួច បានចាប់ដៃគ្នាប្រឹងប្រែងរកស៊ីខ្លាំងណាស់ លុះក្រោយមក ក៏ចេញទៅធ្វើការនៅប្រទេសកូរ៉េ បានប្រាក់ខែរាប់ពាន់ដុល្លារ និងតែងផ្ញើឱ្យប្រពន្ធរាល់ខែ មិនដែលខាន ស្រាប់តែប្រពន្ធរស់នៅបែកប្តីយូរជូរមាត់ផង ណាមួយមានលុយចាយពេញដៃផង ក៏ចេះតែដើរលេងផឹកស៊ីរាល់យប់ រហូតដល់បែកគំនិតនាំប្រុសសហាយមកដេកកំដរទៀតផង លុះបែកធ្លាយរឿងរ៉ាវ ក៏ពង្រត់គ្នាចេញពីស្រុកបាត់។

បុរសអភ័ព្វស្នេហ៍ដែលចេញទៅធ្វើការស្រុកឆ្ងាយយូរពេក រហូតដល់ប្រពន្ធនាំប្រុសមកដេករួមរ័កដល់ក្នុងផ្ទះនេះ មានឈ្មោះទួន ប៊ុនធឿន អាយុ៣៩ឆ្នាំ កំពុងធ្វើការនៅឯប្រទេសកូរ៉េ និងមានស្រុកកំណើតនៅភូមិចុងអាង ឃុំឧត្តមសុរិយា ស្រុកត្រាំកក់។

លោកតាហេង ហ៊ន

តាមសម្តីលោកតាហេង ហ៊ន អាយុ៦៧ឆ្នាំ ត្រូវជាឪពុកបុរសប្រពន្ធផិត ឈ្មោះទួន ប៊ុនធឿន បានរៀបរាប់ជំនួសកូនប្រុសថា កាលពីកំលោះ កូនប្រុសគាត់ (ទួន ប៊ុនធឿន) គឺជាមនុស្សពូកែខាងដុះដាលគំនិតរកស៊ីចិញ្ចឹមជីវិត ក្រោយមក នៅអំឡុងឆ្នាំ១៩៩៩ ពួកគាត់ជាឪពុកម្តាយក៏ផ្សំផ្គុំរៀបការប្រពន្ធឱ្យឈ្មោះហ៊ុន សារ៉ាន់ សព្វថ្ងៃអាយុ៣៥ឆ្នាំ។ តាំងពីរៀបការរួច ប្តីប្រពន្ធកូនប្រុសនេះស្រលាញ់គ្នាចាក់ទឹកមិនលិចទេ រស់នៅចុះសម្រុងនឹងគ្នាល្អណាស់ មិនដែលឮមាត់តូចមាត់ធំដាក់គ្នាទេ និងបានរួមរស់បង្កើតកូន៥នាក់ (ប្រុស៤ ស្រី១)។

លោកទួន ប៊ុនធឿន

លោកតាហេង ហ៊ន បន្តថា ដំបូងឡើយ កូនប្រុសគាត់ប្រកបរបរធ្វើស្រែចម្ការចិញ្ចឹមជីវិត លុះសន្សំលុយបានខ្លះ ក៏បន្ថែមមុខរបរ ដោយទិញរ៉ឺម៉កម៉ូតូមករត់នៅផ្សារអង្គតាសោម។ នៅអំឡុងពេលរត់រ៉ឺម៉កម៉ូតូនោះ កូនប្រុសគាត់បានឆ្លៀតពេលរៀនភាសាកូរ៉េ ទៀតផង រហូតដល់ចេះដឹងគួរសមក៏ដាក់ពាក្យចេញទៅធ្វើការនៅប្រទេសកូរ៉េ ដោយទទួលបានប្រាក់ខែជិត២ពាន់ដុល្លារឯណោះ។ ពេលចេញទៅធ្វើការនៅប្រទេសកូរ៉េ កូនប្រុសនេះតែងកាត់ចំណែកប្រាក់ខែរបស់ខ្លួនជាងពាក់កណ្តាលផ្ញើមកឱ្យប្រពន្ធ ដើម្បីចិញ្ចឹមគ្រួសារ ដោយក្នុងមួយខែ ផ្ញើឱ្យប្រពន្ធ១ពាន់ដុល្លារ ឬលើសពីនេះទៀតផង ហើយតែងផ្ញើមកឱ្យជារៀងរាល់ខែ មិនដែលខានឡើយ។ ចំណែកកូនប្រសាស្រីរបស់គាត់នៅផ្ទះវិញ ដោយសារតែបែកប្តីយូរផង ណាមួយមានលុយចាយពេញដៃផង ស្រាប់តែចេះដើរផឹកស៊ីជាមួយមិត្តភក្តិជារៀងរាល់យប់ ជួនផឹកមួយយប់ទល់ភ្លឺក៏មាន។ មិនតែប៉ុណ្ណោះ នាងថែមទាំងបែកគំនិតលួចទាក់ទងប្រុសសហាយក្នុងភូមិម្នាក់ ដែលមានប្រពន្ធនិងកូនរួចទៅហើយ និងតែងនាំប្រុសសហាយនោះ មកដេកកំដរសឹងរាល់យប់ទៀតផង សូម្បីតែកូនៗ ក៏ដឹងដែរ តែមិនហ៊ាននិយាយ។

នាងហ៊ុន សារ៉ាន់

លោកតាហេង ហ៊ន បានឱ្យដឹងទៀតថា ក្រោយមក កូនប្រុសរបស់គាត់ក៏បានសាកសួរប្រពន្ធពីរឿងលុយកាក់សន្សំបានប៉ុន្មាន ហើយស្រាប់តែប្រពន្ធឆ្លើយថា ចាយខ្ទេចអស់ហើយ គ្មានសល់អ្វីទេ មួយខែៗចាយសឹងមិនគ្រប់ផង។ ដោយសារតែបែបនេះហើយ ទើបកូនប្រុសគាត់សង្ស័យ ក៏ពឹងឱ្យគាត់ជាឪពុក និងសាច់ញាតិ ជួយតាមដានមើលប្រពន្ធរបស់គេថាតើមានអ្វីប្លែកឬក៏អត់? ទីបំផុតក្រោយពីតាមសង្កេតមួយរយៈ ទើបដឹងច្បាស់ថា កូនប្រសាស្រីនោះ កំពុងមានប្រុសសហាយឈ្មោះគង់ បន អាយុ៤២ឆ្នាំ មានប្រពន្ធឈ្មោះប្រាក់ ប៉ាន់ អាយុ៣៩ឆ្នាំ និងមានកូន៥នាក់ដូចគ្នា រស់នៅក្នុងភូមិជាមួយគ្នា រំលងតែ១ស្រែប៉ុណ្ណោះ។ នៅរាល់ពេលយប់ស្ងាត់ បុរសជាប្រុសសហាយឈ្មោះ គង់ បន តែងតែលបឡើងផ្ទះកូនប្រសាស្រីរបស់គាត់ ដើម្បីដេករួមរ័កមេត្រី ហើយរហូតដល់ទៀបភ្លឺ ទើបចុះទៅផ្ទះវិញ។

លោកតាហ៊ន បញ្ជាក់ថា កូនប្រុសគាត់ទោះបីដឹងរឿងប្រពន្ធផិតក្បត់ ក៏នៅតែមិនដាច់ចិត្តលែងលះប្រពន្ធឡើយ ព្រោះតែអាណិតដល់កូន តែសម្រាប់ចិត្តកូនប្រសាស្រីវិញ បែរជាមិនព្រមកែខ្លួន ហើយថែមទាំងប្រព្រឹត្តខុសឆ្គងលើសដើម ដោយថ្លើមធំពង្រត់គ្នាជាមួយប្រុសប្តីរបស់គេនោះ ចេញទៅសម្ងំរួមរស់យ៉ាង ត្រេកត្រអាលទៀតផង ដោយមិនអាណិតអាសូរដល់ទ្រូងមនុស្សស្រីជាប្រពន្ធដូចគ្នានោះឡើយ។  សព្វថ្ងៃ គូសហាយស្មន់នេះកំពុងសម្ងំរស់នៅខេត្តកោះកុង ជាស្រុកកំណើតរបស់ប្រុសសហាយ។ ចំណែកកូនៗរបស់ពួកគេទាំង៥នាក់ ត្រូវរស់នៅក្នុងបន្ទុកពួកគាត់ជាជីដូនជីតា ជួយចិញ្ចឹមបីបាច់ រហូតដល់សព្វថ្ងៃ៕

RELATED ARTICLES