Wednesday, January 22, 2025
Homeសន្ដិសុខសង្គមចេះធ្វើទៅរួច! ខឹងបបួលដើរលេងមិនទៅ បែរជាទាញកាំបិតចាក់

ចេះធ្វើទៅរួច! ខឹងបបួលដើរលេងមិនទៅ បែរជាទាញកាំបិតចាក់

ភ្នំពេញ ៖ ជនសង្ស័យម្នាក់ក្រោយពីផឹកស៊ីស្រវឹង បានបបួលបុរសម្នាក់ទៀត ដែលជាមិត្តភត្តិនឹងគ្នាទៅដើរលេង ប៉ុន្តែដោយសារមិនព្រមទៅជាមួយ ក៏ផ្ទុះកំហឹងទាញកូនកាំបិតចាក់ បណ្តាលឱ្យរងរបួសធ្ងន់ ហូរឈាមជោកខ្លួន ត្រូវបានគេដឹកបញ្ជូនទៅមន្ទីរពេទ្យព្យាបាល របួស បង្កភ្ញាក់ផ្អើល កាលពីម៉ោង២៣និង៣០ នាទីយប់ ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅការដ្ឋានសំណង់ភូមិជង្រុក សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ។

ជនសង្ស័យដែលចាក់មិត្តភក្តិ បណ្តាលឱ្យរងរបួសធ្ងន់នេះ ឈ្មោះទី សំណាង អាយុ៣៨ ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅក្នុងការដ្ឋានសំណង់ភូមិជង្រុក សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ។ មានស្រុកកំណើតភូមិពោកកក់ ឃុំកំពង់ពោធិ៍ ស្រុកក្រគរ ខេត្តពោធិ៍សាត់។ ចំណែកជនរងគ្រោះឈ្មោះប្រាក់ ឡុញ អាយុ ៣៦ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅក្នុងការដ្ឋានសំណង់ភូមិជង្រុក សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ។ មានស្រុកកំណើត ភូមិពោកកក់ ឃុំកំពង់ពោធិ៍ ស្រុកក្រគរ ខេត្តពោធិ៍សាត់។

តាមសម្តីជនរងគ្រោះបានប្រាប់ថា រវាងខ្លួន និងជនបង្កជាមិត្តភក្តិនឹងគ្នា មានស្រុកកំណើតខេត្តជាមួយគ្នាទៀតផង។ មុនកើតហេតុ ក្រោយពីសម្រាកពីការងារ ខ្លួននិងជនបង្កបាន អង្គុយផឹកស្រាថ្នាំជាមួយគ្នា ដោយមានកម្មករផ្សេងទៀត៥ទៅ៦នាក់ផង ក្រោយពីផឹកស្រវឹង ហើយ ពេលនោះជនបង្កបានបបួលខ្លួនទៅដើរលេងបន្ត តែពេលនោះដោយសារហត់នឿយ ការងារពីថ្ងៃផង គាត់បានប្រាប់ថា មិនទៅទេ សម្រាកយកកម្លាំងវិញ ហើយក៏ដើរចេញពីវង់ផឹកទៅដេកទៅដោយមិននឹកស្មានថា ជនបង្កខឹងសម្បាមកលើខ្លួនឡើយ។

ប្រភពបន្តទៀតថា ខណៈដែលខ្លួនកំពុងដេកសុខៗ ស្រាប់តែជនសង្ស័យបានយកកូនកាំបិតដែលទុកធ្វើត្រី មកធ្វើសកម្មភាពកាប់ត្រូវជើងផ្នែកខាងឆ្វេងមួយកាំបិត និងចាក់ត្រូវខ្នងមួយកាំបិតបណ្តាលឱ្យរងរបួសធ្ងន់ ហូរឈាមជោកខ្លួន ត្រូវបានគេដឹកបញ្ជូនទៅមន្ទីរពេទ្យ។ចំណែកជនសង្ស័យ ត្រូវបានសមត្ថកិច្ចធ្វើការចាប់ខ្លួនតែម្តង។

តាមសម្តីជនសង្ស័យបានប្រាប់ថា មូលហេតុដែលខ្លួនចាក់នោះ មិនមែនខឹងមិនដើរលេងជាមួយទេ តាមពិតរូបគេខឹងជនរងគ្រោះខាងលើ ដៀលជេរម្តាយខ្លួនក្នុងវង់ផឹកស៊ី ទើបធ្វើឱ្យខ្លួននមានចិត្តខឹងខ្លាំងបែបនេះទៅ ក៏ចាក់ប្រហារជនរងគ្រោះ ដើម្បីទុកជាការព្រមានជនរងគ្រោះ។

បច្ចុប្បន្នជនបង្ក ត្រូវបានឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ដើម្បីកសាងសំណុំរឿងចាត់ការតាមផ្លូវច្បាប់៕

RELATED ARTICLES