Monday, November 25, 2024
Homeព័ត៌មានជាតិកូនប្រុសអាយុ១២ខែម៉ែបំបរបង់ចោលលើគំនរសំរាម

កូនប្រុសអាយុ១២ខែម៉ែបំបរបង់ចោលលើគំនរសំរាម

 ភ្នំពេញ ៖ បុរសអ្នករើសអេតចាយម្នាក់ កំពុងដើរកកាយគំនរសំរាម ស្រាប់តែប្រទះឃើញ ទារកអាយុប្រហែលជាង១ខួប ត្រូវឪពុកម្តាយ ចិត្តខ្មៅយកមកបំបរបង់ចោលនៅលើគំនរសំរាម មានទាំងស្រមោចរោមខាំ ធ្វើឱ្យស្រែកទ្រហោយំ យ៉ាងខ្លាំង បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាល វេលាម៉ោង២រំលងអធ្រាត្រ ឈានចូលថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅចំណុចគំនរសំរាមខាងកើតមន្ទីរពេទ្យរស្ស៊ី តាមផ្លូវលេខ១៨៣ ស្ថិត ក្នុងភូមិ៣ សង្កាត់ទំនប់ទឹក ខណ្ឌចំការមន។

បុរសជាអ្នករើសអេតចាយដែលរើសបាន ក្មេងប្រុសក្នុងគំនរសំរាម មានឈ្មោះឆៃ រតនា អាយុ៣២ឆ្នាំ មុខរបរដើររើសអេតចាយ ស្នាក់នៅមិនពិតប្រាកដ មានស្រុកកំណើតនៅភូមិ កណ្តាល ឃុំរលួស ស្រុកកណ្តាលស្ទឹង ខេត្ត កណ្តាល។

បុរសដែលប្រទះឃើញក្មេងប្រុសអភ័ព្វ មុនគេ បានរៀបរាប់ប្រាប់ថា នៅមុនពេល កើតហេតុ កាលវេលាម៉ោង២រំលងអធ្រាត្រ ឈានចូលថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៧ ខណៈ ដែលគាត់កំពុងដើររើសអេតចាយតាមគំនរ សំរាម នៅចំណុចកើតហេតុខាងលើ ក៏ស្រាប់ តែលាន់ឮសំឡេងក្មេងយំយ៉ាងខ្លាំង ប៉ុន្តែភ្លាម នោះ គាត់មិនបានចាប់អារម្មណ៍នោះទេ ព្រោះ នឹកស្មានថា ជាកូនរបស់អ្នករើសអេតចាយដូច គ្នាកំពុងយំ ទើបចេះតែដើររើកកាយសំរាម បន្តទៀត លុះពេលកាយសំរាមចេញ ស្រាប់តែ ប្រទះឃើញ ក្មេងប្រុសម្នាក់ អាយុប្រមាណ១ ខួប មានស្រមោចរោមខាំពេញខ្លួន។ ឃើញបែប នេះ គាត់បានងាកមើលឆ្វេងស្តាំ តែគ្មានឪពុក ម្តាយនៅជិត ក៏យកមកក្មេងនោះទៅដេកក្នុង មន្ទីរមិត្តភាពខ្មែរសូវៀត ហៅពេទ្យរស្ស៊ី នៅ អគារមណ្ឌលសុខភាពផ្លូវចិត្តគ្រឿងញៀន ដើម្បី ស្នាក់នៅ១យប់សិន។

ប្រភពដដែលបន្តថា លុះមកដល់ព្រឹក ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៧ គាត់បានបីកូន តូចដែលរើសបានក្នុងគំនរសំរាមកាលពីយប់ នោះ ទៅដើរសុំសំលៀកបំពាក់គេបានមួយកំប្លេ យកមកស្លៀកឱ្យ លុះឃើញក្មេងប្រុសនេះ យំ ឃ្លានខ្លាំង ក៏ខំទៅយកទឹកដោះគោចាក់ចូលកំប៉ុង ដបតូចឱ្យក្មេងងាយស្រួលបៅ ព្រោះគាត់គ្មាន ដោះឯណាឱ្យបៅទេ។ បន្ទាប់មក គាត់ក៏បាន ស្នើសុំអ្នកសារព័ត៌ជួយផ្សព្វផ្សាយឱ្យខាងអង្គ ការផ្សេងៗ មកជួយមកសង្គ្រោះក្មេងប្រុសតូច នេះ យកទៅចិញ្ចើមផង ព្រោះគាត់សព្វថ្ងៃ គ្មានលទ្ធភាពចិញ្ចីមទេ មួយថ្ងៃៗដើររើសអេត ចាយរស់តែមួយថ្ងៃ សឹងមិនរស់ផង។

តាមសំដីបុរសជាសន្តិសុខប្រចាំនៅមន្ទីរពេទ្យរស្ស៊ី បានប្រាប់ថា នៅមុនពេលកើតហេតុ មានគ្រូពេទ្យបានរាយការណ៍ប្រាប់ថា បុរសខាង លើបានបីក្មេងមកស្នាក់នៅអគារមណ្ឌលសុខភាពផ្លូវចិត្ត និងគ្រឿងញៀន ទើបគាត់ជាសន្តិសុខ បានចុះទៅមើល និងសាកសួរ ទើបដឹងថា ក្មេងប្រុស អាយុ១ឆ្នាំជាងនេះ មិនមែនកូនគាត់ ទេ គឺគាត់រើសបានពីគំនរសំរាមកាលពីយប់ រំលងអធ្រាត្រ តែមិនមានលទ្ធភាពចិញ្ចឹមក្មេង ប្រុសតូចនេះបានទេ សង្ឃឹមអ្នកសារព័ត៌មាន ជួយួស្វែងរកអង្គការដើម្បីយកក្មេងតូចនេះទៅ មើលថែផង ក្រែងបានលូតលាស់ធំធាត់ដូចក្មេង ដទៃទៀត ហើយក៏មិនមានអ្នកណាម្នាក់ បាន ដឹងពីមូលហេតុដែលនាំឱ្យម្តាយឪពុកយកកូន បង្កើតរបស់ខ្លួន មកបោះបង់ចោលនៅលើគំនរ សំរាមបែបនេះដែរ៕

RELATED ARTICLES