Thursday, December 26, 2024
Homeព័ត៌មានជាតិប្តីពង្រត់ប្រពន្ធគេទៅបាត់ ឈឺចិត្តយកប្តីទៀត

ប្តីពង្រត់ប្រពន្ធគេទៅបាត់ ឈឺចិត្តយកប្តីទៀត

ជួនកាលមនុស្សក្បាលខ្មៅនេះ ចេះលេងល្បែង ស្នេហ៍បញ្ច្រាសទិស មិនខុសពីសត្វតិរច្ឆាននោះឡើយ កើតទៅជារឿងជីវិតក្នុងសង្គមគួរឱ្យចង់តាមដាន។ យ៉ាងណាមិញ ស្ត្រីម្នាក់នេះ ហេតុតែខឹងប្តីទី២ ពង្រត់ ប្រពន្ធគេទៅបាត់ ក៏យកប្តីទី៣ កំដរអារម្មណ៍ ចំណែកបុរសអភ័ព្វ ដែលប្រពន្ធរត់ចោលនោះកំពុង ឈឺចិត្តស្អិតទ្រូងចង់រកប្រពន្ធទៀតដែរ…។

អ្នកស្រីសេង ផល អាយុ៤៣ឆ្នាំ រស់នៅភូមិព្រែកតាផ ឃុំគោកធ្លក ស្រុកអង្គរបុរី ខេត្តតាកែវ បានរៀបរាប់ថា រហូតមកទល់នឹងពេលនេះ គាត់ឆ្លងកាត់ប្តី៣នាក់ រួចមកហើយ។ កាលពីក្រមុំ អាយុ២០ឆ្នាំ អ្នកស្រីបានរៀបការជាមួយប្តីទី១ ឈ្មោះចាន់ វ៉េត អាយុស្របាលគ្នា ដោយបានរួម រស់ជាមួយជាង១០ឆ្នាំ បង្កើតបានកូន២នាក់ ជាមួយ នឹងមុខរបរធ្វើស្រែចម្ការត្រឹមតែម៉ារស់។ ប្តីទី១ នោះ កំពូលខូចតែម្តង គេលួចស៊ីតែប្រពន្ធអ្នកជិតខាង លុះអ្នកស្រីតាម

អ្នកស្រីសេង ផល និងលោកតាតុប ង៉ែត (ប្តីទី៣)

ទាន់ជាន់កែងក៏ពង្រត់ស្រីនោះទៅបាត់ ឯប្តីនាងនោះក៏ យកប្រពន្ធទៀតដែរ។ ក្រោយពេលប្តីទី១ ទៅចោល គាត់ក៏ប្តឹងអាជ្ញាធរ សុំដាច់សមគ្គសង្វាសតែម្តង រួចសម្រេចចិត្តយកប្តីទី២ ឈ្មោះជា ឡាំងឡូយ អាយុស្របាលគ្នា ដែលកាលនោះ គេជាកំលោះចាស់ តែមិនខ្វះស្រីកំដរ។ កាលប្តីទី១ប៉ះប្រុសកំពូលខូច លុះប្តីទី២ប៉ះប្រុសមហាខូច និងលួចស៊ីតែ ប្រពន្ធគេដូចប្តីមុន។

លោកជា ឡាំងឡូយ (ប្តីទី២)

អ្នកស្រីសែង ផល បន្តរឿងជីវិតទៀតថា ប្តីទី២នេះ បានលួចទៅខូច កាចជាមួយស្ត្រីម្នាក់ឈ្មោះព្រីង ឈន សព្វថ្ងៃអាយុ២៤ឆ្នាំ មានប្តីឈ្មោះ ឃី អាយុ៣២ឆ្នាំ ហើយប្តីដ៏ស្លូតនោះ រវល់ទៅធ្វើជាងផ្សារដែក នៅភ្នំពេញ អត់ដឹងគេលួចស៊ីប្រពន្ធ។ តាមពិតប្តីទី២ របស់អ្នកស្រី ឈ្មោះឡូយ នេះ រាងឡូយដូចឈ្មោះអ៊ីចឹង សព្វថ្ងៃគេមានអាយុ៤៥ឆ្នាំ ទៅហើយ នៅតែអាច ទាក់បាននាងព្រីង ឈន ដែលនៅក្មេងបូកគ្នាជាង២០ឆ្នាំឯណោះ។ រឿងប្តីទី២ ខូចគ្នាជាមួយ

លោកតាតុប ង៉ែត (ប្តីទី៣)

នាងឈន គាត់ដឹងយូរហើយ ដែលជួនកាល ពួកគេបបួលគ្នាទៅបង់សំណាញ់ លុះមានឱកាសល្អក៏ដឹកដៃគ្នាចូលព្រៃ លេងល្បែងស្នេហ៍ ក្តៅសាច់ លុះអស់កម្លាំងក៏យកត្រីដែលបង់សំណាញ់បាននោះ ដុតចែកគ្នា ស៊ី បានយកមកផ្ទះតិចតួចណាស់។ ពេលអ្នកស្រីដឹងក្លិន ក៏ព្យាយាមរករឿង ស្រាប់តែប្តីមហាខូចនេះ ពង្រត់នាងឈន ទៅបាត់ស្រមោល ធ្វើឱ្យគាត់ឈឺ ចិត្តស្អិតទ្រូងជាពន់ពេក មិនគួរបានប្តី២នាក់ ប៉ះកំពូលខូច និងមហាខូច។

អ្នកស្រីសេង ផល

អ្នកស្រីសេង ផល បន្តទៀតថា ឥឡូវគាត់មិនចុះចាញ់ព្រហ្មលិខិតទេ ដោយរកបានប្តីទី៣ ឈ្មោះតុប ង៉ែត អាយុ៦០ឆ្នាំ ទោះជាប្តីនេះចាស់បន្តិច ក៏គ្រាន់បើជាងប្តីមុនៗដែរ។ តាមពិតប្តីចាស់នេះ ក៏ប្រពន្ធដើមនៅរស់ជ្រងោ ដែរហ្នឹង តែដោយចាញ់សម្រស់គាត់ដែលនៅក្មេងជាងប្រពន្ធដើម ទើបតាង៉ែត ចុះចោលប្រពន្ធ មករួមរស់ជាមួយអ្នកស្រីបានជាង១ខែហើយ។ ចំពោះ អនាគតយ៉ាងណានោះ អ្នកស្រីមើលមិនឃើញទេ តែបើសេះដាច់ត្រូវយក សេះតាមយ៉ាងនេះហើយ។

អ្នកស្រីសេង ផល និងលោកតាតុប ង៉ែត (ប្តីទី៣) ជាមួយកូន

ដោយឡែក លោកតាតុប ង៉ែត អាយុ៦០ឆ្នាំ ជាប្តីទី៣ បានឱ្យដឹងថា គាត់មានប្រពន្ធដើមឈ្មោះស៊្រុន យន អាយុ៥៥ឆ្នាំ មានកូន៥នាក់ ដែលសព្វថ្ងៃ ប្រពន្ធនៅរស់ជ្រងោ។ ដោយសារតែប្រពន្ធដើមអស់តម្រេកតណ្ហា ក៏បើក ផ្លូវឱ្យគាត់យកប្រពន្ធទី២ទៀត ទើបគាត់សម្រេចចិត្ត ឱបបង្វេចមករួមរស់ជាមួយអ្នកស្រីសេង ផល ដែលប្តីទី២រត់ចោល ដោយតាំងចិត្តថា នឹងយកគ្នា មួយជីវិតមិនថយក្រោយទេ។

លោកណុប សុខឃី

រីឯលោកណុប សុខឃី អាយុ៣២ឆ្នាំ ជាប្តី របស់ នាងព្រីង ឈន ដែលរត់ទៅតាមបុរសជា ឡាំងឡូយ (ប្តីទី២ របស់អ្នកស្រីសេង ផល) បានឱ្យដឹង ទាំងតូចចិត្តថា លោករវល់ទៅធ្វើជាងផ្សារដែក នៅ ភ្នំពេញ ទុកប្រពន្ធឱ្យនៅចាំផ្ទះ ស្រាប់តែនាងនោះ អផ្សុក រកប្រុសកំដរ។ ប្រុសកំលោះច្រើនគរគោកមិនរក បែរ ជាទៅតោងបុរសឈ្មោះឡូយ ចាស់សន្ធឹកទៅហើយ រួចពង្រត់គ្នាទៅបាត់ គួរឱ្យក្តៅក្រហាយមែន។ មុន ដំបូង លោកពិតជាក្តៅក្រហាយ បាយមិនចូលប្រាកដ មែន តែឥឡូវជម្នះចិត្តបានវិញហើយ ដោយមិនប្តឹង ផ្តល់អ្វីទេ នាងឯងទៅណាទៅចុះ ប្រយ័ត្នថ្ងៃក្រោយ ទឹកភ្នែកជូតក្បាលជង្គង់វិលរកទ្រនំវិញ កុំសង្ឃឹមថា ប្តីនេះស្វាគមន៍ឱ្យសោះ។ ថ្មីៗនេះ លោកទាក់ទង បាននាងក្រមុំម្នាក់ឈ្មោះពៅ គង់ អាយុ២៥ឆ្នាំ ស្រុក កំណើតនៅខេត្តព្រៃវែង នាំមកសែនព្រេនយកនាង ជាប្រពន្ធទី២ តទៅ ហើយសូមផ្តាំថា ជាតិជាប្រុសមិន ខ្វះទេប្រពន្ធ។

អ្នកស្រីម៉ី ហ៊ាង អាយុ៥៩ឆ្នាំ លោកស ពុក អាយុ៤២ឆ្នាំ ជាអ្នកភូមិបានឱ្យដឹងស្របគ្នាថា តាមពិត លោកណុប សុខឃី បានប្រពន្ធឈ្មោះព្រីង ឈន អាយុជាង២០ឆ្នាំនោះ អ្នកណាក៏សរសើរដែរ ព្រោះ នាងនោះស្អាតបាតគួរស្រលាញ់។ លុះរវល់តែដើរ ផ្សារដែក ស្រាប់តែប្រពន្ធស្អាតនោះ បែកចិត្តលង់ ស្នេហ៍បុរសឡូយ ដែលពូកែបង់សំណាញ់ទៅវិញ។ ចំណែកអ្នកស្រីសេង ផល របូតប្តីខូចអស់២នាក់ ក៏ទាក់បានប្តីតា ប្រពន្ធដើមនៅរស់ជ្រងោ ដោយមិន ខ្វល់ពីផលវិបាក ដែលសម្រេចទៅ ស្នេហាពួកគេ មិនសូវមានទេក្នុងសង្គមខ្មែរ។

អ្នកស្រីម៉ី ហ៊ាង

គួរបញ្ជាក់ថា សេចក្តីស្នេហារបៀបនេះ មិនមែន ផុសចេញពីបេះដូងបរិសុទ្ធនោះទេ តែជាស្នេហាបែប សភាវគតិ ដើម្បីរំលត់ភ្លើងតណ្ហា។ ឆ្កែឆ្មា គោក្របី ដំរីសេះ ដែលបង្កាត់ពូជគ្នានោះ វាគ្មានស្នេហាអ្វីទេ តែមានតណ្ហា លុះបំពេញ

លោកស ពុក

ចំណង់រួចរាល់ ក៏លែងស្គាល់ គ្នា។ ជាតិជាមនុស្ស បើធ្វើរបៀបហ្នឹងនាំឱ្យប៉ះពាល់ ដល់ប្រពៃណីទំនៀមទម្លាប់ ព្រោះជាស្នេហាមិនឋិតថេរគង់វង្សឡើយ គង់តែថ្ងៃណាអស់ចំណង់ ក៏បែកបាក់គ្នាទៀត ដែលមិនគួរយកជាគំរូ…”៕

RELATED ARTICLES