កង់​ជន​ជាតិ​ជប៉ុន​ដែល​បាត់​ជាង​១០ថ្ងៃ​ រក​ឃើញ​វិញ​ហើយ​

fgfgdffs

ភ្នំពេញ៖ បុរសម្នាក់ បានយកកង់របស់ជនជាតិជប៉ុនម្នាក់ដែលបានបាត់រយៈពេល១២ថ្ងៃមកហើយ ទៅប្រគល់ ជូននគរបាលប៉ុស្តិ៍ស្ទឹងមានជ័យកាលពីវេលាម៉ោង១០ព្រឹក ថ្ងៃទី៣១ ខែកក្កដា នៅប៉ុស្តិ៍នគរបាលស្ទឹងមានជ័យ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។

បុរសដែលយកកង់ទៅប្រគល់ជូនសមត្ថកិច្ចមានឈ្មោះ លី ងួន អាយុ៥០ឆ្នាំ មុខរបរ ចុងភៅ  ស្នាក់នៅ ក្រុម៤ ភូមិទ្រា៣ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។

លោក ឯម ភារី នាយរងប៉ុស្តិ៍ស្ទឹងមានជ័យ បានប្រាប់ឲ្យថា រូបគាត់ បានទិញកង់មួយគ្រឿង នេះពីក្មេងជាអ្នករើសអេតចាយម្នាក់ក្នុងតំលៃ៥០ដុល្លារ ដោយក្មេងនោះនិយាយប្រាប់គាត់ ពួកគេបានជួយរើអីវ៉ានក្នុងផ្ទះគេហើយម្ចាស់ផ្ទះបានអោយកង់នោះមកគេ ។ បន្ទាប់ពីបុរស ជាអ្នកទិញកង់មួយគ្រឿងនេះបានហើយរូបគាត់បានមើលហ្វេសប៊ុក និងប្រព័ន្ធផ្សព្វផ្សាយរបស់ពត៌មានបានឲ្យដឹងថា មានជនជាតិជប៉ុនម្នាក់បានបាត់កង់ដែលមានភិនភាគដូចកង់ របស់គាត់ទើបនឹងទិញនេះគឺបាត់នៅក្នុងសណ្ឋាគារ អ៊ូរ៉ា មានទីតាំងនៅខាងក្រោយព្រះបរមរាជវាំង ក្នុងសង្កាត់បឹងរាំង ខណ្ឌដូនពេញ តាំងពីថ្ងៃទី១៩ ខែកក្កដា កន្លងមកនេះ ក្រោយពីគាត់ធ្វើដំណើរពីប្រទេសថៃមកដល់ក្រុងភ្នំពេញ ហើយចូលទៅសម្រាកក្នុងសណ្ឋា គារនោះទើបបានមួយថ្ងៃមកម្ល៉េះ ។

dsgffds
បុរសដែលរកឃើញកង់ជនជាតិជប៉ុន យកមកឲ្យសមត្ថកិច្ច

ប្រភពព័ត៌មានបានឲ្យដឹងថា ម្ចាស់កង់ជាជនជាតិជប៉ុនមានឈ្មោះ Shun Yanagisawa បន្ទាប់ពីកង់ជាទីស្រឡាញ់បានដើររកតាមកន្លែងលក់កង់នានាក្នុងក្រុងភ្នំពេញ ពិសេសនៅ មុំផ្សារអូឬស្សី ផ្សារធំថ្មី ប៉ុន្តែរកមិនឃើញសោះ ។ រហូតដល់ថ្ងៃដែលអ្នកទិញកង់បានយក កង់មកប្រគល់ឲ្យម្ចាស់វិញនោះ ម្ចាស់កង់បានចេញដំណើរទៅខេត្តសៀមរាបបាត់ហើយ ពេលដែលសមត្ថកិច្ចទាក់ទងទៅនាយកដ្ឋានអន្តោប្រវេសន៍នោះ ។ កង់មួយគ្រឿងខាងលើ នេះសមត្ថកិច្ចបានរក្សាទុកប្រគល់ឲ្យម្ចាស់កង់វិញ

ណន រ៉ាត់