Saturday, April 20, 2024
Homeព័ត៌មានជាតិស្គាល់ប្រុសតាមទូរស័ព្ទ១ខែ ហ៊ានឲ្យនៅបន្ទប់ជាមួយ ចុងក្រោយលួចខ្ទេច សល់តែរូបថតមកប្តឹងប៉ូលិស

ស្គាល់ប្រុសតាមទូរស័ព្ទ១ខែ ហ៊ានឲ្យនៅបន្ទប់ជាមួយ ចុងក្រោយលួចខ្ទេច សល់តែរូបថតមកប្តឹងប៉ូលិស

ភ្នំពេញ ៖ ស្ត្រីកម្មការនីរោងចក្រម្នាក់ ត្រូវបានបុរសជាប្រុសស្នេហ៍ ស្គាល់គ្នាតាមទូរស័ព្ទជាង1ខែ សុំមកលេងបន្ទប់ជួល និងស្នាក់នៅជាមួយគ្នាបានមួយអាទិត្យ ស្រាប់តែលួចយកលុយទូរស័ព្ទដៃនិងម៉ូតូមួយគ្រឿងទៅបាត់ ខណៈនាងចេញទៅធ្វើការបាត់។ ហេតុការណ៍នេះកើតឡើងតាំងពីរសៀលថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៧ មកម្ល៉េះ រហូតដល់ម៉ោង១០និង៣០នាទីព្រឹក ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៧ មិនឃើញយកមកវិញ ទើបសម្រេចចិត្តមកដាក់បណ្តឹង ហេតុការណ៍នេះកើតឡើងនៅបន្ទប់ជួលភូមិស្លែងរលើង សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ។

ស្រីរងគ្រោះមានឈ្មោះ ប៉ា សាម៉េត អាយុ៣៥ឆ្នាំ មុខរបរកម្មការិនីរោងចក្ រស្នាក់នៅបន្ទប់ជួល ភូមិស្លែងរលើង សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ។ មានស្រុកកំណើតភូមិសំរោង ឃុំសំរោង ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។ ចំណែកជនដែលឆបោកនោះគ្រាន់តែដឹងថា ឈ្មោះសុខុម អាយុ៣៥ឆ្នាំនៅប៉ោយប៉ែត។

តាមសំដីស្ត្រីខាងលើប្រាប់សមត្ថកិច្ចថា “គាត់និងជនសង្ស័យបានស្គាល់គ្នាជាងមួយខែមកហើយ តាមរយៈទូរស័ព្ទច្រឡំលេខ ហើយបុរសខាងលើចេះតែទូរស័ព្ទមកលួងលោមស្រឡាញ់នាងនិងសុំមកលេងបន្ទប់ជួល និងបានស្នាក់នៅបន្ទប់ជួលជាមួយគ្នាបានមួយអាទិត្យ។

ស្ត្រីដដែលប្រាប់ទៀតថានៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៧ ម៉ោងប្រហែល១២និង៣០នាទី នាងបានឲ្យបុរសឆបោកខាងលើយកម៉ូតូម៉ាកឌ្រឹមសង់ សេ១២៥ ពណ៌ខ្មៅស៊េរីឆ្នាំ២០០៨ ឡើងតែម២០១៥ ពាក់ស្លាកលេខព្រៃវែង 1A-0862 ឌុបនាងទៅធ្វើការ ហើយឲ្យជននោះបានយកម៉ូតូនាងមកបន្ទប់ជួលវិញ រហូតដល់ល្ងាចនាងបានទូរស័ព្ទហៅមកដឹកនាងវិញ ស្រាប់តែទូរស័ព្ទ២ប្រព័ន្ធទូរស័ព្ទមិនចូល ពេលនាងមកដល់បន្ទប់ជួល ក៍មិនឃើញ ថែមទាំងក្នុងបន្ទប់បាត់លុយអស់រលើង ទើបដឹងថា ចាញ់បោកបុរសជាជនសង្ស័យ។

ប្រភពដដែលបានប្រាប់បន្តថា “មួយល្ងាចដល់យប់ ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៧ នាងបានព្យាយាមទំនាក់ទំនងទៅបុរសខាងលើ តែមិនអាចទំនាក់ទំនងបាន រហូតដល់ព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៧ ទើបនាងសម្រេចចិត្តមកប្តឹងសមត្ថកិច្ចតែម្តង។ របស់របរដែលជនសង្ស័យខាងលើបានលួចយកទៅ មានម៉ូតូមួយគ្រឿង ទាំងកាតគ្រឺផង, អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ , កាតធ្វើការ និងពិនិត្យសុខភាព(ប.ស.ស), លុយ១០០ដុល្លារ និងទូរស័ព្ទអាយហ្វូន មួយគ្រឿងហើយបានគេចខ្លួនបាត់”។

បច្ចុប្បន្នស្ត្រីរងគ្រោះបានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍ ដើម្បើឲ្យសមត្ថកិច្ចជួយស្រាវជ្រាវរកជនឆបោកខាងលើ និងសុំអំពាវនាវដល់ស្ត្រីគ្រប់រូប កុំឲ្យល្ងង់ចាញ់បោកបុរសខាងលើដូចរូបនាងទៀត៕

RELATED ARTICLES