ភ្នំពេញ ៖ ដោយមានការបញ្ជាពីលោកវរៈសេនីយត្រី សៀម សុត្ថាវុធ អធិការនគរបាលខណ្ឌ និងដោយមានការដឹកនាំកម្លាំងចុះផ្ទាល់ពីលោកវរៈសេនីយ៍ទោចាន់ ស្លី អធិការរងនគរបាលខណ្ឌទើបកម្លាំងនគរបាលខណ្ឌជ្រោយចង្វារ បានបើកប្រត្តិបត្តិការណ៍ស្រាវជ្រាវ រហូតឈានដល់ការបង្ក្រាបគ្រឿងញៀនជាក់ស្តែងនៅតំបន់ស្មុកស្មាញមួយកន្លែង ក្នុងសង្កាត់ជ្រោយចង្វារ ជាលទ្ធផលឃាត់បានជនសង្ស័យចំនួន១១នាក់ រួមនិងថ្នាំញៀក្រាមពណ៌ថ្លា ប្រភេទម៉ាទឹកកក ចំនួន២៥កញ្ចប់តូច និង៣កញ្ចប់ធំល្មម។ ប្រត្តិបត្តិការណ៍នេះធ្វើឡើងនៅវេលាម៉ោង៣និង១០នាទីរសៀល ថ្ងៃទី៣០ វិច្ឆិកា ២០១៧ នៅចំណុចបន្ទប់ជួលខាងក្រោយវត្តប្រជុំសាគរ(វត្តីថ្មី) ស្ថិតក្នុងភូមិ១ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោចង្វារ ។
ប្រត្តិបត្តិការណ៍នេះផងដែរលោកអធិការង ដែលដឹកនាំកម្លាំងបានឲ្យដឹងថា មុននឹងឈានដល់ការបង្ក្រាបទីតាំងនេះ គឺមានការស្រាវជ្រាវដាក់កម្លាំងចេញចូលឃ្លាំមើល និងប្រើគ្រប់រូបភាពដើម្បីកុំឲ្យក្រុមជនជួញដូរគ្រឿងញៀន ទាំងនោះចាប់អារម្មណ៍មកលើកងកម្លាំង ពោលគឺ «បើកមិនចូលរោងខ្លាធ្វើម៉េចចាប់ខ្លាបាន» លុះដល់វេលាម៉ោងកើតហេតុខាងលើ ជាឱកាសមួយដ៏ល្អព្រមបានថាត្រូវវាយលុកតាមវិធីណា ទើបលោកបានប្រមូលកម្លាំងរៀបចំគូសប្លង់តំបន់ខាងលើ ចៀសវាងខូចការ។ លោកបានបញ្ជាក់ឲ្យដឹងថា ក្នុងប្រត្តិការណ៍នេះ ពេលកម្លាំងយើងចុះសង្គុំជនសង្ស័យបានជាបន្តបន្ទាប់ សរុបនៅកន្លែងកើតហេតុបាន១៤នាក់ និងរកឃើញថ្នាំញៀនចំនួន២៨កញ្ចប់ ក្នុងនោះមាន៣កញ្ចប់ធំល្មម លុះក្រោយយកមកដល់ខណ្ឌ ធ្វើតេស្តពិនិត្យទឹកនោម ជាលទ្ធផលមាន១១នាក់ ជាប់ពាក់ព័ន្ធ ចំណែក៣នាក់ទៀតមិនពាក់ព័ន្ធ ត្រូវបានធ្វើកិច្ចសន្យារួច អោយត្រឡប់ទៅផ្ទះវិញ។
ក្នុងនោះផងដែរលោកអធិការរងបានរូបនោះបានទទូចសុំប្រជាពលរដ្ឋក្នុងមូលដ្ធានខណ្ឌជ្រោយចង្វារទាំងអស់មេត្តាជួយចូលសហការផ្តល់ជាព័ត៍មានអំពីបញ្ហាបទល្មើសអ្វី ជាពិសេសបទល្មើសគ្រឿងញៀនេះតែម្តង ។
បច្ចុប្បន្នជនសង្ស័យទាំង១១នាក់ខាងលើ កំពុងសាកសួរនាំ និងឃុំខ្លួនជាបណ្តោះអាសន្ននៅផ្នែកប្រឆាំងគ្រឿងញៀននៃអធិការនគរបាលខណ្ឌជ្រោយចង្វារ ដើម្បីបញ្ចូនឡើងតុលាការចាត់ការតាមនីតិវិធី ៕