Monday, September 23, 2024
Homeតារាខ្មែរតារាស៊ិចស៊ី ដេនី ក្វាន់! ជាប់ពិន័យការងារសិល្បៈ១ឆ្នាំ ងាកមកធ្វើកិច្ចការមនុស្សធម៌

តារាស៊ិចស៊ី ដេនី ក្វាន់! ជាប់ពិន័យការងារសិល្បៈ១ឆ្នាំ ងាកមកធ្វើកិច្ចការមនុស្សធម៌

ភ្នំពេញ ៖ តារាសិចស៊ី ដេនី ក្វាន់ ដែលជាប់ពិន័យពីក្រសួងវប្បធម៌លើការងារសិល្បៈរយៈពេល១ឆ្នាំនោះ បានងាកមកធ្វើកិច្ចការមនុស្សធម៌ដោយបានបណ្តើរសង្សាររបស់នាង នាំយកអំណោយទៅចែកជូនសិស្សានុសិស្ស ជនក្រីក្រ និងចាស់ជរាគ្មានទីពឹងជាបន្តបន្ទាប់ ដែលនាងសង្ឃឹមថា វប្បធម៌ចែករំលែកមួយនេះ បានធ្វើឱ្យនាងជ្រះថ្លា សប្បាយរីករាយ ពេញចិត្តនឹងធ្វើ ហើយនឹងបន្តធ្វើទៀតតាមលទ្ធភាពរបស់នាង។

កញ្ញាដេនី ក្វាន់ បានសរសេរក្នុងគណនីហ្វេសប៊ុករបស់នាងនៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៧ ថា “ក្នុងនាមខ្ញុំជាសិល្បការិនីម្នាក់ ដែលត្រូវជាប់ពិន័យរយៈពេលមួយឆ្នាំ ពីក្រសួងវប្បធម៌ មិនឱ្យមានគ្រប់សកម្មភាពនៃវិសយ័សិល្បៈ អាស្រយ័ហេតុនេះ នាងខ្ញុំមិនអាចបង្ហាញខ្លួន ឬសម្តែងសកម្មភាពផ្សេងៗដែលពាក់ពន្ឋ័នឹងសិល្បៈពិតមែន តែនាងខ្ញុំមិនតូចចិត្ត អន់ចិត្ត ឬខឹងសម្បាអ្វីនោះទេ ដោយនាងខ្ញុំបង្វែរពីការសម្តែងគ្រប់សកម្មភាពនៃសិល្បៈ មកបង្កើតសកម្មភាពមនុស្សធម៌ដោយចេញពីចិត្ត ចេញពីបេះដូង ទោះបីតិចក្តីច្រើនក្តី ទៅតាមលទ្ធភាពដែលនាងខ្ញុំមាន ហើយអាចធ្វើបាន។

ដូចជាម្សិលមិញនេះ ត្រូវថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៧ គឺនាងខ្ញុំបាននាំយកនូវអំណោយសម្ភារៈសិក្សាផ្សេងៗ ដូចជាកង់៣គ្រឿង សៀវភៅ ប៊ិក ខ្មៅដៃ ជរ័លុប និងបន្ទាត់ ចំនួន៤៩០ឈុត (៤៩០នាក់) ព្រមទាំងថវិកាបន្តិចបន្តួច ចែកជូនបងប្អូន និងលោកគ្រូ ដែលមានវត្តមាននៅសាលាបឋមសិក្សា សូរ ដែលស្ថិតនៅភូមិសូរថ្មី ឃុំអង្គរ ស្រុកមេសាង ខេត្តព្រៃវែង ដើម្បីជួយសម្រួលដល់ភាពខ្វះខាតដល់ពួកគាត់”។

កញ្ញាដេនី ក្វាន់ បានសរសេរបន្តថា “មូលហេតុដែលនាងខ្ញុំធ្វើនូវសកម្មភាពមួយនេះ គឺមកពីនាងខ្ញុំធ្លាប់ស្រមៃនឹកដល់កាលពីខ្ញុំនៅតូចៗ រៀននៅបឋមសិក្សា គឺនាងខ្ញុំធ្លាប់ឈររង់ចាំទទួលបែបនេះដោយសប្បាយចិត្ត ទើបមកដល់ថ្ងៃនេះ ពេលនេះ វេលានេះខ្ញុំបានធ្វើសកម្មភាពមួយនេះឡើង។

ខ្ញុំសន្យានិងខ្លួនឯងថា ខ្ញុំនឹងបន្តការងារផ្សេងៗទៀត ដែលទាក់ទងនឹងមនុស្សធម៌ តាមរយៈរូបភាពផ្សេងៗទៀតដែលគាត់ខ្វះខាត។

វប្បធម៌ចែករំលែកមួយនេះ គឺវាបានធ្វើឱ្យនាងខ្ញុំជ្រះថ្លា សប្បាយរីករាយ ពេញចិត្តនឹងធ្វើ ហើយបន្តធ្វើវាទៀតតាមលទ្ឋភាពនាងខ្ញុំ៕

RELATED ARTICLES