Thursday, January 23, 2025
Homeសន្ដិសុខសង្គមខឹងគេរាំឌឺក្រៅវង់ពេក ចេញមកវិញស្ទាក់វ៉ៃប្រាវ... សងអស់១០០ដុល្លារ!

ខឹងគេរាំឌឺក្រៅវង់ពេក ចេញមកវិញស្ទាក់វ៉ៃប្រាវ… សងអស់១០០ដុល្លារ!

ភ្នំពេញ ៖ យុវជនក្មេងទំនើងមួយក្រុមឃើញយុវជន៤នាក់ រាំឌឺនៅក្រៅវង់ ចាំស្ទាក់វាយ ត្រូវបានកម្លាំងសមត្ថកិច្ច ឃាត់បាន២នាក់ កាលពីវេលាម៉ោង១០និង៣០នាទីយប់ថ្ងៃទី ៣ខែធ្នូ ឆ្នាំ២០១៧ នៅកន្លែងតាំងពិពរ័ណ៍ ខ្មែរ-ថៃ ក្នុងដីឡូត៍មួយកន្លែង តាមបណ្តោយផ្លូវវេងស្រេង ភូមិចោមចៅ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ ។

ជនសង្ស័យឃាត់ខ្លួនបាន២នាក់ មិនបានស្គាល់ឈ្មោះ ចំណែកជនរងគ្រោះមានគ្នា៤នាក់ ជិះម៉ូតូ២គ្រឿង ទី១-ម៉ាកស៊ុយសូគីលេត ពណ៍សលាយក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1DD-5841 និងម៉ូតូមួយគ្រឿងទៀតម៉ាកហុងដាឌ្រីម ស៊េរី ២០១៧ ពណ៌ខ្មៅ ពាក់ស្លាកលេខ 1GA-7416។

តាមប្រភពព័ត៌មានពីជនរងគ្រោះបាននិយាយថា នៅមុនពេលកើតហេតុជនរងគ្រោះបាននាំគ្នាមកមើល គេតាំងពិពរ័ណ៌ផលិតផលខ្មែរថៃ នៅដីវាលភូមិខាងលើ នឹងមានក្លឹបកម្សាន្តអាចម៍គោ រាំកម្សាន្តដោយលក់សំបុត្រសំរាប់ចូលរាំ ហើយពួកគាត់មានគ្នា៤នាក់ ចូលមករាំតែនៅក្នុងក្លិបអាចម៍គោ ប៉ុន្តែក្លឹបនោះពេញចង្អៀតពេក ចូលមិនចុះ ហើយបាននាំគ្នាទាំង៤នាក់ខាងលើ រាំខាងក្រៅក្លិបយ៉ាងសប្បាយ ហើយមិនអស់លុយផង ខណៈពេលកំពង់រាំៗ ស្រាប់តែឃើញពួកជនបង្កខាងលើ បានឈរនៅក្បែនៅខាងក្រៅក្លឹប មានគ្នាប្រមាណ៥-៦នាក់បានឈរឌឺដង ដាក់ពួកគាត់ តែមិនបានវាយគ្នាឡើយ។ លុះកម្មវិធីបានចប់ យុវជននឹងយុវនារីទាំងឡាយ បាននាំគ្នាចេញ បន្ទាប់មកភាគីរងគ្រោះខាងលើបានជិះម៉ូតូចេញមកក្រៅ ស្រាប់តែភាគីបង្កបាននាំគ្នាលោតធាក់ម៉ូតូពួកគាត់ដែលកំពង់បើកចេញបណ្តាលអោយដួល ហើយភាគីបង្កបាននាំគ្នាដេញវាយភាគីរងគ្រោះ បណ្តាលអោយត្រូវ២-៣ដៃម្នាក់ៗ បណ្តាលអោយរងរបួសស្រាល ហើយម៉ូតូខូចខាតស្តុបខាងមុខ ហើយត្រូវបានកំលាំងនគរបាលប៉ុសិ៍្តចោមចៅ២ ឃាត់បាន២នាក់ភ្លាមៗផងដែរ។

តាមប្រភពព័ត៌មានពីកំលាំងសមត្ថកិច្ចប៉ុស្តិ៍ចោមចៅ២ បានអោយដឹងថា នៅមុននឹងបន្តិចនៅក្នុងនៅក្នុងទីតាំងតាំងពិពរ័ណ៌ខាងលើ ដោយមានករណីហឹង្សាម្តងរួចមកហើយ ដោយយុវជនម្នាក់រងរបួសធ្ងន់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យពេទ្យឯកជន ជិតកន្លែងកើតហេតុ រួចបញ្ជូនបន្តទៅមន្ទីរពេទ្យកាល់ម៉ែត និងឃាត់ខ្លួនជនបង្កដេញវាយគ្នានៅតាមផ្លូវ ដូចហ្វូងគោ ហើយបានឃាត់ជនបង្ក២នាក់ភ្លាមៗផងដែរ។

ក្រោយពេលកើតហេតុជនបង្ក២នាក់ខាងលើ ត្រូវបាននគរបាលប៉ុសិ្តចោមចៅ២ នៃយកទៅប៉ុស្តិ៍ភ្លាមៗផងដែរ បន្ទាប់មកភាគីរងគ្រោះទាំង៤នាក់មិនបានប្តឹងប្តល់ទេ គ្រាន់តែអោយភាគីបង្កសងថ្លៃជួសជុលម៉ូតូដែលខូចខាតចំនួន១០០ដុល្លារ និងអោយសមត្ថកិច្ចធ្វើការអប់រំ ។ បន្ទាប់មកសមត្ថកិច្ចហៅអាណាព្យាបាលអោយមកធ្វើកិច្ចសន្យា និងអោយត្រឡប់ទៅវិញភ្លាមៗផងដែរ ៕

RELATED ARTICLES