Wednesday, December 25, 2024
Homeព័ត៌មានជាតិប្តីមានស្រី លួងអូសដៃចូលបន្ទប់ ប្រពន្ធធាក់ធ្លាក់ពីលើផ្ទះ

ប្តីមានស្រី លួងអូសដៃចូលបន្ទប់ ប្រពន្ធធាក់ធ្លាក់ពីលើផ្ទះ

ស្ត្រីម្នាក់នេះ ទោះជាដឹងថាប្តី កាល នៅកំលោះខិលខូចស្រីញី យ៉ាងណា ក៏នៅតែស្ម័គ្រយកធ្វើជា ប្តី។ តែមានអី! រួមរស់ជាមួយគ្នា មានកូនដល់ ០៧នាក់ ប្តីនៅតែមានស្រី ក៏ផ្ទុះជម្លោះដេកគ្រែបែក គ្នា។ លុះប្តីចង់ផ្សះផ្សាប្រុងលួងអូសដៃប្រពន្ធចូលបន្ទប់ ក៏ត្រូវ ប្រពន្ធធាក់ធ្លាក់ពីលើផ្ទះ សន្លប់ស្តូកស្តឹង ផ្អើលអស់អ្នកស្រុក…។

អ្នកស្រីហុក សៅ អាយុ៤០ឆ្នាំរស់នៅភូមិដងផ្លិត ឃុំ ឆែបពីរ ស្រុកឆែប ខេត្តព្រះវិហារ បានរៀបរាប់ឱ្យដឹងថា គាត់មាន ឪពុកឈ្មោះអឿម ហុក ម្តាយឈ្មោះអៀ ឡាង ស្លាប់ទាំងពីរនាក់ រូបគាត់ជាកូនទី៥ ក្នុងុចំណោមបងប្អូន៧នាក់។ លុះពេលធំពេញវ័យ គាត់បានរៀបការជាមួយបុរសម្នាក់ឈ្មោះយ៉ែម ឌីម អាយុប្អូន គាត់១០ឆ្នាំ ជាអ្នកស្រុកភូមិផងរបងជាមួយគ្នា ដោយបង្កើតបាន កូនចំនួន៧នាក់ (ប្រុស៣ ស្រី៤) ជាចំណងអាពាណ៍ពិពាណ៍។

អ្នកស្រីបញ្ជាក់ថា តាមពិតទៅ ប្តីគាត់ជាមនុស្សខូចខិលរឿង ស្រីញីតាំងពីកំលោះ មាននារីៗជាច្រើននាក់ ទាំងក្រមុំមេម៉ាយសុទ្ធតែ លង់ខ្លួនឱ្យប្តីគាត់នែបនិត្យប្រាណ ដោយទទេៗ លុះពេលឆ្អែតស្កប់ស្កល់ ក៏បោះបង់ចោលឥតតម្លៃ។ កាលពីប្តីមកលួងលោមប្រលោម ស្នេហ៍គាត់ៗ ក៏ដឹងគំនិតរបស់ប្តីច្បាស់លាស់ដែរ ដោយប្រយ័ត្ន ខ្លួនប្រាណមិនឱ្យប្តីកន្លងមុនបាចផ្កាស្លាឡើយ។ ពេលនោះ គាត់បានប្រាប់ទៅប្តីវិញថា បើស្រលាញ់គាត់ស្ម័គ្រស្មោះមែន ត្រូវ នាំចាស់ទុំចូលចែចូវដល់មេបា គាត់មិនប្រលែង លេងល្បែងស្នេហ៍ទុំមុនស្រគាលឡើយ។ ស្រាប់តែពេលនោះ ប្តីនាំឪពុកម្តាយ របស់គេចូល ស្តីដណ្តឹងគាត់ ដល់មេបាមែន ទើបគាត់ព្រមចូលរោងការក្រាប ក្បាលដល់កន្ទេលតាមប្រពៃណី ទទួលយកធ្វើប្តី រួមរស់ជាមួយគ្នាមដល់សព្វថ្ងៃ។

លោកយ៉ែម ឌីន

អ្នកស្រីហុក សៅ បន្តទៀតថា លុះពេលរៀបការរួច មានគាត់ជាប្រពន្ធទៅហើយ ប្តីមិនចោល ស្នៀតខិលខូចរឿងមានស្រីញីទេ ពោលគឺទៅដើរទាក់ទងស្រីៗនៅក្រៅផ្ទះ នែបនិត្យប្រាណកៀរនឹងជើង មិនថាក្រមុំឬមេម៉ាយ ក៏ប្តីគាត់លេបទៅរួចដែរ មិនិ ក្រែងចិត្តប្រពន្ធនៅឱ្យជ្រងោៗនឹងមុខម្តងណាឡើយ ប៉ុន្តែពេលនោះ គាត់មិនចេះតាមរករឿងប្តីឡើយ សំខាន់កុំឱ្យតែនាំរឿងចូលផ្ទះ និងនាំរោគឱ្យប្រពន្ធ ទៅបានហើយ ព្រោះគាត់យកទ្រឹស្តី “នៅផ្ទះប្តីឯង នៅ ក្រៅប្តីគេ” ដាក់ខ្លួន ដើម្បីលួងចិត្តខ្លួន ព្រោះតែដឹងថា ប្តីជាមនុស្សខូចខិលិរឿងហ្នឹងកែមិនឡើងទៅហើយ។

អ្នកស្រីហុក សៅ

ស្ត្រីជាប្រពន្ធរូបនេះបញ្ជាក់ថា ពេលគាត់ធ្វើ មិនដឹងមិនឮបែបនេះ ប្តីកាន់តែបានចិត្តខ្លាំងឡើង រហូតហ៊ានឱ្យស្រីស្នេហ៍ម្នាក់ រស់នៅភូមិសង្កែ ទូរស័ព្ទមកបោះពាក្យផ្លែផ្កាឱ្យគាត់ជាប្រពន្ធដើម រៀបការពេញច្បាប់ទៀតផង ទើបគាត់ទ្រាំលែងបាន តទៀត ក៏ផ្ទុះជម្លោះជាមួយួប្តី និងទាមទារចែកផ្លូវគ្នា ទៀតផង (រឿងនេះកើតឡើងតាំងពី ១ឆ្នាំមុនមកម៉្លេះ)។ បន្ទាប់ពីដេកបែកគ្រែ និងមិននិយាយគ្នាអស់រយៈ ពេលកន្លះខែ ស្រាប់តែប្តីមកចាប់ឱបគាត់ពីក្រោយ បង្រុងនាំចូលបន្ទប់ ធ្វើការផ្សះផ្សាគ្នា តែគាត់រើបម្រះ រួច ក៏លើកជើងធាក់ប្តីមួយជើងពេញទំហឹង ចំកណ្តាលដើមទ្រូង បណ្តាលឱ្យប្តីខ្ទាតរមៀលធ្លាក់ពី លើផ្ទះ តាមកាំជណ្តើរកម្ពស់២ម៉ែត្រដល់ដី ឡើងសន្លប់ ស្តូកស្តឹង ផ្អើលដល់អ្នកជិតខាងមកជួយួចោមរោម លាបរឺតចាប់ខ្យល់ ទើបបានដឹងខ្លួនវិញ។ បន្ទាប់មក អាជ្ញាធរមូលដ្ឋាន និងចាស់ទុំទាំងសងខាងធ្វើការ សម្របសម្រួល ទើបគាត់ព្រមជានាជាមួយប្តីវិញ។

ផ្ទះលោកយ៉ែម ឌីន

លោកយ៉ែម ឌីន ជាប្តីបានទទួលស្គាល់ថា លោកពិតជាក្បត់ចិត្តប្រពន្ធ លួចទៅខិលខូចជាមួយស្រីញី មែន ប៉ុន្តែមិនដែលមករករឿងបង្កជម្លោះក្នុងរង្វង់ គ្រួសារ ឬឱ្យប្រពន្ធកូនអត់បាយក្រហាយទឹកម្តងណាឡើយ។ តាមពិតទៅ ប្រពន្ធក៏មានកំហុសដែរ ដោយតែងទៅព័ទ្ធវង់លេងល្បែងស៊ីសងបាត់ពីផ្ទះ ដល់ ព្រលប់ទើបឃើញចូលផ្ទះ ថែមទាំងហ៊ានហើបមាត់ ជេរបញ្ចោរលោកជាប្តីទៀតផង។ ចាប់តា់ងំពីផ្ទុះរឿង រ៉ាវចុងក្រោយមក លោកបានកែខ្លួនឈប់ខិលខូចរឿង ស្រីញីទៀតហើយ ព្រោះមានវ័យកាន់តែជ្រេ ចង់ធ្វើ ជាមនុស្សល្អ ទុកគំរូល្អឱ្យកូនចៅ និងក្មេងជំនាន់ក្រោយ យកតម្រាប់តាម ប៉ុន្តែប្រពន្ធក៏គួរកែខ្លួនឈប់ទៅលេង ល្បែងស៊ីសងដែរ ទើបអាចរកចំណុចរួមបញ្ចប់ភាព រកាំរកូសឃើញ គ្រួសាររស់នៅមានសេចក្តីសុខ-សុភមង្គល។

លោក ផាវ ឈឿម

នាងឌីន សូយ អាយុ១៩ឆ្នាំ និងលោករៀប សំ អាយុ២៤ឆ្នាំ ជាកូននិងកូនប្រសាបានរៀបរាប់ឱ្យដឹង ស្របគ្នាថា ពួកគេពិបាកចិត្តស្អិតទ្រូងនិងខ្មាសញាតិ ជិតខាងណាស់ ព្រោះឪពុកម្តាយជួបរឿងរ៉ាវឈ្លោះ ប្រកែកគ្នាឥតស្វាងបែបនេះ។ ពួកគេមិនកាន់ជើង អ្នកណាមួយឡើយ ព្រោះសុទ្ធតែជាអ្នកមានគុណ ដូចគ្នា តែតាមពិត ម្តាយនិងឪពុកសុទ្ធតែមានកំហុស បន្តិចម្នាក់ៗ ព្រោះមានភ្លើងទើបមានផ្សែង ដោយឪពុក ខិលខូចមានស្រីញីក្បត់ចិត្តប្រពន្ធ រីឯម្តាយញៀន ល្បែងស៊ីសង។ តែបើពួកគាត់បោះបង់អំពើអបាយមុខទាំងនោះចោល និងកែខ្លួនដូចគ្នា ពួកគេជឿជាក់ថា គ្រួសារនឹងមានពន្លឺរស្មីឡើងវិញជាមិនខាន កូនចៅក៏ មិនដើរទៅណាឱនមុខជាប់ដូចពេលនេះដែរ។

លោកសឹង សំអន

លោកសឹង សំអន ជាសមាជិកភូមិ និងលោក ផាវ ឈឿម ជាមេភូមិបានឱ្យដឹងស្របគ្នាថា រឿងរ៉ាវ ប្តីប្រពន្ធមួយួគូនេះពិតជាដូចសាមីខ្លួនរៀបរាប់មែន ដោយកាលនោះ បុរសជាប្តីពូកែខិលខូចក្បត់ចិត្តប្រពន្ធ មានស្រីញីនៅខាងក្រៅជាបន្តបន្ទាប់ រហូតកើតមាន ជម្លោះក្នុងគ្រួសារ ឈានដល់អំពើហិង្សា ដោយ ប្រពន្ធធាក់ប្តីធ្លាក់ពីលើផ្ទះសន្លប់ស្តូកទៀតផង។ លុះ ពេលអាជ្ញាធរធ្វើការសម្របសម្រួល ទើបពួកគេត្រូវរ៉ូវ គ្នាវិញ តែរឿងផ្ទៃក្នុងប្តីប្រពន្ធពួកគេយ៉ាងណាទៀត នោះ ពួកលោកមិនសូវដឹងច្បាស់ប៉ុ់ន្មានឡើយ ដ្បិតជាអាជ្ញាធរពិតមែន តែចង្កៀងនៅផ្ទះអ្នកណាភ្លឺផ្ទះអ្នកនោះ។

នាងឌីន សូយ​ និងលោករៀប សំ

គួរបញ្ជាក់ថា ជីវិតប្តីប្រពន្ធចៀសមិនផុតពីភាព រកាំរកូសគ្នា បើមិនច្រើន ក៏មានតិចតូចដែរ ប៉ុន្តែអ្វីដែល សំខាន់នោះគឺភាគីទាំងសងខាងចេះយោគយល់អធ្យាស្រ័យគ្នា មិនត្រូវចង់ចាញ់ចង់ឈ្នះគ្នាទេ ត្រូវទទួលស្គាល់កំហុសរបស់ខ្លួន និងចេះកែខ្លួនឡើងវិញ ទើបអាចរកទីបញ្ចប់ជម្លោះឃើញ និងមិនត្រូវយករឿង តូចបង្កជារឿងធំ ឈានដល់ការបែកបាក់គ្នាឡើយ…”៕

RELATED ARTICLES