Wednesday, December 25, 2024
Homeព័ត៌មានជាតិប្តីពូកែកេះឡើងឋានសួគ៌ ប្រពន្ធស្គមប្រាណ

ប្តីពូកែកេះឡើងឋានសួគ៌ ប្រពន្ធស្គមប្រាណ

ចាស់ៗតែងនិយាយថា ប្រុសដែលមានអាយុ ក្រោម៤០ឆ្នាំ កម្លាំងតណ្ហាកំពុងតែពេញដូចក្របី ឡើងក។ យ៉ាងណាមិញ បុរសម្នាក់នេះ ត្រូវបាន ប្រពន្ធអះអាងថា ប្តីនាងមានកម្លាំងតណ្ហាខ្លាំង តាំងពីក្មេង និងធ្លាប់មានស្រីញីច្រើនរាប់មិនអស់ លុះពេលបាននាងជាប្រពន្ធ ក៏នៅតែខ្លាំង១យប់ៗ ប្រមោយកេរប្តីបះជាប់ រហូតកេះកៀវប្រពន្ធទៅ ដល់៤-៥ដង ឱ្យកំដរគេឡើងឋានសួគ៍លោកីយ៍ រហូតនាងខំប្រឹងទប់ឡើងធ្លាក់ខ្លួនស្គមប្រាណ មាន យប់ខ្លះរត់ទៅដេកជាមួយកូន…។

នាងហិត ស៊ីនឿន អាយុ៣៩ឆ្នាំ រស់នៅភូមិយាង ឃុំយាង ស្រុក ជាំក្សាន្ត ខេត្តព្រះវិហារ បានរៀបរាប់ឱ្យដឹងថា នាងមានឪពុកឈ្មោះហូ ហិត (ស្លាប់) ម្តាយឈ្មោះគ្រុឌ នី អាយុ៦០ឆ្នាំ រូបនាងជាកូនទី៣ ក្នុងចំណោម បងប្អូន៧នាក់ នៅពេលធំពេញក្រមុំ នាងបានរៀបការជាមួយប្តីឈ្មោះមួន ឌិន អាយុប្អូននាង១ឆ្នាំ តាមបំណងម្តាយទុកឪពុកដាក់ និងរួមរស់ជាមួយគ្នា បង្កើតបានកូនប្រុស២នាក់ ជាត្រួយជីវិត។ នាងបញ្ជាក់ថា កាលពីកំលោះ ប្តីនាងជាមនុស្សខិលខូចជាមួយស្រីញីណាស់ ដើរទាក់ទងប្រលោមស្នេហ៍ យកខ្លួនប្រាណគេយកមកនែបនិត្យជាហូរហែ រាប់មិនអស់ សូម្បីតែមាន នាងជាប្រពន្ធទៅហើយ ក៏ប្តីនៅតែមិនចោលចរិតនេះ ដើរបោកយកខ្លួនប្រាណ ស្រីៗ រួមរ័កមេត្រីទៀត មានទាំងស្រីមេម៉ាយ និងមានប្តីរួចទៅហើយ ដែល មកលង់ស្នេហ៍ផុងខ្លួនឱ្យប្តីនាងស្គាល់ខ្លួនប្រាណ ដោយទទេៗ រហូតប្តីរបស់នារី ទាំងនោះ ដឹងប្រពន្ធក្បត់ចិត្ត កើតជម្លោះវាយតប់ហើមមុខ បែកមាត់ហូរឈាម ខៀវភ្នែកទៀតផង ដោយសារនារីទាំងនោះ ចង់សាកប្រមោយកេរប្តីរបស់នាងនេះឯង។

លោកបួន ឌីន

ស្ត្រីជាប្រពន្ធរូបនេះ បន្តថា ដំបូងឡើយ នាងខឹងជា មួយប្តីកំហូចរូបនេះខ្លាំងណាស់ ដែលមិនស្មោះត្រង់ជាមួយប្រពន្ធ លួចទៅមានស្រីញីនៅខាងក្រៅ ជាបន្តបន្ទាប់ឥតឈប់ រហូតនាងមានបំណងផ្តាច់និស្ស័យស្នេហ៍ជាមួយប្តី រូបនេះទៀតផង ប៉ុន្តែដោយសារអាណិតកូនមិនចង់ឱ្យ ពួកគេរងគ្រោះដោយសារឪពុកម្តាយ ក្លាយជាក្មេងកំព្រា រស់នៅខ្វះភាពកក់ក្តៅ ទើបនាងចេះតែទ្រាំរួមរស់បៀមទុក្ខ រហូតមក ហើយក៏ធ្វើចិត្តខ្លួនឯងបាន លែងខ្វាយខ្វល់ជាមួយ ប្តីរឿងមានស្រីញីទៀតដែរ។ រហូតដល់ប្តីមានអាយុ៣០ឆ្នាំ ទើបលែងសូវខូចខិលលួចមានស្រីញីនៅខាងក្រៅទៀត បន្ទាប់ពី ប្តីធ្លាក់ខ្លួនឈឺធ្ងន់ម្តងស្មានមិនរស់។

នាងហិត ស៊ីនឿន

នាងស៊ីនឿន បន្តទាំងទឹកមុខស្រពាប់ស្រពោន ថា បន្ទាប់ពីប្តីលែងទៅរកស្រីញីនៅខាងក្រៅ ស្រាប់តែ ធ្វើឱ្យនាងកាន់តែធ្ងន់កទៅវិញ ព្រោះសរសៃអាអូនតូច របស់ប្តីងើបជាប់រហូត មួយយប់ៗកេះកៀវប្រពន្ធ រួមរ័កមេត្រី ៤-៥ដងឯណោះ រកពេលដេកពួនមិនបាន ធ្វើឱ្យនាងខំប្រឹងទប់កម្លាំងតណ្ហារបស់ប្តីឡើងធ្លាក់ ខ្លួនស្គមរីងរៃ។ មានយប់ខ្លះ នាងសុំញ៉ាករត់គេចពីប្តី ទៅដេកជាមួយកូន ធ្វើឱ្យប្តីខឹងច្រឡោតចោទប្រពន្ធមាន សហាយ ក៏រករឿងឈ្លោះប្រើអំពើហិង្សាវាយដំនាង បណ្តាលឱ្យជាំមុខខៀវភ្នែករស់នៅជាមួយទឹកភ្នែក ឥតស្រាកស្រាន្ត។ រីឯរឿងការងារស្រែភ្លឺវិញ ប្តីមិនសូវជាសង្វាតប៉ុន្មានឡើយ បើកុំតែម្តាយកូនពួកនាង ជាអ្នករ៉ាប់រង ម៉្លេះអីអត់បាយហូបដាច់ពោះស្លាប់ទៅ ហើយ។ តែរឿងការងារធ្វើការរកប្រាក់ចិញ្ចឹមគ្រួសារ បើ បានត្រឹមពាក់កណ្តាលការងារយប់ ក៏មិនភ័យក្រឡើយ។

ផ្ទះនាងហិត ស៊ីនឿន

លោកបួន ឌីន ជាប្តីបានទទួលស្គាល់ថា លោក ពិតជាបានប្រើកម្លាំងបាយវាយតប់ប្រពន្ធមែន ប៉ុន្តែ ប្រពន្ធក៏បានវាយតបតវិញដែរ មានពេលខ្លះលោកត្រូវ ទ្រមខ្លួន របស់ប្រពន្ធទៀតផង និយាយរួមគឺវាយទៅ វាយមកស្មើគ្នាគ្មានអ្នកណារងគ្រោះឡើយ។ ជាពិសេស មួយរយៈចុងក្រោយនេះ ប្តីប្រពន្ធលោករស់នៅមាន ការខ្វែងគំនិតគ្នាច្រើន មិនសូវជាចុះសម្រុងគ្នាប៉ុន្មានឡើយ តាំងពីការងារយប់ព្រលប់ និងការងារស្រែភ្លឺ ដោយសារប្រពន្ធមិនសូវឱ្យតម្លៃលោកជាប្តី ពោលគឺ រឿងការងារសព្វបែបយ៉ាង នាងជាអ្នកចាត់ចែងតែ ម្នាក់ឯង មិនសួរនាំប្តីឡើយ ចាត់ទុកលោកដូចជាទីងមោងចាំស្រែអ៊ីចឹង តើឱ្យប្រុសណាទ្រាំបាននោះ?

អ្នកស្រីធួន ប៉ោត

បុរសជាប្តីរូបនេះ បន្តទៀតថា ដើម្បីប្រពន្ធកូន លោកខំប្រឹងកែខ្លួនឈប់មានស្រីញីនៅខាងក្រៅ តែ បែរជាប្រពន្ធចោទប្រកាន់លោកជាមនុស្សល្មោភកាមមានតណ្ហាក្រាស់ទៅវិញ ចាប់បង្ខំនាងឡើងស្គមប្រាណ ដែលត្រង់ចំណុចនេះដូចជាមិនត្រូវឡើយ ព្រោះជីវិតប្តីប្រពន្ធចៀសមិនផុតពីការរួមភេទឡើយ។ ហើយបើនាងចង់ឱ្យលោកកាត់បន្ថយការរួមភេទជាមួយនាង គួរតែរកហេតុផលមកពន្យល់ប្តី លោក អាចធ្វើតាមបំណងរបស់នាងបាន តែនាងចង់ឱ្យប្តីកែខ្លួន ហើយនាងខ្លួនឯងមិនព្រមកែខ្លួនគោរព លោកជាប្តី និងមិនចេះប្រាស្រ័យជាមួយប្តី លោកក៏មិនឈប់ប្រើកម្លាំងបាយលើរូបនាងដែរ។

លោកយាយគ្រុឌ នី

លោកយាយគ្រុឌ នី ជាម្តាយ បានឱ្យដឹងថា តាំងពីចាប់ដៃគ្នាមក ប្តីប្រពន្ធកូនស្រីមួយគូនេះ រួមរស់ជាមួយគ្នាមិនសូវមានសុភមង្គលប៉ុន្មានឡើយ តែងជួបរឿងរ៉ាវឈ្លោះប្រកែកគ្នា ជាបន្តបន្ទាប់។ កន្លងមក គាត់ជាម្តាយបានស្តីប្រដៅអប់រំប្តីប្រពន្ធពួកគេមិនឱ្យឈ្លោះគ្នាឡើយ តែគ្មាន អ្នកណាយកត្រចៀកស្តាប់សម្តីគាត់ឡើយ ជាពិសេស កូនប្រសា ជាមនុស្សព្រហើនកោងកាចណាស់ មិនស្គាល់ចាស់ទុំទេ ដោយបានប្រើពាក្យសម្តីអសុរោះដាក់គាត់ជាម៉ែក្មេកទៀត ម៉្លោះហើយ ទើបគាត់លែងរវីរវល់ បណ្តោយឱ្យប្តីប្រពន្ធពួកគេរស់នៅតាមដំណើរតែម្តងទៅ។
នាងសួយ ចិន្តា អាយុ៣៧ឆ្នាំ ជាអ្នកជិតខាង និងអ្នកស្រីធួន ប៉ោត អាយុ៥៤ឆ្នាំ ជាមេភូមិរងបានឱ្យដឹងស្របគ្នាថា ប្តីប្រពន្ធនាងហិត ស៊ីនឿន រស់នៅតែង ជួបរឿងរ៉ាវរកាំរកូសជាមួយគ្នាឥតស្វាង ពោលគឺ តាំងពីជួបប្រសព្វនឹងគ្នាមកម៉្លេះ រហូតប្រុសជាប្តី ហ៊ានលើកដៃប្រើកម្លាំងបាយវាយតប់ប្រពន្ធទៀតផង។ មិនត្រឹមតែប៉ុណ្ណោះ បុរស

នាងសួយ ចិន្តា

ជាប្តីរូបនេះ មានចំណង់តណ្ហាខ្ពស់ណាស់ មួយយប់ៗតែងចាប់បង្ខំប្រពន្ធ រួមភេទច្រើនដង ធ្វើឱ្យនាងស៊ីនឿន ខំប្រឹងទប់ជាមួយ កម្លាំងតណ្ហារបស់ប្តីឡើងធ្លាក់ខ្លួនស្គមរីងរៃ នេះបើ តាមសម្តីនាងស៊ីនឿន ប្រាប់ពួកគាត់។ លុះស្ត្រីជាប្រពន្ធ ទប់ទល់លែងបាន រត់ទៅដេកជាមួយកូន ធ្វើឱ្យប្តីរក ចំណីលើគ្រែស៊ីចុកយប់ព្រលប់មិនបាន ក៏ខឹងច្រឡោត បង្កជាជម្លោះឈានដល់ការប្រើអំពើហិង្សាក្នុងគ្រួសារ តែម្តង។ បើបុរសជាប្តីមិនព្រមបោះបង់ចោលចរិត យកកម្លាំងបាយដោះស្រាយបញ្ហា ឬកាត់បន្ថយការ រួមភេទទេ ប្រហែលជាប្តីប្រពន្ធអ្នកទាំងពីរ រកទីបញ្ចប់ នៃជម្លោះបានឡើយ។
គួរបញ្ជាក់ថា សម្ព័ន្ធភាពប្តីប្រពន្ធចៀសមិន ផុតពីការរួមភេទឡើយ ហើយវាក៏ជាចំណែកជួយ ប្តីប្រពន្ធស្រលាញ់ផ្អែមល្ហែមនឹងគ្នាដែរ ប៉ុន្តែបើភាគី ប្រពន្ធខ្សោយ ហើយប្តីខ្លាំងចាប់បង្ខំប្រពន្ធរួមភេទ រហូតទប់លែងជាប់ ឬធ្លាក់ខ្លួនស្គមរីងរៃនាំឱ្យខាតបង់ ទៅវិញទេ។ ពោលគឺទាល់តែភាគីទាំងពីរទទួលយក បានទាំងអស់គ្នា រស់នៅដោយការយោគយល់អធ្យាស្រ័យគ្នា និងមិនប្រើអំពើហិង្សាក្នុងគ្រួសារ ទើប អាចរកពន្លឺសុភមង្គលឃើញ…”៕

RELATED ARTICLES