Wednesday, December 25, 2024
Homeព័ត៌មានជាតិទោះអូនខ្មៅ ក៏បងនៅតែស្នេហ៍

ទោះអូនខ្មៅ ក៏បងនៅតែស្នេហ៍

សុភាសិតខ្មែរ១ឃ្លាថា “បើបាយត្រជាក់ ឱ្យ តែសម្លក្តៅ បើស្រីខ្មៅឱ្យតែនៅក្មេង” ពិតជាគូ គ្នាតែម្តង។ យ៉ាងណាមិញ នារីម្នាក់នេះ ទោះជា ខ្មៅបន្តិច និងរូបរាងមិនសូវបាន ក៏នាងនៅក្មេង ដែរ ទាក់ចិត្តប្រុសស្នេហ៍ឱ្យស្រលាញ់នាងងប់ងុល ប៉ុន្តែពួកគេជួបឧបសគ្គត្រង់អត់លុយរៀបការ ក៏រួមរស់ជាមួយគ្នាបណ្តោះអាសន្នសិនទៅ…។

នាងស្រី តី អាយុ១៩ឆ្នាំ សព្វថ្ងៃកំពុងរួមរស់ ជាមួយប្តីអត់ខាន់ស្លា នៅភូមិនារាយណ៍ ឃុំនារាយណ៍ ស្រុកឈូក ខេត្តកំពត បានរៀបរាប់ថា តាមពិត នាង មានស្រុកកំណើតនៅភូមិមាក់ប្រាំង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ឯណោះទេ ដោយមានឪពុកឈ្មោះ ខៀវ អេល អាយុ៦៥ឆ្នាំ ម្តាយស្លាប់ នាងជាកូនពៅ ក្នុងចំណោមបងប្អូន៣នាក់ (ស្រី២ ប្រុស១)។ នាង រៀនសូត្រត្រឹមថ្នាក់ទី១០ នៃវិទ្យាល័យរាម ក៏ឈប់ទៅ ហើយតាំងពីចូលវ័យក្រមុំមក នាងមិនដែលមាន សង្សារឯណាទេ។ បន្ទាប់ពីឈប់រៀនមក ក៏មានបងប្អូននាំមក ធ្វើការក្នុងហាងស៊ីផឹកមួយកន្លែង ឈ្មោះហាង “សាច់អាំង ភូមិយើង” ក្នុងភូមិនារាយណ៍ ដោយរូបនាងមានតួនាទីជាអ្នកបម្រើរត់តុ។ ថ្ងៃមួយ ក៏មានកំលោះម្នាក់ឈ្មោះសុង ម៉េងឈាង អាយុ ១៩ឆ្នាំ ស្របាលនាងដែរ បានត្រូវមិត្តភក្តិនាំមកផឹក ក្លែមសាច់អាំង ក្នុងហាងរបស់នាង។ នៅពេលឃើញ មុខនាង កំលោះនេះមានការចាប់អារម្មណ៍ ក៏ទាក់ទង សុំលេខទូរស័ព្ទរបស់នាង ហើយនាងក៏មិនកំណាញ់អ្វីដែរ ក៏ឱ្យគេកត់ទុក។

លោកសុង ម៉េងឈាង និងនាងស្រី តី

នាងតី បន្តទៀតថា តាំងពីបានលេខទូរស័ព្ទរបស់ នាងមក កំលោះឈាង តែងហៅមកនាងរាល់យប់ ដោយគេសារភាពថា “ជួបភក្ត្រ័ជំពាក់ចិត្ត”។ នាងក៏ ប្រាប់គេថា “អូនមិនស្អាតទេ ហើយខ្មៅផង មិនសម នឹងបងទេ!” កំលោះក៏បញ្ជាក់ច្បាស់ៗថា “ទោះអូន ខ្មៅ ក៏បងនៅតែស្នេហ៍” តាំងពីគេសារភាពស្នេហ៍មក ធ្វើឱ្យបេះដូងនាងទន់ជ្រាយដូចក្រមួនត្រូវថ្ងៃ។ ជារឿយៗ កំលោះតែងបបួលនាងទៅលេងផ្ទះគេ ដែលនៅមិន ឆ្ងាយពីហាង ប៉ុន្តែនាងគ្មានឱកាសទៅសោះ ព្រោះ ជាប់ការងារដកដៃមិនរួច។ ថ្ងៃមួយ ដោយគេអង្វរ ចង់ជួបនាងពេក ទើបនាងពុតធ្វើឈឺ សុំថៅកែស្រីឈប់ សម្រាក១ថ្ងៃ ដើម្បីទៅមន្ទីរពេទ្យ លុះថៅកែឱ្យឈប់ ទើបនាងមានឱកាសទៅជួបសង្សារ នៅផ្ទះរបស់ គេ។ ពេលនោះហើយដែលនាងចងចាំអនុស្សាវរីយ៍ មិនអាចបំភ្លេចបាន ខណៈដែលប្រុសថ្លៃចេញមក ទទួល នាំឡើងទៅលើផ្ទះ និងសុំនាងឱបថើបដោយ ស្រលាញ់។ ជួនជាអ្នកផ្ទះចេញទៅក្រៅបាត់អស់ ការ ឱបថើបរមិតរមួលនោះ ក៏ផ្ទុះជាភ្លើងតណ្ហាទ្រាំទ្រលែង បាន ក៏ជ្រុលជ្រួសជាមួយគ្នាទៅ។

លោកសុង ម៉េងឈាង

នាងស្រី តី បន្តទៀតថា នាងមិនស្តាយព្រហ្មចារីទេ ព្រោះមកពីខ្លួនស្រលាញ់គេដែរ បានជាហ៊ានមក ជួបប្រុសដល់ផ្ទះរបស់គេ។ តាំងពីពេលនោះមក ពួកនាងតែងណាត់ជួបគ្នាលេងល្បែងស្នេហ៍ជារឿយៗ តែប្រុងប្រយ័ត្នមិនឱ្យមានផ្ទៃពោះបានឡើយ។ ជាចុងក្រោយ នាងសម្រេចចិត្តមករួមរស់ជាមួយគេតែម្តង ព្រោះឪពុកម្តាយក្មេកចិត្តល្អណាស់ ដោយមានគម្រោងនាំសង្សារទៅ បង្ហាញឪពុកបង្កើតរបស់នាងឱ្យស្គាល់ ដើម្បីឈានទៅរៀបការតាម ប្រពៃណី ប៉ុន្តែសង្សារបែបរួញរា ព្រោះតែគ្មានលុយរៀបការ។

នាងស្រី តី

ដោយឡែក លោកសុង ម៉េងឈាង អាយុ១៩ឆ្នាំ បាន រៀបរាប់ដោយមិនលាក់លៀមថា រូបគេបានយកទូរស័ព្ទធ្វើ មេអណ្តើក បន្ទាប់ពីជួបភក្ត្រ័ស្រី តី ក្នុងហាងសាច់អាំង។ ទោះជានាងខ្មៅបន្តិច ក៏ខ្មៅស្រស់ គ្មានម្សៅអ្វីទេ គឺក្រអូបពីធម្មជាតិ តែម្តង។ រូបគេបានភ្លក្សព្រហ្មចារីនាង ក៏ដឹងថា នាងជាស្រីក្រមុំ បរិសុទ្ធពិតៗ ក៏លង់ស្នេហ៍នាងបេះមិនចេញ រហូត ដល់សុំនាងរួមរស់ជាមួយ។ មុនដំបូង គេគិតថា គ្រាន់តែទូរស័ព្ទហៅនាងទៅជួប និយាយគ្នាលេង ធម្មតាទេ គ្មានបំណងរួមរ័កអ្វីឡើយ ប៉ុន្តែពេលបាន ឱបប្រាណនាង ជះក្លិនក្រអូបប្រហើរ ធ្វើឱ្យគេទ្រាំ មិនបាន ក៏ជ្រុលជ្រួសពេលនោះទៅ។


លោកឈាង បន្តទៀតថា ឥឡូវស្រីថ្លៃ ដែល ក្លាយជាប្រពន្ធអត់ខាន់ស្លា បានបបួលរូបគេទៅលេង ស្រុករបស់នាង គេមិនជំទាស់ទេ ចង់ទៅឱ្យស្គាល់ ឪពុកក្មេក និងបងប្អូនសាច់ញាតិនាងដែរ តែចំពោះ រឿងរៀបការ ដោះស្រាយមិនទាន់ចេញទេ ព្រោះអត់ លុយ។ រូបគេមិនបោកប្រាស់នាងទេ សច្ចាយកនាង ជាភរិយាមួយជីវិត ប៉ុន្តែកត្តាជីវភាពសំខាន់ណាស់ ត្រូវតែដោះស្រាយ តែបើដោះមិនចេញ ក៏មិនដឹងធ្វើ ម៉េចដែរ មានតែសែនព្រេន។
លោកសំ រ៉ា អាយុ៣៧ឆ្នាំ ជាពូខាងប្រុស បាន ឱ្យដឹងថា ចំពោះរឿងស្នេហារបស់ក្មួយនេះ លោកយល់ ថា ត្រូវតែបណ្តោយតាមចិត្តពួកគេទៅ កុំបំបែកស្នេហ៍ គេធ្វើអ្វី។ ទោះយ៉ាងណាក៏លោកបារម្ភខ្លាំងណាស់ ព្រោះគ្រួសារខាងប្រុសក្រតោកយ៉ាក មិនដឹងបានលុយ ពីណារៀបការកូនទេ។

លោកសំ រ៉ា

អ្នកស្រីពយ ចាន់ អាយុ៤៥ឆ្នាំ ជាម្តាយបានឱ្យ ដឹងថា សព្វថ្ងៃគាត់បារម្ភណាស់ មិនចង់ឱ្យកូនយកគ្នា ឆៅៗយ៉ាងនេះទេ។ គាត់ប្រុងប្រៀបទៅជួបដន្លងខាង កូនស្រីនៅឯខេត្តព្រះសីហនុ ដើម្បីជំនុំគ្នារឿងកូនហើយ ព្រោះគាត់ក៏មានកូនស្រីដែរ ត្រូវតែស្គាល់ទុក្ខធុរៈ ស្រីដូចគ្នា។

អ្នកស្រីពយ ចាន់

គួរបញ្ជាក់ថា សម័យនេះ ក្រមុំកំលោះដែល ចេញទៅធ្វើការឆ្ងាយស្រុក ភាគច្រើនបានជួបគូស្រករ នៅស្រុកខេត្តឆ្ងាយពីគ្នា មិនដូចពីដើមទេ ដែលចាស់ៗ បានប្តីប្រពន្ធ តែក្នុងភូមិជាមួយគ្នាហ្នឹង។ គេស្រលាញ់ គ្នាដោយឱ្យតម្លៃទៅលើរូបសម្បត្តិជាធំ ពុំសូវមើលពី ចរិយាសម្បត្តិនោះទេ ពោលគឺបើភាគីខាងប្រុសមើល ឃើញខាងស្រីរូបស្អាត ក៏ស្រលាញ់ភ្លែត ឯភាគីខាង ស្រី បើមើលឃើញខាងប្រុសរាងឡូយសង្ហា ជួនកាល ក៏ឱ្យដៃទៅគេភ្លាម។ លុះពួកគេត្រូវរ៉ូវគ្នា ជួនកាល ជ្រុលជ្រួសហួសដំណើរ រហូតដល់ខាងស្រីមានផ្ទៃពោះ រកលុយរៀបការ មិនទាន់ ក៏សែនព្រេនបង្គ្រប់កិច្ច ទៅ តែការសែនព្រេននិងរៀបការមានខាន់ស្លាដូចគ្នា ទេ គ្រាន់តែមានតម្លៃមិនស្មើគ្នា…”៕

RELATED ARTICLES