Friday, April 26, 2024
Homeព័ត៌មានជាតិយកប្តីទី៣ បានត្រឹមតែស្ទាប

យកប្តីទី៣ បានត្រឹមតែស្ទាប

ព្យុះជីវិតបានបោកបក់រុញច្រានស្ត្រីម្នាក់នេះ ឱ្យមានប្តីដល់ទៅ៣នាក់ គឺប្តីទី១ និងទី២ ជាប្រុសដូចគ្នា លុះប៉ះប្តីទី៣ ជាស្រីក្លែងធ្វើប្រុស លុះពេលរួមដំណេក បានត្រឹមតែ ស្ទាបអង្អែលប៉ុណ្ណោះ។ ទោះជាបានត្រឹមស្ទាប ក៏គូស្នេហ៍ ភេទដូចគ្នានេះ ទទួលស្គាល់ថាបានឡើងឋានសួគ៍ ដូចគេឯងអ៊ីចឹងដែរ ហើយមិនសូវហត់ផង…។

អ្នកស្រីហេង អូន អាយុ៥៦ឆ្នាំ រស់នៅភូមិ បឹងក្តី ឃុំវិហារធំ ស្រុកកំពង់សៀម ខេត្តកំពង់ចាម បានរៀបរាប់ថា គាត់កើតក្នុងគ្រួសារកសិករមួយ​​ ជាកូនទី៧ ក្នុងចំណោមបងប្អូន៩នាក់ ដែលឪពុកម្តាយ ស្លាប់ចោលអស់ហើយ។ គាត់មិនចេះអក្សរទេ ព្រោះ វ័យរៀនសូត្រនៅក្នុងរបបប៉ុល ពត លុបបំបាត់សាលារៀន តែទោះជាមិនចេះអក្សរ ក៏គាត់ចេះគិតលុយខាង ផ្លូវជំនួញស្ទាត់ណាស់ គ្មានអ្នកណាអាចបោកប្រាស់ គាត់បានឡើយ។ ពេលចូលវ័យ១៦ឆ្នាំ ពេញក្រមុំ មិន ខ្វះទេបុរសសុំក្តីប្រតិព័ទ្ធ ប៉ុន្តែដោយគាត់មើលឃើញ ពីដំណើរជីវិតបងស្រីត្រូវប្តីវាយធ្វើបាប ក៏លែងចង់ យកប្តីតែម្តងទៅ។ គាត់សុខចិត្តនៅក្រមុំចាស់ ចាប់ មុខរបរជួញដូរទឹកត្រី ប្រហុក ផ្អក ម៉ាំ ឬត្រីងៀត យក ទៅបោះឱ្យម៉ូយតាមស្រុកឆ្ងាយៗ កាក់កបរហូត និងមានលទ្ធភាពរើសក្មេងអនាថា ទៅចិញ្ចឹម បានទាំង រៀបការចែកដើមទុនឱ្យពួកគេរកស៊ីទៀតផង។ លុះ ចូលវ័យ៣៩ឆ្នាំ ម្តាយចេះតែបង្ខំលួងលោមឱ្យគាត់ យកប្តី ដើម្បីបានកូនបន្តពូជ ទើបគាត់យល់ស្រប បំពេញតាមបំណងម្តាយទៅ ដោយបានរៀបការ ជាមួយបុរសម្នាក់ជាពោះម៉ាយកូន២ ឈ្មោះរិន ប៉ិន អាយុប្អូនគាត់៦ឆ្នាំ។

អ្នកស្រីហេង អូន និងអ្នកស្រីញ៉ិល ជីប

អ្នកស្រីហេង អូន បន្តទៀតថា លុះបានប្តី ទើបដឹងថា ស្រួលទាំងការងាររកស៊ី ទាំងការងារយប់ព្រលប់ រហូតបង្កើតបានកូន២នាក់ បន្តពូជតាមបំណងម្តាយ។ ជាអកុសល ពេលកូនស្រីពៅ អាយុបាន៨ឆ្នាំ ប្តីជាទីស្រលាញ់មានជំងឺគ្រុនចាញ់កម្រិតធ្ងន់ បាន ស្លាប់ចោលប្រពន្ធកូនទៅ។ ពេលក្លាយជាស្ត្រីមេម៉ាយ តែមានលុយចាយពេញៗដៃ ក៏នៅតែមានប្រុសសុំ ស្រលាញ់ជាហូរហែ គឺបន្ទាប់ពីទំនេរខ្លួនបាន៣ឆ្នាំ ក៏មានក្មួយប្រុសម្នាក់ឈ្មោះយ៉ាន ឈឿន អាយុប្អូន គាត់១០ឆ្នាំ ល្បីខាងប្រពន្ធច្រើន មិនដែលជាប់លាប់មួយណាទេ។ ក្មួយប្រុសនេះ ជាអ្នកកាន់បញ្ជីឱ្យគាត់ ព្រោះគាត់មិនចេះអក្សរ លុះ យូរៗទៅ ស្រាប់តែគេអង្វរសុំស្នេហ៍ពីគាត់តែម្តង។

អ្នកស្រីហេង អូន

អ្នកស្រីហេង អូន បន្តទៀតថា ដោយគ្មានជម្រើស ណាមួយ ពិបាកដេកឱបដៃផងនោះ គាត់ក៏យល់ព្រមយកក្មួយនេះជាប្តីទី២ ទៅ ដោយទទួលស្គាល់ថា ប្តីក្មេងនេះប្រសប់ទាំងការរកស៊ី ទាំង រឿងលើគ្រែ តែរួមរស់ជាមួយគ្នា៧ឆ្នាំ គ្មានកូន១គ្រាប់ទេ។ ក្រោយមកក៏ជួបភាពរកាំរកូសដាច់ដោចគ្នាទៅ ធ្វើឱ្យគាត់ពិបាកចិត្តរកស៊ី លែងកើត ក៏ឈប់ធ្វើថៅកែត្រីប្រហុក ដោយងាកមកធ្វើស្រែចម្ការ វិញ។ ក្រោយមក គាត់មានជំងឺត្រូវអំពើគេ ក៏ចេញទៅព្យាបាលផ្ទះ គ្រូ ឯស្រុកចម្ការលើ ខេត្តកំពង់ចាម ក៏បានជួបស្ត្រីម្នាក់ កាត់សក់ខ្លី ស្លៀកពាក់ជាប្រុស មកដេកព្យាបាលជំងឺ ក្នុងបន្ទប់ជាមួយគ្នា។ គេឈ្មោះញ៉ិល ជីប អាយុ៥១ឆ្នាំ មកដេកក្បែរគ្នាបានតែ៣ថ្ងៃ ស្រាប់តែមាននិស្ស័យស្នេហ៍ដោយមិននឹកស្មានដល់ ដោយសារ ស្ត្រីក្លែងក្លាយនេះ លួងលោមគាត់ រហូតដល់យល់ព្រមទទួលគេ ជាប្តីទី៣រហូតមក និងនាំមករួមរស់ជាមួយគ្នា ប៉ុន្តែការរួមរ័ក មិនដូចប្តីមុនទេ គឺបានត្រឹមតែស្ទាបអង្អែលប៉ុណ្ណោះ។

អ្នកស្រីញ៉ិល ជីប

ដោយឡែក អ្នកស្រីញ៉ិល ជីប អាយុ៥១ឆ្នាំ ដើរតួជាប្តី បាន ឱ្យដឹងថា គាត់ជាកូនកសិករ មានស្រុកកំណើតនៅខេត្តកំពត ឈប់រៀនត្រឹមថ្នាក់ទី៥។ តាំងពីធំដឹងក្តីមក គាត់ជាស្រីពិតប្រាកដ ប៉ុន្តែមិនចូលចិត្តស្លៀកសំពត់ ឬទុកសក់វែងដូចស្រីឯទៀតទេ ចង់តែធ្វើដូចប្រុស ទាំងការងារប្រុស មានកាប់គាស់លីសែង ជាដើម។ គាត់គ្មាននិស្ស័យស្រលាញ់ប្រុសទេ គឺស្រលាញ់តែស្រីៗ ដូចគ្នា រហូតដល់អាយុ២០ឆ្នាំ ក៏បានយកស្រីដូចគ្នាមករួមរស់ ជាមួយ តែមិនដែលជាប់លាប់មួយណាឡើយ។ លុះ មកប៉ះអ្នកមេម៉ាយ២ភ្លើង ថ្វីដ្បិតចាស់ជាង ក៏នៅតែ មាននិស្ស័យស្នេហ៍ ក៏សម្រេចចិត្តយកជាគូរួមវាសនា តែម្តង។ ពេលយប់ព្រលប់ ទោះជាស្ទាបអង្អែល យ៉ាងណាក៏ប្រពន្ធចាស់នេះ សាំងស្រួលណាស់ មិន ចេះរសើបដូចស្រីក្មេងៗនោះទេ ធ្វើឱ្យគាត់ស្រលាញ់ ដកចិត្តមិនរួច។

លោកយាយតូច ណាត់

លោកយាយមួង លាង អាយុ៦៥ឆ្នាំ និងលោកយាយតូច ណាត់ អាយុ៦៧ឆ្នាំ ជាអ្នកជិតខាងបាន ឱ្យដឹងស្របគ្នាថា អ្នកស្រីហេង អូន បានប្តីប្រុសៗ ២នាក់ មិនជាប់ទេ លុះមកប៉ះប្តីស្រីដូចគ្នា ស្រាប់តែ ត្រូវរ៉ូវគ្នាចាក់ទឹកមិនលិច។ ថ្ងៃណាក៏ឃើញប្តីប្រពន្ធ ភេទដូចគ្នានេះប្រលែងគ្នាសើចកក្អឹក ឯរឿងផ្ទៃក្នុង យប់ព្រលប់យ៉ាងណានោះ ពួកគាត់មើលមិនឃើញ មិនហ៊ានថាទេ។

លោកយាយមួង លាង

ចំណែក បុរសមាត់ដាចម្នាក់ សុំមិនបញ្ចោញឈ្មោះ បនាប្រាប់អ្នកយកព័ត៌មានយើងថា បើតាម គាត់ធ្លាប់មើលរឿងសិចក្នុងទូរស័ព្ទទំនើប ការរួមរ័ក គ្នារវាងដៃគូស្រី និងស្រីដូចគ្នានោះ គេប្រើបច្ចេកទេស គួរឱ្យព្រឺក្បាលតែម្តង។ គាត់ថា ជួនកាលភាគីម្ខាង ដែលតាំងខ្លួនជាប្តីនោះ ពាក់លិង្គសិប្បនិមិត្ត ដោយ ចងខ្សែស្រាក់ជាប់នឹងចង្កេះ ពន្លះដៃគូស្នេហ៍ញាប់ដូច ម៉ាស៊ីនដេរអ៊ីចឹង។ ជួនកាលគេប្រើបច្ចេកទេសបែប អូរ៉ាល់សិច ដោយប្រើអណ្តាតលិទ្ធគ្នាទៅវិញទៅ មក ធ្វើឱ្យអ្នកទស្សនារឿងសិចនោះ ព្រឺក្បាលសំពោង។ ជួនកាលឆ្លៀតគេប្រើម្រាមដៃជំនួសអង្គជាតបុរស ដោយកាត់ក្រចកឱ្យនៅត្រឹមសាច់ និងចាត់ការម្តង ម្នាក់ ក៏អាចរកឋានសួគ៍ឋានសុខឃើញដូចគេឯងដែរ ឬមានតែសុខជាងគេផង។

ទោះយ៉ាងណា បុរសម្នាក់នេះ មិនហ៊ានសន្និដ្ឋាន ប្តីប្រពន្ធខាងលើនេះបម្រើកាមកិច្ចរបៀបណានោះទេ តែក៏យល់ថា បើពួកគាត់មិនចេះបច្ចេកទេស មិន អាចត្រូវរ៉ូវគ្នាបេះមិនដាច់យ៉ាងនេះឡើយ…”៕

RELATED ARTICLES