Wednesday, April 24, 2024
Homeព័ត៌មានជាតិគ្នាទើបមានអាយុប៉ុណ្ណឹងសោះ!!! ឳពុកចុងល្មោភកាម រំលោភកូនស្រីទាំង២នាក់

គ្នាទើបមានអាយុប៉ុណ្ណឹងសោះ!!! ឳពុកចុងល្មោភកាម រំលោភកូនស្រីទាំង២នាក់

ខេត្តរតនគិរី ៖ បុរសជាឪពុកចុងល្មោភកាមម្នាក់ បានធ្វើសកម្មភាពចាប់រំលោភសេពសន្ថវៈកូនស្រីរបស់ខ្លួនចំនួន២នាក់ ដែលទើបនឹងមានវ័យ៧-៨ឆ្នាំ រហូតដល់បានសម្រេច លុះស្ត្រីជាជីដូនក្មេងស្រីរងគ្រោះតាមទាន់​ ក៏ប្រញាប់ទៅដាក់ពាក្យបណ្តឹងឱ្យសមត្ថកិច្ចជួយអន្តរាគមន៍ចាប់អូសកឪពុកចុងចិត្តអប្រិយល្មោភកាមខាងលើ យកមកចាត់ការតាមច្បាប់។

ករណីឪចុងចាប់រំលោភសេពសន្ថវៈកូនស្រីចំនួន២នាក់នេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៧ នៅចំណុចជិតសាលារៀនប៉ាអ ស្ថិតក្នុងភូមិប៉ាអ ឃុំឯកភាព ស្រុកអូរជុំ។

ជនសង្ស័យល្មោភកាមដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួនពីបទចាប់រំលោភសេពសន្ថវៈ កូនស្រីចុង២នាក់ មានឈ្មោះអ៊ុង ណារី អាយុ៣១ឆ្នាំ មុខរបរកម្មករ មានលំនៅក្នុងភូមិ-ឃុំកើតហេតុខាងលើ។ ចំណែកក្មេងស្រីរងគ្រោះទាំង២នាក់បងប្អូនបង្កើត រួមមានទី១-ឈ្មោះ រ.ដ.វ អាយុ៨ឆ្នាំ (ជាបងស្រី) និងទី២-ឈ្មោះ រ.ដ.ន អាយុ៧ឆ្នាំ (ជាប្អូនស្រី)។ ក្មេងស្រីរងគ្រោះទាំងពីរនាក់បងប្អូនបង្កើតត្រូវជាកូនចុងរបស់ជនសង្ស័យល្មោភកាមខាងលើ ហើយសព្វថ្ងៃស្នាក់នៅផ្ទះជុំគ្នាជាមួយឪពុកចុង។

តាមប្រភពពីសមត្ថកិច្ចមូលដ្ឋាន បានឱ្យដឹងថា នៅមុនពេលកើតហេតុ កាលពីថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៧ សមត្ថកិច្ចមូលដ្ឋានបានទទួលពាក្យបណ្តឹងពីឈ្មោះទន់ សាត ភេទស្រី អាយុ៦៥ឆ្នាំ ត្រូវជាជីដូនរបស់ក្មេងស្រីរងគ្រោះ ដោយបានប្តឹងចោទប្រកាន់ទៅលើឈ្មោះអ៊ុង ណារី ថា បានធ្វើសកម្មភាពរំលោភសេពសន្ថវៈទៅលើកូនស្រីចុងចំនួន២នាក់ នៅជិតសាលារៀន ភូមិប៉ាអ ឃុំឯកភាព ស្រុកអូរជុំ។

ប្រភពដដែលបន្តថា ក្រោយពីទទួលបានពាក្យបណ្តឹងខាងលើ កម្លាំងសមត្ថកិច្ចបានចុះធ្វើការស្រាវជ្រាវកំណត់មុខសញ្ញា រហូតឈានដល់ការចាប់ខ្លួនជនសង្ស័យបានភ្លាមៗដែរ និងបានខ្លួនជនសង្ស័យមកកាន់អធិការដ្ឋាននគរបាលស្រុកអូរជុំ ដើម្បីធ្វើការសាកសួរ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យជាឪពុកចុងខាងលើ បានសារភាពថា រូបគេពិតជាបានចាប់រំលោភសេពសន្ថវៈកូនស្រីចុងទាំង២នាក់ប្រាកដមែន។

 

បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចរៀបចំកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការទៅតាមនីតិវិធី៕

RELATED ARTICLES