នារីម្នាក់នេះ បានយកប្អូនធម៌អាយុតិចជាងខ្លួន៩ឆ្នាំ ធ្វើប្តី លុះសុខភាពទ្រុឌទ្រោម មិនសូវមានតណ្ហា ខណៈដែលប្តីនៅមានកិលេសណែន ខ្លួននោះ ក៏អង្វរប្តីសុំមួយខែ ម្តងបានហើយ។ ទោះជាប្រពន្ធ អង្វរយ៉ាងណា ក៏ប្តីឆ្លើយថា មិនអាចអត់អាកន្លែងហ្នឹងបានទេ ត្រូវតែឱ្យរាល់យប់ ទើបសុខចិត្តដល់អ៊ីចឹងទៅប្តីប្រពន្ធនេះ ពាក់មុខយក្សដាក់គ្នារហូត…។
អ្នកស្រីឃី ថា អាយុ៤៤ឆ្នាំ រស់នៅភូមិត្នោតជួរ ឃុំស្រើង ស្រុកប្រាសាទសម្បូណ៍ ខេត្តកំពង់ធំ បនារៀបរាប់ថា គាត់បានរៀបការជាមួយ បុរសម្នាក់ឈ្មោះជិត នីម អាយុ៣៥ឆ្នាំ បង្កើតបាន កូន២នាក់ (ប្រុស១ ស្រី១)។ តាមពិត ប្តីគាត់មុន ដំបូងបានរាប់អានគ្នាជាបងប្អូនធម៌ ព្រោះនៅភូមិ ជាមួយគ្នា ហើយកាលគាត់នៅក្រមុំ មិនខ្វះទេកំលោះៗ ចូលស្តីដណ្តឹង តែគាត់មិនព្រម យក។ ក្រោយមក លុះប្អូនធម’នេះចូលដណ្តឹង គាត់ក៏សម្រេចចិត្តរៀបការតែម្តង ដោយសង្ឃឹមថា មនុស្សស្គាល់ប្រវត្តិគ្នា ច្បាស់បែបនេះ នឹងទទួល បានសុភមង្គលគ្រួសារ មិនខានឡើយ ហើយ ទោះជាគេមានអាយុប្អូនគាត់ ដល់ទៅ៩ឆ្នាំ ក៏បញ្ហា អាយុមិនសំខាន់ទេ ឱ្យតែស្រលាញ់គ្នាពិតៗ នឹង ទទួលបានសេចក្តីសុខក្នុងឆាកជីវិតមិនខានឡើយ។
អ្នកស្រីឃី ថា បន្តថា ពេលរួមរស់ជាមួយគ្នាដំបូង ប្តី ក្មេងនេះ ស្រលាញ់ថ្នាក់ថ្នមគាត់ណាស់ មិនដែលប្រើហិង្សា វាយដំច្រំធាក់ ឬមាត់តូចមាត់ធំដាក់ប្រពន្ធឡើយ។ កាលនៅ ក្មេងដូចគ្នា គាត់មានកម្លាំងគ្រប់គ្រាន់ក្នុងការទប់ទល់ ជាមួយប្តីពេលយប់ព្រលប់ រហូតមានលទ្ធភាពបង្កើតបានកូន២នាក់ ទោះជាប្តីចូលចិត្តចំណីស្រស់អត់មិនបាន យ៉ាងណា ក៏គាត់មិនដែលកំណាញ់ខ្លួនទេ។ គាត់ទទួលស្គាល់ថា ប្តីនេះមានចំណង់ តណ្ហាខ្លាំងណាស់ អត់មួយយប់មិនបានផង ជួនកាល បើគេត្រូវស្រា កេះកៀវមួយ យប់ៗ គ្មានបានដេកពួនទេ។ លុះចូលមកដល់បច្ចុប្បន្ននេះ សុខភាពគាត់មិនសូវល្អ ចាប់ផ្តើមអស់រដូវ ធ្វើឱ្យចំណង់តណ្ហាថយចុះ និងរីងស្ងួតដូចទឹកត្នោតដាក់រម្ងាស់ លើភ្លើង ធុញទ្រាន់នឹងការរួមភេទណាស់។ ផ្ទុយទៅវិញ ប្តីក្មេងកាន់តែខ្លាំងទៅៗ បើ គេមានកម្មវិធីជួបជុំមិត្តភក្តិជល់កែវ ឱ្យតែចូលដល់ផ្ទះ ច្បាស់ជាស្រែកហៅប្រពន្ធ បើកទ្វារ រួចបង្ខិតបង្ខំរួមភេទគ្មានបានដេកពួន។
អ្នកស្រីឃី ថា បន្ថែមទៀតថា យប់ជ្រៅកណ្តាលអធ្រាត្រ ទើបប្តីមកពីផឹក ដាស់ប្រពន្ធឱ្យបម្រើតណ្ហា លុះគាត់មិនអាចទ្រាំទ្របាន ក៏អង្វរប្តីថា សុំមួយខែម្តង បានហើយ ប៉ុន្តែប្តីមិនព្រមជាដាច់ខាត គេទាមទាររាល់យប់ បើគាត់មិនសុខចិត្ត អាចលែងលះគ្នាក៏បាន ហើយគេនឹងរកប្រពន្ធទៀត។ ដល់អ៊ីចឹងទៅ គាត់ចេះតែទ្រាំ ឱ្យប្តីសម្រេចតណ្ហាទាំងឈឺទាំងជា ឯប្តីនេះដោយប្រឹងពីយប់ពេក ក៏ដេកដល់ម៉ោង ៨ព្រឹក ថ្ងៃរះផុតចុងឈើ ទើបភ្ញាក់។ ផ្ទុយទៅវិញ គាត់ជាប្រពន្ធត្រូវឡើងដាំបាយ តាំងពីម៉ោង៤ភ្លឺ ដើម្បីវេចខ្ចប់យកទៅចម្ការ មិនអាចសង្ឃឹមប្តីបានឡើយ។ ដល់អ៊ី ចឹងទៅរវាងគាត់និងប្តី រម៉ាំងរម៉ោកដាក់គ្នារហូត តែគាត់មានសំណូមពរតែម៉្យាង ប៉ុណ្ណោះ គឺបើប្តីមិនសូវប្រឹងប្រែងការងារស្រែចម្ការ សុំម៉្យាងកុំតែរំខានដំណេកប្រពន្ធ បានហើយ និងយល់ព្រមទទួលលក្ខខណ្ឌរួមភេទ១ដង ក្នុង១ខែនេះទៅ។
ដោយឡែក លោកជិត នីម អាយុ៣៥ឆ្នាំ ជាប្តី បានឱ្យដឹងថា លោកមិនអាច ទទួលយកលក្ខខណ្ឌប្រពន្ធ ដែលឱ្យប្តីផ្អាកការរួមភេទបានទេ។ ធម្មតា ប្រុសពេញ កម្លាំងដូចលោកមិនអាចស៊ីចុក១ខែម្តង តាមតែប្រពន្ធបង្គាប់បញ្ជានោះទេ ចាំបាច់ ត្រូវតែរាល់យប់ទើបបាន។ រូបលោកនៅមានកាមតណ្ហាណែនខ្លួន ឯប្រពន្ធនេះ ទើប មានអាយុ៤៤ឆ្នាំ មិនទាន់ចាស់ប៉ុន្មានទេ តែនាងចេញក្បួនពុតដូចចាស់ ដោយចង់ គេចវេះមិនឱ្យប្តីរួមរ័ក។ បើនាងនៅតែដាក់កំហិតបែបនេះ ត្រូវផ្តិតមេដៃលែងលះ គ្នាតែម្តងទៅស្រួលជាង ដើម្បីលោកមានឱកាសរកប្រពន្ធទៀតដែលខ្លាំងរឿងលើគ្រែ ដូចគ្នា។ លុះប្តីបបួលផ្តិតមេដៃ ប្រពន្ធនេះមិនព្រមទេ និងនៅតែច្រានទ្រូងប្តីចេញស្ទើរ រាល់យប់ តើប្រុសឯណាទប់ជាប់នោះ? ទាល់តែបង្ខំខ្លះទើបបាន។
បុរសជាប្តីបន្តថា រឿងដែលលោកដាស់ប្រពន្ធឱ្យបើកទ្វារពេលយប់ព្រលប់ ក៏មិនមែនចង់រួមភេទគ្រប់ពេលនោះដែរ ព្រោះជួនកាល លោកដើរជ្រុលដល់យប់ជ្រៅ មិនទាន់ហូបបាយ ក៏ដាស់ប្រពន្ធទៅបើកឆ្នាំងបាយ។ លុះដល់ចូលដំណេក ខំទប់ណាស់ដែរ តែទប់មិនជាប់ ក៏រកប្រពន្ធឱ្យជួយ លុះនាងមិនព្រមជួយ គ្មានប្តីឯណាចិត្តព្រះនោះទេ។
លោកយាយងិន អឿន អាយុ៧០ឆ្នាំ ជាម្តាយ ខាងស្រី និងលោកយាយស៊ុន ឡាយ អាយុ៧៧ឆ្នាំ ជាអ្នកជិតខាង បានឱ្យដឹងស្របគ្នាថា ជីវិតប្តីប្រពន្ធ ដែលមានសុភមង្គល លុះត្រាតែភាគីទាំងសងខាង ចេះយោគយល់គ្នា ទើបបាន។ ពួកគាត់មើលឃើញ ថា ធម្មតាស្ត្រីមេផ្ទះនឿយហត់ជាងប្តីបន្តិច ទោះជា ការងារនាងមិនសូវធ្ងន់ ចាំបាច់ត្រូវការពេលសម្រាក ឱ្យបានច្រើន តែបើប្តីមិនយល់ ចេះតែបង្ខំបែបនេះ រកសេចក្តីសុខមិនឃើញទេ។
លោកដូង ឌួង មេភូមិត្នោតជួរ បានឱ្យដឹងថា គ្រួសារខាងលើនេះ មិនដែលបង្កជម្លោះហិង្សាអ្វី ធ្ងន់ធ្ងរនោះទេ គ្រាន់តែប្រកែកគ្នារឿងសម្ងាត់តែ ប៉ុណ្ណោះ។ លោកមិនបានដឹងរឿងសម្ងាត់នោះទេ លុះសាកសួរអ្នកជិតខាងទើបដឹងថា មកពីប្រពន្ធ ទប់មិនជាប់ ក៏អង្វរប្តីសុំ១ខែម្តង តែប្តីមិនព្រម ក៏ ទាស់គ្នាមិនស្វាង។
គួរបញ្ជាក់ថា ស្ត្រីភេទដែលមានសុខភាពល្អខ្លះ មានអាយុ៥០ឆ្នាំ ទើបអស់រដូវ ហើយទោះជាអស់ រដូវ ក៏នៅមានតណ្ហារហូត បើសិនជាស្ត្រីនេះរស់លើ គំនរទ្រព្យសម្បត្តិ។ ផ្ទុយទៅវិញ ស្ត្រីសុខភាពមិនល្អ អាយុត្រឹម៤៤-៤៥ឆ្នាំ ក៏អស់រដូវ នឹងថយកម្លាំង តណ្ហាអស់រលីង ដែលប្តីមិនដឹងបញ្ហានេះ ក៏បង្ក អរិភាពជាមួយគ្នា។ ហេតុនេះ ដើម្បីទទួលបានសុភមង្គលគ្រួសារមកវិញ គួរតែមានការតថ្លៃគ្នា ឬថា បើ ប្រពន្ធអង្វរត្រឹម១ខែម្តង ត្រូវប្តីទាមទារ១ខែ ៣ដង អីអ៊ីចឹងទៅ គង់តែប្រពន្ធយល់ព្រមមិនខាន តែបើ ចង់រាល់យប់នោះ ទៅមិនរួចទេ ព្រោះប្រពន្ធខ្សោយ បើហ៊ានបង្ខំ នាំឱ្យមានជម្លោះកាន់តែធ្ងន់ទៅៗ…”៕