Friday, March 29, 2024
Homeព័ត៌មានជាតិប្រយ័ត្នទាំងអស់គ្នា!!! ម៉ាសុីនអ៊ុតថង់ ធ្វើឲ្យកុមារាអាយុ១៤ឆ្នាំ ឆក់ស្លាប់ភ្លាមៗ

ប្រយ័ត្នទាំងអស់គ្នា!!! ម៉ាសុីនអ៊ុតថង់ ធ្វើឲ្យកុមារាអាយុ១៤ឆ្នាំ ឆក់ស្លាប់ភ្លាមៗ

ភ្នំពេញ ៖ ក្មេងប្រុសម្នាក់ ខណៈដែលកំពុងអង្គុយអ៊ុតថង់ក្រឡឹងឈូក ស្រាប់តែម៉ាសុីនសម្រាប់អ៊ុតថង់នោះ ឆ្លងចរន្តឆក់ស្លាប់ភ្លាមៗនៅកន្លែង ពេលនោះសាច់ញាតិមិនអស់ចិត្ត ក៏បានដឹកជនរងគ្រោះយកទៅគ្លីនិក គ្រូពេទ្យក៏បានប្រាប់ថា ជនរងគ្រោះស្លាប់បាត់ទៅហើយ បង្កឲ្យភ្ញាក់ផ្អើលកាលពីវេលាម៉ោង៩និង៣០នាទីព្រឹក ថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៧ ស្ថិតនៅក្នុងភូមិកំបូល សង្កាត់កំបូល ខណ្ឌពោធិ៍សែនជ័យ ។

ក្មេងប្រុសរងគ្រោះ មានឈ្មោះ  ធី រដ្ឋា អាយុ១៤ឆ្នាំ រស់នៅក្នុងបន្ទុកគ្រួសារ មានម្តាយឈ្មោះ ថាយ សើ អាយុ៣៨ឆ្នាំ មុខរបរកសិករ មានឪពុកឈ្មោះ កែវ ធី  អាយុ៤៩ឆ្នាំ មុខរបរកសិករ មានកូនចំនួន៤នាក់ (ប្រុស២នាក់ ស្រី២នាក់) កុមាររារងគ្រោះជាកូនទី៣ មានទីលំនៅក្នុងភូមិកើតហេតុខាងលើ។

តាមសម្តីរបស់ក្រុមគ្រួសារ បានឲ្យដឹងថា “ជារៀងរាល់ថ្ងៃ ក្រុមគ្រួសារគាត់ក្រីក្រ ដើរសុីឈ្នួលច្រូតស្រូវឲ្យគេ ចំណែកកូនរងគ្រោះ រាល់ថ្ងៃទៅជួយច្រកនំក្រឡឹងឈូក ឲ្យបងប្អូនក្នុងភូមិផ្ទះជាប់គ្នាដែរ  ស្រាប់តែនៅព្រឹកថ្ងៃកើតហេតុ ខណៈដែលជនរងគ្រោះកំពុងអង្គុយអ៊ុតថង់ក្រឡឹងឈូក ស្រាប់តែឧបករណ៍ម៉ាសុីនសម្រាប់អ៊ុតថង់នោះ ឆ្លងចរន្តអគ្គីសនីឆក់ដៃជនរងគ្រោះ ដាច់ផ្ងារ។ ភ្លាមៗនោះដែរ ជនរងគ្រោះត្រូវបានក្រុមគ្រួសារ សាច់ញាតិ ដឹកនាំយកទៅគ្លីនិកឯកជន តែត្រូវបានគ្រូពេទ្យប្រាប់ថា ជនរងគ្រោះស្លាប់បាត់ទៅហើយ ទើបដឹកត្រឡប់មកវិញ ហើយយកសពទៅតម្កល់នៅផ្ទះ កន្លែងចាំដីមួយកន្លែងទៀត ក្នុងភូមិកើតហេតុ ។

ក្រោយពីមានករណីឆក់ស្លាប់ក្មេងប្រុស ក្រុមគ្រួសារក៏មិនបានប្តឹងផ្តល់អ្វីដែរ ក្រោយពីសមត្ថកិច្ចជំនាញចុះធ្វើការពិនិត្យកោសល្យវិច័យ ហើយប្រគល់ជូនក្រុមគ្រួសាររៀបចំធ្វើបុណ្យតាមប្រពៃណី។ ពេលនោះដែរ សមត្ថកិច្ច អាជ្ញាធរមូលដ្ឋាន បងប្អូនក្នុងភូមិបានចូលបច្ច័យជួយដល់ក្រុមគ្រួសារក្មេងរងគ្រោះ ខណៈដែលកំពុងមានជីវភាពក្រីក្រខ្លាំង ៕

 

RELATED ARTICLES