Friday, March 29, 2024
Homeព័ត៌មានជាតិផឹកចំស្រាកាច មកដល់ផ្ទះឈ្លោះជាមួយប្រពន្ធហើយ ទាញដំបងប្ញស្សីវ៉ៃម្តាយក្មេកទៀត

ផឹកចំស្រាកាច មកដល់ផ្ទះឈ្លោះជាមួយប្រពន្ធហើយ ទាញដំបងប្ញស្សីវ៉ៃម្តាយក្មេកទៀត

ខេត្តកំពត ៖ បុរសប្រមឹកម្នាក់ ទំនងជាផឹកប៉ះចំស្រាកាច ទើបក្រោយពេលស្រវឹងធ្លាក់ែ​ភ្នក លែងស្គាល់បានបុណ្យ គុណទោស រហូតដល់រករឿងអុកឡុកពេញគ្រួសារ និងថែមទាំង ហ‘នាទាញដំបងវាយសំពងក្បាលម្តាយក្មេក បណ្តាលឱ្យសន្លប់ស្តូក បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង១២និង១៥នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៧ នៅចំណុចភូមិអន្លង់ថ្ងាន់ ឃុំឫស្សីស្រុក ស្រុកកំពង់ត្រាច ចំណែកកូនប្រសាចិត្តអប្រិយ ក្រោយពីវាយម្តាយក្មេកឱ្យរងរបួសធ្ងន់ រួចក៏រត់គេចខ្លួនបាត់ស្រមោល។

ជនដៃដល់ដែលផឹកស៊ីស្រវឹងវ៉ៃម្តាយក្មេក បណ្តាលឱ្យបែកក្បាលសន្លប់ស្តូកស្តឹង មានឈ្មោះ សុវណ្ណ ឡាន់ អាយុ៣៧ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅក្នុងភូមិកើតហេតុខាងលើ។ ចំណែកស្ត្រីរងគ្រោះជាម្តាយក្មេក មានឈ្មោះ ជ្រី ណែត អាយុ៦០ឆ្នាំ ស្នាក់នៅផ្ទះក្បែរជនដៃដល់ជាកូនប្រសា ចម្ងាយពីគ្នាប្រមាណ៣ម៉ែត្រប៉ុណ្ណោះ។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា ជនសង្ស័យខាងលើនេះ គឺជាមនុស្សប្រមឹក មួយថ្ងៃៗតែងដើរផឹកស៊ីស្រវឹងអួទីនួ និងរករឿងអ្នកផ្ទះមិនឈប់។ លុះមកដល់ថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៧ ជនសង្ស័យបានចេញទៅផឹកស៊ីជាមួយបនភឿនតាំងពីក្បាលព្រលប់ រហូតដល់វេលាម៉ោង១២និង១៥នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៧ ទើបលេចមុខជនសង្ស័យត្រឡប់មកផ្ទះវិញទាំងស្ថានភាពស្រវឹងជោក ផ្លូវមួយដើរតែឯង។ លុះគ្រាន់តែឈានជើងចូលដល់ផ្ទះភ្លាម ជនសង្ស័យរូបនេះបានរករឿងឈ្លោះប្រកែកជាមួយប្រពន្ធ និងថែមទាំងបានស្ទុះទៅរកវាយប្រពន្ធទៀតផង ទើបស្ត្រីជាម្តាយក្មេកដែលស្នាក់នៅផ្ទះក្បែរគ្នា ឮសំឡេងឈ្លោះប្រកែកគ្នាផ្អើលភូមិ ក៏ចេញមកមើល និងចូលទៅជួយឃាត់ ស្រាប់តែភ្លាមនោះ កូនប្រសាចិត្តកំណាច ក៏ច្រឡោតខឹង ស្ទុះទៅទាញដំបងឫស្សី មកវាយសំពងម្តាយក្មេកចំក្បាល បណ្តាលឱ្យបែកក្បាលសន្លប់ស្តូកស្តឹង នៅនឹងកន្លែងតែម្តង។

ក្រោយពីវាយសំពងម្តាយក្មេកឱ្យរងរបួសធ្ងន់ហើយ ជនសង្ស័យក៏បានបោះដំបងចោល រួចស្ទុះរត់គេចខ្លួនបាត់ស្រមោល។ ចំណែកស្ត្រីរងគ្រោះជាម្តាយក្មេក ត្រូវបានក្រុមគ្រួសារដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យឯប្រទេសវៀតណាម ដើម្បីសង្គ្រោះបន្ទាន់។

ជុំវិញករណីខាងលើនេះ សមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវតាមចាប់ខ្លួនជនដៃដល់ជាកូនប្រសាខាងលើ ដើម្បីនាំយកមកផ្តន្ទាទោសតាមច្បាប់ ប៉ុន្តែគិតត្រឹមថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៧ សមត្ថកិច្ចនៅមិនទាន់ចាប់ខ្លួនជនសង្ស័យបាននៅឡើយ៕

RELATED ARTICLES