ភ្នំពេញ ៖ កំលាំងចម្រុះខណ្ឌពោធិ៍សែនជ័យ បានដាក់គោលដៅឆែកអាវុធជាតិផ្ទុះ និងច្បាប់ចរាចរណ៍ផ្លូវគោក ឃាត់ខ្លួនជនជាតិអាហ្រ្វិក និងស្រ្តីខ្មែរម្នាក់ជាសង្សារ មានលាក់ទុកកញ្ឆាមួយកញ្ចប់នៅជាប់ខ្លួន ត្រូវបានឃាត់ខ្លួនកាលពីវេលាម៉ោង៨និ២០នាទីយប់ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៧ នៅចំណុចមុខផ្សារសែនជូរីផ្លាស្សា តាមបណ្តោយផ្លូវសហព័ន្ធរុស្សីភូមិ តាងួនសង្កាត់
កាកាប១ ខណ្ឌពោធិ៍សែនជ័យ។
ជនសង្ស័យមានឈ្មោះ chi boy ភេទប្រុស អាយុ២១ឆ្នាំ មុខរបរទេសចរណ៍ ជាជនជាតិអាហ្រ្វិក ស្នាក់នៅផ្ទះសំណាក់ ច័ន្ទពេញវង់ ស្ថិតនៅសង្កាត់ទឹកថ្លា ខណ្ឌសែនសុខចំណែក ស្រ្តីជាសង្សារមានឈ្មោះចាន់ លីន អាយុ២០ឆ្នាំ ស្នាក់នៅជាមួយគ្នា មានស្រុកកំណើតនៅ ដីក្រហម ឃុំតាសាន ស្រុកកំរៀង ខេត្តបាត់ដំបង ។ ជនសង្ស័យទាំង២នាក់ខាងលើជិះម៉ូតូម៉ាក អ៊ែរប្លែត ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ GN-8185 ។
លោកអនុសេនីយ៍ឯក ជួប ភក្តី នាយផ្នែកចរាចរណ៍ខណ្ឌពោធិ៍សែនជ័យ បានអោយដឹងថាកំលាំងសមត្ថកិច្ចចម្រុះខណ្ឌពោធិ៍សែនជ័យ បានដាក់គោលដៅចុះឆែកអាវុធជាតិផ្ទុះ និងច្បាប់ចរាចណ៍ផ្លូវគោក ចាប់ពីម៉ោង៧និង៣០នាទីយប់ដល់ម៉ោង៩យប់ បានធ្វើការឆែកឆេររថយន្តសរុបចំនួន១៥គ្រឿង ម៉ូតូចំនួន៣០គ្រឿង ក្នុងនោះម៉ូតូ៥គ្រឿងអត់ស្លាកលេខ ក្រោយពីទិញបាន៥ថ្ងៃ ធ្វើកាអប់រំឲ្យយកទៅធ្វើស្លាកលេខ និងម៉ូតូកែច្នៃបំពង់ស៊ីម៉ុំាងចំនួន៤គ្រឿង យកធ្វើកាអប់រំ ។ លុះនៅម៉ោងកើតហេតុខាងលើ កំលាំងសមត្ថកិច្ចចំរុះខណ្ឌពោធិ៍សែនជ័យ បានឃាត់ជនសង្ស័យជនជាតិអាហ្រ្វិក និងស្រ្តីខ្មែរម្នាក់ជាសង្សារជិះម៉ូតូម៉ាកអ៊ែរប្លែត មួយគ្រឿង ដែលរក្សាទុកកញ្ឆាមួយកញ្ចប់ធំល្មម នៅក្នុងកាបូបដៃនារីខាងលើ ហើយបញ្ជូនទៅផ្នែកព្រហ្មទណ្ឌខណ្ឌពោធិ៍សែនជ័យ ភ្លាមៗផងដែរ យកទៅសួរនាំ ។
កម្លាំងជំនាញព្រហ្មទណ្ឌខណ្ឌពោធិ៍សែនជ័យ បានធ្វើការសាកសួរទៅលើជនជាតិអាហ្វ្រិក និងស្រ្តីខ្មែរជាសង្សារបានសារភាពថា កញ្ឆានៅក្នុងកាបូបដៃនេះជារបស់ប្តីរបស់នាង ហើយនាងបានបញ្ជាក់ទៀតថា ជនបរទេសខាងលើតែងជក់កញ្ឆាជាទម្លាប់ទៅហើយ រូបនាងបានបន្តទៀតថារូបនាងបានទំនាក់ទំនងជាមួយជនជាតិអាហ្រ្វិកនេះបានប្រមាណ៣ខែមកហើយ ដោយស្គាល់គ្នាឆាតហ្វេសប៊ុក និងបានមករស់នៅជាមួយគ្នាជាប្តីប្រពន្ធបាន៣ខែ មានផ្ទៃពោះចំនួន២ខែទៀតផង តែមិនបានរៀបការ ឫសែនឡើយ គឺយកគ្នាជាប្តីប្រពន្ធដោយចិត្តឯង ។
ក្រោយពីកាសាកសួរទៅលើជនសង្ស័យទាំង២នាក់ ដោយមានវត្ថុតាង នគរបាលព្រហ្មទណ្ឌខណ្ឌពោធិ៍សែនជ័យ បានកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមច្បាប់ ៕