Sunday, November 24, 2024
Homeសិច និងស្នេហាសញ្ញារូបបេះដូងមានប្រវត្តិដូចម្តេច?

សញ្ញារូបបេះដូងមានប្រវត្តិដូចម្តេច?

យល់ដឹង៖ រូបសណ្ឋានរាងបេះ ដូងត្រូវបានទទួលស្គាល់ នៅជុំវិញពិភពលោក ជាសញ្ញាដែលបញ្ជាក់ពីក្តី ស្រលាញ់ ដ៏រ៉ូមែនទិក ប៉ុន្តែប្រវត្តិក៏ដូចជាសាវតារ នៃការបង្កើត ឡើងមុនដំបូងគេបង្អស់ របស់វាគឺហាក់ មានការ លំបាក ក្នុងការកំណត់ ច្បាស់លាស់បន្តិច។

មានទ្រឹស្តីមួយ ចំនួនជឿជាក់ថា រូបគំនូរនេះត្រូវបានបំបែក ចេញមកពីស្លឹក វល្លិម្យ៉ាងដែលមានពាក់ព័ន្ធ និង សេចក្តី ទៀងត្រង់ឬ ស្វាមីភក្តិ ខណៈ ដែលមួយចំនួនទៀត យល់ថា វាគឺជាម៉ូដែលនៃ កាយ សម្បទាជា ផ្នែកមួយ របស់មនុស្ស។

ប្រហែលជាមាន ទ្រឹស្តីខុសប្រក្រតី ជាច្រើនសំដែង ក្តីបារម្ភចំពោះរុក្ខជាតិនៅ សម័យបុរាណ ម្យ៉ាង ដែលស្ថិតក្នុង ជំពូករុក្ខជាតិធំៗដែលធំ ធាត់នៅ សមុទ្រអាហ្វ្រិក ខាងជើងក្បែរ ដែនដីចំណុះ ឲ្យចក្រភពក្រិក។

ជនជាតិក្រិក និងរ៉ូមាំងជំនាន់ ដើមបានប្រើប្រាស់ រុក្ខជាតិនេះ ទាំងជាអាហារ ដែលមានឱជារស និងឱសថ ផងដែរ វាត្រូវបានបំពេញមុខងារ តាមការសន្មត់ថា ជាទឹក ស៊ីរ៉ូក្អក ប៉ុន្តែរុក្ខជាតិមួយនេះ គឺមាន ភាពល្បីរន្ទឺ បំផុតជា ទម្រង់ដើមមួយ នៃការគ្រប់គ្រងការ ចាប់កំណើត របស់មនុស្ស។

333333333333333

ក្រោយមកមនុស្ស ជំនាន់ដើមទាំងនោះ បានសរសេរ ចងក្រង និងតាក់តែង ឡើងឲ្យមានការ គោរពរុក្ខជាតិ ចំពោះការចង់ឲ្យ មានកូនហើយវាក៏ បានប្រែក្លាយ ជាមានប្រជាប្រិយ ភាពចាប់ ពីពេលនោះមក។

គ្រាប់ពូជ របស់រុក្ខជាតិនោះ ក្លាយជាមានភាព ដូចគ្នានិងរូបបេះដូង ទិវានៃក្តីស្រឡាញ់ សម័យទំនើបនេះ តែម្តងដែលគេស្ទាបស្ទង់ មើលឃើញថា វាមានពាក់ព័ន្ធនិងក្តីស្រឡាញ់ និងការរួមភេទ ដែលអាច ក្លាយជាអ្វី ដំបូងគេ ដែលជួយធ្វើឲ្យ សញ្ញានេះមាន ការពេញនិយម ប្រើប្រាស់មក ដល់បច្ចុប្បន្ន។

ក្រុងបុរាណ Cyrene ដែល សម្បូរណ៍ ដោយ ការធ្វើ អាជីវកម្មលើមុខ ជំនួញ រុក្ខជាតិនេះបាន ដាក់រូប សញ្ញាបេះ ដូង នៅលើប្រាក់ប្រើប្រាស់ របស់ខ្លួន។ខណៈដែលតាមទ្រឹស្តីរុក្ខជាតិនេះ កំពុងតែបង្គាប់ អត្ថន័យ យ៉ាងជាក់ ស្តែងថា ដើមកំណើត នៃរឿងពិត ចំពោះរូបសញ្ញា បេះដូងនេះ អាចកើតចេញ ពីភាពស្មោះត្រង់ ឬភក្តីភាព។

555555555555555555555555

ចាប់តាំងពីបេះដូង របស់មនុស្ស មានពាក់ព័ន្ធ នឹងការរំភើប ក្នុងចិត្តក៏ដូចជា ក្តីរីករាយរូបសញ្ញា នេះក៏ ត្រូវបាន ជ្រើសតាំងជាសញ្ញាបញ្ជាក់ ពីភាពរ៉ូមែនទិកនិង ការកំណត់សេចក្តី នៃក្តីស្រឡាញ់។

 

ប្រែសម្រួលដោយ៖ អុីវ វិចិត្រា

 

 

 

RELATED ARTICLES