បុរសម្នាក់នេះ ឧស្សាហ៍មើលរឿងក្តៅសាច់ ក្នុងទូរស័ព្ទទំនើប លុះត្រូវស្រា ចូលដល់ផ្ទះ តែងប្រើប្រពន្ធឱ្យនៅពីលើ ក្លាយជាទម្លាប់ទៅហើយ។ ក្រោយមក ប្តីមិនសូវមានលុយ ឱ្យ ធ្វើឱ្យប្រពន្ធនឿយណាយមិនព្រមធ្វើ តាមប្តី ស្រាប់តែប្តីកម្ជិល ដេកតែស្ងៀម ឱ្យប្រពន្ធបម្រើនោះ ច្រឡោតតោតតូង ធាក់នាងផ្ទប់ជញ្ជាំង កើតជាជម្លោះផ្អើល អ្នកជិតខាង…។
នាងហឿន វៀត អាយុ៣៣ឆ្នាំ រស់នៅភូមិស្វាយ ឃុំស្រើង ស្រុកប្រាសាទសម្បូណ៍ ខេត្តកំពង់ធំ បានរៀបរាប់ថា រូបនាងជាកូនទី៤ ក្នុងចំណោម បងប្អូន៨នាក់ ឪពុកឈ្មោះចាន់ ហឿន ម្តាយស្លាប់យូរឆ្នាំ មកហើយ។ នាងមានប្តីឈ្មោះកន គីន អាយុបងនាង៣ ឆ្នាំ បង្កើតបានកូន៤នាក់ ប៉ុន្តែជាអកុសល កូនប្រុសស្រី ២នាក់ បាត់បង់ជីវិតទៅហើយ។ ក្រោយពេលខូចកូនអស់ ២នាក់ ជាបន្តបន្ទាប់មក ប្តីនាងចង់ឡប់ក៏បែកគំនិតផឹកស្រា ថ្ងៃណាកុ៏ស្រវឹងធ្លាក់ភ្នែកដែរ បង្កការលំបាកដល់គ្រួសារ ជាខ្លាំង ជាពិសេស រូបនាងជាប្រពន្ធរងគ្រោះពីប្តីធ្ងន់ជាង គេ។ មុនដំបូង ប្តីផឹកតែពេលកំពុងធ្វើការ ឬមកពីនឿយហត់ តែសព្វថ្ងៃក៏ផឹកជាប់តែម្តង ដែលថ្ងៃណាក៏ស្រវឹងរក រឿងនាងដែរ ហើយពេលខ្លះបានទាំងប្រើហិង្សាទៀតផង។ នៅពេលយប់ក៏ប្តីធ្វើបាបនាងមិនលើកលែងដែរ មិនដូច មុនទេ គេតែងបង្ខំនាងរួមរ័កតាមក្បាច់ក្នុងទូរស័ព្ទ ដោយ ឱ្យនាងអង្គុយអុកពីលើ ទុកនាងជាទាសីកាមគុណដាច់ថ្លៃ។ បើនាងមិនព្រមធ្វើតាមច្បាស់ជាគេជេរបញ្ចោរផ្អើល កូនមិនខាន តែបើនាងព្រមក៏ស្ងាត់ទៅ។ ក្បាច់ចង្រៃនេះ នាងមិនចង់ធ្វើតាមទេ ព្រោះខ្លួនជាខ្មែរ ធ្វើដូចជាតិសាសន៍ គេមិនសមទេ តែឱ្យនាងប្រកែកយ៉ាងម៉េចកើត? ពេលគេ ប្រើនាងម្តងៗ គេដេកតែស្ងៀម ទុកឱ្យនាងនឿយហត់ម្នាក់ ឯង លុះព្រឹកឡើងត្រូវក្រោកពីព្រលឹមស្រាងៗចេញទៅធ្វើ ចម្ការទៀត តើមានកម្លាំងឯណា?
នាងហឿន វៀត បន្តទៀតថា ឥឡូវនាងធ្លាក់ខ្លួនស្គមស្គាំង ព្រោះដេកមិនស្កប់ស្កល់ ព្រោះតែប្តីបង្ខំរឿងលើគ្រែ។ យប់មួយ ប្តីមកពីផឹក ធុំក្លិនស្រាហួង មិនរវល់ងូតទឹកទេ បែរជាចាប់បង្ខំនាងដូចមុន ដោយគេប្រះដេកច្រងាង លុះ នាងងងុយដេកពេកមិនព្រមធ្វើតាម គេចោទថា នាងខ្ជិល ក៏ធាក់១ជើង ខ្ទប់ជញ្ជាំង កើតជាជម្លោះផ្អើលអ្នកជិតខាង។ លុះមានបញ្ហា ស្រាប់តែប្តីនេះដោះសាថា មកពីគេខូចចិត្តកូន ស្លាប់អស់២នាក់ ក៏ផឹកបំបាត់ទុក្ខ និងចង់បានកូនទៀត តែគេ គ្មានកម្លាំងផលិតកូន ក៏ដេកស្ងៀមឱ្យប្រពន្ធផលិតវិញ។ គេថា ចាំកាលណាស្ងប់ចិត្តអស់អាល័យពីកូន ចាំគេជាអ្នកផលិតវិញ និងប្រឹងប្រែងរកស៊ីឡើងវិញ ឥឡូវគេធ្វើមិនទាន់កើតទេ ឱ្យនាង ជាប្រពន្ធធ្វើម្នាក់ឯងសិនទៅ។
ដោយឡែក លោកកន គីន អាយុ៣៦ឆ្នាំ ជាប្តី បានឱ្យដឹងថា លោកពិតជាបានបង្ខំប្រពន្ធឱ្យនៅពីលើមែន ព្រោះតែលោក ស្រវឹងជោកជាំ គ្មានកម្លាំងក៏សុំឱ្យប្រពន្ធជួយ មិនគួរនាងខឹង ហើយយករឿងអ៊ីចឹងៗ មកប្រាប់គេទេ ព្រោះជារឿងសម្ងាត់រវាង ប្តីប្រពន្ធ ត្រូវតែលាក់ឱ្យជិត។ ធម្មតាប្តីប្រពន្ធរៀបការស្របច្បាប់ ត្រូវតែយល់ទុក្ខធុរៈគ្នា ជួយគ្នាទៅវិញទៅមក បើប្តីកំពុងស្រវឹង ទន់ខ្លួនទៅហើយ តែអាអូនតូចនោះវាមិនទន់ ទាល់តែបង្អង់ទើបបាន។ រឿងដែលលោកឱ្យនាងនៅពីលើ មកពីចង់ឱ្យជួយបង្អង់ ហ្នឹង ហើយក៏មិនយូរដែរ គង់តែបានដេកទាំងអស់គ្នាទេ លុះប្រពន្ធប្រកែកញ៉ាញមិនព្រមធ្វើតាម ទាល់តែព្រមានខ្លះទើបបាន។ មិត្តភក្តិរបស់លោកមួយចំនួន បានប្រាប់លោកថា ប្រពន្ធគេស្រួលណាស់ ប្រើឱ្យធ្វើអ្វីក៏ធ្វើដែរ ហើយប្រពន្ធគេចេះអៀនខ្មាស មិន ដែលយករឿងសម្ងាត់ទៅប្រាប់គេទេ ឈ្លើយអ្វីតែប្រពន្ធលោក មួយខុសគេខុសឯង។
លោកកន គីន បន្តទៀតថា លោកជ្រុលជើងធាក់ប្រពន្ធខ្ទប់ ជញ្ជាំងនោះ មកពីនាងរអ៊ូរទាំង៉ូវៗពេក ថែមទាំងដៀល ប្តីថា ជាមនុស្សខ្ជិលច្រអូសពូកែតែរឿងលើគ្រែ ឯការងាររកស៊ីមិនពូកែទេ ធ្វើឱ្យលោកទ្រាំមិនបានក៏ធាក់អស់ ទំហឹង ខ្ទាតនាងខ្ទប់ជញ្ជាំង ត្រូវប៉ុណ្ណឹងវាមិនងាប់ទេ គ្រាន់តែជាការព្រមានប៉ុណ្ណោះ។ តែសព្វថ្ងៃ តាំងពី ត្រូវ១ជើងមក ប្រពន្ធលែងសូវប្រកែកទៀតហើយ បើឱ្យនៅពីលើ ក៏នៅពីលើ បើឱ្យឈប់ក៏ឈប់។
លោកស៊ឹម ស្រៀន អាយុ៦០ឆ្នាំ និងអ្នកស្រីសេង វួន អាយុ៥៦ឆ្នាំ ជាអ្នកជិតខាងបានឱ្យដឹងស្របគ្នាថា ជម្លោះគ្រួសារនេះ បណ្តាលមកពីខ្វះឯកភាព ក្នុងការរួមសមគ្គសង្វាស។ ភាគីប្តីមិនចេះរកវិធី សាស្ត្រពន្យល់ប្រពន្ធជាមុន បែរជាចាប់បង្ខំ ជាពិសេស បានទុកប្រពន្ធជាទាសីតណ្ហាយ៉ាងនេះមិនល្អទេ។
លោកយីន ឯក សមាជិកភូមិជាអ្នកសម្របសម្រួល អំពើហិង្សាក្នុងគ្រួសារ បានឱ្យដឹងថា លោកគីន មិនបានប្រើអំពើហិង្សាធ្ងន់ធ្ងរទៅលើប្រពន្ធទេ ព្រោះ គ្មានស្លាកស្នាម។ ចំណុចទាស់គ្នា គឺនៅត្រង់ប្រពន្ធ ទម្លាយរឿងសម្ងាត់ខាងលើនេះ ដែលអាជ្ញាធរយល់ថា មិនសមដែរ ព្រោះយើងជាខ្មែរ ធ្វើអ៊ីចឹងៗខូចពូជអស់ ហើយ។ គួរតែលោកគីន ឈប់បង្ខំប្រពន្ធនៅពីលើ យ៉ាងនេះទៀត ព្រោះយើងជាអ្នកជនបទចុងកាត់មាត់ញក ចង់ធ្វើតាមបារាំង អាមេរិក នោះមិនកើតទេ។
ចំណែក បុរសម្នាក់ទៀត ជាមិត្តរបស់លោក កន គីន សុំមិនបញ្ចោញឈ្មោះ បានខ្សឹបប្រាប់អ្នកយកព័ត៌មានយើងថា ក្បាច់ដែលលោកគីន ប្រើប្រពន្ធនោះ ឈ្មោះ “ក្បាច់ចាក់ទឹកបាយលើក្បាលតាព្រហ្ម” សូម្បី រូបលោកក៏ចេះដែរ តែមិនដែលប្រើប្រពន្ធទេ បើចង់ សាកល្បង ទាល់តែចេញទៅទីក្រុងរកស្រីរកស៊ីផ្លូវ ភេទមកសាក។ តាមពិតមកពីលោកគីន ស្រវឹងទន់ ខ្លួនមែន តែកេរឪចែកវាមិនទន់ឯណា ក៏បង្ខំប្រពន្ធ លុះនាងមិនព្រមក៏ធាក់ផ្ទប់ជញ្ជាំង ដែលជាគំរូមិន ល្អសម្រាប់បុរសឯទៀត រហូតដល់មិត្តភក្តិលែងចង់ ស៊ីផឹកចូលមនុស្សបែបនេះ…”៕