Tuesday, December 24, 2024
Homeព័ត៌មានជាតិស្រលាញ់គ្នា៥ខែតាមខ្យល់ ជួបមុខភ្លាមលូកភ្លែត

ស្រលាញ់គ្នា៥ខែតាមខ្យល់ ជួបមុខភ្លាមលូកភ្លែត

ហេតុតែនាងមេម៉ាយយូរជូរមាត់ ក៏ព្យាយាម ទូរស័ព្ទផ្សងរកស្នេហ៍ថ្មី ចៃដន្យក៏បានជួបកំលោះ ដែលនៅឆ្ងាយពីគ្នា ក៏ត្រូវដងត្រូវផ្លែគ្នាផ្ញើរលក សំឡេងផ្តោះផ្តងតាមខ្យល់៥ខែ មិនដែលឃើញ មុខគ្នាទេ។ លុះអ្នកមេម៉ាយហៅឱ្យទៅជួប និងគ្រាន់តែ ជួបមុខគ្នាភ្លាម លូកភ្លែត លុះបានស្គាល់រសជាតិតណ្ហា កំលោះក៏ញៀនញ៉ាមយកគ្នាជាប្តីប្រពន្ធទៅ…។

នាងម៉ៅ ប៉ៃ អាយុ៣៤ឆ្នាំ រស់នៅភូមិកណ្តៀង ឃុំស្វាយរំពា ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ បានរៀបរាប់ថា រូបនាងជាកូនទី២ ក្នុងចំណោមបងប្អូន៤នាក់ ដែលឪពុកម្តាយស្លាប់អស់ហើយ។ នាងធ្លាប់ រៀនសូត្រដល់ថ្នាក់ទី៨ មិនចប់អនុវិទ្យាល័យផង ក៏ឈប់ទៅ ដោយនៅតែផ្ទះ មិនដែលចេញទៅ ធ្វើការឆ្ងាយស្រុកដូចក្រមុំៗក្នុងភូមិឯទៀតឡើយ។ កាលពីអាយុ១៩ឆ្នាំ រូបនាងក៏ត្រូវម្តាយទុកឪពុកដាក់ឱ្យមាន ប្តីឈ្មោះតយ អាយុស្របាលគ្នា និងបានចាប់ដៃគ្នាកវែកកឆ្នាំង បង្កើត បានកូន២នាក់ លើមុខរបរស្រែចម្ការ ទុកជាស្បៀងលៀងជីវិត។ ជាអកុសល ប្តីនោះ មានជំងឺសរសៃប្រសាទ លេបថ្នាំហួសកម្រិត ក៏ទទួលមរណភាពទៅ ទុកឱ្យនាងនៅមេម៉ាយទាំងក្មេងខ្ចី។ អស់ពីប្តី នោះទៅ នាងរស់នៅទាំងពិបាករងាហេងហាង ដូចទឹកអត់ត្រី ដូចផ្ទៃ មេឃអត់ពពក ក៏នឹកថា ខ្លួននៅក្មេងណាស់ ត្រូវតែមានប្តីទៀត តែបើចាំឱ្យប្រុសចូលស្តីដណ្តឹងដូចជាតឹងណាស់ ព្រោះខ្លួនមេម៉ាយក្រីក្រ យ៉ាងនេះមិនងាយទេ។

នាងម៉ៅ ប៉ៃ និងលោកខាន់ ចាន់ថា

នាងម៉ៅ ប៉ៃ បន្តទៀតថា លុះពិចារណាល្អិតល្អន់មក នាងក៏ចាប់ផ្តើមប្រើទូរស័ព្ទផ្សងស្នេហ៍ ចេះតែចុចស្មានៗ ក៏ស្រាប់តែចូលទៅលេខទូរស័ព្ទកំលោះម្នាក់ឈ្មោះខាន់ ចាន់ថា អាយុប្អូននាង៧ឆ្នាំ ស្រុកកំណើត នៅខេត្តព្រៃវែង ឯណោះ។ តាំងពីច្រឡំលេខទូរស័ព្ទម្តងមក ពួកនាងក៏ បន្តទាក់ទងគ្នាជារៀងរាល់ថ្ងៃ គឺនាងតែងតែត្អូញត្អែរពីជីវិតអភ័ព្វធ្លាក់ខ្លួន ជាស្រីមេម៉ាយកូន២។ កាលទាក់ទងគ្នានោះ រូបនាងទើបមានអាយុ ២៤ឆ្នាំ ឯកំលោះចាន់ថា មានអាយុ១៧ឆ្នាំ ក៏ត្រូវដងត្រូវផ្លែគ្នា ព្រោះ នាងចេះប្រើពាក្យសម្តីពីរោះផ្អែមល្ហែម ហៅគេថា “បង” ឱ្យផ្អែមល្អូក ដោយមិនគិតថា ខ្លួនឯងអាយុច្រើនជាងគេទេ។ លុះទាក់ទងតាមខ្យល់ បាន៥ខែ នាងប្រាប់គេថា បើគេស្រលាញ់នាងស្មោះ សូមឱ្យមកជួប នាងដល់ផ្ទះកុំខាន ដើម្បីបានស្គាល់មុខគ្នាច្បាស់ ឯកំលោះក៏យល់ព្រម មក ទោះជាគេមិនធ្លាប់ជាន់ដីខេត្តកំពង់ស្ពឺ ក៏ដោយចុះ។

លោកខាន់ ចាន់ថា

នាងប៉ៃ បន្តទៀតថា ពេលគេឡើងឡានឈ្នួលមកនោះ បន្តទាក់ទងគ្នាតាមទូរស័ព្ទរហូត ទន្ទឹមនោះ នាងស្លៀកពាក់ស្អាតបាត បានទាំងផាត់ក្រែមថែមម្សៅខុសពីធម្មតា ដើម្បីស្វាគមន៍ប្រុសថ្លៃ និងជម្លៀសកូនទៅផ្ញើផ្ទះបងប្អូនសិន។ លុះគេមកដល់ នាងចេញ ទទួលយ៉ាងរាក់ទាក់ និងគ្រាន់តែឃើញមុខនាងភ្លាម កំលោះចាន់ថា លូកចាប់ដៃនាងភ្លែត ដោយសរសើរថា “អូនស្អាតណាស់ បងមិនជឿថា មេម៉ាយទេ!” នាងក៏បណ្តោយឱ្យគេលូកអង្អែលតាមចិត្ត និងអញ្ជើញគេងូតទឹកសម្អាតកាយ ញ៉ាំបាយហើយ រាត្រី នោះ ដោយសារភ្លើងតណ្ហាឆាបឆេះទប់មិនជាប់ ពួកនាងក៏ប្តូរសាច់ឈាមគ្នាទៅ ប៉ុន្តែទទួលស្គាល់ថា កំលោះនេះល្ងង់ណាស់ អត់ចេះ បច្ចេកទេសអីសោះ គ្រាន់តែឡើងភ្លែតដល់ត្រើយភ្លាម ទុកឱ្យនាងហេងហាង។ បន្ទាប់មក នាងក៏បបោសអង្អែលលួងលោមគេ និងជួយប្រាប់បច្ចេកទេសខ្លះៗទៅ ទើបគេអនុវត្តបានល្អ និងធ្វើ ឱ្យនាងស្កប់ស្កល់ ស្រលាញ់គេស្ទើរលេប មិនចង់ឱ្យទៅស្រុកវិញទេ។ លុះរួមរស់ជាមួយ គ្នាបាន២ខែ ទើបរៀបចំសែនព្រេនមួយព្រឹកបំពេញភ្នែកញាតិ ដែលរហូតមកដល់សព្វថ្ងៃ ប្តីកំលោះនេះប្រឹងប្រែងរកស៊ីខ្លាំងណាស់ ដោយបង្កើតបានកូន២នាក់ទៀត រាប់ទាំងកូន ប្តីមុនផងត្រូវជា៤នាក់ (ស្រី១ ប្រុស៣)។

នាងម៉ៅ ប៉ៃ

ដោយឡែក លោកខាន់ ចាន់ថា អាយុ២៧ឆ្នាំ ជាប្តី បានឱ្យដឹងថា លោកមានស្រុកកំណើតនៅខេត្តព្រៃវែង ឯណោះទេ តែបានរសាត់អណ្តែតមកនៅជាមួយប្រពន្ធ បន្ទាប់ពីត្រូវរ៉ូវគ្នាតាមទូរស័ព្ទ។ លោកប្រាប់ដោយមិនលាក់លៀមថា កាលមកជួបប្រពន្ធមុនដំបូង គឺមកពីស្រលាញ់នាងពេកចង់ស្គាល់មុខឱ្យច្បាស់ ដែលកាលនោះ ខ្លួននៅស្ទាវ អាយុ១៧ឆ្នាំ លុះបានជួបអ្នកមេម៉ាយ ក៏មើលច្រឡំថា ក្រមុំ។ លោកពិតជាបានចាប់នាងឱបក្រសោបលូកលាន់មែន ពេលបានជួបគ្នា ដំបូងនោះ ប៉ុន្តែដោយខ្លាចអ្នកជិតខាងមើលមកមិនសម ទើបដកដៃចេញវិញ។ លុះពេលរាត្រីចូលមកដល់ លោកក៏បានរួមប្រាណជាមួយនាងយ៉ាងមានសេចក្តីសុខ តែចាប់ផ្តើមដំបូងនោះ វារាន់ពេក តែមួយភ្លែតក៏ដល់ឋានសួគ៍ភ្លាម លុះ ប្រពន្ធណែនាំ បង្ហាត់បង្ហាញខ្លះៗមកក៏បានយូរ និងត្រូវធាតុគ្នាណាស់ ធ្វើឱ្យប្រពន្ធមានផ្ទៃពោះភ្លាម។ សព្វថ្ងៃ នៅតែស្រលាញ់គ្នាល្អូកល្អិនដដែល ដោយប្រឹងប្រែងរកស៊ីធ្វើស្រែចម្ការ និងធ្វើកម្មករសំណង់។

ផ្ទះនាងម៉ៅ ប៉ៃ និងលោកខាន់ ចាន់ថា

នាងម៉ៅ សុខុម អាយុ៣៦ឆ្នាំ និងលោកជឹង ប្រុស អាយុ២៩ឆ្នាំ ជាអ្នកជិតខាង បានឱ្យដឹងស្របគ្នាថា សព្វថ្ងៃប្រពន្ធមេម៉ាយ បានប្តីកំលោះតាមទូរស័ព្ទនេះ ស្រលាញ់គ្នាណាស់ ហើយប្តី ជាមនុស្សល្អពូកែរកស៊ី មិនឱ្យប្រពន្ធពិបាក។ បងប្អូនខាងប្តីនៅឯខេត្តព្រៃវែង ក៏គ្មានអ្នកណាជំទាស់ រឿងលោកចាន់ថា ជាកំលោះយកប្រពន្ធមេម៉ាយនេះដែរ ដោយយល់ថា ជាគូព្រេងរបស់គេ ទើប ទេវតានាំផ្លូវឱ្យបានជួបគ្នាតាមរលកធាតុអាកាស។

នាងម៉ៅ សុខុម

គួរបញ្ជាក់ថា សព្វថ្ងៃមានស្រីក្រមុំរូបស្អាតច្រើនណាស់ ដែលឆ្លងដល់វ័យក្រមុំចាស់ អាយុជាង៣០ឆ្នាំ មិនទាន់មានប្តី។ មជ្ឈដ្ឋានខ្លះ បានទាំងបន្ទោសនាងៗក្រមុំចាស់ទាំងនោះថា មេម៉ាយខ្លះមានកូន២-៣ ឬមេម៉ាយ៣ភ្លើង គេអាចរកប្តីបានទៀត ចុះហេតុអ្វី នាងក្រមុំចាស់ រកប្តីមិនបាន? ចំណុចនេះ គឺមកពីនាងក្រមុំចាស់ រើសប្តីពេក និងមិនចូលចិត្តផ្សងស្នេហ៍តាមទូរស័ព្ទ ដូចមេម៉ាយ ខ្លាចប៉ះប្រុសព្រានបោកប្រាស់ ផ្ទុយពីមេម៉ាយមិនសូវខ្លាច

លោកជឹង ប្រុស

រឿងបោកប្រាស់នោះទេ។ ទោះយ៉ាងណា វាអាស្រ័យលើភ័ព្វសំណាងផងដែរ ព្រោះជួនកាលស្រីមេម៉ាយទាក់បានប្តីកំលោះ ប្រកប ដោយគុណធម៌ មិនបោកប្រាស់អ្វីទេ ដូច្នេះការប្រើ ទូរស័ព្ទផ្សងស្នេហ៍ មិនទាន់ខុសអ្វីឡើយ ព្រោះបើ ទាក់ទងគ្នា ហើយពួកគេតាមដានប្រវត្តិទៀត ឬថា ទាក់ទង៥ខែ ចាំណាត់ជួបទើបល្អ កុំទាក់ទងមិនបាន ៣ថ្ងៃផង ណាត់ជួបនោះ ច្រើនតែភាគីខាងស្រី ទឹកភ្នែកជូតក្បាលជង្គង់…”៕

RELATED ARTICLES