Tuesday, April 23, 2024
Homeព័ត៌មានជាតិខ្លាំងបាត់!!! គូស្នេហ៍ស្រីដូចគ្នា ខាងប្រុសវាយប៉ោងមុខជាំភ្នែក ខឹងខាងស្រីមិនព្រមជក់ថ្នាំញៀន

ខ្លាំងបាត់!!! គូស្នេហ៍ស្រីដូចគ្នា ខាងប្រុសវាយប៉ោងមុខជាំភ្នែក ខឹងខាងស្រីមិនព្រមជក់ថ្នាំញៀន

ខេត្តបន្ទាយមានជ័យ ៖ ស្ត្រី២នាក់ បានទាក់ទងស្នេហាភេទដូចគ្នាមួយរយៈមកហើយ  ស្រាប់តែក្រោយមកភាគីខាងតួអង្គប្រុសស្នេហ៍ ដែលលង់ខ្លួននឹងថ្នាំញៀន ចេះតែបង្ខំឱ្យស្រីស្នេហ៍របស់ខ្លួន មកប្រើប្រាស់ថ្នាំញៀនជាមួយគ្នា ដើម្បីងាយស្រួលឡើងឋានសួគ៌ទាំងគូ លុះខាងស្រីចេះតែប្រកែក ទើបធ្វើឱ្យគូស្នេហ៍មួយម៉ៅក្តៅចិត្ត ស្ទុះទៅដាល់ស្រីស្នេហ៍របស់ខ្លួន បណ្តាលឱ្យប៉ោងមុខ និងជាំភ្នែករងរបួសធ្ងន់។

ហេតុការណ៍គូស្នេហ៍ភេទដូចគ្នា ផ្ទុះជម្លោះរឿងមិនព្រមជក់ថ្នាំញៀនជាមួយគ្នា បង្កជាហិង្សាវ៉ៃស្រីស្នេហ៍ប៉ោងភ្នែកនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីព្រឹកថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៧ នៅចំណុចភូមិអូរជ្រៅ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត។

ស្ត្រីរងគ្រោះ (តួអង្គស្រី) ដែលត្រូវគូស្នេហ៍ភេទដូចគ្នាវ៉ៃប៉ោងមុខនោះ មានឈ្មោះវ៉ា វិចិត្រ អាយុ៣១ឆ្នាំ មុខរបរកម្មការិនី ស្នាក់នៅភូមិសង្កាត់កើតហេតុខាងលើ។ ចំណែកជនបង្ក (តួអង្គប្រុស) មានឈ្មោះហ៊ុម លក្ខណា ហៅល័ក្ខ អាយុ២៧ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅជាមួយគ្នា។

តាមសម្តីស្ត្រីរងគ្រោះ បានរៀបរាប់ប្រាប់ថា រវាងនាង និងស្ត្រីជាជនបង្កហេតុ គឺត្រូវជាគូស្នេហ៍នឹងគ្នា (ស្រីស្រលាញ់ស្រី) និងបានរួមរស់ជាមួយគ្នាមួយរយៈមកហើយ។ នៅរយៈពេលចុងក្រោយនេះ គូស្នេហ៍ភេទដូចគ្នារបស់នាងម្នាក់នេះ ស្រាប់តែបែកគំនិតចេះប្រើប្រាស់ថ្នាំញៀនតែម្នាក់ឯងមិនអស់ចិត្ត ថែមទាំងមកបបួលបង្ខំឱ្យនាងទៅជក់ថ្នាំញៀនជាមួយគេទៀត ប៉ុន្តែនាងមិនព្រមចេះតែប្រកែកជាច្រើនលើកច្រើនសាមកហើយ។

ប្រភពដដែលបន្តថា លុះមកដល់វេលាម៉ោង១២រំលងអធ្រាត្រ ឈានចូលថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៧ ដៃគូស្នេហ៍របស់នាងបានសុំលុយពីនាងចំនួន១០០០បាត តែនាងប្រាប់ថា គ្មានទេ បន្ទាប់មក គេក៏បង្ខំឱ្យនាងជក់ថ្នាំញៀនជាមួយគេម្តងទៀត តែនាងមិនព្រម ទើបធ្វើឱ្យគូស្នេហ៍នោះខឹងក៏ស្ទុះមកវាយនាងទាំងកំរោល និងថែមទាំងដាល់ចូលមុខ និងភ្នែករបស់នាង បណ្តាលឱ្យជាំខៀវប៉ោងមុខពោរទៀតផង។

ក្រោយកើតហេតុ ដោយសារតែស្ត្រីរងគ្រោះជាគូស្នេហ៍ទ្រាំនឹងទង្វើឃោរឃៅរបស់ដៃគូមិនបាន ទើបសម្រេចរត់មកប្តឹងសមត្ថកិច្ចឱ្យជួយអន្តរាគមន៍ និងឈានដល់ការចាប់ខ្លួនជនបង្កហេតុនាំយកទៅចាត់ការតាមច្បាប់។

សមត្ថកិច្ចមូលដ្ឋាន បានបញ្ជាក់ថា បន្ទាប់ពីទទួលបានពាក្យបណ្តឹងពីស្ត្រីរងគ្រោះ កម្លាំងជំនាញបានចុះទៅឆែកឆេរដល់ក្នុងបន្ទប់ស្នាក់នៅខាងលើ និងបានរកឃើញឧបករណ៍ជក់ថ្នាំញៀនមួយចំនួន ជាភ័ស្តុតាង រួចក៏សម្រេចឃាត់ខ្លួនស្ត្រីតែងខ្លួនប្រុស ឈ្មោះហ៊ុម លក្ខណា ហៅល័ក្ខ យកមកសួរនាំតែម្តង។

នៅចំពោះមុខសមត្ថកិច្ច ស្ត្រីដែលខ្លួនធ្វើជាប្រុសខាងលើ បានសារភាពថា ខ្លួនពិតជាបានប្រើប្រាស់ថ្នាំញៀនមែន ដោយប្រើអស់រយៈពេលជាច្រើនខែមកហើយ ហើយអ្វីដែលធ្វើឱ្យខ្លួនខឹងដល់ថ្នាក់ប្រើហិង្សាដាល់ស្ត្រីជាដៃគូស្នេហា រហូតដល់ប៉ោងមុខនោះ ក៏ព្រោះតែខ្លួនខឹងរឿងសុំលុយ១០០០បាត ពីនាងយកទៅទិញថ្នាំញៀនមកជក់មិនបាន។

បន្ទាប់ពីបានទទួលបានចម្លើយសារភាព កម្លាំងជំនាញបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូង ចាត់ការតាមនីតិវិធីច្បាប់៕

RELATED ARTICLES