មេម៉ាយឱបបង្វេច រត់ឡើងផ្ទះកំលោះ

ពាក្យចាស់ពោលថា “ក្រមុំដណ្តឹងម្តាយ មេម៉ាយដណ្តឹងចិត្ត” មិនខុសពីនារីម្នាក់នេះ កាលពីក្រមុំ ម្តាយទុកឪពុកដាក់ឱ្យរៀបការ យកប្តីតាមប្រពៃណី តែរួមរស់ជាមួយបានគ្មានកូន១ ក៏បែកបាក់គ្នាទៅ។ លុះពេលធ្លាក់ខ្លួនមេម៉ាយអត់យូរជូរមាត់ នាងបាន បង្កាត់ភ្លើងស្នេហ៍ជាមួយកំលោះម្នាក់ យ៉ាងផ្អែមល្ហែម រហូតភ្លើង ស្នេហ៍ដុតរោលទ្រាំមិនបាន ក៏កាត់កេរ្តិ៍កាត់ខ្មាស ឱបបង្វេចរត់ ឡើងផ្ទះកំលោះតែម្តង…។

នាងសួស គន្ធា អាយុ២៥ឆ្នាំ មានស្រុកកំណើតនៅភូមិចំបក់ ឃុំចំបក់ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ សព្វថ្ងៃរស់នៅភូមិត្រពាំងត្រកៀត ឃុំពោធិ៍អង្គ្រង ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ បានរៀបរាប់ឱ្យដឹងថា នាងជាកូនកសិករក្រីក្រ រៀនសូត្រមិនបានវែងឆ្ងាយឡើយ។ លុះចូលដល់វ័យក្រមុំ ម្តាយទុកឪពុកដាក់ផ្សំផ្គុំឱ្យរៀបការតាមប្រពៃណី ក្រាបក្បាលដល់កន្ទេល ជាមួយបុរសម្នាក់ឈ្មោះធី ខ្លី អាយុបងនាង២ឆ្នាំ ធ្វើជាគូគាប់ទ្រនាប់ជីវិត ដោយចាប់របរធ្វើស្រែចម្ការចិញ្ចឹមជីវិត។ នៅពេលរៀបការហើយថ្មីថ្មោង ប្តីប្រពន្ធនាង ស្រលាញ់ល្អូកល្អិនជាមួយគ្នាណាស់ សូម្បីតែការងារយប់ព្រលប់ក៏ផ្អែមល្ហែមដែរ ដូចស្រមោច និងស្ករ យប់ឡើងមិនទាន់ដឹកដៃគ្នាចូលបន្ទប់ ជិះយានអវកាស ទៅលេងឋានព្រះចន្ទ យ៉ាងមានសេចក្តីសុខ ប៉ុន្តែគួរឱ្យស្តាយ ក្រោយពីរួម រស់ជាមួយគ្នាបានរយៈពេល២ឆ្នាំ និងបង្កើតបានកូនប្រុសម្នាក់ ជាចំណងដៃ និស្ស័យស្នេហ៍ សម្ព័ន្ធស្នេហ៍ប្តីប្រពន្ធនាងចាប់ផ្តើមមានភាពរង្គោះរង្គើ ព្រោះ ឪពុកម្តាយក្មេក និងបងប្អូនខាងប្តីចូលមកជ្រៀតជ្រែកនៅក្នុងរង្វង់ប្តី ប្រពន្ធនាង ធ្វើឱ្យនាងទ្រាំលែងបាន ក៏បែកបាក់ជាមួយប្តីតែម្តង។

លោកនឿន សុខ និងនាងសួស គន្ធា ជាមួយកូន

នាងគន្ធា បន្តឱ្យដឹងទៀតថា ក្រោយពីធ្លាក់ខ្លួនមេម៉ាយ កំព្រារងាកាយចិត្ត នាងបានឡើង មកធ្វើការរោងចក្រកាត់ដេរនៅក្នុងទីក្រុងភ្នំពេញ បានមួយរយៈ ក៏បានស្គាល់ ជាមួយកំលោះម្នាក់ឈ្មោះនឿន សុខ អាយុ២០ឆ្នាំ តាមរយៈច្រឡំលេខទូរស័ព្ទ។ នាងរំលឹកថា កាលដើមឡើយ នាង និងកំលោះសុខ គ្រាន់តែរាប់អានគ្នាជាមិត្តភក្តិប៉ុណ្ណោះ លុះក្រោយពីសាសងសម្តីជាមួយគ្នា យូរៗទៅ ស្រាប់តែកំលោះសុខ ចាប់ចិត្តប្រតិព័ទ្ធ អង្វរសុំស្នេហ៍ នាងតាមទូរស័ព្ទ ខណៈដែលនាងកំពុងមេម៉ាយ កំព្រារងាចិត្តកាយ អត់យូរជូរមាត់យូរផង ក៏ឆ្លើយ អូខេ! ព្រមបង្កាត់ភ្លើងស្នេហ៍ជាមួយ លោកសុខ ភ្លែត ទាំងមិនស្គាល់មុខ មាត់រូបរាងយ៉ាងដូចម្តេចផង។ ក្រោយពីបង្កាត់ភ្លើងស្នេហ៍តាមរលកធាតុអាកាសបាន មួយរយៈ ទើបគូស្នេហ៍ ពួកនាងធ្វើការណាត់ជួបមុខគ្នានៅទីក្រុងភ្នំពេញ ក្នុងបន្ទប់ជួលផ្ទាល់របស់នាងតែម្តង ព្រមទាំងស្រលាញ់ពេញចិត្ត ពេញថ្លើមគ្នាស្តូកតែម្តង។ ពេលនោះ គូស្នេហ៍ពួកនាងគោរពប្រពៃណីយ៉ាងខ្ជាប់ខ្ជួន តែក្រោយមក ដោយសារ ភ្លើងស្នេហ៍ដុតរោលខ្លាំងពេក មិនអាចទ្រាំបាន នាងក៏កាត់កេរ្តិ៍ខ្មាស ឱបបង្វេចរត់ឡើងផ្ទះកំលោះសុខ ដូចពាក្យចាស់ថា “ក្រមុំដណ្តឹងម្តាយ មេម៉ាយដណ្តឹងចិត្ត” រួមរស់ជាមួយគ្នាជាប្រពន្ធប្តីមកដល់សព្វថ្ងៃ ដែលមានរយៈពេលជាង១ឆ្នាំមកហើយ តែមិនទាន់រកកូន១គ្រាប់សម្រាប់ភ្ជាប់និស្ស័យស្នេហ៍ជាមួយគ្នាបាននៅឡើយទេ ហើយពេលនេះ ប្តីប្រពន្ធនាងកំពុងតែខំប្រឹងជួយចូកជួយចែវគ្នាឡើងបែកញើសប៉ុនៗ គ្រប់ពោត សង្ឃឹមថា មិនយូរទៀតទេ ប្តីប្រពន្ធនាងអាចរកកូនសម្រាប់តពូជបាន។

លោកនឿន សុខ

លោកនឿន សុខ អាយុ២០ឆ្នាំ ជាប្តី បានឱ្យដឹងថា លោកជាកូនទី៣ ក្នុងចំណោមបងប្អូន៦នាក់ (ស្រី១ ប្រុស៥) មានឪពុកឈ្មោះសួស នឿន អាយុ៤៩ឆ្នាំ ម្តាយស្លាប់។ កាលពីក្មេង លោកមានវាសនារៀនសូត្រ បានត្រឹមថ្នាក់ទី៦ នៅសាលាបឋមសិក្សាអង្គអណ្តែត ក៏ឈប់ទៅនៅផ្ទះជួយធ្វើការងារស្រែចម្ការ ជំនួសដៃជើងឪពុកម្តាយ។ លុះចូលដល់វ័យកំលោះ លោកមិនសូវនៅផ្ទះប៉ុន្មានឡើយ ដោយបានទៅធ្វើ ជាកម្មករជញ្ជូនឥដ្ឋដាក់ឡាន ឱ្យសិប្បកម្មធ្វើឥដ្ឋមួយកន្លែង យក ប្រាក់កម្រៃជួយដោះស្រាយជីវភាពគ្រួសារ ហើយក៏មិនដែល មានទំនាក់ទំនងស្នេហាជាមួយនារីណាម្នាក់ពីមុនមកដែរ ពោលគឺ បេះដូង និងរូបកាយរបស់លោកនៅកំលោះបរិសុទ្ធ។ លុះក្រោយ មក ហេតុតែគូព្រេង លោកក៏បានច្រឡំលេខទូរស័ព្ទជាមួយប្រពន្ធ សព្វថ្ងៃនេះ។ ចាប់តាំងពីពេលនោះមក ពួកលោកទាំង២នាក់ ឧស្សាហ៍ចុចទូរស័ព្ទរកគ្នាជាប្រចាំ រហូតធ្វើឱ្យពន្លកស្នេហ៍ ពួកលោកចាប់ផ្តើមរីកដុះដាលតែម្តង និងបានស្កាត់ ជួបគ្នា ដើម្បីស្រោចទឹកដាក់ជីឱ្យពន្លកស្នេហ៍ រីកដុះដាល លូតលាស់ធំធាត់ទៅមុខជាប្រចាំ តែយ៉ាងណា នៅពេលនោះ ពួកលោកគោរព ប្រពៃណីខ្មែរយ៉ាងហ្មត់ចត់។

នាងសួស គន្ធា

បុរសជាប្តីរូបនេះបន្តថា ក្រោយពី ពួកលោក បានបង្កាត់ភ្លើងស្នេហ៍ជាមួយគ្នាមួយរយៈ ស្គាល់ចិត្តថ្លើមគ្នា ស្រាប់តែស្រី សំណព្វចិត្តឱបបង្វេចរត់មករកលោកដល់ផ្ទះ ស្ម័គ្រប្រគល់ប្រាណឱ្យលោកនែបនិត្យ តាមចិត្តចង់ ដោយទទួលស្គាល់ថា អ្នកមេម៉ាយរូបនេះ ពិតជាមានរសជាតិឈ្ងុយឆ្ងាញ់ណាស់ ផ្អែមជាងទឹកឃ្មុំខែចេត្រទៅទៀត ក្រមុំមិនដូរឡើយ និងរួមរស់ជាប្រពន្ធប្តីមកដល់សព្វថ្ងៃ ដោយគិតថា “កកក៏បាយ មេម៉ាយក៏ស្រី” មិនខ្វាយខ្វល់ ជាមួយ មនុស្សដែលរស់នៅជុំវិញខ្លួនរិះគន់នោះឡើយ។

លោកនឿន សុខ បញ្ជាក់ថា កាលពីដំបូង ពួក លោករួមរស់ជាមួយគ្នាឆៅៗបានរយៈពេល១ខែ ទើប ចាស់ទុំចាប់សែនព្រេនមួយព្រឹកឱ្យក្លាយជាប្តីប្រពន្ធមានខាន់ស្លាត្រឹមត្រូវ។ ក្នុងចិត្តលោកស្រលាញ់ប្រពន្ធ រូបនេះខ្លាំងណាស់ ព្រោះចេះយល់ចិត្តយល់ថ្លើមប្តី ហើយកាន់តែពិសេសទៅទៀត ប្រពន្ធមានបច្ចេកទេស ខ្ពស់ប្រសប់បម្រើប្តីណាស់ ធ្វើឱ្យលោកពេញចិត្ត ស្តូកតែម្តង។ លោកអះអាងថា ទោះជាស្ថិតក្នុង កាលៈទេសៈណា ក៏លោកមិនបោះបង់ប្រពន្ធរូបនេះ ចោល ឱ្យនាងរងរបួសបេះដូងជាលើកទី២ឡើយ។

លោកឌឹម សាម៉ុត

លោកឌឹម សាម៉ុត អាយុ៥៨ឆ្នាំ និងនាងនឿន រដ្ឋា អាយុ២៣ឆ្នាំ ត្រូវជាសាច់ញាតិរបស់លោកនឿន សុខ បនាឱ្យដឹងស្របគ្នាថា ពួកគាត់មិនដឹងថា ប្តីប្រពន្ធក្មួយ និងប្អូនប្រុសម្នាក់នេះ មានទំនាក់ទំនងគ្នាតាំងពី ពេលណាមកទេ ស្រាប់តែឃើញនាងសួស គន្ធា ឱបបង្វេចរត់ឡើងផ្ទះក្មួយ និងប្អូនប្រុសរបស់ពួកគាត់ ធ្វើឱ្យក្រុមគ្រួសារស្រឡាំងកាំង ភ្ញាក់ផ្អើលគ្រប់គ្នា។ តែយ៉ាងណា ពួកគាត់មិនតាមរារាំង ឬបំបែកស្នេហ៍ ពួកគេឡើយ ព្រមទាំងរៀបចំពិធីសែនព្រេនមួយព្រឹក ឱ្យពួកគេទាំងពីរក្លាយជាប្តីប្រពន្ធពេញច្បាប់តែម្តង។

នាងនឿន រដ្ឋា

បើតាមអ្នកស្រុកភូមិមួយចំនួន សង្កេតឃើញថា គូស្នេហ៍ដែលមានចិត្តស្រលាញ់គ្នាស្មោះស្ម័គ្រ មួយ ចំនួនចូលចិត្តលេងផ្លូវកាត់ណាស់ ដើម្បីឱ្យស្នេហ៍ឆាប់ ដល់គោលដៅ មិនខ្វាយខ្វល់ពីទំនៀមទម្លាប់ប្រពៃណី ដោយចាំដោះស្រាយនៅពេលក្រោយ។ តែសម្រាប់ ប្តីប្រពន្ធរបស់នាងសួស គន្ធា ដ្បិតនាងឱបបង្វេចរត់ ឡើងផ្ទះកំលោះសុខ មែន តែអ្នកទាំងពីរបានរៀបចំ សែនព្រេនមានខាន់ស្លាត្រឹមត្រូវ គ្មានអ្វីជាបញ្ហាទៀត ឡើយ សំខាន់ឱ្យតែពេលនេះ ប្តីប្រពន្ធពួកគេចេះ ស្រលាញ់ថែរក្សាគ្នា រស់នៅមានសេចក្តីសុខសុភមង្គល និងធ្វើឱ្យចំណងស្នេហ៍ពួកគេកាន់តែមានតម្លៃ ថែមមួយកម្រិតទៀត។ តែយ៉ាងណា ក៏ពួកគាត់យល់ ថា ភាពជានារីភេទ មិនគួររត់ឡើងផ្ទះប្រុស មុនរៀបការ ឬសែនព្រេននោះទេ ថ្វីត្បិតនារីនោះជាមេម៉ាយ ដណ្តឹងចិត្តក៏ដោយ…”៕