Thursday, April 25, 2024
Homeព័ត៌មានជាតិជនជាតិបរទេស ខឹងនាំស្រីចូលផ្ទះសំណាក់មិនបាន ចោទលួចលុយនិងដេញវាយ

ជនជាតិបរទេស ខឹងនាំស្រីចូលផ្ទះសំណាក់មិនបាន ចោទលួចលុយនិងដេញវាយ

ភ្នំពេញ ៖ ​បុរសជនជាតិអាមេរិកម្នាក់ បាននាំ​នារីខារ៉ាអូខេដើរលេង​ផឹកស្រាស្រវឹងស្រឿងៗ បាននាំនាងទៅដេកផ្ទះសំណាក់ តែនាងមិនព្រម ក៏ឈ្លោះប្រកែកគ្នាផ្អើលសមត្ថកិច្ចទាំងយប់កាលពីវេលាម៉ោង២និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃ​ទី១០ ខែធ្នូ ឆ្នាំ២០១៧ ស្ថិតតាមបណ្តោយផ្លូវលេខកា៥ ចំណុចមុខផ្ទះគ្មានលេខ​ ភូមិចុងខ្សាច់ សង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ។

ស្ត្រីរងគ្រោះមានឈ្មោះអូន សុជា អាយុ២៤ឆ្នាំ ​មុខរបរ​បំរើខារ៉ាអូខេ ​ស្នាក់នៅបន្ទប់ជួលកើតហេតុ មានស្រុកកំណើតនៅភូមិកោះកណ្ដាល ឃុំទាមកោះស្នា   ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ។ ចំណែកឯជនបង្កនោះ មានឈ្មោះ AlT BaHyOussEF ភេទប្រុស អាយុ៣៨ឆ្នាំ ជាជនជាតិអាមេរិក ស្នាក់នៅកើតហេតុខាងលើ។

ស្ត្រីរងគ្រោះបានឲ្យដឹងថា នៅមុនកើតហេតុ នៅវេលាម៉ោង​១២យប់ បុរសជនជាតិអាមេរិកខាងលើ បាននាំនាងនិងមិត្តភក្តិស្រីរបស់នាង ២នាក់ទៀត ទៅដើរលេងជាមួយគ្នានៅម្តុំមាត់ទន្លេ ហើយបាននាំគ្នាផឹកស្រាបៀរ អស់ចំនួន៤ម៉ឺនរៀល រៀងស្រវឹងស្រឿងៗ បន្ទាប់មកមិត្ត
ភក្តិស្រីទាំង២នាក់ បានសុំត្រឡប់ទៅផ្ទះមុនបាត់អស់ នៅសល់តែរូបគេតែ២នាក់។

ស្ត្រីរងគ្រោះបានបន្តឲ្យដឹងថា ក្រោយពីមិត្តភក្តិចេញទៅផ្ទះបាត់អស់ ស្រាប់តែបុរសនោះបានលួងលោមនាងទៅដេកនៅផ្ទះសំណាក់ តែនាងមិនព្រមទៅ ហើយរូបនាងក៏បានហៅ
ម៉ូតូឌុបជិះត្រឡប់មកស្នាក់នៅវិញ ហើយបុរសនោះក៏បានជិះម៉ូតូឌុបមួយគ្រឿងផ្សេងទៀតមកតាមក្រោយ ខណៈពេលមកដល់ចំណុចកើតហេតុខាងលើ បុរសនោះបានតាមរករឿងនាងមិនឲ្យចូលដេកក្នុងបន្ទប់ជួល ព្រមទាំងចោទថា នាងបានលួចលុយរូបគេអស់៥០ដុល្លារហើយបានដេញវាយនាង បង្កឲ្យមានការណ៍ភ្ញាក់ផ្អើលដល់សមត្ថកិច្ចទាំងយប់។

ក្រោយកើតហេតុសមត្ថកិច្ចបាននាំស្រ្តីរងគ្រោះនឹងបុរសបង្ក ទៅប៉ុស្តិ៍នគរបាលសង្កែ១ ដើម្បីសាកសួរ បន្ទាប់មកស្រ្តីរងគ្រោះបានដាក់ពាក្យបណ្តឹងទាមទាសំណងជំងឺចិត្តចំនួន១០០ដុល្លារ៕

RELATED ARTICLES