Friday, April 26, 2024
Homeព័ត៌មានជាតិចេញពីបាញ់ត្រី បែកគំនិតធ្វើចឹងដល់ក្នុងបន្ទប់ ត្រូវប្រជាពលរដ្ឋដេញវាយទ្រមខ្លួន

ចេញពីបាញ់ត្រី បែកគំនិតធ្វើចឹងដល់ក្នុងបន្ទប់ ត្រូវប្រជាពលរដ្ឋដេញវាយទ្រមខ្លួន

ភ្នំពេញ ៖ ជនសង្ស័យម្នាក់ត្រូវបានបងប្អូនប្រជាពលរដ្ឋចាប់ស្វាគមន៍មួយដៃមួយជើង ហើមភ្នែក ចំណែកបក្ខពួក២នាក់ទៀតរត់គេចខ្លួនបាត់ បន្ទាប់ពីចូលទៅធ្វើសកម្មភាពលួចកាច់សោកម៉ូតូដល់ក្នុងបន្ទប់ កាលពីវេលាម៉ោង១២និង១៥នាទីរសៀល ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៧ ស្ថិតនៅក្នុងភូមិត្រពាំងជ្រៃ សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ ។

ជនសង្ស័យឃាត់ខ្លួនបានម្នាក់ ឈ្មោះ  អ៊ុក ចាន់ប៊ុនដារ៉ា ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅភូមិ៧ សង្កាត់ទំនប់ទឹក ខណ្ឌចំការមន មាន ស្រុកកំណើតភូមិព្រែកឡុង ឃុំតាក្តុល ក្រុងតាខ្មៅ ខេត្តកណ្តាល។ ចំណែកជនរងគ្រោះ ឈ្មោះ ង៉ែត សារឿន ភេទប្រុស អាយុ២២ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅផ្ទះកើតហេតុ មានស្រុកកំណើតភូមិអង្គតាសោម ឃុំញ៉ែញ៉ង់ ស្រុកត្រាំកក់ ខេត្តតាកែវ ។ រីឯម៉ូតូដែលជនសង្ស័យលួចមិនបានសម្រេច ម៉ាកស៊ុយហ្ស៊ុយគី និច ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 1DO-7270 ។

តាមសម្តីជនសង្ស័យបានឲ្យដឹងថា ខ្លួនមានបក្ខពួក៣នាក់ ២នាក់ទៀត ឈ្មោះ សាយ និងឈ្មោះ រ៉ូ ជិះម៉ូតូមួយគ្រឿងម៉ាកហុងដា សេ១២៥ ស៊េរីឆ្នាំ២០១៦ ចេញពីផ្ទះហ្គេមបាញ់ត្រី ម្តុំផ្លូវរថភ្លើង ត្រឡោកបែក ឌុបគ្នាមកដល់ចំណុចខាងលើ ឃើញម៉ូតូនិច នៅក្នុងផ្ទះ មិនឃើញម្ចាស់ ពេលនោះឈ្មោះ សាយ ចូលទៅកាច់សោក ហើយខ្លួនជាអ្នកអូសចេញ តែត្រូវបានម្ចាស់ចេញមកទាន់ស្រែក រត់គេចទៅដល់ទីស្នាក់ការភូមិ ពលរដ្ឋដេញចាប់បានតែម្តង ចំណែក២នាក់ទៀតរត់គេចបាត់ ។

តាមសម្តីជនរងគ្រោះ បានឲ្យដឹងថា មុនកើតហេតុ ម៉ូតូដាក់ទុកដល់ក្នុងបន្ទប់ ចាក់សោកត្រឹមត្រូវ ហើយរវល់តែហូបបាយនៅខាងក្រោយ ពេលចេញមក ឃើញជនសង្ស័យកំពុងអូសម៉ូតូចេញ ស្រែកឆោឡោ ចោរៗផ្អើលប្រជាពលរដ្ឋក្នុងភូមិ ជនសង្ស័យរត់គេចទៅដល់ទីស្នាក់ការភូមិ ដេញតាមទាន់ ចាប់បានម្នាក់ ក៏ត្រូវពលរដ្ឋស្វាគមន៍វាយទ្រមខ្លួន ហើយប្រគល់ឲ្យប៉ូលិស ចំណែក២នាក់ទៀត បើកម៉ូតូគេចខ្លួនបាត់ ។

ជនសង្ស័យក្រោយពីពលរដ្ឋចាប់ខ្លួនបាន និងវាយបណ្តាលឲ្យរងរបួសរួច ក៏បាននាំទៅប៉ុស្តិ៍កាកាប២ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅផ្នែកជំនាញចាត់ការបន្តទៅតាមនីតិវិធី ៕

RELATED ARTICLES