Wednesday, April 24, 2024
Homeព័ត៌មានជាតិស្រីកាកី ប្តីដើមមិនទទួល ប្តីចុងបោះបង់

ស្រីកាកី ប្តីដើមមិនទទួល ប្តីចុងបោះបង់

អំពើផិតក្បត់ មានមូលហេតុច្រើនយ៉ាង ដូចជាស្ត្រីខ្លះធុញ ទ្រាន់នឹងប្តីប្រមឹក ប្រើអំពើហិង្សា ក៏បែកចិត្តមានប្រុសថ្មី ប៉ុន្តែភាគច្រើនស្រីផិតប្តី បណ្តាល មកពីប្តីបម្រើតណ្ហាប្រពន្ធមិន បានស្កប់ស្កល់ ព្រោះតែនាងនោះ មានកាមរាគខ្ពស់។ ដោយឡែក ស្ត្រីម្នាក់នេះ ត្រូវប្តីចុងបោះបង់ចោល លុះវិលមករកប្តីដើមវិញ គេមិនទទួលស្គាល់ មិនខុសពី នាងកាកី ក្នុងអក្សរសិល្ប៍បុរាណ នោះឡើយ…។

លោកជួង តុច អាយុ៤១ឆ្នាំ រស់នៅភូមិក្រសាំង ឃុំឈូក ស្រុកឈូក ខេត្តកំពត បានរៀបរាប់ថា លោកកើតក្នុងគ្រួសារកសិករមួយ រៀនសូត្របាន តិចតួចស្តួចស្តើងណាស់ បានត្រឹមចប់សាលាបឋមសិក្សាប៉ុណ្ណោះ។ លុះមានវ័យជាង២០ឆ្នាំ លោកបាន រៀបការជាមួយភរិយាឈ្មោះធន់ នាថ អាយុតិច ជាងលោក៣ឆ្នាំ ដោយបង្កើតបានកូនប្រុស៤នាក់ តែសព្វថ្ងៃ បងប្អូនបានសុំកូនប្រុសលោក២នាក់ ទៅ ជួយចិញ្ចឹម ព្រោះតែប្តីប្រពន្ធលោកចែកផ្លូវគ្នាដើរ។ តាំងពីចាប់ដៃគ្នាមក រវាងរូបលោកនិងភរិយា បាន ចាប់មុខរបរធ្វើស្រែចម្ការតាមសម្មាអាជីវោ មិន ដែលមានទំនាស់ជាមួយគ្នាជាដុំកំភួននោះឡើយ។ ក្រោយមក លោកបានទិញទូរស័ព្ទ១គ្រឿង មកប្រើ ស្រាប់តែប្រពន្ធដណ្តើមកាន់តែម្នាក់ឯង ព្រោះនាង ចូលចិត្តបង្ហើរសំឡេងតាមខ្យល់ ឯរូបលោកដែល ជាអ្នកទិញសុខចិត្តអត់ ដោយមិនប្រើ២គ្រឿង ឬម្នាក់មួយនោះឡើយ។

លោកជួង តុច និងនាងធន់ នាថ

លោកជួង តុច បន្តថា ប្រើទូរស័ព្ទយូរៗទៅ ប្រពន្ធចេះតែរពឹសដៃ ចុចហៅទៅមនុស្សមិនធ្លាប់ស្គាល់ គ្នា ដូចគេផ្សងសំណាងចាក់កន្ទុយលេខ ស្រាប់តែ ច្រឡំលេខចូលទូរស័ព្ទបុរសម្នាក់ ជាពោះម៉ាយ រស់ នៅខេត្តកំពង់ចាម ឯណោះ។ បុរសនោះមិនដឹងឈ្មោះ អីជាផ្លូវការនោះទេ តែគេប្រាប់ថា ឈ្មោះ “ប្រុស” ឱ្យ តែឆ្លើយឆ្លងជាមួយប្រពន្ធលោកម្តងៗ យ៉ាងឆាប់ក៏ កន្លះម៉ោងដែរ សឹងតែរកលុយទិញកាតទូរស័ព្ទមិន បាន ដែលភាគច្រើន ប្រពន្ធលោកចុចហៅទៅគេមុន។ ប្រពន្ធនេះបានកុហកគេថា រូបនាងជាស្រីមេម៉ាយកូន ១ រួចក៏បានបន្តការទាក់ទងគ្នាជាច្រើនខែ ក៏ចង់ស្គាល់ មុខគ្នាផ្ទាល់។ ជាងនេះទៀត បុរសពោះម៉ាយនោះ បានទាំងផ្ញើលុយតាមវីង មកឱ្យប្រពន្ធលោកចាយ

លោកជួង តុច

វាយទៀតផង ដូចចងចិត្តនាងឱ្យនឹកស្រមៃដល់ម្ចាស់ អំណោយគ្មានពេលបំភ្លេចបាន។ ដោយឃ្លាំមើលដឹង ហេតុមិនស្រួល លោកក៏បានហាមឃាត់ប្រពន្ធឱ្យ ឈប់ទាក់ទង និងទទួលលុយគេតទៅទៀត លុះហាម មិនស្តាប់ ក៏បណ្តោយតាមចិត្ត ដោយគិតថា បុរស នោះនៅឆ្ងាយណាស់ បើគេឱ្យលុយធូរៗអ៊ីចឹងចេះ តែទទួលទៅ។ ក្រោយមក ពួកគេក៏ត្រូវដងត្រូវផ្លែគ្នា ណាត់ឱ្យប្រពន្ធលោកទៅជួបគេនៅខេត្តកំពង់ចាម នាងក៏លួចទៅជួបមិនឱ្យប្តីដឹង ដោយយកតែកូន ប្រុសពៅម្នាក់ទៅជាមួយ ដើម្បីកុហកគេឱ្យជឿថា ជាមេម៉ាយកូន១។ លុះទៅដល់ ពួកគេក៏លេងល្បែង ស្នេហ៍ក្តៅរោលរាលភ្លេចប្តីខាន់ស្លា សូម្បីតែទូរស័ព្ទ ក៏នាងផ្តាច់ការទាក់ទងជាមួយប្តីដែរ។

លោកជួង តុច ជាមួយកូនៗ

លោកជួង តុច បន្តទៀតថា ប្រពន្ធនេះទៅបាត់ ៣ខែ លួចទាំងប្រាក់របស់ម្តាយ ១១០០ដុល្លារ បានមកពីការលក់ដីទៅជាមួយផង។ លុះចាយអស់លុយ ឯប្តីចុងនោះយកខ្លួនប្រាណ នាងឆ្អែតស្កប់ស្កល់ ស៊ើបដឹងថា នាងកុហកគេ ព្រោះមានប្តីនៅរស់ជ្រងោ បែរ ជាកុហកថា មេម៉ាយ ទើបបុរសនោះដេញនាងឱ្យមកយកប្តីវិញ។ ពេលមក ដល់ស្រុក ស្រីកាកីនេះ បាននាំឪពុកម្តាយបង្កើត របស់នាងមកចរចាសម្រុះសម្រួលសុំឱ្យប្តីអត់ទោសឱ្យ នាង តែលោកមិនអាចទទួលបានឡើយ ព្រោះបើ លោកហ៊ានទទួល ច្បាស់ជាអ្នកស្រុកសើចចំអកមិនខាន។ ដោយសារតែប្តី ចុងបោះបង់ ប្តីដើមមិនទទួល ត្រីរ៉ីស់ក៏រួច ទន្សាយក៏រួចបែបនេះ ស្រីកាកីខ្មាសគេ ក៏ចេញទៅធ្វើការរោងចក្រ ឯភ្នំពេញ បាត់រហូតមក។

ផ្ទះលោកជួង តុច

លោកថេន ប្រុស អាយុ៣៧ឆ្នាំ និងលោកឈាន វិន អាយុ៣០ឆ្នាំ ជា អ្នកជិតខាងបានឱ្យដឹងស្របគ្នាថា សូម្បីតែពួកលោក បើសិនជាប្រពន្ធចិត្តសាវ៉ាបែបនេះ ទោះជាមកឱនក្បាលដល់ដីសំពះសុំទោសប្តី ក៏មិនអាចទទួលវិញបានដែរ។ ទោះជាយ៉ាងណាក៏សាច់ញាតិមួយចំនួនចង់ឱ្យប្តីដើម នេះ ទទួលប្រពន្ធផិតរួមរស់ជាមួយគ្នាវិញ ព្រោះ អាណិតកូនៗ មិនចង់ឱ្យបែកបាក់ព្រាត់ប្រាសគ្នា ដោយសារខ្លះទៅតាមម្តាយ ខ្លះតាមឪពុក ខ្លះទៀតបងប្អូន យកទៅចិញ្ចឹម។

លោកថេន ប្រុស

រីឯអ្នកស្រុកមួយចំនួនក៏បានឱ្យដឹងដែរថា ប្តី ប្រពន្ធ១គូនេះ ដើមីឡើយស្រលាញ់គ្នាចាក់ទឹកមិន លិច តែក្រោយពីបានទូរស័ព្ទប្រើប្រាស់ ស្រាប់តែនាង ប្រពន្ធបែកឆ្វេង ហ៊ានរត់ចោលប្តី ស្កាត់ទៅជួបប្រុស ថ្មីមិនស្គាល់ប្រវត្តិច្បាស់។ ធម្មតាប្រុសពោះម៉ាយ មិនស្គាល់ប្រវត្តិ បើប៉ះស្រីកាកីបែបនេះ គេលេងអស់ ដៃ លុះឆ្អែតស្កប់ស្កល់ ក៏ដេញក្បាលចោល ដូចរឿង នាងកាកី អ៊ីចឹង។
គួរបញ្ជាក់ថា ការដែលអ្នកស្រុកប្រៀបប្រដូច ស្ត្រីម្នាក់នេះ ដូចនាងកាកី គឺមកពីពួកគាត់ធ្លាប់អាន អក្សរសិល្ប៍រឿងកាកី ព្រះរាជនិពន្ធដោយព្រះបាទ អង្គឌួង។ រឿងនេះ តំណាលពីនាងកាកី បានឃើញ ក្រុងគ្រុឌ កាឡាខ្លួនជាប្រុសរូបស្អាតទៅលេងបាសកា ជាមួយព្រះបាទព្រហ្មទត្ត ជាស្វាមី ក៏ចាប់ចិត្តស្រលាញ់ គ្រុឌ។ ឯគ្រុឌ ដឹងចិត្តស្រី ក៏

លោកឈាន វិន

បង្កើតជាខ្យល់ព្យុះបោកបក់ ចូលឆក់ឆាបនាងកាកី នាំទៅរួមស្នេហ៍យ៉ាងត្រេកត្រអាលនៅនគរសិម្ពលី។ ក្រោយពីបានដឹងថា គ្រុឌ លួចមហេសី ព្រោះជាប់ក្លិនខ្លួននាងកាកី ព្រះបាទ ព្រហ្មទត្ត ក៏ចាត់នាយគន្ធន្ត ជាសេនាជំនិតឱ្យតាមរក ដោយប្រែកាឡាជាចៃតោងស្លាបគ្រុឌទៅ។ នាងកាកី គ្រាន់តែឃើញគន្ធន្ត ក៏ចាប់ចិត្តស្រលាញ់ទៀត ដោយបានប្រគល់ប្រាណឱ្យបុរសសង្ហានេះផ្តេកផ្តិត បណ្តាលឱ្យគ្រុឌក្តៅក្រហាយ ក៏ចាប់នាងកាកីទៅ ទម្លាក់មុខប្រាសាទព្រះបាទព្រហ្មទត្ត វិញ។ ទីបំផុត កាកី ស្រីចិត្តចើក ដែលស្វាមីចុងបោះបង់ចោល ឯស្វាមីដើមមិនទទួល បានត្រឹមរសាត់តាមពោងពាយ ក្លាយជាចំណីត្រីកណ្តាលសមុទ្រ។
អ្នកយកព័ត៌មានយើង មិនអាចទាក់ទងសុំការ បំភ្លឺពីនាងធន់ នាថ អាយុ៣៨ឆ្ន្នាំ ដែលគេចោទថា ជាស្រីកាកីបានឡើយ ព្រោះនាងចេញពីស្រុកបាត់ទៅហើយ…”៕

RELATED ARTICLES