Tuesday, December 24, 2024
Homeព័ត៌មានជាតិបុរសខ្លាំងយប់ ប្រពន្ធទី៣ទប់មិនជាប់ យកប្រពន្ធទី២វិញ

បុរសខ្លាំងយប់ ប្រពន្ធទី៣ទប់មិនជាប់ យកប្រពន្ធទី២វិញ

បុរសម្នាក់នេះ ល្បីមានប្រពន្ធ ដល់ទៅកន្លះឡូត៍ ឯណោះ ប៉ុន្តែប្រពន្ធផ្លូវការ គេស្គាល់ច្បាស់ តែ៣នាក់ ហើយល្បីថា គាត់ខ្លាំងរឿងលើគ្រែ មិនធម្មតា។ ឥឡូវស្រាប់តែប្រពន្ធទី៣ ត្អូញត្អែរថា នាងទប់មិនជាប់ ចេះតែច្រានទ្រូងប្តីនេះ ចេញ ធ្វើឱ្យបុរសខ្លាំងយប់ខ្ជិលសន្សំរឿង ក៏រត់ទៅសុំរួមរស់ជាមួយប្រពន្ធទី២ វិញ…។

នាងសុខ វឿន អាយុ២៩ឆ្នាំ រស់នៅភូមិរំដោះ ឃុំធ្មា ស្រុកជ័យសែន ខេត្តព្រះវិហារ បានរៀបរាប់ថា នាងមានឪពុកឈ្មោះសួន សុខ អាយុ៨០ឆ្នាំ ម្តាយឈ្មោះសំ ងួន អាយុ៧១ឆ្នាំ នាងជាកូនច្បង ក្នុងចំណោមបងប្អូន៨ នាក់។ នាងបានរៀបការតាំងពីអាយុ១៩ឆ្នាំ ប៉ុន្តែជីវិតស្នេហ៍រវាងនាង និងប្តី ទី១នោះ ល្អូកល្អិនជាមួយគ្នាត្រឹមបង្កើតបានកូន២នាក់ ក៏ដាច់ដោចគ្នាទៅ នាងក៏ ធ្លាក់ខ្លួនជាស្រីមេម៉ាយទាំងវ័យក្មេង។ នាងទំនេរខ្លួនបាន៤ឆ្នាំ ក៏បានជួបបុរសម្នាក់ ឈ្មោះគង់ រ៉ោន អាយុ៥០ឆ្នាំ ជាពោះម៉ាយរស់នៅឃុំច្រាច់។ នាងក៏ព្រមព្រៀង ទទួលបុរសសក់ល្បាយអាចម៍ខ្លានេះ ជាប្តីទី២ ដោយមិនបានសែនព្រេនអ្វីទេ គ្រាន់តែបើក ភ្លើងខៀវប៉ុណ្ណោះ ស្រាប់តែបុរសពោះម៉ាយឱបបង្វេច រត់មកនៅជាមួយនាងតែម្តង។ លុះនៅបានតែ៤ខែ ប្លាយ ប្តីនេះក៏ផាយទៅនៅផ្ទះគេវិញ និងឮថា គេកំពុង ទៅអង្វរសុំរួមរស់ជាមួយប្រពន្ធទី២វិញ ដោយសារ តែគេជាបុរសសម្បូរស្នេហ៍ឆ្លងកាត់ប្រពន្ធកន្លះឡូត៍ទៅហើយ។ តាមពិតមកពីនាងដេញក្បាល ទើបប្តីនេះ រត់ចេញទៅ ព្រោះតែនាងទ្រាំមិនបាននឹងរឿងគេខ្លាំងយប់ ធ្វើឱ្យនាងខ្សោះខ្លួនគ្មានបានដេកពួនឱ្យពេញភ្នែកទេ។

លោកគង់ រ៉ោន

នាងសុខ វឿន បន្តទៀតថា នាងមិនលាក់លៀមអ្វីទេ ថាឱ្យអស់សេចក្តីទៅចុះ គឺ១យប់ៗ ប្តីនេះឡើង ចុះៗ មិនចេះនឿយហត់ ហើយបើត្រូវស្រាផងនោះ កាន់តែខ្លាំងទ្វេឡើង។ បានគ្នាត្រឹម៤ខែ នាងស្រកគីឡូ អស់សន្ធឹក ប៉ុណ្ណឹងហើយគេថា នាងមិនកើតទៀត អ៊ីចឹងមានតែដេញគេឱ្យទៅរកអ្នកកើតនោះទៅ ឈប់ មកលូកលាន់នាងតទៅទៀត។ កន្លងមក នាងឮតែគេថា ប្តីនេះកំពូលខ្លាំងយប់ ប្រពន្ធពីរបីហើយត្អូញទប់ មិនជាប់ លុះដល់នាងសាកល្បង តើដូចពាក្យគេថា ឬយ៉ាងណា? ទើបដឹងថា អ្វីៗជាការពិត។ ប្តីអាយុ ៥០ឆ្នាំនេះ ខ្លាំងមែនទែន ប៉ុន្តែពេលគេដើរចេញ ធ្វើឱ្យនាងស្តាយខ្លះៗដែរ ទើបមិនព្រមលែងលះគ្នាឱ្យ ដាច់ស្រឡះ ឯការដែលគេទៅចោលនាង ក៏មកពីប្អូន ស្រីនាងស្តីបន្ទោសបងថ្លៃផ្សំផង ទើបគេខឹង។ ទោះយ៉ាងណា បើសិនជាប្តីនេះហ៊ានសែនព្រេនយកប្រពន្ធ ទី២ ដែលលែងលះគ្នាទៅហើយនោះ នាងក៏មិនយក វិញដែរ ស៊ូនៅមេម៉ាយប្រសើរជាង។

នាងសុខ វឿន

ដោយឡែក លោកគង់ រ៉ោន អាយុ៥០ឆ្នាំ ជាប្តី បានឱ្យដឹងថា លោកបានលែងលះនាងសុខ វឿន នោះ ហើយ ព្រោះអំឡុងពេលលោកនៅរួមរស់ជាមួយ នាង៤ខែនោះ មិនចុះសម្រុងគ្នាសោះ។ លោកមិន ទទួលស្គាល់កូនក្នុងពោះនាងវឿន នោះទេ គឺមិនមែន ជាឈាមរបស់លោក ព្រោះនាងនោះមិនស្មោះត្រង់ ជាមួយប្តី។ ឥឡូវលោកកំពុងរួមរស់ជាមួយប្រពន្ធទី២ បន្ទាប់ពីសែនព្រេនរួចរាល់ ប៉ុន្តែ នាងធៀប ផៃ ប្រពន្ធទី២នេះ បនាដាក់លក្ខខណ្ឌមិនឱ្យលោកទៅ រញ៉េរញ៉ៃនឹងនាងវឿន ទៀតទេ។

នាងគង់ អ៊ីន (ប្រពន្ធទី១ ដែលឈឺស្លាប់)

ចំណែក នាងធៀប ផៃ អាយុ៣៨ឆ្នាំ ជាប្រពន្ធទី២ បានឱ្យដឹងថា ការបែកគ្នាមួយរយៈមុននោះ មកពី រូបនាងមិនព្រមចេញមករួមរស់ជាមួយប្តីនេះ ក្នុងផ្ទះ របស់គេ ព្រោះមិនចង់បែកកូនដែលជាឈាមប្តីមុន។ តាមពិត ប្តីនេះ មានប្រពន្ធទី១ ឬប្រពន្ធដើមឈ្មោះគង់ អ៊ីន តែប្រពន្ធនោះឈឺស្លាប់តាំងពីកូនពៅនៅតូច ទើប រូបនាងដែលជាស្រីមេម៉ាយដែរ សុខចិត្តទទួលយកលោក រ៉ោន ធ្វើប្តី ទោះជាដឹងថា បុរសនោះខិលខូចមានស្រី ញីរាប់មិនអស់ក្តី។ អ្នកភូមិណាក៏ដឹងដែរថា លោកគង់ រ៉ោន មានប្រពន្ធ៣នាក់ ជាផ្លូវការ ឯប្រពន្ធមិន ផ្លូវការប្រហែលកន្លះឡូត៍ឯណោះ តែស្រីៗទាំងនោះ ទ្រាំមិនបាននឹងរឿងគេខ្លាំងយប់ ក៏ដេញប្តីនេះជាបន្តបន្ទាប់។ សម្រាប់រូបនាងក៏ធ្លាប់ដឹងថាប្តីនេះខ្លាំង យប់ដែរ តែពេលនេះ គេថយកម្លាំងបន្តិចហើយ មិនបារម្ភពេកទេ អាចទប់ទល់បាន។

នាងធៀប ផៃ (ប្រពន្ធទី២)

លោកតាសួន សុខ និងលោកយាយសំ ងួន ជាឪពុកម្តាយនាងសុខ វឿន បានឱ្យដឹងស្របគ្នាថា ពួកគាត់សប្បាយចិត្តណាស់ ដែលកូនស្រីបានរួចផុត ពីក្រញាំតណ្ហាប្តីល្មោភកាមម្នាក់នេះ។ បើកូនស្រីនៅតែ បណ្តោយខ្លួនរួមរស់ជាមួយប្តីនេះតទៅទៀត បានត្រឹម ទឹកភ្នែកជូតក្បាលជង្គង់ប៉ុណ្ណោះ អ៊ីចឹងបែកគ្នាត្រឹម ហ្នឹងជារឿងល្អបំផុត។ គាត់ធ្លាប់ឮអ្នកស្រុកនិយាយតៗ គ្នាថា បុរសគង់ រ៉ោន នោះមិនធម្មតាទេ ទោះជាមានអាយុ៥០ឆ្នាំ ក៏នៅតែខ្លាំងដូចគោឡើងក ស្រួលមិន ស្រួលអាចរងគ្រោះដូចប្រពន្ធដើមរបស់ប្តីនោះមិនខាន ដែលគេសង្ស័យថា ស្លាប់ដោយសារប្តីបង្ខំពេក។

ផ្ទះលោកគង់ រ៉ោន

នាងសុខ វែន អាយុ២៧ឆ្នាំ ជាប្អូននាងសុខ វឿន បានឱ្យដឹងដែរថា នាងមិនគាំទ្រឱ្យបងស្រីយកប្តីធ្លាប់ មានស្រីកន្លះឡូត៍នោះទេ។ ឥឡូវបុរសនោះបោលក្បាល ទៅយកប្រពន្ធទី២វិញ ដូចដោះលែងបងស្រីឱ្យរួចពី សេចក្តីស្លាប់ ទុកឱ្យប្រពន្ធទី២នោះរងថ្មបាក់ទៅចុះ។

លោកតាសួន សុខ

ចំណែកអ្នកភូមិដែលរស់នៅក្បែរផ្ទះបុរសគង់ រ៉ោន ដោយមិនបញ្ចោញឈ្មោះ បានឱ្យដឹងស្របគ្នាថា លោកគង់ រ៉ោន ពិតជាជើងខ្លាំងខាងរឿងលើគ្រែ ប្រាកដមែន។ កាលប្រពន្ធដើមនៅរស់ ប្តីនេះធ្លាប់ចាប់ ក្របួចសក់ជាប់នឹងគ្រែ ហើយបង្ខំរួមភេទ រហូតប្រពន្ធ ឈឺរីងរៃស្លាប់ចោលកូនទៅ។ ចំណែកនាងធៀប ផៃ ប្រពន្ធទី២ សព្វថ្ងៃនេះ ក៏កំពុងស្គមទៅៗ តែនាង ចិត្តមិនដាច់ និងអត់ប្តីជាបង្អែកក្នុងការរកស៊ីផងនោះ ក៏ព្រមទទួលប្តីនេះវិញទាំងប្រថុយ។

លោកយាយសំ ងួន

គួរបញ្ជាក់ថា បុរសខ្លាំងយប់ បើសិនជាប៉ះស្រី ខ្លាំងយប់ដូចគ្នាច្បាស់ជាលើកទង់ស ចុះចាញ់ប្រពន្ធមិនខាន។ បុរសខ្លាំងយប់ ដូចលោកគង់ រ៉ោន ហេតុនេះ បើសិនជាប្រពន្ធទី២ ទប់មិនជាប់ទៀត លុះត្រាតែស្វែងរកដៃគូស្នេហ៍ខ្លាំងយប់ដែរ ទើបធានារស់នៅចុះសម្រុងគ្នាមួយជីវិត…”៕

នាងសុខ វែន
RELATED ARTICLES