Tuesday, December 24, 2024
Homeព័ត៌មានជាតិយាយមិនព្រមរួមដំណេក តាស្រែកជ្រុះធ្មេញ

យាយមិនព្រមរួមដំណេក តាស្រែកជ្រុះធ្មេញ

ឱ្យតែឈានដល់វ័យជ្រេ ឬអស់រដូវ ស្ត្រីភាគច្រើនតែងអស់អារម្មណ៍រួមភេទ ប៉ុន្តែសម្រាប់បុរសក្នុងវ័យ នេះនៅខ្លាំងណាស់ បើប្រពន្ធរអ៊ិះរអ៊ុះច្រានទ្រូងចេញ ច្បាស់ជាឈ្លោះ គ្នាផ្អើលមេឃ។ យ៉ាងណាមិញ ស្ត្រីចំណាស់ម្នាក់នេះ ស្បើយតណ្ហា មិនព្រមរួមដំណេកជាមួយប្តីចាស់ ស្រាប់តែតាខឹងសម្បា ស្រែកជ្រុះ ធ្មេញដាក់ ផ្អើលដល់កូនៗគ្មានបានដេកពួន…។

អ្នកស្រីអ៊ឹម សៀម អាយុ៥០ឆ្នាំ រស់នៅភូមិត្រពាំងថ្ម ឃុំត្រពាំងប្ញស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ បានរៀបរាប់ថា គាត់មានប្តីឈ្មោះឡុក វឿន អាយុបងគាត់៥ឆ្នាំ ដែលសព្វថ្ងៃ អ្នកភូមិហៅពួកគាត់ថា តាយាយទៅហើយ ព្រោះមានកូន៧នាក់ និងចៅមួយគំនរ។ ពីមុន គាត់និងប្តីនេះត្រូវរ៉ូវ គ្នាល្អូកល្អិន តែនៅពេលឈានដល់វ័យកណ្តាល គាត់អស់ តម្រេកតណ្ហារលីង ឯតានៅតែខ្លាំង ជាហេតុនាំឱ្យមានទំនាស់ ជាហូរហែតែពីរឿងម៉្យាងហ្នឹង។ កាលនៅក្មេង បើមានជម្លោះខ្លះៗ ក៏ទាស់គ្នាតែពីរឿងអត់ស៊ី ឬប្រចែប្រចណ្ឌខ្លះៗ លុះឈានដល់វ័យចាស់ រឿងមានស៊ីអត់ស៊ីលែងខ្វល់ទៀតហើយ ព្រោះកូនៗដុះស្លាបហើរចោលសម្បុកជិតអស់ តែង ឧបត្ថម្ភឪពុកម្តាយ មិនដែលខ្វល់រឿងអត់អង្ករ អត់សាច់ជ្រូក សាច់គោ បន្លែ ត្រីសាច នោះទេ តែអ្វីដែលប្តីប្រពន្ធគាត់ ឈ្លោះគ្នា វាកើតឡើងពីរឿងមិនចុះដំណេកគ្នាតែម្តង។

លោកឡុក វឿន (ជាប្តី ) កំពុងអង្គុយសម្លត់ប្រពន្ធទាំងកំហឹង

អ្នកស្រីអ៊ឹម សៀម ហៅយាយសៀម បន្ថែមថា ប្តីនេះ សក់ល្បាយអាចម៍ខ្លា គេហៅតា ពេញភូមិទៅហើយ នៅតែធ្វើចរិតព្រើលដូចស្ទាវ វក់វីតែរឿងតណ្ហាស្រើបស្រាល មិនគិតគូររឿងវត្តវ៉ាអ្វីទេ ម៉្ងៃៗសន្សំរឿងជាមួយ គាត់ តែពីរឿងដេក។ ពេលគាត់ឱ្យម្តងៗ តានេះញញឹមបិទមាត់មិនជិត ចេញពីផ្ទះបាត់ហើយ តែបើគាត់មិនឱ្យ ក៏នៅរអ៊ូង៉ូវៗ បោកចានបោកឆ្នាំង ជេរបញ្ចោរគាត់សុទ្ធតែមានប្រុសឈ្មោល មិនចេះចប់មិនចេះហើយ ធ្វើឱ្យគាត់ ធុញទ្រាន់ខ្លាំងណាស់ ក្នុងការរស់នៅជាមួយគ្នា។ ជម្លោះនោះ បើធ្វើស្ងាត់ៗដូចប្តីប្រពន្ធគេខ្លះអត់អីទេ តែឱ្យ តែខឹងម្តងៗ ប្តីនេះស្រែកជ្រុះធ្មេញដាក់ ផ្អើលដល់កូនៗទាំងយប់ព្រលប់ មិនចេះខ្មាស។
ស្ត្រីចំណាស់បន្តទៀតថា គាត់ហែលឆ្លងឆ្អែតឆ្អន់ហើយនូវរសជាតិល្វីងជូរចត់ ត្រូវប្តីវាយធ្វើបាប រស់ក្រោមការគាបសង្កត់ដូចទាសីតណ្ហា។ ទោះយ៉ាងណាក៏គាត់មិនផ្តាច់ទំនាក់ទំនងជាមួយប្តីដែរ គ្រាន់តែសុំកុំ ឱ្យគាត់ញឹកញាប់ពេក ដោយសំណូមពរត្រឹម១ខែ ពីរបីដងបានហើយ តែប្តីនេះមិនធ្វើតាមទាល់តែសោះ។ ពេលគាត់មិនព្រមឱ្យ ស្រាប់តែប្តីប្រចណ្ឌចោទប្រកាន់ថា គាត់មានសហាយ តើរូបគាត់ចំណាស់នេះទៅហើយ ទៅមានសហាយឯណាកើត? បើប្តីនៅតែមិនព្រមកែ ខ្លួន ប្រហែលជាត្រូវចែកផ្លូវគ្នាដើរមិនខានឡើយ។

អ្នកស្រីអ៊ឹម សៀម

ដោយឡែក លោកឡុក វឿន ជាប្តី បានឱ្យដឹងថា លោកសុំមិននិយាយអ្វីទាំងអស់។ ចំពោះរឿងគ្រួសារ លោកមានសិទ្ធិដោះស្រាយដោយខ្លួនឯង មិនចាំបាច់ មានអ្នកជួយដោះស្រាយទេ ឬឈឺឆ្អាលអ្វីទេ។ កន្លងមក លោកខិតខំរកស៊ីចិញ្ចឹមគ្រួសារ ដោយប្រឹងស៊ី ឈ្នួលជួលព័ទ្ធគេមិនខ្លាចនឿយហត់ ដូច្នេះ ជម្លោះ បន្តិចបន្តួចក្នុងគ្រួសារ មិនចាំអ្នកណាមកជួយដោះ- ស្រាយទេ ហើយក៏គ្មានអ្នកណាប្រដៅលោកបានឡើយ ក្រៅពីខ្លួនឯងដែលត្រូវដឹងថា តើធ្វើអ្វីត្រូវ ធ្វើអ្វីខុស?

លោកសាន់ វិសាល (មេភូមិរង)

និយាយបានតែត្រឹមនេះ លោកឡុក វឿន ក៏ អង្គុយសម្លក់ប្រពន្ធស្ទើរជ្រុះគ្រាប់ភ្នែក ដោយផ្ទុះ កំហឹងយ៉ាងខ្លាំង ខណៈដែលស្ត្រីជាប្រពន្ធលួចខ្សឹប ប្រាប់អ្នកយកព័ត៌មានយើងថា ឱ្យយករឿងគាត់ទៅ ចុះផ្សាយកុំខាន ដើម្បីឱ្យសាធារណជនបានជ្រាបពី ទុក្ខវេទនា របស់គាត់ដែលត្រូវប្តីធ្វើបាប។ គាត់មិន ទាន់ហ៊ានរៀបរាប់រឿងជីវិតនេះឱ្យអស់បានឡើយ ព្រោះខ្លាចប្តីប្រើអំពើហិង្សា តែបើគ្មានជម្រើស គាត់ នឹងទម្លាយរឿងពិតឱ្យខ្ទេច។

អ្នកស្រីនៅ ភួយ

អ្នកស្រីអ៊ឹម ផាត អាយុ៤៨ឆ្នាំ និងអ្នកស្រីអ៊ឹម ស៊ឹម អាយុ៤៥ឆ្នាំ ជាប្អូនបង្កើតរបស់អ្នកស្រីអ៊ឹម សៀម បានឱ្យដឹងស្របគ្នាថា តាមពិត បងថ្លៃឈ្មោះឡុក វឿន នេះ ធ្វើអ្វីៗតាមទំនើងចិត្តបែបនេះ គឺមកពីបងស្រីស្លូតពេក។ សព្វថ្ងៃ ពួកគាត់ឃ្លាំមើលឃើញថា ទោះជាប្តីជេរវាយធ្វើបាបយ៉ាងណា ក៏ប្រពន្ធមិន ហ៊ានតបត ប៉ុន្តែបើសិនជាពួកគាត់វិញ ប្តីហ៊ានបំពាន សិទ្ធិបែបនេះ ច្បាស់ជាតដៃឱ្យដឹងសខ្មៅមិនខាន។

អ្នកស្រីអ៊ឹម ផាត

អ្នកស្រីនៅ ភួយ អាយុ៥០ឆ្នាំ ជាអ្នកជិតខាង បានឱ្យដឹងថា រូបគាត់និងអ្នកស្រីសៀម ជាមិត្តភក្តិ នឹងគ្នាតាំងពីនៅក្រមុំ។ ដូច្នេះបើជួបបញ្ហាអ្វីក្នុងគ្រួសារ ម្រាក់នោះតែងមកប្រាប់គាត់ជានិច្ច តែគាត់ ក៏មិនអាចជួយបានដែរ។ តាមគាត់ដឹង មកពីអ្នកស្រី សៀម មានជំងឺរោគស្ត្រីខ្លះផង ទើបមិនអាចបម្រើ តណ្ហាប្តីបាន ពុំមែនមានប្រុសឈ្មោលនោះទេ។

អ្នកស្រីអ៊ឹម ស៊ឹម

លោកសាន់ វិសាល មេភូមិរង បានឱ្យដឹងថា រឿងគ្រួសារមួយនេះ អាជ្ញាធរភូមិធ្លាប់ជួយសម្របសម្រួលជាហូរហែដែរ តែមិនបានលទ្ធផលអ្វីទេ។ ករណីនេះមកពីប្តីនៅកម្លាំងតណ្ហា ឯប្រពន្ធស្ងួតអស់ ក៏ចេះតែទាស់គ្នា រហូតប្តីស្រែកជេរប្រពន្ធជ្រុះធ្មេញ ដាក់ផ្អើលដល់កូនៗ តែកូនទាំងនោះមិនហ៊ានជាមួយ ឪពុកនោះទេ។
គួរបញ្ជាក់ថា ស្រីភេទមានអាយុ៥០ឆ្នាំ ស្ងួតរដូវអស់ហើយ ទន្ទឹមនឹងកម្លាំងតណ្ហា ក៏ស្រកស្រុត ចុះ លែងត្រេកត្រអាលនឹងការបបោសអង្អែលពីប្តី ដូចកាលពីក្មេង។ ចំណែកបុរស អាយុជាង៥០ឆ្នាំ នៅខ្លាំងមិនចាញ់កំលោះនោះទេ បើប្រពន្ធមិន ព្រមឱ្យ ច្បាស់ជាមានជម្លោះក្នុងគ្រួសារមិនខាន។ ហេតុនេះ គួរតែភាគីទាំងសងខាងចេះយោគយល់គ្នាលើបញ្ហានេះ ប៉ុន្តែបើដោះស្រាយមិនចេញ អាចនឹងឈានដល់ ការចែកផ្លូវគ្នាដើរមិនខានឡើយ…”៕

RELATED ARTICLES