Tuesday, December 24, 2024
Homeព័ត៌មានជាតិអាអូនតូចលែងងើប ទើបប្តីវិលរកប្រពន្ធដើម

អាអូនតូចលែងងើប ទើបប្តីវិលរកប្រពន្ធដើម

កាលខ្លួននៅក្លាក្លំហំហាន បុរសម្នាក់នេះ តែងដើរចោលប្រពន្ធ ទៅមានស្រីញីរាប់មិនអស់ យកទឹកទៅចាក់ចោលក្រៅពាងពាស វាលពាសកាល។ លុះដល់អាអូនតូចលែង សូវងើប ទើបបុរសនេះ ភ្ញាក់រលឹកវិល រកប្រពន្ធដើមវិញ ក៏បម្រើតណ្ហា ប្រពន្ធលែងកើត តែប្រពន្ធមិនដាច់ចិត្ត ចេះតែជួយដោល ជួយបញ្ឆោះ រាល់យប់ ថែមទាំងជួយរកថ្នាំ ឱ្យផឹកផង ដោយសង្ឃឹមថា ជំងឺ ចាក់ទឹកក្រៅពាងនឹងជាដូចដើមវិញ…។

លោកឃុត ទេន អាយុ៤៩ឆ្នាំ រស់នៅភូមិត្រពាំងគគីរ ឃុំល្បើក ស្រុកឈូក ខេត្តកំពត បានរៀបរាប់ថា លោកជាកូនទី៤ ក្នុងចំណោមបងប្អូន៩នាក់ ឪពុកស្លាប់ នៅតែម្តាយឈ្មោះញ៉ែម ធួន អាយុ៧៨ឆ្នាំ។ ដោយសារខ្លួនជាកូនកសិករធ្វើតែស្រែចម្ការ ទើបមិនបានរៀនសូត្រអ្វីនឹងគេទេ តែទោះជាមិនចេះ អក្សរ ក៏លោកមានអំណោយផលពីធម្មជាតិ ត្រង់ស្វាក់ ស្រី។ កាលពីអាយុ១៩ឆ្នាំ ឪពុកម្តាយបានទុកដាក់ឱ្យ មានប្រពន្ធឈ្មោះអង់ ណាត ជាស្រីក្រមុំ អាយុបង លោក៣ឆ្នាំ រស់នៅភូមិជាមួយគ្នា និងបានរួមរស់បង្កើត បានកូន៤នាក់ (ប្រុស៣ ស្រី១) ជាចំណង

លោកឃុត ទេន

និស្ស័យ។ ដោយសារនៅស្រុកភូមិគ្មានមុខរបរអ្វីក្រៅពីស្រែចម្ការ ទើបលោកចេញពីផ្ទះដើររកការងារធ្វើគ្រប់ទីកន្លែង ផ្នែកសំណង់ ហើយបើទៅធ្វើការនៅទីណា ក៏មានស្រីញីនៅកន្លែងនោះ ព្រោះខ្លួនមានប្រជ្រុយ ស្វាក់ស្រី។ តាមពិត លោកមិនបានយកពួកនាងទាំង នោះ ជាប់លាប់នោះទេ គ្រាន់តែជាការលេងសើច ប៉ុណ្ណោះ ហើយយូរៗទើបផ្តល់សេចក្តីសុខឱ្យប្រពន្ធ ម្តង ជាហេតុធ្វើឱ្យនាងមិនអស់ចិត្ត តែងចោទប្រកាន់ រករឿងប្តីមិនឈប់។
លោកឃុត ទេន បន្តទៀតថា លុះចូលមកដល់ ឆ្នាំ២០១៧ នេះ ហេតុតែខ្លួនដើរបាញ់ទឹកក្រៅពាង ច្រើនកន្លែងពេក ក៏ខ្សោយកម្លាំង ធ្លាក់ខ្លួនឈឺ រហូតដល់ អាអូនតូចលែងសូវងើប។ ងាកទៅស្រីកំណាន់ចិត្តណាក៏គេលែង រាប់រក ព្រោះបំពេញចំណង់គេមិនបាន ម៉្យាងលោកធ្វើការរកលុយឱ្យ គេមិនបានផងនោះ ទើបគេលែងរវីរវល់។ ប្រឈមនឹងបញ្ហាភាព ទ្រុឌទ្រោមនេះ លោកក៏វិលចូលផ្ទះ សំពះអង្វរសុំទោសប្រពន្ធដើម សុខចិត្តធ្វើមុខឆ្កែស្រែជម្រៅ ទោះជាប្រពន្ធជេរដៀលយ៉ាងណាក៏មិនតបត។ លុះនាងជេរអស់ចិត្ត និងដោយសារលោកពូកែលួងលោមផងនោះ

អ្នកស្រីអង់ ណាត

ប្រពន្ធក៏ប្រែចិត្តអាណិតប្តីវិញ ដោយអនុញ្ញាតឱ្យចូលមុង ជាមួយ ដោយស្មានថា លោកនៅរឹងប៉ឹង ដឹងអី! ប្រដាប់ប្រដាទន់ រឡិករឡាក់ ប្រើការលែងកើត។ ប្រពន្ធនៅតែមិនដាច់អាល័យពី កន្លែងហ្នឹង ក៏ជួយដោល ជួយបញ្ឆោះ ដែល១អាទិត្យ ស្ទុះរួចម្តងទាំង ត្រដាបត្រដួស។ ដល់ឃើញពិបាកពេក ប្រពន្ធក៏ជួយរកថ្នាំខ្មែរ មកដាំទឹកឱ្យផឹក ក្រែងសរសៃរស់វាងើបឡើងវិញ ហើយទើបតែ ពេលនេះទេ ដែលលោកមើលឃើញថា ប្រពន្ធដើមជាស្រីល្អគ្រប់ ដប់មិនគួរណាលោកក្បត់ចិត្ត នាងទៅមានស្រីញីខាងក្រៅ រហូតបាត់បង់សមត្ថភាពផ្លូវភេទយ៉ាងនេះសោះ។ លោកសន្យាថា បើបានជាដូចដើមវិញ នឹងបម្រើតែប្រពន្ធម្នាក់នេះ ជារៀងរហូត ឈប់ទៅ រកស្រីណាផ្សេងក្រៅពីប្រពន្ធដើមទៀតហើយ។
ដោយឡែក អ្នកស្រីអង់ ណាត អាយុ៥២ឆ្នាំ ជាប្រពន្ធដើម បានឱ្យដឹងថា តាំងពីចាប់ដៃគ្នាជាមួយប្តីនេះមក រហូតបង្កើតបាន កូនស្រីច្បង ស្រាប់តែប្តីបែកគំនិតខិលខូច ឱ្យតែចេញទៅធ្វើការឯណា ក៏លួចមានស្រីកំណាន់នៅទីនោះ។ លុយកាក់រកបាន គេយកទៅបំប៉នស្រីស្នេហ៍ យូរៗមកផ្ទះម្តង ធ្វើឱ្យអ្នកស្រីមួម៉ៅក្តៅក្រហាយ ដេញឱ្យដេកក្រៅមុង។ សូម្បីនៅក្នុងភូមិ ក៏ប្តីកំហូចនេះ លួចទៅ លេងសើចជាមួយស្រីមេម៉ាយខ្លះ លុះអ្នកស្រីណែនាំមិនស្តាប់ ក៏ពន្លែងប្តីនេះឱ្យទៅណាទៅៗ លែងខ្វល់។ គេក៏ចុះចោលគាត់រាប់ឆ្នាំ យូរៗទើបឃើញមកអើតកូនម្តង តែក៏គ្មានលុយកាក់អ្វីមកជួយចិញ្ចឹមកូននោះដែរ។

លោកឃុត ទេន និងអ្នកស្រីអង់ ណាត

អ្នកស្រីជាប្រពន្ធបន្តទៀតថា ចូលមកដល់ឆ្នាំ២០១៧ នេះ លុះប្តីធ្លាក់ខ្លួនឈឺ ក៏ឃើញវិល មកដល់ផ្ទះប្លឺម ដែលមុនដំបូង គាត់មិនស្វាគមន៍ទេ បានទាំងដេញចេញទៀតផង ប៉ុន្តែកូនៗអង្វរ ពេក ទើបគាត់យល់ព្រមឱ្យនៅ។ ពេលយប់ព្រលប់ អ្នកស្រីមិនចង់ឱ្យចូលមុងជាមួយទេ ប៉ុន្តែយប់មួយ គេលូនចូលទាល់តែបាន និងព្យាយាមលូកលាន់ប្រពន្ធ។ ហេតុតែអាណិតប្តី នឹកឃើញ អនុស្សាវរីយ៍ល្អូកល្អិនជាមួយគ្នាកាលពីក្មេង ទើប អ្នកស្រីបើកដៃឱ្យគេលូកលាន់តាមចិត្ត ប៉ុន្តែប្រដាប់ប្រដាគេមិនដូចមុនទេ វាស្ទុះស្ទារមិនរួច ទន់រឡិករឡាក់ ដូចដង្កូវបាក់ខ្នង។ ក្រោយមក ដោយប្តីស្បថស្បែ គួរឱ្យទុកចិត្ត ទើបអ្នកស្រីអាហោសិកម្មឱ្យទៅ និងដើរ រកថ្នាំខ្មែរឱ្យផឹក ក្រែងកែកុនបានវិញ។

នាងសឿន សុខជា

នាងសឿន សុខជា អាយុ២៧ឆ្នាំ លោកសឿន ទុយ អាយុ២៥ឆ្នាំ ជាកូនបានឱ្យដឹងស្របគ្នាថា ឪពុក ពួកគេពិតជាខិលខូចមានស្រីញីដើរចោលម៉ែ ប្រាកដ មែន។ គាត់ទៅបាត់លើកក្រោយនោះ រាប់ឆ្នាំទៅរកស៊ី ចិញ្ចឹមស្រី លុះមានជំងឺ ត្រូវស្រីជាប្រពន្ធចុងមិនរវីរវល់ ព្យាបាល ស្រាប់តែឪពុកវិលមកវិញសុំទោសកូនៗ និង ម៉ែ។ បើតាមចិត្តម៉ែមិនព្រមជានាគ្នាទេ តែកូនៗមិន ចង់ឃើញអ្នកមានគុណពាក់មុខយក្សដាក់គ្នា ក៏ជួយ ផ្សះផ្សាសម្របសម្រួល ដែលពេលនេះ ពួកគាត់ត្រូវរ៉ូវគ្នាវិញហើយ។
រីឯអ្នកជិតខាងមួយចំនួន បានឱ្យដឹងស្របគ្នាថា លោកឃុត ទេន គ្មានជំងឺអេដស៍អ្វីទេ តែជាជំងឺ បាក់កម្លាំងតែម្តង ព្រោះគាត់ដើរចាក់ទឹកក្រៅពាងពេក។ ស្រីដែលគាត់ទាក់បានភាគច្រើនជាមេម៉ាយៗ តាមភូមិ មានជីវភាពក្រីក្រ លុះបានលោកទេន ឱ្យ លុយកាក់ផ្គត់ផ្គង់ជីវភាព ក៏ទាក់បុរសនេះធ្វើប្តី ដើម្បី បម្រើតណ្ហាផង បានលុយចាយផង។ លុះលោកទេន បម្រើគេលែងបាន ព្រោះខ្សោយប្រដាប់ភេទ លុយក៏ រកឱ្យគេលែងបាន មានតែផ្លូវម៉្យាងហ្នឹង គឺបោលមក រកប្រពន្ធដើមឱ្យជួយ។

លោកសឿន ទុយ

គួរបញ្ជាក់ថា បុរសស្វាក់ស្រីទាល់តែខ្លួនខ្លាំង ដូចគោបា ឬជ្រូកបា ទើបទៅរួច តែបើខ្សោយដូចបុរស ខាងលើនេះ កុំចង់ស្វាក់ស្រីអី ពិតជាដួលដូចគោ ចាស់។ មានតែប្រពន្ធដើមទេ ដែលមិនបោះបង់ប្តីក្នុង គ្រាមានទុក្ខធុរៈ តែបើសង្ឃឹមស្រីស្នេហ៍ ដូចសង្ឃឹម ផ្កាយលើមេឃអ៊ីចឹង…”៕

RELATED ARTICLES