Tuesday, December 24, 2024
Homeព័ត៌មានជាតិប្តីចាស់ប៉ះប្រពន្ធទី៣ក្មេង លើកទង់ស

ប្តីចាស់ប៉ះប្រពន្ធទី៣ក្មេង លើកទង់ស

លោកតាម្នាក់នេះ ធ្លាប់មានប្រពន្ធ២នាក់ រួចមកហើយ តែត្រូវព្រាត់ប្រាសគ្នាទៅវិញអស់ លុះមកជួបស្នេហ៍ជាមួយប្រពន្ធ ទី៣វ័យក្មេង មិនខុសពីគោ ចាស់ប្រទះស្មៅខ្ចី តែដឹងអី! បោលបានតែដំបូង លុះប្រពន្ធក្មេង កេះកៀវ រួមស្នេហ៍ញឹកញាប់ ស្រាប់តែត្អូញត្អែរ រលុងក្បាលជង្គង់ លើកទង់ស សុំចុះចាញ់…។

លោកតាភោគ រីម អាយុ៦៤ឆ្នាំ មានស្រុក កំណើតនៅភូមិត្រពាំងស្វា ឃុំទ្រា ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល សព្វថ្ងៃ រស់នៅភូមិត្រពាំងសិលា ឃុំទាន ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ បានរៀបរាប់ឱ្យដឹងថា លោកជាកូនកសិករ រៀនសូត្រមិនបានច្រើនឡើយ មិនចប់ថ្នាក់បឋមសិក្សាផង ក៏ឈប់ទៅ ដោយស្គាល់តែការងារស្រែចម្ការជំនួសដៃជើងឪពុក ម្តាយ គ្មានទំនេរដៃ។ លុះចូលដល់វ័យជំទង ដោយសារស្រុកទេសឧស្សាហ៍ជួបភ្លើងសង្គ្រាមផ្ទៃ ក្នុង គាត់បានចូលបម្រើក្នុងជួរទាហានរហូតមក។

លោកតាភោគ រីម និងនាងឃី សារ៉ា ជាមួយកូនៗ

រំលឹកពីរឿងប្រពន្ធកូនវិញ លោកតា ឱ្យដឹងថា កាលពីគាត់មានអាយុ១៩ឆ្នាំ ឪពុកម្តាយបានចូលស្តីដណ្តឹងនារី ម្នាក់ឈ្មោះសោម សុឃីម អាយុស្របាលគ្នា និងនៅកំលោះក្រមុំដូចគ្នា រៀបការធ្វើជាគូគាប់ទ្រនាប់ជីវិត រួមរស់ជាមួយគ្នាដោយចាប់របរធ្វើស្រែចម្ការច្បារដំណាំ ជាស្បៀងលៀងជីវិត។ តាំងពីចាប់ដៃគ្នាមក ប្តីប្រពន្ធរបស់គាត់ស្រលាញ់ល្អូកល្អិននឹងគ្នាណាស់ មិន ដែលជួបរឿងរ៉ាវឈ្លោះប្រកែកគ្នាម្តងណាឡើយ សូម្បីតែរឿងយប់ព្រលប់ ក៏ផ្អែមល្ហែមដូចស្រមោច និងស្ករ រហូតបង្កើតបានកូនចំនួន៣នាក់ (ប្រុស១ ស្រី២) ជាចំណងដៃនិស្ស័យស្នេហ៍។ តែគួរឱ្យអនិច្ចា នៅគ្រាដែលប្រពន្ធប្តីរបស់គាត់ កំពុងតែរស់នៅមានសេចក្តីសុខសុភមង្គល ស្រាប់តែមច្ចុរាជមកពង្រាត់ប្រពន្ធ ជាទីស្រលាញ់របស់លោកឱ្យឃ្លាតឆ្ងាយគ្មានថ្ងៃវិលត្រឡប់។

លោកតាភោគ រីម

លោកតាភោគ រីម បន្តឱ្យដឹងទៀតថា ក្រោយពីប្រពន្ធដើមស្លាប់ទៅបានមួយ រយៈ គាត់បានជួបស្នេហ៍ជាមួយប្រពន្ធទី២ ឈ្មោះណុប ថា ប៉ុន្តែប្រពន្ធរូបនេះ មិនសូវស្មោះស្មគ្រ័ជាមួយគាត់ជាប្តីឡើយ តែងលួចក្បត់ចិត្តមានប្រុសឈ្មោល ជាបន្តបន្ទាប់ប្រដៅអប់រំមិនស្តាប់សោះ ធ្វើឱ្យគាត់ខ្មាសគេពេក មិនអាចទ្រាំរស់ នៅជាប្រុសមានឈ្មោះជាអាវែកបាន ក៏លែងលះប្រពន្ធជើងល្អរូបនេះចោលទៅ បន្ទាប់ពីរួមរស់ជាមួយគ្នាបានរយៈពេល៨ឆ្នាំ ទាំងមិនមានកូន១គ្រាប់ តពូជនឹង គ្នាផង។ ក្រោយពីធ្លាក់ខ្លួនពោះម៉ាយកំព្រារងាចិត្តកាយអស់រយៈពេលជាច្រើន ឆ្នាំ គាត់ក៏បានជួបស្នេហ៍ជាមួយប្រពន្ធទី៣តែម្តង។ ប្រពន្ធទី៣របស់គាត់ឈ្មោះឃី សារ៉ា ទើបតែមានអាយុ៣៣ឆ្នាំប៉ុណ្ណោះ ប្អូនគាត់ជិតពាក់កណ្តាលអាយុ ឯណោះ ហើយគាត់រួមរស់ជាមួយប្រពន្ធរូបនេះ ក្នុងរូបភាពគោចាស់ប្រទះស្មៅខ្ចី ដែល

នាងឃី សារ៉ា

ធ្វើឱ្យគាត់ស្រលាញ់ប្រពន្ធរូបនេះពេញក្នុងបេះដូងតែម្តង ដោយខំប្រឹងថ្នាក់ថ្នមនាងមិនឱ្យពិបាកចិត្ត ទាំងការងារស្រែភ្លឺសព្វបែបយ៉ាង សូម្បីតែសេចក្តីសុខ យប់ព្រលប់ ក៏គាត់ផ្តល់ឱ្យនាងមិនដែលទាស់ចិត្តឡើយ ប៉ុន្តែប៉ុន្មានឆ្នាំចុងក្រោយ នេះ ដោយសារគាត់មានវ័យច្រើន កម្លាំងចុះខ្សោយ ទ្រុឌទ្រោមទៅតាមវ័យ ខណៈដែលប្រពន្ធនៅតែក្មេងខ្ចី មានចំណង់ផ្លូវភេទខ្ពស់ ធ្វើឱ្យគាត់ខំប្រឹងបំពេញសេចក្តីសុខឱ្យប្រពន្ធក្មេង រហូតទន់ជង្គង់ខ្លួនឯង បាក់កម្លាំងទប់ទល់ជាមួយប្រពន្ធក្មេង រូបនេះលែងជាប់ហើយ។ តែយ៉ាងណា គាត់នៅតែព្យាយាមផ្តល់សេចក្តីសុខឱ្យ នាងម្តងម្កាលដែរ មិនឱ្យប្រពន្ធអត់យូរជូរមាត់ឡើយ ប៉ុន្តែបើញឹកញាប់ពេក ដូចកាលពីក្មេងកម្លាំងពេញ គឺលើកទង់សហើយ។

នាងឃី សារ៉ា អាយុ៣៣ឆ្នាំ ជាប្រពន្ធទី៣ របស់លោកតាភោគ រីម បានឱ្យដឹងថា នាងក៏មិនបានរៀនសូត្រជ្រៅជ្រះដូចប្តីដែរ លុះពេលធំពេញ ក្រមុំក៏មិនដែលមានទំនាក់ទំនងស្នេហាជាមួយប្រុសឈ្មោលណា ពីមុនមកដែរ ពោលគឺទាំងបេះដូង និងរូបកាយនៅក្រមុំបរិសុទ្ធ ប៉ុន្តែដោយសារឪពុកម្តាយរៀបចំទុកដាក់ផ្សំផ្គុំឱ្យរៀបការជាមួយប្តី ចំណាស់នេះ នាងក៏មិនហ៊ានជំទាស់បំណងអ្នកមានគុណឡើយ។ តាំងពីយកប្តីចាស់នេះមក ដ្បិតតែអ្នកផ្សេងមើលមកវាហាក់បី ដូចជាមិនសមភ្នែក ព្រោះតែប្តីប្រពន្ធនាងមានគម្លាតអាយុខុស គ្នាឆ្ងាយ ដូចឪពុកនិងកូនពិតមែន ប៉ុន្តែជីវិតនាងរស់នៅ មានសេចក្តីសុខសុភមង្គលណាស់ ព្រោះប្តីស្រលាញ់ថ្នាក់ថ្នមទាំងផ្លូវចិត្ត និងផ្លូវកាយ មិនឱ្យនាងពិបាកអ្វីឡើយ ដោយប្តីប្រពន្ធនាងរស់នៅចុះសម្រុង ចេះយល់ចិត្តយល់ថ្លើមគ្នាល្អណាស់។

ស្ត្រីជាប្រពន្ធរូបនេះ បន្តទាំងមិនលាក់លៀមថា កាលពីបានគ្នាថ្មីថ្មោង រឿងយប់ព្រលប់ ប្តីផ្តល់ឱ្យ ប្រពន្ធមិនដែលខ្វះខាតម្តងណាឡើយ និងមានបច្ចេកទេសខ្ពស់ប្រសប់ថ្នាក់ថ្នមប្រពន្ធណាស់ ធ្វើឱ្យនាងពេញចិត្តស្តូកតែម្តង ប៉ុន្តែប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយសារតែប្តីមានវ័យច្រើន ខ្សោយកម្លាំងមិនអាច បំពេញចំណង់ផ្លូវភេទឱ្យប្រពន្ធបានគ្រប់គ្រាន់ទេ និង តែងត្អូញត្អែរប្រាប់នាងថា គាត់ខ្សោយកម្លាំងរលុង ក្បាលជង្គង់ហើយ សូមឱ្យនាងយោគយល់ផង ហើយនាងក៏ដឹងពីបញ្ហានេះដែរ។ តែយ៉ាងណា ក៏ នាងនៅតែស្រលាញ់ស្មោះស្មគ្រ័ជាមួយប្តីចំណាស់ នេះរហូតដល់ដង្ហើមចុងក្រោយ មិនក្បត់ផិតទៅសាង ស្នេហ៍ជាមួយប្រុសផ្សេងណាឡើយ។

អ្នកស្រី ឃី សាវេន

អ្នកស្រីឃី សាវេត អាយុ៤៤ឆ្នាំ និងអ្នកស្រី ឃី សាវេន អាយុ៥០ឆ្នាំ ជាបងនាងឃី សារ៉ា បានឱ្យ ដឹងស្របគ្នាថា ប្អូនស្រីរបស់ពួកគាត់ ដ្បិតតែនាងយក ប្រុសចាស់ធ្វើប្តីមែន ប៉ុន្តែនាងមានសំណាងណាស់ ព្រោះបានប្តីស្រលាញ់ថ្នាក់ថ្នមមិនឱ្យពិបាករឿងការងារ ស្រែភ្លឺដកស្ទូងច្រូតកាត់ប្រឡាក់ភក់ ឬធ្វើការហាល ថ្ងៃភ្លៀងខ្យល់ឡើយ។ ចំណែកប្អូនថ្លៃអាយុច្រើនពិតមែន តែគោរពពួកគាត់ជាបងថ្លៃណាស់ ហៅពួកគាត់សុទ្ធ តែចែ! ពេញៗមាត់។ ចំណែកអារឿងយប់ព្រលប់ របស់ប្តីប្រពន្ធពួកគេនោះ ពួកគាត់មិនសូវជាដឹងច្បាស់ ប៉ុន្មានឡើយ តែពួកគាត់ជឿថា រឿងផ្លូវភេទ តែងមាន ការប្រែប្រួលទៅតាមវ័យរបស់មនុស្ស មិនអាចខ្លាំង ដូចកាលនៅពីក្មេងកម្លាំងពេញនោះឡើយ។

អ្នកស្រីឃី សាវេត

រីឯអ្នកស្រុកមួយចំនួនទៀត បានឱ្យដឹងស្របគ្នា ថា តាំងពីជួបស្នេហ៍ជាមួយប្រពន្ធវ័យក្មេងទី៣ នេះ មក លោកតាភោគ រីម ស្រលាញ់ថ្នាក់ថ្នម និងខំប្រឹង ផ្តល់សេចក្តីសុខយប់ព្រលប់ឱ្យប្រពន្ធមិនដែលខ្វះខាត ម្តងណាឡើយ ប៉ុន្តែមួយរយៈចុងក្រោយនេះ ដោយសារតែគាត់មានអាយុច្រើន កម្លាំងខ្សោយ រីឯប្រពន្ធ ក្មេងចេះតែកេះកៀវប្តីញឹកញាប់ផងនោះ ទើបធ្វើឱ្យ បុរសជាប្តីបាក់កម្លាំង ដើរត្អូញត្អែរប្រាប់គេឯងថា រលុងក្បាលជង្គង់ ទៅលែងរួចជាមួយប្រពន្ធក្មេង សូមលើកទង់សហើយ ដោយផ្តល់សេចក្តីសុខយប់ ព្រលប់ឱ្យប្រពន្ធទៅតាមលទ្ធភាពកម្លាំងរបស់ខ្លួនមានបានហើយ។ ពួកគាត់ផ្តាំថា បើលោកតារីម ស្រលាញ់ប្រពន្ធ កុំខំប្រឹងបំពេញបំណងឱ្យនាងខ្លាំងពេក ប្រយ័ត្នអាយុខ្លី ឬស្លាប់លើបង្គង …”៕

RELATED ARTICLES